- Khmernote Media
- អន្តរជាតិ
ថ្មីៗនេះផ្ទុះករណីភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ និងជាឧទាហរណ៍មួយសម្រាប់អ្នកម្តាយដែលចូលចិត្តយកកូនតូចៗទៅផ្ញើនឹងអ្នកដទៃ។ តាមរយៈគណនីហ្វេសប៊ុក Naluemon Mittapap ដែលបានបង្ហោះរូបភាពកូនស្រីរបស់ខ្លួនរងរបួសដាច់រលាត់ស្បែក ហើមភ្នែក និងមានស្នាមពេញខ្លួន ខណៈពេលដែលស្ត្រីជាម្តាយទៅយកកូនត្រលប់មកផ្ទះវិញ។ ដើមហេតុគឺស្ត្រីជាម្តាយរូបនេះ បានយកកូនទៅផ្ញើនឹងស្ត្រីម្នាក់ទៀតឲ្យជួយមើលកូន ព្រោះតែខ្លួនរវល់ធ្វើការ ស្រាប់តែពេលមកយកកូនត្រលប់ទៅផ្ទះវិញ ឃើញសភាពកូនបែបនេះម្តាយស្លុតចិត្តជាខ្លាំង។ ស្ត្រីដែលមើលថែក្មេងបានប្រាប់ថាក្មេងមានសភាពបែបនេះព្រោះរពឹសធ្លាក់ពីលើតុ ពុំមាននរណាម្នាក់ធ្វើអ្វីគេ ឬវាយធ្វើបាបឡើយ។ ស្ត្រីជាម្តាយមិនអស់ចិត្ត និងហាក់ពុំជឿសម្តីរបស់នារីម្នាក់នោះឡើយ ព្រោះស្នាមនៅលើកូនស្រីដែលមានអាយុ១ឆ្នាំ ៨ខែរបស់ខ្លួនគឺមានសភាពយ៉ាប់យ៉ឺនដូចត្រូវវាយធ្វើបាប ដោយភ្នែកហើមឆ្វេងហើមប៉ោង មុខមាត់ និងត្រចៀកដាច់រលាត់ស្បែក ចំណែកឯនៅលើខ្លួន និងដៃមានស្នាមជាំ និងខ្វាច។ ស្ត្រីជាម្តាយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយដោះស្រាយ នឹងផ្តាំដល់អ្នកជាម្តាយទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមចំពោះករណីនេះ៕
July 17, 2019 - PR
ទីផ្សារឌីជីថលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងកំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនអ៊ីនធឺណិតល្បីៗជាច្រើននៅពាសពេញសកលលោក។ តាមរយៈតួលេខនៃការប្រើប្រាស់អ៊ីនធឺណិតដែលមានរហូតទៅដល់ 75% ហើយនាពេលនេះ ប្រជាជនកម្ពុជាជាងពាក់កណ្តាលនិយមប្រើប្រាស់ បណ្តាញសង្គម ដូចជា Facebook, Google និង InMobi ។ ក្រុមហ៊ុន Havas Socialyse ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានអញ្ជើញក្រុមហ៊ុនឌីជីថលល្បីៗចំនួន 3 ក្រុមហ៊ុន មកជួបជុំគ្នាជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីដំណោះស្រាយនានា ទាក់ទិននឹងបណ្តាញសង្គម និងវិស័យឌីជីថលដល់សហគមន៍អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ កញ្ញា Anna Soliman ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ APAC នៃក្រុមហ៊ុន Facebook មានប្រសាសន៍ឲ្យដឹងថា៖ «ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗកំពុងតែប្រើប្រាស់បណ្តាញសង្គម
July 17, 2019 - កីឡា
នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានការចាប់ឆ្នោត នៃការប្រកួតជម្រុះបឋមជុំទី២ សម្រាប់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 ការចាប់ពូលនេះបានធ្វើឡើងនៅស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្រុមមកពីអាស៊ីទាំង៤០ប្រទេស ចែកចេញជា៥pot ក្នុងនោះកម្ពុជា នៅក្នុង POT 5 ត្រូវចាប់ឆ្នោតឲ្យនៅក្នុងពូល C សម្រាប់វគ្គជម្រុះបឋមជុំទី២នេះកម្ពូជា នឹងត្រូវបានជាមួយនឹងក្រុមមកពី អ៊ីរ៉ង់, អ៊ីរ៉ាក់,
July 17, 2019 - ព័ត៌មានជាតិ
មានការភ្ញាក់ផ្អើលបន្ទាប់ពី គាស់កុងទឺន័រចំនួន ៨៣ទូ រកឃើញសុទ្ធតែកាកសំណល់សំរាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរួចមក នៅថ្ងៃនេះក៏មានព័ត៌មានបង្ហាញថាកាកសំណល់ ប្រមាណជាកុងទឺន័រចំនួន ៨៣ទូ នេះមានប្រភពមកពីប្រទេសអភិវឌ្ឍ មាន សហរដ្ឋអាមេរិក និងកាណាដា នេះបើយោងតាមសម្តីរបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ គួររំលឹកថាមូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែងបន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់សំរាមដែលគេបោះចោល៕
July 17, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ១រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន លោក អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ការិយាល័យរៀបចំដែនដី គនរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ រដ្ឋបាលសង្កាត់ទន្លេបាសាក់
July 17, 2019 - PR
ថ្មីៗនេះស្រាប់តែលេចឡើងនូវខ្សែភាពយន្តខ្លីមួយ ដែលបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដោយបានឆ្លុះបញ្ចាំងជូនទស្សនិកជនបានឃើញពីជីវិត និងការលះបង់របស់គ្រូបង្រៀនម្នាក់ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីទំនុកបម្រុង និងជួយជ្រោមជ្រែងការសិក្សារបស់សិស្សខ្លួនដែលកំពុងជួបការលំបាក ឲ្យបានបន្តការសិក្សារហូតបានការងារល្អៗគ្រប់គ្នា។ ខ្សែភាពយន្តខ្លីនេះ ត្រូវបានផ្ដួចផ្តើមផលិតឡើងដោយប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន មិត្តហ្វូន សម្រាប់ជាកាដូថ្មីមួយជូនដល់ប្រជាជនកម្ពុជាបានទស្សនានៅពាក់កណ្ដាលឆ្នាំ២០១៩នេះ ដើម្បីបំផុសនូវស្មារតីចែករំលែកតាមរយៈការស្ដែងឲ្យឃើញនូវទុកលំបាក និងដើម្បីកោតសរសើរពីការលះបង់ និងទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀនមួយចំនួន ដែលបានយកចិត្តទុក្ខដាក់ និងលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីសិស្សានុសិស្សរបស់ខ្លួន។ លោកគ្រូពោះតាន់ ជាចំណងជើងនៃភាពយន្តខ្លីមួយនេះ ដែលបាននិយាយពីការលះបង់របស់គ្រូដើម្បីអនាគតសិស្សរបស់ខ្លួន ដែលវីដេអូនេះបានទទួលសន្ធឹកនៃការគាំទ្រយ៉ាងច្រើនអនេក ដោយទទួលបានការចូលទស្សនាហូតដល់៨០ម៉ឺនដងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ យើងសង្ឃឹមថាបន្ទាប់ពីទស្សនារឿងខ្លីនេះហើយ លោកអ្នកនឹងអាចរំលឹកនូវជីវិតពីកុមារភាព និងពាក្យពេចន៍ទូន្មានរបស់លោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្រៀន និងទូន្មានប្រៀនប្រដៅអ្នក រហូតអ្នកបានជោគជ័យដូចសព្វថ្ងៃ។ គេមើលឃើញថាអាជីពជាគ្រូបង្រៀនដែលមានប្រាក់ចំណូលពុំសូវខ្ពស់ ហើយពុំសូវទទួលបានការគោរព និងឱ្យតម្លៃឡើយ ដែលមនុស្សទូទៅចូលចិត្តនិយាយលេងថា៖ «គ្រូប្រពន្ធល្អ» ដែលគន្លាស់មកវិញថា «ក្រប្រពន្ធរអ៊ូ» ។ប៉ុន្តែវាជាអាជីពមួយដែលបានបណ្ដុះនូវធនធាន(ធនធានមនុស្ស)ដ៏សំខាន់សម្រាប់ប្រទេសជាតិទាំងមូល
July 17, 2019 - អន្តរជាតិ
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេរាយការណ៍ថា មិនបានកាត់សក់ និងសម្អាតសក់អស់រយៈពេល ៤០ ឆ្នាំមកហើយ ព្រោះគាត់ជឿថា សក់នេះជាអំណោយរបស់ព្រះជាម្ចាស់ប្រទានមកឲ្យគាត់។ បុរសឥណ្ឌារូបនេះមានឈ្មោះថា Sakal Dev Tuddu អាយុ ៦៣ ឆ្នាំ រស់នៅក្នុងរដ្ឋ Bihar ភាគខាងលិចប្រទេសឥណ្ឌា។ ឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាន បុរសឥណ្ឌារូបនេះបានឲ្យដឹងថា កាលពី ៤០ ឆ្នាំមុន គាត់បានយល់សប្តិឃើញមានព្រះជាម្ចាស់មួយអង្គមកប្រាប់គាត់ថា កុំកាត់សក់ ឬសម្អាតសល់ឲ្យសោះ ព្រោះសក់នេះជាអំណោយដែលព្រះជាម្ចាស់ប្រទានមកឲ្យគាត់។ ចាប់តាំងពីពេលនោះមក គាត់មិនដែលកក់សក់ ឬកាត់សក់សូម្បីតែបន្ថិច ហើយរហូតមកទល់នឹងពេលនេះ សក់របស់គាត់មានប្រវែងជិត ២ ម៉ែត្រ ហើយរាល់ពេលដែលគាត់គេងម្តងៗ
July 17, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែបានដាក់បង្ហាញជាផ្លូវការនូវបន្ទះ Chip ស៊េរីចុងក្រោយរបស់ខ្លួន ដែល Chip នេះត្រូវបានក្រុមហ៊ុនអះអាងថា មានលក្ខណៈល្អប្រសើរជាង Chip ស៊េរីមុនៗជាច្រើនចំណុច។ Chip ស៊េរីថ្មីរបស់ Qualcomm ត្រូវបានគេហៅថា Snapdragon 855+ ហើយវាត្រូវបានគេអះអាងថា នឹងជួយជំរុញឲ្យ CPU និង GPU ដំណើរការបានលឿនជាងធម្មតារហូតដល់ ១៥% ឯណោះ។ Snapdragon 855+ ត្រូវបានគេរាយការណ៍ផងដែរថា ស័ក្កសមបំផុតក្នុងការបំពាក់ជាមួយនឹង X50 modem សម្រាប់ដំណើរការអ៊ីនធឺណិតល្បឿន 5G។
July 17, 2019 - សុខភាព
នៅស្រុកខ្មែរយើង ចង្រិត កណ្ដូប អង្ក្រង ឬឌឹកឌឿ ត្រូវបានពលរដ្ឋជាច្រើន យកមកធ្វើជាអាហារញ៉ាំ ហើយប្រទេសអាស៊ានផ្សេងទៀត ក៏មានអាហារប្រភេទនេះច្រើនដែរ។ ពាក់ព័ន្ធនឹងការញ៉ាំអាហារប្រភេទសត្វល្អិតនេះ អ្នកវិទ្យាសាស្ត្រ រកឃើញថា វាអាចជួយការពារជំងឺមហារីក ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម។ អ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Rome របស់អ៊ីតាលី បានធ្វើការសិក្សាលើសត្វល្អិតជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និងឌឹកឌឿ។ ពួកគេបានធ្វើតេស្ដេពិនិត្យមើលលើសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមានវីតាមីន A វីតាមីន C វីតាមីន E នៅក្នុងខ្លួនសត្វល្អិត តាមរយៈការផឹកទឹកម្សៅសត្វទាំងនេះ។
July 17, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះជំងឺប៉េស្តជ្រូកបានរាលត្បាតដល់ក្នុងប្រទេសកម្ពុជាយើងហើយ ដែលធ្វើអោយប្រជាពលរដ្ឋភាគច្រើនខ្លាចរអារក្នុងការបរិភោគសាច់ជ្រូក ជាពិសេសក្រោយទទួលបានសម្លេងពីជនអនាមិក ដែលបានផ្ញើតគ្នាថា ក្រសួងបានប្រកាសមិនអោយបរិភោគសាច់ជ្រូកទៀតនោះធ្វើអោយប្រជាពលរដ្ឋកាន់តែភ័យខ្លាចកាន់តែខ្លាំងក្នុងការបរិភោគសាច់ជ្រូក។ ក្នុងឱកាសសន្និសីទសារព៌តមានស្តីពីជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា”ក្រសួងសុខាភិបាលមិនបានធ្វើការប្រកាសណាមួយទាក់ទងក្នុងការផ្អាកមិនអោយបរិភោគសាច់ជ្រូកនោះទេ ដោយថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនបានផ្សព្វផ្សាយតគ្នាថា ក្រសួងបានប្រកាសអោយផ្អាកបរិភោគសាច់ជ្រូក ១ខែទៅ២ខែ សិនដោយសារតែជំងឺប៉េស្តជ្រូក បានវាយលុកចូលក្នុងប្រទេសកម្ពុជាហើយ។” លោកបានបន្តទៀតថា” ជំងឺប៉េស្តជ្រូក មិនមែនជាជំងឺដែលឆ្លងមកមនុស្សនោះទេ ហើយវាក៏មិនមែនជាជំងឺថ្មីអ្វីនោះដែរ ដោយវាបានកើតឡើងជាង១០០ឆ្នាំហើយចឹងវិទ្យាសាស្រ្តក៏មានវិធីនឹងការទប់ទល់នឹងជំងឺប៉េស្តជ្រូកនេះផងដែរ”។ សូមបញ្ជាក់ផងដែរថា ថ្មីនេះនៅកម្ពុជាយើងបានសង្កេតឃើញថាជំងឺប៉េស្តជ្រូកបានរាលដាលនៅក្នុងខេត្តមួយចំនួនហើយដូចជា ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តរតនៈគីរី តែជំងឺប៉េស្តជ្រូកមិនអាចឆ្លងមកមនុស្សបាននោះទេ។
July 17, 2019









