Khmernote Media
  • សុខភាព

    ដើម្បី​សុវត្ថិភាព​ យើង​ប្រាកដជា​ចង់បាន និង​​ជ្រើសរើស​ប្រភេទ​សាច់​សត្វ​ស្រស់​ល្អ​យក​មក​ចម្អិន​អាហារ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ផ្ទុះ​ករណី​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ​ធ្វើឲ្យ​យើង​ព្រួយបារម្ភ​ចំពោះ​ការ​មើល ហើយ​ចង់​ដឹង​ពី​ភាព​ខុសគ្នា​រវាង​សាច់​នាំ​ចូល​ខុស និង​ស្រប​ច្បាប់។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បញ្ជាក់​ថា ភាព​ខុសគ្នា​រវាង​សាច់​ស្រប និង​ខុស​ច្បាប់ ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ទុក​ដាក់ ឬ​ការ​ប្រើប្រាស់​ថ្នាំ​ជាដើម។ ១- សាច់​ស្រប​ច្បាប់ សាច់​នាំ​ចូល​មក​ស្រប​ច្បាប់ គឺ​មាន​សំបុត្រ​ឯកសារ​នាំចូល​ត្រឹមត្រូវ ហើយ​ជា​ពិសេស​គឺ​គេ​ផ្ដោត​លើ​គុណភាព អនាម័យ​ជា​ចម្បង។ លោក​បាន​បន្ត​ថា ទំនិញ​មាន​ស្ដង់ដារ គឺ​ទទួល​បាន​ការ​ពិនិត្យ​ឯកភាព​ឲ្យ​ដឹក​យក​មក​ចែកចាយ​បន្ត និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ឈ្មោះ​ក្រុមហ៊ុន​នាំចូល សម្ភារៈ​ផ្ទុក​មាន​បំពាក់​តាម​បែប​បច្ចេកវិទ្យា​ត្រឹមត្រូវ​ជាដើម។ សាច់​ស្របច្បាប់​ គឺ​ខាង​​កាំ​កុងត្រូល​ប្រចាំ​តាម​ច្រក​នីមួយ​ៗ​ពិនិត្យ​ត្រឹមត្រូវ ភាគច្រើន​សាច់​គ្មាន​បញ្ហា​ឡើយ ព្រោះ​ការ​ចិញ្ចឹម​បែប​កសិដ្ឋាន​មាន​ក្បួនខ្នាត និង​ការ​ទុកដាក់

    July 19, 2019
  • បច្ចេកវិទ្យា

    តាមរយៈប៉ាតង់របស់ក្រុមហ៊ុន Samsung បានបង្ហាញថា ខណៈពេលនេះក្រុមហ៊ុនកំពុងតែព្យាយាមផលិតអ្វីដែលល្អប្រសើរជាងទូរស័ព្ទមានអេក្រង់អាចបត់បានទៅទៀត។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន ANDROIDAUTHORITY បានបង្ហើបឲ្យដឹងថា អ្វីដែល Samsung កំពុងតែអភិវឌ្ឍន៍ជាពិសេសនោះគឺទូរស័ព្ទដែលអាចរមូរអេក្រង់បាន ដែលមានន័យថាពេលលោកអ្នកចង់ប្រើទូរស័ព្ទមានអេក្រង់ធំលោកអ្នកពន្លាវាឲ្យធំបាន ហើយពេលលោកអ្នកមិនត្រូវការអេក្រង់ធំទេ លោកអ្នកអាចរមូរវាឲ្យស្ថិតនៅក្នុងទំហំតូចតាមដែលលោកអ្នកត្រូវការបានយ៉ាងយាងស្រួល។ យ៉ាងណាក្តី ការសម្រេចផលិតជាផ្លូវនូវទូរស័ព្ទមានអេក្រង់អាចរមូរបាននេះនៅមិនទាន់ត្រូវបានគេបង្ហាញពីពេលវេលា និងលក្ខណៈសម្បត្តិជាក់លាក់របស់វានៅឡើយទេ។ ហើយអ្វីដែលគេអាចដឹងបានច្បាស់នោះគឺនៅអំឡុងចុងឆ្នាំនេះ Samsung នឹងបញ្ចេញលក់នូវទូរស័ព្ទដែលមានអេក្រង់អាចបត់ចូលគ្នាបាន។ ហើយគេរំពឹងថា ទូរស័ព្ទអាចបត់អេក្រង់បានរបស់ក្រុមហ៊ុន Samsung នេះ នឹងក្លាយជាទូរស័ព្ទទំនើបបំផុតនៅក្នុងទីផ្សារទូស័ព្ទផងដែរ៕ អត្ថបទ៖ ភក្តី

    July 19, 2019
  • អន្តរជាតិ

    ការគេងមិនបានគ្រប់គ្រាន់បានបង្កឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ប្រសិទ្ធភាពនៃការធ្វើការងារធ្លាក់ចុះ រាងកាយគ្មានថាមពលគ្រប់គ្រាន់ ឆាប់មួមៅ ឆាប់ខឹង និងឆាប់បង្កជំលោះជាមួយអ្នកដទៃទៀតផង។ ក្រៅតែពីហេតុផលទាំងនេះការសិក្សាមួយក៏បានរកឃើញដែរថា ការគេងមិនបានគ្រប់គ្រាន់ជាមូលហេតុមួយធ្វើឲ្យលោកអ្នកធាត់លើសទម្ងន់។ ការសិក្សានេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស និងបានសិក្សានៅលើមនុស្ស ១៧២ នាក់ ផ្សេងគ្នា។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលគេងមិនបានគ្រប់គ្រាន់នឹងមានទំនោរចង់ញ៉ាំអាហារច្រើនជាងធម្មតានៅថ្ងៃបន្ទាប់។ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ អ័រម៉ូនក្នុងរាងកាយធ្វើឲ្យលោកអ្នកចង់ញ៉ាំតែប្រភេទអាហារដែលមានជាតិផ្អែម និងខ្លាញ់ច្រើន។ ដូចនេះក្នុងករណីដែលលោកអ្នកគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេល ២ សប្តាហ៍ជាប់គ្នាមានន័យថា លោកអ្នកនឹងបង្កើតទម្លាប់ញ៉ាំអាហារច្រើនជាងធ​ម្មតា ២ សប្តាហ៍ដែរ ហើយវាគឺជាហេតុផលមួយដែលជំរុញឲ្យលោកអ្នកធាត់លើសទម្ងន់។ លោកអ្នកគួរគេងឲ្យបាន​ ៨ ម៉ោងក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ ហើយសម្រាប់អ្នកមានអាយុច្រើនចំនួនម៉ោងនៃការគេងអាចថយចុះបន្តិច៕ អត្ថបទ:

    July 19, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខ្លួនដោយបុគ្គលិកទាំងអស់ ជាង ៨០០នាក់ បានចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រមូលបានថវិការសរុប ៨៦,១៨០,០០០ រៀល ជូនដល់មូលនិធិ។ កម្មវិធី ចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផានេះ បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៩ នៅបរិវេណរោងចក្រផលិតទឹកពិសាវីតាល់ ដោយមានការចូលរួមជាកិត្តយស ដោយលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក៏ជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកជំទាវអគ្គនាយិការក្រុមហ៊ុន វីតាល់ ព្រមទាំងបុគ្គលិកវីតាល់ជាច្រើននាក់ផងដែរ។ លោកជំទាវ ងួន សុខា នាយិការប្រត្តិបត្តមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន វីតាល់

    July 18, 2019
  • PR

    កាលពីពេលថ្មីនេះក្រុមការងារ OPPO Photography Academy បានចុះទៅដល់តំបន់ទេសចរណ៍កំពង់ភ្លុកដែលជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ដ៏ទាក់ទាញ និង មានប្រជាប្រិយភាពខ្លាំងក្នុងខេត្តសៀមរាប។ ក្រៅពីបំពេញបេសកម្មជាមួយក្រុមការងារ OPPO ដើម្បីផ្តិតយករូបភាពដ៏ល្អឥត ខ្ចោះស្តីពីវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរមកផ្សព្វផ្សាយបន្ថែមទៀតនោះ។ តារាចំរៀង និង តារាសម្តែងដ៏មានប្រជាប្រិយភាពទាំងពីរ ព្រមជាមួយនឹងក្រុមការងារ OPPO Photography Academy បានឆ្លៀត ឱកាសចូលសួរសុខទុក្ខ និង ចែកសម្ភារៈសិក្សាដល់កុមារាកុមារីតូចៗដ៏គួរឲ្យស្រលាញ់នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ប្រកបដោយស្នាមញញឹម ពោរពេញដោយភាពរីករាយ ស្និតស្នាលថែមទៀតផង ស្របពេលជាមួយគ្នានោះដែរពួកគេក៏បានទទួលការកោតសរសើរខ្លាំងពីក្រុម Fan ជាច្រើន ចំពោះ ទង្វើសប្បុរសធម៌របស់អ្នកទាំង២ និង

    July 18, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីគុណសម្បត្តិមួយចំនួនរបស់ទូរស័ព្ទឆ្លាតវ័យ Samsung Galaxy Note 10 និង Note 10+ ដែលនឹងមានវត្តមានលើទីផ្សារនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគច្រើននៃសារព័ត៌មានទាំងនោះបានរៀបរាប់ផ្តោតសំខាន់តែលើអេក្រង់ កាមេរ៉ា និងប្រព័ន្ធអ៊ីនធឺណិត ដែលមាននៅក្នុងទូរស័ព្ទតែប៉ុណ្ណោះ។ យ៉ាងណាក្តី Samsung Galaxy Note 10 និង Note 10+ មិនមែនមានចំណុចល្អត្រឹមតែ ៣ ចំណុចខាងលើនេះទេ តែថ្មរបស់ពួកវាមានចំណុចល្អប្រសើរដែរ បើធៀបទៅនឹងទូរស័ព្ទ Samsung ស៊េរីមុនៗ។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន GSMARENA បានរាយការណ៍ថា ថ្មរបស់ Samsung Galaxy

    July 18, 2019
  • PR

    មានហេតុការភ្ញាក់ផ្អើលមួយកើតឡើងចោមរោមមើលប្អូនស្រីម្នាក់ខណៈកំពុងផឹកភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រងដោយមានអ្នកខ្លះបានយកទូរស័ព្ទថតបង្ហោះដាក់ហ្វេសសប៊ុកទុកជាភស្តុតាងផងដែរ។ ប្អូនស្រីខ្មែរ-ឥស្លាមម្នាក់ ដែលមានឈ្មោះ អ៊ីត ម៉ារីណា អាយុ ២៥ឆ្នាំ ដែលរស់នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានទិញភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រងផឹកដូចរាល់ដងមិនដែលមានអ្វីប្លែកទេ ទើបតែពេលនេះស្រាប់តែផឹកបាន២-៣ក្អឹកហើយក៏មើលក្រវិលកំប៉ុងស្រាប់តែញ័រដៃញ័រជើងស្រែកឆោរឡោរកគេឲ្យជួយមកពិនិត្យមើលទាំងអស់គ្នាព្រោះនៅក្រវិលកំប៉ុងប៊ូសស្ត្រងមានដាក់ថា $10,000 (១ម៉ឺនដុល្លារ)។ តាមការឲ្យដឹងពីប្អូនស្រី អ៊ីត ម៉ារីណា បានឲ្យដឹងថា”គាត់តែងតែទិញប៊ូសស្ត្រងផឹកជាប្រចាំព្រោះគាត់និងស្វាមីជាអ្នករកត្រី និងលក់ត្រីត្រូវអត់ងងុយរាល់ថ្ងៃ និងអស់កំលាំងជាខ្លាំង ដើម្បីរកលុយមកទប់ទល់ជីវភាពគ្រួសារដែលកំពុងតែខ្វះខាត។ រាល់ដងគាត់ផឹកត្រូវតែមួយកំប៉ុងៗទេ ហើយគាត់ក៏មិនដែលគិតថាខ្លួននឹងមានសំណាងត្រូវ១ម៉ឺនដុល្លាចឹងដែរ ហើយមួយកំប៉ុងដែលត្រូវនេះគឺគាត់ទិញតែមួយហ្នឹងទេ ក្រោយពីគាត់ផឹកបន្តិចហើយ ពេលមើលទៅក្រវិលកំប៉ុងគាត់ក៏រន្ធត់ភ័យផង ស្រែករកគេឲ្យជួយផង ផ្អើលអស់អ្នកភូមិមកមើលតែម្ដង។” ក្រោយពីនាំគ្នាពិនិត្យហើយទើបដឹងថានេះជារង្វាន់$10,000ពិតមែន ហើយទាំងប្អូនស្រីនិងអ្នកភូមិខ្មែរ-ឥស្លាមបានយកទូរសព័្ទថតបង្ហោះដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចក៏ទាក់ទង់ឲ្យក្រុមហ៊ុនប៊ូសស្ត្រងបានដឹងដើម្បីបើករង្វាន់ផងដែរ។ សូមបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះក៏មានកម្មករសំណង់ម្នាក់ត្រូវបាន$10,000ពីប៊ូសស្ត្រងដូចគ្នានេះចឹង ហើយអ្នកលក់ដុំ និងអ្នកលក់រាយឲ្យគាត់នោះក៏ទទួលបានម្នាក់ៗ

    July 18, 2019
  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសជនជាតិអាល្លឺម៉ង់មួយគូនេះបានប្រកាសស្វែងកាបូបលុយ (ប្រភេទកាបូបក្រវ៉ាត់ចង្កេះ) ដែលបានជ្រុះបាត់ខណៈពេលធ្វើដំណើរកម្សាន្តនៅក្នុងក្រុងបាត់ដំបង។ ដោយប្តីប្រពន្ធជនជាតិអាឡីម៉ង់មួយគូ ឈ្មោះ Marcel Fitschl (ប្តី) និង Victorial (ប្រពន្ធ) ស្នាក់នៅសណ្ឋាគារអន្តរជាតិ ក្រុងបាត់ដំបង ហើយកាបូបលុយដែលជ្រុះបាត់ មាន លុយ អ៊ឺរ៉ូ ចំនួន ៦០អ៊ឺរ៉ូ និងលុយដូល្លាអាមេរិក ចំនួន ៤០០ដូល្លារ និង visa card។ ដោយអ្នកទាំង២បានធ្វើដំណើរ តាមរុឺម៉ក់កងបី (tuk tuk) ដើម្បីទៅទស្សនា ជិះឡូរី,

    July 18, 2019
  • PR

    បន្ទាប់ពីបានប្រកាសចេញលក់ស្មាតហ្វូន OPPO Reno 10X (60X Digital Zoom) កាលពីខែមុននៅលើទីផ្សារសកល ក៏ដូចជាទីផ្សារកម្ពុជាយើងផងដែរនោះ យើងឃើញថាវាគឺជាភាពជោគជ័យមួយផ្នែកធំរបស់OPPO។ ហើយនៅពេលនេះស្រាប់តែ OPPO បានបញ្ចេញនូវគម្រូម៉ឌែលថ្មីមួយជម្រើសទៀតលើ Edition ថ្មី ដែលចូលរួមសហកាជាមួយនឹង Brand ក្លឹបបាល់ទាល់ដ៏ល្បីល្បាញប្រចាំតំបន់អឺរ៉ុប(ប្រទេសអេស្ប៉ាញ)។ លើកនេះ OPPO បានជ្រើសរើសម៉ូឌែលថ្មី ចេញពីស៊េរី Reno គឺ OPPO Reno 10X Zoom មកភ្ជាប់ជាមួយនឹង Logo FC Barcelona ពណ៌មាស និងរំលេចដោយពណ៌ចំរុះចំនួនពីរ(ពណ៌ប្រចាំត្រកូល

    July 18, 2019
  • ព័ត៌មានជាតិ

    ព័ត៌មានបឋម៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត​ដឹកអុស​ យីឌុប​ ស្លាកលេខ​ តាកែវ​ 3A- 1110 និង រថយន្តកែច្នៃ​ គ្មានស្លាកលេខ​ មុខវិមានឈ្នះឈ្នះ បានបណ្តាលអោយមានអ្នកស្លាប់ចំនួន២នាក់​ និងរបួសចំនួន០៧នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នៅចំណុច​ ផ្លូវ​ វិថីឈ្នះ​ឈ្នះ​ ស្ថិតនៅក្រុម០៨​ ភូមិព្រែកតារ័ត្ន​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ដឹងនៅឡើយ ដោយក្នុង រថយន្ត​ដឹកអុសមានមនុស្ស​ស្លាប់០១នាក់​ ភេទ​ប្រុស​ អាយុប្រហែល៣០ឆ្នាំជាង​ ចំណែករថយន្តកែច្នៃ​មានមនុស្សស្លាប់០១នាក់​ ភេទប្រុស​ អាយុ​ប្រហែល​៣០ជាង​ ស្លាប់នៅពីក្រោមរថយន្ត រងរបួសធ្ងន់ស្រាល​ចំនួន០៧នាក់

    July 18, 2019