Khmernote Media
  • សុខភាព

    អាការៈ​ប្រកាច់ អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​សិន​ភ្លាម​ៗ មិន​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​បឋម​​ត្រឹម​ត្រូវ ​ឬ​មិន​ទាន់​ពេល​។ ករណីភាគ​ច្រើន អាច​មាន​រឹង​ថ្គាម ខាំ​អណ្តាត ហើយ​ករណី​កម្រ អាច​ធ្វើ​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅ​ចិញ្ចឹម​ខួរ​ក្បាល ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នៅ​ពេល​ប្រទះ​ឃើញ​នរណា​ម្នាក់​មាន​អាការៈ​ប្រកាច់ គ្នា​យើង​គួរ​តែ​ចេះ​វិធីសង្គ្រោះ​បឋមខ្លះៗ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ។ ១- សង្គ្រោះ​បឋមអាការៈ​​ប្រកាច់អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ ការ​ប្រកាច់​មាន​ច្រើន​ប្រភេទ ហើយ​ភាគ​ច្រើន​ កើត​ឡើង​ត្រឹម​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ទាំង​នេះ​ជា​គន្លឹះ​ទូទៅ ដើម្បី​ជួយ​មជំងឺ​រង​គ្រោះ​ដែល​ប្រកាច់ ដូចជា៖ – បន្ធូរ​សំលៀក​បំពាក់នៅ​ជុំវិញកជនរងគ្រោះ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ពិបាក​ដក​ដង្ហើម។ – យក​វត្ថុអាចមុត ឬ​​រឹង​ចេញ​ឲ្យ​ឆ្ងាយ​ពីជន​រងគ្រោះ បើជន​រងគ្រោះ​ស្ថិត​​នៅ​កន្លែងអាច​បង្កគ្រោះ​ថ្នាក់។ ត្រូវ​ចាំ​ថា ​មិន​ត្រូវ​លើកជន​រងគ្រោះ​កំពុង​ប្រកាច់ ចេញ​ទេ។

    July 19, 2019
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីថ្ងៃនេះតទៅទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយគឺត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា​ និងគ្រប់ពេលវេលា​ ទាំងពេលយប់​ និងថ្ងៃ។ បេីមិនពាក់មួកសុវត្ថិភាព​ នគរបាលចរាចរណ៍​ និងធ្វេីការឃាត់មិនអោយបន្តដំណេីរទៅមុខទៀតឡេីយ​ រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់។ ដោយនគរបាលចាប់ផ្តើមធ្វើយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ រហូតដល់ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ​ អប់រំនេះ​ គឺមិនមានការផាកពិន័យឡេីយ​។ ដេីម្បីការពារអាយុជីវិតអ្នក​ និងអ្នកដ៏ទៃ​ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕

    July 19, 2019
  • បច្ចេកវិទ្យា

    AirPods ឬកាសឥតខ្សែរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរចនាយ៉ាងពិសេសមានតម្លៃរហូតដល់ ២០,០០០ ដុល្លារ ត្រូវបានគេដាក់បង្ហាញជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជុំវិញពិភពលោក។ AirPods តម្លៃ ២​០,០០០ ដុល្លារនេះ ត្រូវបានរចនាដោយអ្នកច្នៃម៉ូតដ៏ល្បីម្នាក់មានឈ្មោះថា Ian DeLucca រស់នៅក្នុង Los Angeles សហរដ្ឋអាមេរិក។ AirPods ពិសេសនេះ ត្រូវបានគេរចនាដោយបានបំពាក់បន្ថែមនូវពេជ្រជាច្រើនគ្រាប់ ដែលធ្វើឲ្យកាសឥតខ្សែនេះមើលទៅគឺស្រស់ស្អាតបំផុត។ AirPods ដាំពេជ្រនេះ ត្រូវបានគេផលិតត្រឹមតែចំនួន ២៥ ប៉ុណ្ណោះ ហើយគេនឹងដាក់លក់ពួកវានៅក្នុងកម្មវិធីធំៗ និងពិសេសៗជាច្រើនដែលគេនឹងរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទស្សនារូបភាពដ៏ស្រស់ស្អាតរបស់AirPods ដាំពេជ្រដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី

    July 19, 2019
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់​ ដេីម្បីធានាអាយុជីវិតមនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និងគុណភាពសំណង់ទូទាំងប្រទេស នេះបើយោងតាមលិខិតដែលបានចេញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ការចេញវិធានការនេះដើម្បីចូលរួមចំណែក ពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណង់ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័នសាធារណៈ ដែលមានដូចខាងក្រោម៖ -មិនអនុញ្ញាតឲ្យសំណង់ទាំងអស់ ដែលមិនមានច្បាប់ និងលិខិតអនុញ្ញាតត្រឹមត្រូវតភ្ជាប់ចូល និងប្រើប្រាស់លូសាធារណៈរបស់រាជធានី ខេត្ត ឡើយ។ -ពង្រឹងការតាមដាន និងពិនិត្យមើលឡើងវិញ នូវការស្នើរសុំតភ្ជាប់ និងប្រើប្រាស់បណ្តាញលូសាធារណៈ។ -សហការជាមួយនឹងរដ្ឋបាល រាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធដើម្បីមានវិធានការចាំបាច់ តាមនីតិវិធីច្បាប់ដល់ជនដែលបានតភ្ជាប់ចូល និងប្រើប្រាស់បណ្តាញលូសាធារណៈរបស់រាជធានីខេត្ត ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ -ត្រូវអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់គ្រប់ប្រភេទទាំងអស់ឲ្យយល់ដឹងអំពីនីតិវិធី សម្រាប់ការសុំតភ្ជាប់ និងប្រើប្រាស់បណ្តាញលូ

    July 19, 2019
  • អន្តរជាតិ

    គ្មានអ្នកណាម្នាក់អាចមើលឃើញពីជោគវេសនារបស់មនុស្សនៅក្នុងពេលខាងមុខបាននោះទេ អ្នកខ្លះជួបរឿងលំបាកស្ទើរតែស្លាប់ខ្លួននៅក្នុងថ្ងៃនេះ តែថ្ងៃស្អែកពួកគេអាចជួបរឿងល្អប្រសើរបំផុតនៅក្នុងជីវិតក៏ថាបាន។ ​តួយ៉ាងក្មេងប្រុសកើតមកមានសតិមិនប្រក្រតីម្នាក់ ដែលគ្រួសារស្ទើរតែបោះបង់ចោលតាំងពីពេលកើតនោះ ពេលនេះស្រាប់តែបានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងសាកលវិទ្យាល័យដ៏ល្បីមួយនៅលើពិភពលោកទៅវិញ។ សូមរម្លឹកជូនថា​ កាលពីឆ្នាំ ១៩៩៨ មានស្ត្រីជនជាតិចិនម្នាក់បានផ្តល់កំណើតដល់កូនប្រុស ដែលមានឈ្មោះហៅក្រៅថា Ding Ding។ ពេលកើតមកភ្លាម Ding Ding ត្រូវបានគេមើលឃើញថា ជាទារកមានសតិមិនប្រក្រតី ហើយវេជ្ជបណ្ឌិតបានព្យាករណ៍ថា នៅពេលដែលគេធំឡើងគេអាចជាមនុស្សឡប់សតិ ឬមនុស្សមិនគ្រប់ទឹក ហើយវេជ្ជបណ្ឌិតបានណែនាំឲ្យបោះក្មេងនេះចោលទៅ។ យ៉ាណាក្តី ម្តាយរបស់ Ding Ding ដែលគាត់មានឈ្មោះថា Zou Hongyan មិនព្រមបោះកូនចោលឡើយ ព្រោះគាត់ស្រលាញ់កូនរបស់គាត់ណាស់។ ដោយអ្នកស្រី Zou Hongyan

    July 19, 2019
  • ព័ត៌មានជាតិ

    ត្បូងឃ្មុំ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ខណៈដែលកំពុងបោចស្មៅនៅបរិវេណផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹកនៅចំណុចមុខផ្ទះជនរងគ្រោះភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជនរងគ្រោះឈ្មោះសុខ យ៉ាក ភេទ ស្រី អាយុ៦៥ឆ្នាំ។ ដោយជនរងគ្រោះបានដើរបោចស្មៅតែម្នាក់ឯង ទៅប៉ះនឹងខ្សែភ្លើងម៉ូទ័របូមទឹកឋិតនៅមុខផ្ទះចំងាយ៥ម៉ែត្រដែលមានដំណរបណ្តាលឲ្យឆក់ស្លាប់តែម្ដង។ លុះដល់ម៉ោងប្រមាណ១១ និង០០ នាទីថ្ងៃខែឆ្នាំដដែលចៅស្រីឈ្មោះ នាត ស្រីណាន់ អាយុ១៣ឆ្នាំត្រឡប់ពីសាលាវិញឃើញជីដូនដេកស្លាប់ដៃក្តាប់ដែកម៉ូទ័រ។ បន្ទាប់ពីទទួលព័ត៌មានភ្លាម កំលាំងជំនាញនគរបាលស្រុកសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ពេទ្យមណ្ឌលសុខភាពបាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ និង ពិនិត្យសពសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ព្រោះមូលហេតុភ្លើងអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕

    July 19, 2019
  • PR

    ដូចជាលោកអ្នកបានដឹងហើយថានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកសម្ពោធទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល Vivo S1 ។ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី Vivo S1 Concert ដែលនឹងមានការចូលរួមពីសំណាក់តារាកំពូលៗជាច្រើនដួងផងដែរ។ សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរីនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។រីឯសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក៏ជាថ្ងៃមួយដែរពិសេសផងដែរ

    July 19, 2019
  • ព័ត៌មានជាតិ

    ដើម្បីរួមចំណែកលើការងារអភិវឌ្ឍមូលដ្ឋានឲ្យមានភាពល្អប្រសើរ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើរចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួលជាងមុន រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំធ្វើការស្ថាបនាផ្លូវលេខ២០០ (ផ្លូវក្រោយមន្ទីរពេទ្យបង្អែកខេត្ត ចាប់ពីចំណុចស្តុបអតីត៣៣៣រហូតដល់រង្វង់មូលតោពីរ) ឡើងវិញតាមលក្ខណៈប្លង់ប្រព័ន្ធ ដែលកន្លងមកក្រុមការងារខេត្ត-ក្រុង និងមន្ទីរសាធារណការ និងដឹកជញ្ជូនបានចុះវាស់វែងកំណត់ប្រវែងផ្លូវតាមប្លង់ប្រព័ន្ធ ដែលទំហំទទឹងពី៣០ម៉ែត្រ ទៅ៤០ម៉ែត្រ។ អាជ្ញាធរនឹងទុកពេល០៧ថ្ងៃគិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីឲ្យម្ចាស់សំណង់ទាំងឡាយ ដែលបានសាងសង់សំណង់ផ្សេងៗរំលោភលើដីផ្លូវកន្លងមក ឲ្យធ្វើការរុះរើសំណង់ទាំងនោះចេញ ដោយខ្លួនឯងជាកំហិត បើមិនដូច្នោះទេ រដ្ឋបាលក្រុង នឹងចាត់វិធានការចុះរុះរើសំណង់ទាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈឡើយ៕ អត្ថបទ៖ សេម

    July 19, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់បានរងគ្រោះថ្នាក់ហើមសាច់ពេញរាងកាយ ហើយផ្នែកខ្លះនៃរាងកាយត្រូវស្ពឹកធ្វើចលនាមិនបាន និងក្អួតស្ទើរតែស្លាប់ ក្រោយពីនាងបានខាំស្លឹករុក្ខជាតិម៉្យាង ដែលម្តាយនាងបានដាំនៅមុខផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្មេងស្រីរងគ្រោះមានឈ្មោះថា Nashwa។ តាមម្តាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់បានទុកឲ្យកូនស្រីនៅលេងមុខផ្ទះតែម្នាក់ឯង ហើយកូនស្រីរបស់គាត់ក៏បានទៅបេះស្លឹកប្រទាលមកខាំលេង ហើយបន្តិចក្រោយមកនាងក៏មានអាការដូចខាងលើតែម្តង។ ក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញថា ក្មេងស្រីរងគ្រោះបានពុលស្លឹកប្រទាល ដែលនាងបានខាំនោះ តែសំណាងល្អវេជ្ជបណ្ឌិតអាចជួយសង្គ្រោះជីវិតក្មេងស្រីរងគ្រោះបានទាន់ពេលវេលា។ ប្រទាលដែលមានជាតិពុលនោះមានឈ្មោះជាផ្លូវការថា Dieffenbachia ហើយរុក្ខជាតិប្រភេទនេះមានដុះលូតលាស់នៅតាមបណ្តាប្រទេសជាច្រើននៅតំបន់ត្រូពិត។ សូមលោកអ្នកពិនិត្យមើលរូបប្រទាលនេះឲ្យបានច្បាស់លាស់ និងការពារកុំឲ្យកូនៗលោកអ្នកប៉ះពាល់រុក្ខជាតិនេះជាដាច់ខាត ព្រោះវាអាចមានជាតិពុល និងបង្កគ្រោះថ្នាក់ដូចក្នុងករណីនេះ៕ អត្ថបទ៖ ភក្តី

    July 19, 2019
  • PR

    ភ្នំពេញ-SME Expo គឺជាការតាំងពិព័រណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំដោយមានការចូលរួមពីសហគ្រាសធនតូច និងមធ្យមជាច្រើនដែលនឹងបង្ហាញខ្លួនម្តងទៀតសម្រាប់រដូវកាលទី 2 នៅក្នុងឆ្នាំ 2019 នេះដោយធ្វើឡើងនៅផ្សារទំនើប អ៊ីអន សែនសុខ ជាន់ទី 03 នៅថ្ងៃទី 20-21 ខែកក្កដា ដោយទទួលស្វាគមន៍ភ្ញៀវទស្សនាប្រមាណជា 4, 000 នាក់ និងដៃគូសហការតាំងពិព័រណ៍រាប់រយនាក់ផងដែរ។ គួររំឭកផងដែរថាកសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំនេះផងដែរ។ អ្វីដែលកាន់តែពិសេសក៏មានការតាំងបង្ហាញផលិតផលដែលមានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េដែលកំពុងតែមានវត្តមានក្នុងទីផ្សារដូចជា៖ Gingseng, Soymilk,

    July 19, 2019