- Khmernote Media
- អន្តរជាតិស្រៀវណាស់! បាក់ទោងកំសាន្តក្នុងឧទ្យាន Kankaria Adventure បង្កឲ្យមានមនុស្ស ២នាក់ស្លាប់ និងរបួស ២៩ នាក់
គ្រោះថ្នាក់មួយបានកើតឡើងនៅក្នុងឧទ្យានកំសាន្ត Kankaria Adventure ស្ថិតនៅក្នុងក្រុង Ahmedabad ភាគខាងត្បូងប្រទេសឥណ្ឌា។ គ្រោះថ្នាក់បង្កឡើយដោយសារតែមានការបាក់ដាច់ឧបការណ៍ជិះលេងកំសាន្តមួយ ដែលកំពុងតែយោលយោគយ៉ាងខ្លាំង និងមានមនុស្សជាច្រើនកំពុងតែជិះនៅក្នុងនោះផង។ គ្រោះថ្នាក់បានបង្កឲ្យមានមនុស្សស្លាប់ចំនួន ២ នាក់ និងរបួសធ្ងន់ស្រាលសរុបចំនួន ២៩ នាក់។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណលំអិតរបស់ជនរងគ្រោះម្នាក់ៗបាននៅឡើយទេ គេអាចដឹងត្រឹមបានថា ជនរងគ្រោះទាំងអស់សុទ្ធតែជាប្រជាជនឥណ្ឌា ដែលរស់នៅក្បែរៗឧទ្យានកំសាន្តខាងលើនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់ដូចក្នុងវីដេអូដែលគេថតជាប់ដោយកាំមេរ៉ាសុវត្ថិភាពខាងក្រោមនេះ៖ អត្ថបទ៖ភក្តី
July 20, 2019 - ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើឱ្យមានការដកខ្លួនចេញជាបន្ទាន់ ចំពោះមន្រ្តីណាដែលពាក់ព័ន្ធនូវអំពើល្មើសច្បាប់។ ដោយឯកឧត្តម គួច ចំរើន បានណែនាំនិងចេញការព្រមាន អោយមន្ត្រីរាជការឬកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្ត ដកខ្លួនចេញជាបន្ទាន់ ចំពោះមន្រ្តីឬសមត្ថកិច្ចរូបណាដែល មានការពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី, បញ្ហាលាងលុយខ្មៅ, ការជួញដូរមនុស្ស និងរួមគំនិតក្នុងបទល្មើសណាមួយ ។ ការណែនាំនិងព្រមាននេះធ្វើឡើងក្នុងពេលឯកឧត្តម អភិបាលខេត្តអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩៕ ប្រភព៖ លោកពូ ហ៊ុយ ប៊ុនឡេង
July 20, 2019 - បច្ចេកវិទ្យា
មិនត្រឹមតែត្រៀមបង្ហាញកំពូលស្មាតហ្វូន Galaxy Note 10 នៅដើមខែសីហា ខាងមុននេះ ក្រុមហ៊ុន Samsung គ្រោងបង្ហាញ smartwatch និង tablet ជំនាន់ថ្មីផងដែរ។ កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញពីរូបរាងយ៉ាងច្បាស់ក្រឡែតរបស់ Galaxy Tab S6 ដែលមានរូបរាងហាក់មិនសូវខុសប្លែកពីម៉ូដែលមុនប៉ុន្មាននោះទេ ប៉ុន្តែខុសប្លែកច្រើនផ្នែកកម្លាំងម៉ាស៊ីន។ អាចនិយាយបានថា Galaxy Tab S6 គឺជា tablet ដំបូងបំផុតរបស់ Samsung ដែលញាត់កម្លាំងម៉ាស៊ីនកំពូលៗ ខុសពីជំនាន់មុនៗ ដែលញាត់ត្រឹមកម្លាំងម៉ាស៊ីនធម្មតា។ Galaxy Tab S6
July 20, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងធ្វេីការសហការណ៍ជាមួយកម្លាំងតាមបណ្តាអធិការខណ្ឌនានា ដេីម្បីធ្វេីការចុះត្រួតពិនិត្យសារធាតុញៀន និងជាតិស្រវឹងចំពោះអ្នកបេីកបរ និងព្រូរថយន្តធំទាំងអស់។ ការត្រួតពិនិត្យនេះនឹងធ្វេីតាមគ្រប់ច្រកចេញចូលធំៗក្នុងរាជធានីភ្នំពេញ ក្នុងករណីត្រួតពិនិត្យរកឃេីញអ្នកបេីកបរ ឬព្រូ មានពាក់ព័ន្ធនិងសារធាតុញៀន ឬជាតិស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់រថយន្តទុក ហេីយបញ្ជូនអ្នកបេីកបរ និងព្រូ ទៅអនុវត្តតាមនិតិវិធីច្បាប់។ ដូច្នេះសូមគ្រប់ក្រុមហ៊ុន និងសមាគមន៍ដឹកជញ្ជូនទាំងអស់ ចូលរួមសហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ចដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមានប្រសិទ្ធភាពខ្ពស់៕
July 20, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Huawei បានអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ខ្លួនគឺប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS។ គេនៅចាំបានថា Hongmeng OS ត្រូវបានអភិវឌ្ឍន៍ឡើងក្រោយពេលដែលក្រុមហ៊ុន Google របស់អាមេរិក បានសម្រេចហាមឃាត់មិនឲ្យទូរស័ព្ទ Huawei គ្រប់ម៉ូដែលអាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍ Android។ ទិដ្ឋភាពនេះត្រូវបានគេមើលឃើញថា Huawei បានអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS ដើម្បីប្រើប្រាស់ជំនួសប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុន Google។ យ៉ាងណាក្តី ស្រាប់តែពេលនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ក្រុមហ៊ុនបង្កើតប្រតិបត្តិការណ៍ Hongmeng OS ឡើងមិនមែនសម្រាប់ប្រើជំនួសប្រព័ន្ធប្រតិបត្តិការណ៍ Android
July 20, 2019 - សុខភាព
មុខក្រហម ឬជំងឺមុនមុខក្រហម ជាជំងឺសើស្បែកម្យ៉ាងដែលឧស្សាហ៍កើតលើស្រីៗ ដោយចេញសរសៃរតូចឆ្មារៗនៅលើថ្ពាល់ ច្រមុះ ថ្ងាស និងមានកន្ទួលតូចៗដូចមុន។ ១- មូលហេតុកើតជំងឺមុខក្រហម ជំងឺមុខក្រហម បណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា កត្តាតំណពូជ បរិស្ថាន ការញ៉ាំភេសជ្ជៈក្តៅ ឬហឹរ ត្រូវពន្លឺថ្ងៃ ការប្រើគ្រឿងសម្អាង ម្សៅលាយ ដែលមានជាតិគ័រទីកូអ៊ីត ឬស្តេរ៉យរយៈពេលយូរ។ លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ ថា ការប្រើម្សៅលាយ ដែលដូចជាម៉ៃដា ព្រួញបី ឬត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើឲ្យរមាស់ស្បែក
July 20, 2019 - ព័ត៌មានជាតិ
ជនជាតិបរទេស៣នាក់ ត្រូវបានក្រុមការងារចម្រុះធ្វើការណែនាំបន្ទាប់ពីជនទាំង៣រូបនេះបានស្រវឹងស្រា និងដើរដោះអាវ ពេញបរិវេណកោះពេជ្រ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩។ ដោយ រដ្ឋបាលខណ្ឌចំការមន សហការជាមួយ អធិការនគរបាលខណ្ឌ ការិយាល័យអន្តោប្រវេសន៍ និង ប៉ុស្ត៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ បានធ្វើការណែនាំដល់ជន បរទេស ០៣នាក់ មូលហេតុដោយជនបទេសទាំង ០៣ នេះស្រវឹងស្រា ដើរដោះអាវ មានសាក់រូបពេញខ្លួន និងបានដើរលើបរិវេណកោះពេជ្រ ធ្វើអោយប្រជាពលរដ្ឋ មានការភ័យខ្លាច និង ធ្វើអោយខូចដល់ទំនៀមទំលាប់ប្រពៃណី របស់ប្រទេសយើងផងដែរ។ ជនបរទេសទាំង៣នេះមិនត្រូវបានបង្ហាញអត្តសញ្ញាណមានឈ្មោះ ឬជាជាតិសាសន៍អ្វីនោះទេ ដោយគ្រាន់តែក្រុមការងារចម្រុះបានធ្វើការណែនាំដល់ ជនបរទេសទាំង ០៣នាក់នេះ អោយស្គាល់
July 20, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃសុក្រទី ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង០០នាទីល្ងាច លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ រួមជាមួយ លោកស្រី នាយិការទីចាត់ការអន្តរវិស័យរាជធានីភ្នំពេញ លោកស្រី ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និង តំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ តំណាងសាខាកាំកុងត្រូល បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មផ្ទះលេខ ៨៨ ដែលមានទីតាំងនៅបណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់អាជីវកម្មខាងលើ ជាជនជាតិចិន បាននាំយកទំនិញជាកញ្ចប់ធំៗ និង និងទឹកប៊ីដុងមួយចំនួន យកមកប្រកមអាជីវកម្ម
July 20, 2019 - ព័ត៌មានជាតិ
មានការភ្ញាក់ផ្អើលបន្ទាប់ពី កុងទឺន័រចំនួន ៨៣ទូ រកឃើញសុទ្ធតែកាកសំណល់សំរាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកាកសំណល់ ប្រមាណជាកុងទឺន័រចំនួន ៨៣ទូ ទម្ងន់១៦០០តោន នេះមានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ យោងតាមការបញ្ជាក់របស់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថា ក្រុមហ៊ុនចិនមានមូលដ្ឋាននៅកម្ពុជា ឈ្មោះ Chungyuen ជាអ្នកនាំចូលសំរាមទាំង៨៣កុងតឺន័រ ពីសហរដ្ឋអាមេរិក និងកាដាណា។ យ៉ាងណាមិញសម្រាប់ការបញ្ជូនទៅប្រភពដើមវិញក៏ត្រូវការពេលវេលា និងនីតិវិធី ហើយសមត្ថកិច្ចនឹងហៅក្រុមហ៊ុន ដើម្បីបញ្ជូនសំរាមត្រឡប់ទៅប្រភពដើមវិញ៕
July 19, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជូនដំណឹងដល់សិស្ស និស្សិត និងមន្ត្រីរាជការទាំង២ភេទឲ្យបានជ្រាបថា ក្រសួងនឹងរៀបចំការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩ ដោយមានថ្នាក់រដ្ឋបាលកណ្តាលសរុប ៤២កន្លែង និងថ្នាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីខេត្តសរុប ៥០កន្លែង។ ចាប់លក់ពាក្យ និងទទួលពាក្យ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅការិល័យបៀវត្ស ក្របខណ្ឌនាយកដ្ឋានបុគ្គលិក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណខាងក្រោម ៖ ១-បេក្ខជនជាសិស្ស និស្សិត ២-បេក្ខជនជាមន្ត្រីរាជការ ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖
July 19, 2019









