Khmernote Media
  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​។ ឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី០៩ ខែកក្កដា នេះថា៖ “ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ​ យេីងបានកំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខ​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​ សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់​ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា”។ គួររំលឹកថានៅក្នុងខេត្តព្រះសីហនុ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន ចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជនកាន់តែកើនឡើងនិងនិងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ៕

    July 9, 2019
  • សង្គម

    នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីតារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ សីហា ២០១៩។ ខាងក្រោមនេះគឺជាតារាងពេលវេលា និងមុខវិជ្ជា ដែលត្រូវប្រឡង៖ អត្ថបទ៖ សេម

    July 9, 2019
  • សុខភាព

    ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង​នោះ ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​ស្រីៗ​ដែល​ភ្លាត់​រួមភេទ​ដោយ​អត់​បាន​ការពារ ដើម្បី​បង្ការ​ការ​ផ្ទៃពោះ។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ត្បិត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ស្រីៗ​យើង​ប្រើ​ច្រើន​ដង ឬ​ជា​ប្រចាំ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ។ នៅ​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង ស្រីៗ​យើង​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ

    July 9, 2019
  • PR

    ភ្នំពេញថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩៖ អតិថិជនដែលកំពុងតែកាន់ប្រើស្មាតហ្វូនទាំងអស់ពិតជាដឹងច្បាស់ហើយពីចំណុចពិសេសៗរបស់ស្មាតហ្វូន សាមសុង ក្នុងពេលបច្ចុប្បន្ននេះ។ បើយើងនិយាយឱ្យសាមញ្ញទៅអ្នកប្រើប្រាស់រូបណាដែលមិនត្រូវការស្មាតហ្វូនដែលមានល្បឿនលឿន អាចផ្ទុកឯកសារ និងរូបថតបានច្រើន ថតបានច្បាស់ និងប្រើប្រាស់បានយូរ! ពិតមែនអត់? ពិតណាស់ជាមួយនឹងតម្រូវការចាំបាច់ទាំងអស់នេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវស្មាតហ្វូន Samsung Galaxy A80 ស៊េរីទំនើបចុងក្រោយសម្រាប់អតិថិជនទាំងអស់គ្នា! ជាក់ស្តែងក្រោយពីស្មាតហ្វូននេះដាក់សម្ពោធលក់ជាផ្លូវការរួចមកកាលពីពេលថ្មីៗនេះបានធ្វើឱ្យមានការស្ញប់ស្ញែង និងសរសើរខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ទាំងអស់! សូមបញ្ជាក់ថាចំណុចដែលអស្ចារ្យ និងលេចធ្លោបំផុតសម្រាប់ Samsung Galaxy A80 នេះដែលអាចធ្វើឱ្យលោកអ្នកលង់ចិត្ត និងមិនសរសើរមិនបាននោះគឺ៖ * Rotate Camera: ជាកាមេរ៉ាបង្វិលឆ្លាស់គ្នាទាំងមុខ

    July 9, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានការលើកឡើងថា មានករណីស្ត្រីម្នាក់ឈ្មោះលីណា ត្រូវបានប្តីវ៉ៃ និងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ ហើយបានមកពេទ្យគ្មានលុយទេ ព្រោះត្រូវប្តីប្រមូលយកលុយ និងទូរសព្ឌ័អស់ហើយ។ ករណីនេះធ្វើឲ្យបងប្អូនមហាជនជាច្រើនមានការអាណិតអាសូរស្ត្រីរងគ្រោះយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា “បន្ទាប់ពីបានឃេីញព័ត៌មានចុះផ្សាយនៅលេីបណ្តាញសង្គមរួចមក​ សមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវរកជនរងគ្រោះ ដេីម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ បេីបងប្អូនប្រជាពលរដ្ឋបានស្គាល់ជនរងគ្រោះសូមជួយប្រាប់ពីអាសយដ្ឋានគាត់ផងដេីម្បីអោយសមត្ថកិច្ចជួយគាត់លេីកិច្ចការនេះ​”។ ដូច្នេះប្រសិនបើប្អូនបានដឹង ឬក៏បានស្គាល់ពីអាសយដ្ឋានរបស់ស្ត្រីរងគ្រោះ សូមប្រញាប់រាយការណ៍ទៅកាន់ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់៕ អត្ថបទ៖ សេម

    July 9, 2019
  • PR

    ភ្នំពេញ ថ្ងៃទី8 ខែកក្កដា ឆ្នាំ2019៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃច័ន្ទ នៅ Smart Shop សាខាព្រះមុនី្នវង្ស ទៅដល់បុគ្គលិកក្រុមហ៊ុន Smart ភ្ញៀវកិត្ដិយស និង អ្នកសារព័ត៌មានជាច្រើន។ ការបង្ហាញជាលក្ខណៈសាកល្បងនេះមានឈ្មោះថា “ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថល” ត្រូវបានចូលរួមជាកិត្តិយសដោយឯកអគ្គរដ្ឋទូត Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ូវ ចរិយា

    July 9, 2019
  • ព័ត៌មានជាតិ

    ការគំរាមតាមប្រព័ន្ធអុីនធឺណិតដោយប្រើបណ្ដាញសង្គមគឺជាបញ្ហាស្មុគស្មាញមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះក្រុមហ៊ុន Instagram បានប្រើប្រាជ្ញាសិប្បនិម្មិត (AI) ដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងការបញ្ចេញមតិ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ក្នុងវ័យជំទង់។ មុខងារថ្មីនេះមានតួនាទីសម្រាប់ជូនដំណឹងឱ្យអ្នកប្រើប្រាស់គិតឡើងវិញ មុននឹងបញ្ចេញមតិដែលមិនសមរម្យណាមួយ។ នេះជាវិធីដើម្បីកន្ត្រាក់អារម្មណ៍ អ្នកប្រើប្រាស់ថា មតិរបស់គេគឺមិនសមរម្យ។ មុខងារថ្មីមួយទៀតគឺអាចឱ្យអ្នកប្រើ ដាក់ការកំណត់ (Restrict) ទៅលើកគណនីណាដែលអ្នកពុំចូលចិត្ត។ មតិទាំងឡាយណាដែលលោកអ្នកទទួលបានពីគណនីនោះ នឹងមិនត្រូវបានមើលឃើញដោយអ្នកដ៏ទៃឡើយ លើកលែងតែលោកអ្នកអនុញ្ញាត៕ ប្រភព៖ Anti Cyber Crime Department ដោយ៖ ណារ៉ែន

    July 9, 2019
  • បច្ចេកវិទ្យា

    ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែអភិវឌ្ឍន៍នូវស្មាតហ្វូន ដែលមានអេក្រង់អាចបត់ចូលគ្នាបាននោះ​ ស្រាប់តែមានដំណឹងមួយបានបង្ហាញថា ក្រុមហ៊ុន Sony ឯនោះវិញ កំពុងតែសម្ងំអភិវឌ្ឍន៍នូវឧបករណ៍ ដែលមានអេក្រង់អាចរមូរចុះឡើងបាន។ អេក្រង់ដែលអាចរមូរបាននេះមានន័យថា នៅពេលដែលលោកអ្នកចង់ប្រើប្រាស់ឧបករណ៍នោះលោកអ្នកអាចពន្លាអេក្រង់ឲ្យធំ ដើម្បីប្រើប្រាស់ ហើយនៅពេលដែលលោកអ្នកឈប់ប្រើប្រាស់ ឬចង់ដាក់វានៅកន្លែងតូចចង្អៀត លោកអ្នកអាចរមូរអេក្រង់ឲ្យតូចវិញបាន។ ដំណឹងមួយនេះត្រូវបានបង្ហោះដំបូងដោយម្ចាស់គណនី Twitter ដែលមានឈ្មោះថា Max J. ហើយក្រោយមកក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចែករំលែកតៗគ្នា។ តាមម្ចាស់គណនី Twitter រូបនេះ បានឲ្យដឹងថា ឧបករណ៍របស់មហ៊ុន Sony នេះមានកម្លាំងថ្ម 3220mAh មានកាំមេរ៉ា ១០x Zoom និងបំពាក់បច្ចេកវិទ្យាភ្ជាប់អ៊ីនធឺណិតល្បឿន 5G ផងដែរ។

    July 9, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាធ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ​គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំស្តីពីរវឌ្ឍនភាពរបស់ក្រុមហ៊ុនប្រមូលសំរាម​ និងដាក់ផែនការយុទ្ធនាការ សំអាតអនាមយ័បរិស្ថាន ក្នុងក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាម ដើម្បីពិនិត្យលើវឌ្ឍនភាពរបស់ក្រុមហ៊ុនប្រមូលសំរាម (KSWM) ក្នុងក្រុង និងរៀបចំផែនការយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ ឱ្យបានល្អស្អាត។ យោងតាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ បច្ចុប្បន្ននេះ សំរាមដែលបានបង្កើតឡើងនៅក្រុងព្រះសីហនុ មួយថ្ងៃមានប្រមាណ ៧០០ តោន៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ/ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ដោយ៖ ណារ៉ែន

    July 9, 2019
  • បច្ចេកវិទ្យា

    WannaLocker ជាប្រភេទមេរោគជំរិតទារប្រាក់ ដែលស្រដៀងនឹងមេរោគ WannaCry ដែលបានវាយលុកពិភពលោកអំឡុងខែឧសភា ឆ្នាំ២០១៧។ លើសពីនេះទៀត WannaLocker បានបន្ថែមនូវមុខងារមួយចំនួនដូចជា មុខងារបញ្ជាទូរស័ព្ទជនរងគ្រោះពីចង្ងាយ (Remote Administration Tool – RAT) និងមុខងារលួចព័ត៌មានហិរញ្ញវត្ថុ (Banking Trojan)។ បច្ចុប្បន្នមេរោគនេះកំពុងផ្តោតគោលដៅវាយប្រហារ លើបណ្តាអ្នកប្រើប្រាស់ទូរស័ព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ Android ក្នុងប្រទេសចិន តាមរយៈ plugin របស់ហ្គេមដែលកំពុងពេញនិយម (King of Glory) ក្នុងប្រទេសមួយនេះ។ បន្ទាប់ពីឆ្លងមេរោគ WannaLocker ទូរស័ព្ទរងគ្រោះនឹងប្តូររូបភាពជារូបតុក្កតា ចំនែកឯកសារក្នុង

    July 9, 2019