Khmernote Media
  • ព័ត៌មានជាតិ

    ដំណឹងដ៏គួរឱ្យសោកស្តាយ!យើងមានការសោកស្តាយដែលបានដឹងថាសត្វផ្សោតមួយក្បាលបានស្លាប់កាលពីថ្ងៃមិញនេះដែលបានប្រទះឃើញនៅក្នុង ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តខេត្តក្រចេះ។ សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមម៉ង នៅកន្ទុយរបស់វា។ ផ្សោតនោះមានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។ សត្វផ្សោតដែលស្លាប់នេះ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី ៥ ហើយ ដែលបានត្រូវគេប្រទះឃើញស្លាប់តាំងពីខែមករា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន

    July 22, 2019
  • ព័ត៌មានជាតិ

    មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានករណីសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានជិះម៉ូតូដេញតាមចាប់ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ បង្កឲ្យមានការផ្ទុះអាវុធដល់ទៅ៣គ្រាប់ (មិនមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិត)។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមវីដេអូបានបង្ហាញថាជនសង្ស័យបានព្យាយាមជិះរត់គេចពីការបង្ក្រាប រហូតជិះប៉ះជាមួយនឹងម៉ូតូប្រជាពលរដ្ឋកំពុងធ្វើដំណើរបណ្តាលឲ្យដួល រួចជនសង្ស័យបានលើកម៉ូតូជិះបន្តហើយក៏លើកកាំភ្លើងមកបាញ់លើសមត្ថកិច្ចដែលកំពុងជិះតាមចាប់តែមិនត្រូវ ជនសង្ស័យក៏ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រួចបាញ់សម្ដៅជើងមួយគ្រាប់តែក៏ត្រូវចាប់បានភ្លាមៗនៅនឹងកន្លែង។ ក្រោយពីការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន កាំភ្លើង K59 មួយដើម ម៉ូតូមួយគ្រឿង និងថ្នាំញៀន៣កញ្ចប់ ។ គួររំលឹកថាមុននឹងធ្វើសកម្មភាពបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ កម្លាំងជំនាញបានតាមដានអស់រយៈពេល១អាទិត្យមកហើយ៕ ប្រភព៖ លោក ស៊ន សុភក្រ្ត

    July 22, 2019
  • PR

    កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ PNN បានរៀបចំនូវព្រឹត្តិការណ៍គម្រប់ខួប៤ឆ្នាំរបស់ខ្លួនដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង តារាសម្តែងកម្ពុជាល្បីៗជាច្រើនរូប ដូចលោកវ៉ៃហាំង យូប៊ីន លោកអេតវីន លោកងួន ចាន់ដាវីត និងក្រុមចម្រៀង Small World Small Band និងជាពិសេសគឺតារាសម្តែងមកពីប្រទេសថៃគឺលោក mario maurer ក្នុងកម្មវិធី «ជំនួបតារាភីអិនអិន២០១៩ » ដែលបានប្រព្រឹត្តឡើងនៅក្នុង ព្រីមមៀរ សែនសុខ ពីម៉ោង ៦ ដល់ម៉ោង ៨យប់។ ក្នុងព្រឹត្តិការណ៍គម្រប់ខួប៤ឆ្នាំរបស់ភីអិនអិន មានការឲ្យអ្នកគាំទ្រទៅថតរូបជាមួយនឹងតារាសម្តែងខ្មែរថៃ ជាពិសេសមានការលេងល្បែងកម្សាន្តទស្សទាយ ទទួលបានរង្វាន់ពិសេសៗពី

    July 22, 2019
  • PR

    ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានសហការជាមួយ អេខ័រ (Accor) សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) Emaar Hospitality Group និង Marriott ដើម្បីផ្តល់ជូននូវ តម្លៃសណ្ឋាគារយ៉ាងពិសេសដល់អ្នកដំណើរដែលហោះហើរឆ្លងកាត់ និងទៅកាន់ឌូបៃនៅរដូវក្តៅនេះ ទីក្រុងឌូបៃអារ៉ាប់រួម ថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០១៩: ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានសហការជាមួយនិងសណ្ឋាគារល្បីៗនៅលើពិភពលោក ដើម្បីផ្តល់ជូនអ្នកធ្វើដំណើរឆ្លងកាត់ និងទៅតំបន់ដ៏គួរទាក់ទាញនៅឌូបៃនារដូវក្តៅនេះ ជាមួយនិងតម្លៃពិសេសសណ្ឋាគារដ៏គួរឱ្យទាក់ទាញនៅតាមសណ្ឋាគារដ៏ល្បីល្បាញមួយចំនួនរបស់អារ៉ាប់រួម(UAE)។ អតិថិជនដែលទិញសំបុត្រពីក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ អាចរីករាយនឹងនូវអត្រាសណ្ឋាគារផ្តាច់មុខពិសេសនារដូវក្តៅនេះ ក្នុងចំណោមសណ្ឋាគារដូចជា អេខ័រ

    July 22, 2019
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឌឹម សួនណាត ប្រធាន​ក្រុម​ហ៊ុន​ អ៉ីណារីតា ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ ដោយចៅក្រមស៊ើបសួរ លោក ជូ លឹមហ៊ាង បានសម្រេចធ្វើការចោទប្រកាន់ លោក ឌឹម សួនណាត ពីបទ ឆបោក (មានស្ថានទម្ងន់ទោស) និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ គួររំលឹកថាលោក ឌឹម សួនណាត ប្រធាន​ក្រុម​ហ៊ុន​ អ៉ីណារីតា ត្រូវបាន​​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន​កាលពីថ្ងៃ​ទី​១៦​ ខែ​កក្ដដា​ ឆ្នាំ​២០១៩​ ពីបទឆបោក​ពីប្រជាពលរដ្ឋលើគម្រោងសាងសង់វិស័យអចលនទ្រព្យ ព្រមទាំងចេញមូលទានប័ត្រ​គ្មាន​សាច់​ប្រាក់​ គិតជាទឹកប្រាក់​ប្រមាណ​ពី​ ២០០​

    July 22, 2019
  • សុខភាព

    សម្រាប់​អ្នក​មាន​ជំនឿ​លើ​ថ្ងៃខែ ឆ្នាំ ​ច្រើន​តែ​ជ្រើសរើស​ថ្ងៃ​កើត​ឲ្យ​កូន​ចៅ ទាំង​មិន​ទាន់​ដល់​ពេល​វេលា អាច​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​បាន។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ លោក​បន្ត​ថា ការ​សម្រេច​ចិត្ត​យក​ថ្ងៃ​ល្អ ដើម្បី​ឲ្យ​ទារក​ឃើញ​ពន្លឺ​ព្រះអាទិត្យ គឺ​ធ្វើ​ឡើង​ដោយ​ការ​វះកាត់ ហើយ​ការ​យក​ថ្ងៃ​ល្អ ដើម្បី​ហុងស៊ុយ​នោះ អាច​ក្លាយ​ជា​រឿង​ស៊យ​បាន ប្រសិនបើ​ម៉ាក់​ៗ​ដែល​ត្រៀម​សម្រាល​នៅ​មិន​ទាន់​គ្រប់ខែ និង​ថ្ងៃ​ល្អ។ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ ក៏​បន្ត​ទៀត​ថា ចំពោះ​ទារក​អាច​មាន​បញ្ហា​មុខងារ​បេះដូង បញ្ហា​​ផ្លូវ​ដង្ហើម​ ប្រព័ន្ធ​រំលាយ​​អាហារ និង​សុខភាព​សរសៃឈាម​បេះដូង​ទៀត​ផង។ ចំណែក​ម្ដាយ​វិញ​ក៏​មាន​បញ្ហា​ច្រើន​យ៉ាង​ដែរ ដូចជា​ពេលខ្លះ​ម៉ាក់​ៗ​វះ​មិន​ទាន់​មាន​ទឹកដោះ​ចេញ ​ឬ​បើ​ចេញ​ហើយ​ក៏​ពិបាក​បំបៅ​ព្រោះ​មាន​ការ​ឈឺចាប់​មុខ​របួស ហើយ​សរីរាង្គ​ក្នុង​ពោះ​ដែល​នៅ​ក្បែរ​ស្បូន ដូច​ជា

    July 22, 2019
  • អន្តរជាតិ

    លោក Shinzo Abe ត្រូវបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនជាថ្មីម្តងទៀត នេះបើយោងតាមលទ្ធផលបោះឆ្នោតជាតិក្នុងប្រទេសជប៉ុន ដែលទើបនឹងរៀបចំឡើងកាលពីថ្ងៃម្សិលមិញ។ លោក Shinzo Abe មានវ័យ ៦៤ ឆ្នាំ​ មកពីគណ​បក្ស​សេរីប្រជាធិបតេយ្យ (LDP) ហើយលោកបានកាន់តំណែងជានាយករដ្ឋមន្រ្តីនេះអស់រយៈពេល ៦ ឆ្នាំ កន្លះមកហើយ។ លទ្ធផលបឋមនៃការបោះឆ្នោតបានបង្ហាញថា គណ​បក្ស​សេរីប្រជាធិបតេយ្យ (LDP)  ទទួលបានសំឡេងគាំទ្រភាគច្រើនគឺ ៧១ កៅអី ក្នុងចំណោមកៅអីសរុប​១២៤ ។ ការឈ្នះឆ្នោតនេះនឹងធ្វើឲ្យលោក Shinzo Abe ត្រូវបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីមួយអណត្តិទៀត ហើយវាក៏បានធ្វើឲ្យលោក Shinzo Abe ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេដែលអាចកាន់តែដំណែងបានយូរផងដែរ។

    July 22, 2019
  • ព័ត៌មានជាតិ

    បន្ទាប់ពីមានការព្រមានចាប់ខ្លួន ពីនាយឧត្តមសេនីយ៍​ សៅ​ សុខា​ រឿងលោកសាន្ត​ ប៊ុនធឿន​ បានធ្វើការចោទលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តព្រះសីហនុ​ ចាប់អ្នកកាសែត​ និងប្រជាពលរដ្ឋ ជាថ្នូរយកលុយពីឈ្មួយដីធ្លី នៅព្រឹកនេះលោក​ សាន្ត​ ប៊ុនធឿន​ ក៏បានធ្វើការ live វីដេអូសុំទោស ព្រមទាំងទទួលស្គាល់កំហុស។ ដោយលោក សាន្ត​ ប៊ុន​ធឿន​ ជាចាងហ្វាង​សារព័ត៌មាន​សំឡេង​ស្នេហា​ជាតិ បានសរសេររៀបរាប់ថា៖ “សាន្ត ប៊ុនធឿន សូមកែតម្រូវ និងសូមទោសកងរាជអាវុធហត្ថជាសាធារណៈ នូវកំហុសឆ្គងកាលពីយប់មិញ”។ ហើយលោកក៏បានបញ្ជាក់ថា លោកនឹងធ្វើលិខិតសុំទោសនិងកែតម្រូវជាលាយលក្ខ័អក្សរមួយទៀតផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម​៖

    July 22, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ ចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ ដោយនៅព្រឹកនេះផងដែរ ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមដឹកនាំយុទ្ធនាការនេះ តាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបានធ្វើការចែកមួកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមិនពាក់មួក។ ដោយ ឧត្ដមសេនីយ៍ឯក ស ថេត បានរៀបរាប់ឲ្យដឹងថា៖ “បន្ទាប់ពីបានដឹកនាំ កងកម្លាំងនគរបាលគោរពទង់ជាតិ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរួចហើយ,នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ខ្ញុំបានបន្តចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ

    July 22, 2019
  • សង្គម

    ខណៈនៅពេលតែជិត១ខែទៀតប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ហើយយើងសង្កេតឃើញប្អូនៗសិស្សានុសិស្សគ្រប់គ្នា កំពុងតែប្រឹងប្រែងរៀនសូត្រឥតឈប់ឈរ។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសអំពីសម្ភារៈ ដែលត្រូវបានអនុញ្ញាតឲ្យចូល​​ក្នុង​បន្ទប់​ប្រឡង​​មាន​ដូច​ជា៖ + ប៊ិច​ពណ៌ខៀវ + ខ្មៅដៃ + បន្ទាត់ + ដែកឈាន + និង​រ៉ាបព័រទ័រ។ ក្រៅពីសម្ភារៈខាងលើនេះ សម្ភារៈផ្សេងទៀតមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ប្រឡងឡើយ ឬអនុរក្សនឹងធ្វើការខកហូតរក្សាទុកបណ្តោះអាសន្ន រហូតដល់ប្រឡងចប់ទើបប្រគល់ឲ្យវិញ៕ អត្ថបទ៖ សេម

    July 22, 2019