- Khmernote Media
- ព័ត៌មានជាតិ
មណ្ឌលគិរី៖ នៅថ្ងៃនេះរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលតែម្តង ដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។ ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល
July 10, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំកម្លាំងបង្ក្រាបទីតាំងសិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ ដោយរកឃើញទឹកក្រូចជាច្រើន ប្រភេទ ដែលផលិតដាក់មេលាយទឹក សម្រាប់លក់ចែកចាយ នៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់។ ទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹមភ័ណ នៅខេត្តកំពង់ធំនេះបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងខេត្តកំពង់ធំ និងទីរួមខេត្តនៅក្បែរនោះ។ ទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយនេះមិនមានច្បាប់ មិនមានការត្រួតពិនិត្យគុណភាព ឬចុះបញ្ជីផលិតផលនៅលើសម្បកវេចខ្ចប់ ព្រមទាំងការផលិតពុំមានអនាម័យ។ ក្រោយពីបានចុះបង្ក្រាបសមត្ថកិច្ចបាននាំយកវត្ថុតាងមួយចំនួនមកពិនិត្យនៅស្នងការនគបាលខេត្តកំពង់ធំ និងរង់ចាំម្ចាស់សិប្បកម្មមកចូលខ្លួនដោះស្រាយតាមច្បាប់៕
July 10, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីនេះផលិតកម្ម Disney បានបញ្ចេញនូវឈុតខ្លី Teaser រឿង Mulan ឬ “វីរៈនារីមូឡាន” ដែលជាខ្សែភាពយន្តផលិតឡើងវិញចេញពីតុក្កតាឆ្នាំ១៩៩៨។ ជាពិសេសមហាជនជាច្រើនបានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះការផលិតឡើងវិញបែប live action ដែលជាភាពយន្តបង្ហាញនូវប្រវត្តិសាស្ត្ររបស់ចិន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ អ្នកលេងបណ្តាញសង្គមចិនជាច្រើនបានលើកឡើងថាខ្លួនបានសង្កេតឃើញនៅក្នុងឈុតមួយដែលសញ្ញាពណ៌ក្រហមនៅលើថ្ងាសរបស់ Mulan មានលក្ខណៈស្រដៀងនឹងឡូហ្គូរបស់ក្រុមហ៊ុន Huawei។ ដោយនៅក្នុងឈុតមួយដែល Mulan ត្រូវបានគេកំពុងតែផាត់មុខនិងគូរគំនូសក្រហមនៅលើថ្ងាសខណៈដែលនាងត្រូវបានគេណែនាំពីវិធីឲ្យក្លាយទៅជាភរិយាល្អសម្រាប់អនាគតស្វាមី។ ទោះបីជាសញ្ញាក្រហមនៅលើថ្ងាសរបស់ Mulan និងឡូហ្គូរបស់ក្រុមហ៊ុន Huawei មានភាពខុសគ្នាបន្តិច តែក៏មានឃ្លាមួយដែល Mulan បាននិយាយថា “I will bring honor to
July 10, 2019 - សុខភាព
ត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះ គឺចាប់តាំងពីដើមខែ ឧសភា រហូតមកដល់ដើមខែ កក្កដា ឆ្នាំ ២០១៩ នេះ មានករណីកើតជំងឺគ្រុនឈាមចំនួន ១ម៉ឺន៥ពាន់នាក់ និងស្លាប់ចំនួន ២៥នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ស្ថានភាពជំងឺគ្រុនឈាម។ ទោះបីជាមានការកើនឡើងនូវចំនួនអ្នកកើតជំងឺគ្រុនឈាម និងស្លាប់ដោយសារជំងឺគ្រុនឈាមក្តី តែក្រសួងបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាន។ តែទោះជាបែបនេះក្តី ក្រសួងសុខាភិបាលនៅតែទទូចឲ្យប្រជាពលរដ្ឋ អាជ្ញាធរបន្តការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ដោយការបំបាត់ជម្រកមូសខ្លា និងគេងក្នុងមុង។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅពេទ្យរដ្ឋដែលនៅជិតបំផុត មិនឲ្យយឺតជាង ៧២ ម៉ោងបន្ទាប់ពីក្តៅខ្លួន។ ចំណុចដែលគួរចៀសវាងនោះ គឺកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង
July 10, 2019 - PR
អស់រយៈពេលជាច្រើនខែកន្លងមកនេះ «គ្លូប៊លហោស៍» ជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្ភារៈតុបតែងគេហដ្ឋាន និងគ្រឿងសំណង់ដ៏សម្បូរបែបធំជាងគេនៅប្រទេសកម្ពុជា បានប្រកាសស្វែងរកម្ចាស់រង្វាន់របស់ខ្លួន ដែលមានទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លា តាមរយៈកម្មវិធី Shop & Win។ ការផ្តល់ជូនគូប៉ុងផ្សងសំណាងដល់អតិថិជនទាំងអស់ដែលអញ្ជើញចូលមកទិញទំនិញចាប់ពី៣០ដុល្លាឡើងទៅ បានផុតកំណត់ត្រឹមដំណាច់ខែមិថុនាកន្លងទៅ ហើយនៅទីបំផុតក៏អាចស្វែងរកម្ចាស់រង្វាន់ពិតប្រាកដឃើញកាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដានេះ។ ម្ចាស់រង្វាន់ធំរថយន្ត Mazda 6 Sendan 2019 បានទៅលើលោក Hem Vanny ជាអតិថិជនរស់នៅរាជធានីភ្នំពេញ។ (អ្នកឈ្នះរង្វាន់ឡាន) រីឯរង្វាន់ជាច្រើនរន្ធឹករន្ធាប់ទៀតមានដូចជាម៉ូតូ Honda Scoopy 2020 ចំនួន១០គ្រឿង, ទូរទស្សន៍LED Curved TV 55
July 10, 2019 - អន្តរជាតិ
ចិន៖ សេចក្តីរាយការណ៍របស់សារព័ត៌មាន CGTN បានឲ្យដឹងថា បេះដូងសិប្បនិមិ្មត ដែលទើបត្រូវបានគេបង្កើតឡើង បានជួយសង្គ្រោះជីវិតជនរងគ្រោះបានចំនួនពីរនាក់នៅក្នុងក្រុង Tianjin ភាគខាងជើងប្រទេសចិន។ បេះដូងសិប្បនិមិ្មតត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តចិន ហើយគេត្រូវការពេលវេលាជាច្រើនឆ្នាំទើបអាចបង្កើតវាបានដោយជោគជ័យដូចនេះ។ ជនរងគ្រោះទាំងពីរនាក់នោះមានម្នាក់ជាបុរសអាយុ ៣៩ ឆ្នាំ និងម្នាក់ទៀតជាស្រ្តីអាយុ ៦២ ឆ្នាំ ហើយពួកគេសុទ្ធតែមានបញ្ហាបេះដូងធ្ងន់ធ្ងរដូចគ្នាគឺ បេះដូចលោតខុសប្រក្រតី តឹងទ្រូង និងថប់ដង្ហើម ដែលស្ថានភាពនេះអាចធ្វើឲ្យពួកគេស្លាប់បាន ប្រសិនបើគ្មានការសង្គ្រោះទាន់ពេលវេលា។ ជាសំណាងល្អ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះទាំងពីរត្រូវបានគេជួយសង្គ្រោះបន្តដង្ហើមរបស់ពួកគេ ដោយប្រើជំនួយពីបេះដូងសិប្បនិមិ្មត ហើយពួកគេក៏អាចរួចផុតពីសេចក្តីស្លាប់បាន។ រហូតមកទល់នឹងពេលនេះ ជនរងគ្រោះទាំងពីរនាក់អាចក្រោកបានដោយខ្លួនឯង និងអាចដើរហាត់ប្រាណបានដោយខ្លួនឯងខ្លះៗផងដែរ។ វេជ្ជបណ្ឌិតបានអះអាងថា អ្នកជំងឺបេះដូងទាំងពីរនាក់នេះអាចនៅរស់បានជាច្រើនឆ្នាំទៀត ប្រសិនបើពួកគេបន្តហាត់ប្រាណ និងញ៉ាំអាហារសុខភាពបានទៀងទាត់។
July 10, 2019 - រថយន្ត
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនគឺក្រុមហ៊ុន Toyota បានសម្រេចបោះទុកវិនិយោគចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីផលិតរថយន្តដើរដោយអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការវិនិយោគត្រូវបានគេបញ្ជាក់ផងដែរថា នឹងធ្វើការផ្តោតទៅលើការផលិតរថយន្តដើរដោយអគ្គិសនីសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារជាចម្បងផងដែរ។ ក្រោយសារព័ត៌មានខាងលើនេះត្រូវបានចុះផ្សាយជាសាធារណៈមានមតិជាច្រើនបានលើកឡើងថា តើហេតុអ្វីបានជា Toyota សម្រេចបោះទុកយ៉ាងច្រើនដូចនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅវិញ? បើយោងតាមការវិភាគរបស់ក្រុមអ្នកជំនាញ ដែលត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន BUSINESSINSIDER នោះបានបង្ហាញថា ហេតុផលដែល Toyota សម្រេចបោះទុនផលិតរថយន្តនៅឥណ្ឌូនេស៊ីអាចមានដូចជា៖ + ឥណ្ឌូនេស៊ីជាប្រទេស ដែលសម្បូរវត្ថុធាតុដើមសម្រាប់ផលិតអាគុយរថយន្តដូចជារ៉ែថ្មបាយក្រៀមជាដើម ដូចនេះហើយគេនឹងងាយស្រួលក្នុងការផលិតអាគុយរថយន្តដើរដោយអគ្គិសនីនៅក្នុងប្រទេសមួយនេះ។ + ក្រុមហ៊ុនផលិតរថយន្ត Mitsubishi និង Hyundai បានទៅដល់ឥណ្ឌូនេស៊ីរួចហើយ ដូចនេះវត្តមានរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសមួយនេះនឹងជំរុញឲ្យចង្វាក់ផលិតកម្មនៃផលិតរថយន្តកាន់តែមានសន្ទុះថែមមួយកម្រិតទៀត។ +
July 10, 2019 - PR
នេះរង្វាន់ម៉ូតូ PCX ស៊េរីថ្មីទំនើប និងឈ្នះលុយសុទ្ធ $10,000 (១ម៉ឺនដុល្លារ) ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងទើបតែប្រកាសក្តៅ មិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញអ្នកត្រូវរង្វាន់ម៉ូតូ PCX ថតបង្ហោះក្នុង Facebook បង្ហាញពីការត្រូវរង្វាន់ពិតៗបង្កឲ្យមានភាពភ្ញាក់ផ្អើលតែម្ដង។ នេះពិតជាអស្ចារ្យខ្លាំងណាស់អ្នកមានសំណាងត្រូវរង្វាន់ម៉ូតូលេខ១ សេរីថ្មីនោះមានបីនាក់ហើយ ហើយសុទ្ធសឹងតែជាអ្នកដែលមានជីវភាពក្សត់ខ្សោយទៀតផង ពួកគាត់តែងតែធ្វើការហត់យ៉ាប់កំលាំងរាល់ថ្ងៃទើបគាត់ទិញពិសារដើម្បីបំពេញកំលាំងដែលបាត់បងមកវិញភ្លាម។ តែសំណាងល្អពេលនេះក៏ត្រូវរង្វាន់ធំបែបនេះតែម្ដងមិនហាក់ដូចទេវតាឆ្នាំថ្មីផ្ដល់ឲ្យចឹង។ អតិថិជនដែលត្រូវរង្វាន់ម៉ូតូលេខ១ សេរីថ្មី PCX នោះសូមរាយនាមដូចខាងក្រោម៖ ១. ឈ្មោះ អូន ហៃ ភេទប្រុស រស់នៅ ក្នុងភូមិវាលល្វាង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ (097
July 10, 2019 - បច្ចេកវិទ្យា
ម៉ូណាកូ៖ រដ្ឋម៉ូណាកូបានក្លាយជារដ្ឋដំបូងបង្អស់នៅទ្វីបអឺរ៉ុប ដែលសម្ពោធបណ្តាញទូរស័ព្ទចល័ត 5G ជំនាន់ក្រោយ ដោយផ្អែកលើបច្ចេកវិទ្យាពីក្រុមហ៊ុនចិន Huawei ដែលត្រូវបានមើលឃើញដោយសហរដ្ឋអាមេរិកថាជាហានិភ័យសន្តិសុខដ៏ធំមួយ។ ខណៈដែលប្រតិបត្តិករទូរស័ព្ទចល័តបានផ្លាស់ប្តូរបណ្តាញ 3G និង 4G យឺតរបស់អឺរ៉ុប បានស្វែងរកវិធីសាស្ត្ររបស់ខ្លួន ដើម្បីភ្ជាប់ទាក់ទងក្រុមហ៊ុនយក្សចិនដែលជាអ្នកត្រួសត្រាយផ្លូវនៅក្នុងបច្ចេកវិទ្យា 5G ។ បណ្ដាញទូរគមនាគមន៍ម៉ូណាកូ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីបារាំង Xavier Niel បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei នៅក្នុងខែកញ្ញា ដើម្បីធ្វើឲ្យរដ្ឋដ៏តូចនេះក្លាយជាតំបន់ទីមួយនៅក្នុងទ្វីបអឺរ៉ុប ដែលគ្របដណ្តប់ដោយប្រព័ន្ធ 5G ផ្តល់នូវការប្រើប្រាស់ឥតខ្សែ ដែលលឿនរហ័ស និងបណ្តាញទូរស័ព្ទចល័ត 5G ផ្តល់ជូននូវល្បឿនលឿន ក្នុងការបញ្ជូនទិន្នន័យកាន់តែច្រើន។ លោក
July 10, 2019 - PR
កាលពីថ្ងៃអាទិត្យ ទី 07 ខែ កក្កដា ឆ្នាំ 2019 នៅ Aeon Mall សែនសុខ មានកម្មវិធី Hero Kids World ដែលជាកម្មវិធីចែកជូន Freshy Yogurt ញ៉ាំ ហ្វ្រី ហ្វ្រី និងមានហ្គេមលេងសប្បាយៗជាច្រើន ព្រមទាំងធ្វើឲ្យកុមារមានភាពក្លាហាន និងបង្កើនភាពវៃឆ្លាត ដែលកម្មវិធីនេះ ទទួលបានការគ្រាំទ្រជាខ្លាំង ពីអាណាព្យាបាលព្រមទាំងបុត្រធីតាយ៉ាងច្រើនកុះករចូលរួមលេងហ្គេមឆ្លាតវ័យ និងញ៉ាំ Freshy Yogurt ដ៏ឈ្ងុយឆ្ងាញគ្រប់ៗគ្នា។ កុមារតូចៗដ៏គួរឲ្យស្រលាញ់បានលេងហ្គេមសប្បាយៗជាច្រើន មានថតរូបជាមួយរូបហេរ៉ូ និងបានផាត់រូបលេងជាមួយប៉ាម៉ាក
July 10, 2019









