Khmernote Media
  • អន្តរជាតិ

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានករណីហិង្សាមួយកើតឡើង ដោយមានលោកសង្ឃមួយអង្គបានប្រើហិង្សាមកលើកូននេន២រូបធ្វើឲ្យមានរបួសស្នាមដោយសារតែកូននេនបានរំខានលោកសង្ឃរូបនោះឆាន់ស្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅ វត្តឧត្តរគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Sorphea Ps បានរៀបរាប់ថា៖ “ម្តាយក្មេងម្នាក់នេះគាត់អោយខ្ញុំជួយផុសអោយព្រោះកូនគាត់មិនទាន់ទទួលបានយុត្តិធម៌ទេ ហើយគាត់ក៏បានប្តឹងភូមិ ឃុំហើយនៅតែគ្មានដំណោះស្រាយ។ សម្តីម្តាយក្មេង៖ករណីព្រះសង្ឃវាយកូននេនដោយប្រើខ្សែភ្លើងដោយហេតុថានេនរំខានគាត់ឆាន់ស្រា។ ហេតុការណ៌នេះកើតឡើងនៅវត្តថ្នល់បែក (ផ្លូវបំបែកទៅស្រុកគូលែននិងប្រាសាទព្រះវិហារ) ខេត្តព្រះវិហារ គាត់បញ្ជាក់ថាគេគំរាមគាត់មិនអោយគាត់ផុសទេ ហេតុការណ៌នេះកើតឡើងនៅថ្ងៃទី០៦ កក្កដា ២០១៩។ ខ្ញុំមានលេខទូរស័ព្ទទំនាក់ទំនងរបស់ម្តាយក្មេង”។ ក្រោយពីមានការបង្ហោះស្វែងរកយុត្តិធម៌ ដោយសារតែបានរងគ្រោះអំពើហិង្សាហើយមិនទាន់មានដំណោះស្រាយ ធ្វើឲ្យមហាជននៅលើបណ្តាញសង្គមសម្តែងការខឹងសម្បារជាខ្លាំង និងសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស្រាវជ្រាវដោះស្រាយបញ្ហានេះជាបន្ទាន់៕ ប្រភព៖ Sorphea

    July 8, 2019
  • សុខភាព

    យើងដឹងហើយថា ថ្នាំ​ជាអាវុធ​មុខពីរ អាច​ជួយ​ព្យាបាល ហើយក៏អាច​បង្ក​គ្រោះថ្នាក់​ផងដែរ ជា​ពិសេស​ថ្នាំ​ពុំមាន​ការ​អនុញ្ញាត ឬ​ទទួលស្គាល់​ស្របតាម​ស្ដង់ដារ​សុវត្ថិភាព​របស់​អាជ្ញាធរ។ នៅថៃ ក្រោយ​ស្រ្តីម្នាក់​ស្លាប់ ដោយសារ​លេបថ្នាំ​សម្រក​ទម្ងន់ ដែល​ទិញតាម​អនឡាញ អាជ្ញាធរ​ចម្រុះ បាន​ចុះ​ទៅរឹប​អូស​ថ្នាំនេះ ជាង ១​លាន​គ្រាប់ដល់កន្លែងស្តុក។ ​ស្នងការ​ប៉ូលិសខេត្ត kalasin បញ្ជាក់​ថា ប្រតិបត្តិការនេះ ធ្វើឡើង​នៅ​ផ្ទះ​មួយ​កន្លែង ក្នុង​ស្រុក Na Mon កាលពី​ថ្ងៃទី៦ ខែ​កក្កដា ២០១៩ ដោយ​រឹបអូស​ថ្នាំ ជាង ១​លាន​គ្រាប់ និង​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ម្នាក់។ លោក​បន្ដថា អាជ្ញាធរ​ក៏​បាន​រកឃើញ​ម្សៅ​សម្រាប់​ផលិតថ្នាំ មាន​សារធាតុ Sibutramine ដែល​ជាសារធាតុ​ហាមឃាត់​ដោយ​អាជ្ញាធរ​ចំណីអាហារ

    July 8, 2019
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម។ អង្គការមូលនិធិគំាទ្រកុមារ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ និងដើរតួសំខាន់ក្នុងការជួយពង្រឹងផ្នែកអប់រំ ការរស់នៅ និងសុខភាព និងសុវត្ថិភាពសំរាប់អ្នកដែលខ្វះខាត។ ក្រុមហ៊ុន បានបរិច្ចាគសម្ភារសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា កណ្តាលកោះត្បូងដោយបានបង្កើតកម្មវិធីបរិច្ចាគតាមរយៈការដាក់ប្រកាសនៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសាខាផ្សារ Circle K នៅរាជធានីភ្នំពេញ។ លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard

    July 8, 2019
  • PR

    ប្រទេសកម្ពុជា (ខែកក្កដា ឆ្នាំ២០១៩) – Armani Exchange ប្រារព្ធពិធីគំរប់ខួប១ឆ្នាំនៃការបើកដំណើរការរបស់ហាងដែលមានទីតាំងនៅផ្សារទំនើប អ៉ីអន សែនសុខ ប្រទេសកម្ពុជា។ Armani Exchange បានធ្វើការដាក់បញ្ចេញនូវម៉ូត Spring Summer 19 ថ្មីរបស់ខ្លួន ដោយម៉ូតទាំងនោះសុទ្ធសឹងតែជាម៉ូតដែលប្លែកជាងរដូវកាលកន្លងមកពិសេសគឺសំរាប់អ្នកដែលចូលចិត្តស្ទាយប្លែកៗ តាមដោយគ្រឿងតុបតែងខ្លួនបន្ទាប់បន្សំដែលពោរពេញដោយភាពទាក់ទាញយ៉ាងទាន់សម័យព្រមគ្នានឹងភាពជឿជាក់។ ការប្រារព្ធពិធីនេះបានធ្វើឡើងនៅហាង ARMANI EXCHNAGE ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ទីក្រុងសែនសុខ ថ្ងៃសៅរ៏ ទី០៦ ខែកក្កដានេះ នៅផ្សារទំនើប អ៉ីអន សែនសុខ ផ្ទាល់ចាប់ផ្ដើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង

    July 8, 2019
  • អន្តរជាតិ

    ថៃ៖ ប្រព័ន្ធរថភ្លើងលើអាកាស BTS នៅទីក្រុងបាងកក ប្រទេសថៃ គឺជាមធ្យោយធ្វើដំណើរដ៏មានប្រជាប្រិយមួយទាំងសម្រាប់ប្រជាពលរដ្ឋថៃ និងភ្ញៀវទេសចរណ៍អន្តរជាតិ។ យ៉ាងណាក្តីការសិក្សាមួយបានរកឃើញថា តម្លៃនៃការជិះរថភ្លើងលើអាកាសនេះហាក់ខ្ពស់បន្តិចសម្រាប់ប្រជាពលរដ្ឋថៃ។ ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថានជាតិសម្រាប់ស្រាវជ្រាវការអភិវឌ្ឍន៍ថៃ និងត្រូវបានគេទទួលស្គាល់ជាផ្លូវការផងដែរ។ ការសិក្សាបានបង្ហាញថា ប្រជាពលរដ្ឋថៃដែលមានកម្រិតប្រាក់ចំណូលមធ្យមអាចចំណាយប្រាក់ត្រឹមតែ ១១,៧ បាត (០,៣៨ ដុល្លារ) ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរតាមរថភ្លើងលើអាកាសម្តង។ តែជាក់ស្តែងតម្លៃនៃការជិះរថភ្លើងលើអាកាសម្តងគឺចាប់ពី ១៦ បាត (០,៥២ ដុល្លារ) ហើយសម្រាប់ការធ្វើដំណើរឆ្ងាយៗវិញតម្លៃអាចឡើងដល់ ១០០ បាត (៣,២៧ ដុល្លារ)។ បើធ្វើការប្រៀបធៀបជាមធ្យមវិញតម្លៃនៃការធ្វើដំណើរតាមប្រព័ន្ធរថភ្លើងលើអាកាសរបស់ថៃគឺថ្លៃជាងនៅហុងកុង ចំនួន ១៦,៨ បាត (០,៥៥

    July 8, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយម៉ូតូបាត់បង់ការគ្រប់គ្រងទៅបុកបង្គោលភ្លើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណ១២ និង ១៥នាទីថ្ងៃត្រង់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង គេសង្កេតឃើញមានម៉ូតូមួយគ្រឿងបើកបរដោយបុរសពីរនាក់​ បាត់បង់ម្ចាស់ការមកបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសបញ្ជូនទៅមន្ទីរពេទ្យព្យាបាល។ គេសង្កេតឃើញមានអាវក្រៅមួយជាប់នឹងកង់ក្រោយរបស់ម៉ូតូ ដែលនេះអាចជាមូលហេតុបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង ព្រោះតែអ្នកទាំងពីរបានធ្វេសប្រហែសពុំបានទុកដាក់អាវឲ្យបានត្រឹមត្រូវដែលជាហេតុធ្វើឲ្យធ្លាក់ចូលកាំកង់ម៉ូតូ បណ្តាលឲ្យបាត់បង់ការគ្រប់គ្រងជិះទៅបុកបង្គោលភ្លើងបែបនេះ។ នេះគឺជាឧទាហរណ៍មួយដែលគ្រប់គ្នាគួរប្រុងប្រយ័ត្នកុំឲ្យកើតមានឡើងចំពោះខ្លួន៕ អត្ថបទ​៖ មេសា

    July 8, 2019
  • បច្ចេកវិទ្យា

    ទោះជាមានសំពាធពីក្រុមហ៊ុន Google របស់អាមេរិកក៏ពិតមែន​ តែ Huawei នៅតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើប នៅលើទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន។ តួយ៉ាងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា PHONEARENA បានបង្ហាញថា Mate 30 Pro របស់ Huawei អាចនឹងមានកាមេរ៉ាចំនួន ៤ គ្រាប់ស្ថិតនៅជារង្វង់មួយ ដោយមានកាមេរ៉ាធំនៅកណ្តាល និងមានកាមេរ៉ាជំនួយបន្ថែមចំនួន ៣ គ្រាន់ អមជាមួយនឹង Flash មួយគ្រាប់។ បើធៀបទៅនឹង Mate 20 Pro ដែលជាទូរស័ព្ទទំនើបចុងក្រោយរបស់ Huawei នោះគឺវាមានកាមេរ៉ាត្រឹមតែ ៣ គ្រាប់

    July 8, 2019
  • សុខភាព

    បច្ចេកវិទ្យា​ទំនើប បច្ចុប្បន្ន​ការ​វេច​ខ្ចប់​ចំណី​អាហារ​កាន់​តែ​ទាន់​សម័យ មិន​ប្រើ​ស្លឹក​ចេក ស្លឹក​ឈូក ដូច​ជំនាន់​មុន​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ច្រក​ថង់​ប្លាស្ទិច ប្រអប់ ឬ​ចាន​ស្នោ ដែល​ស្រួល​ប្រើ ស្រាល មិន​ព្រួយ​រឿង​ជ្រាប​ទឹក។ ការ​វេច​ខ្ចប់​បែប​ទំនើប​ត្បិត​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់​វិញ​ធ្ងន់ធ្ងរ​បំផុត ទាំង​ផ្នែក​បរិស្ថាន និង​សុខភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជាទូទៅ​ថង់​ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ចំណី​អាហារ មាន​ទាំង​ត្រជាក់ និង​ក្តៅៗ​ទើប​តែ​ចម្អិន​រួច។ កាលណា​ចំណី​អាហារក្តៅៗ​ដែល​ចម្អិន រួច​មក​ដាក់​ក្នុង​ថង់ ឬ​ប្រអប់​ស្នោ​នោះ វា​នឹង​បញ្ចេញ​សារធាតុគី​មី ម្យ៉ាង​ឈ្មោះ Polyvinyl chloride polyethylene, Polystyrene

    July 8, 2019
  • ព័ត៌មានជាតិ

    បាត់ដំបង៖ ជនសង័្សយម្នាក់រួមនឹងរថយន្តមួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងឃាត់ទុក ក្រោយពីបានធ្វើសកម្មភាពដេញបំបុកយុវជនម្នាក់ទៀតដែលកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដោយសាររឿងទំនាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅលើដងផ្លូវលេខ០១ភូមិកំពង់ក្របី សង្កាត់​ ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យមានឈ្មោះតាំង ហ៊ូយឆាយ ភេទ​ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង​បានបើករថយន្តមួយគ្រឿងដេញបុកអ្នកជិះម៉ូតូម្នាក់​រហូតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបាននាំ​យក​ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់​ដំបង។ យុវជនរងគ្រោះឈ្មោះ ឡៅ គឹមលាង ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិចំការ​សំ​រោង០១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ តាមការ​សាកសួរបំភ្លឺជំហ៊ានដំបូងឈ្មោះ តាំង ហ៊ូយឆាយ បានបំភ្លឺថា នៅយប់កើតហេតុមាន​ក្រុមអ្នកជិះម៉ូតូមួយក្រុម បានប្រើប្រាស់ដុំថ្មគប់មកលើរថយន្តរបស់ខ្លួនដែលកំពុងបើកបរ

    July 8, 2019
  • សិល្បៈ

    កញ្ញា ថៃ ស្រីនាង ត្រូវបានមហាជនជាច្រើនបានស្គាល់ថាជាអ្នកលក់ផលិតផលថែរក្សាសម្ឋស្ស និងលក់រ៉ូបរាត្រីល្បីឈ្មោះម្នាក់។ យ៉ាងណាមិញថ្មីៗនេះនាងបានទម្លាយរូបភាពជាច្រើនសន្លឹកបង្ហាញពីស្នាមរបួសដែលនាងត្រូវសង្សារវាយដំជាច្រើនច្រើនសារដល់ទៅ១៣០លើក។ ដោយ ថៃ ស្រីនាង បានសរសេររៀបរាប់ថា៖ “លេីកនេះទី១៣០ហេីយ ដែលអាថោកទាបនេះវាយខ្ញុំ ស្អែកខ្ញុំនឹងឡាយ វីដេអូ សុំអោយសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។ យ៉ាងណាមិញបុរសដែលប្រើប្រាស់ហិង្សាលើ កញ្ញាថៃ ស្រីនាង មានឈ្មោះ ទឹម​ សាវុធ ជាមន្ត្រីមួយរូបដោយពុំទាន់ដឹងថាបម្រើការនៅស្ថាប័នណា។ ដោយមូលហេតុនៃការប្រើហិង្សានេះ ថៃ ស្រីនាង បានបញ្ជាក់ថាឲ្យតែទាស់ពាក្យសម្តីគ្នា បុរសខាងលើតែងតែប្រើហិង្សាមកលើរូបខ្លួន ក្នុងនោះ ថៃ ស្រីនាង ក៏បន្ថែមថាកញ្ញាអស់ភាពអត់ធ្មត់ហើយ

    July 8, 2019