Khmernote Media
  • សុខភាព

    កូន​ដែល​ទម្លាប់​ស្លៀក​ខោ​ទឹកនោម ពិបាក​ផ្ដាច់​ណាស់​ ហើយ​ទោះ​ធំ​ក៏​នៅ​តែ​ចង់​ស្លៀក​បន្ត​ទៀត​ដែរ ព្រោះ​ស្រួល​មិន​ស្រួល​កូន​នោម​ដាក់​ខោ ឬ​ដាក់​ពូក​ក៏​មាន។ តែ​បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ទឹកនោម​នេះ ក៏​គួរតែ​បញ្ចប់​ត្រឹម​កូន​អាយុ ៣ ឆ្នាំ​ច្រើន​បំផុត។ អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​កូន​នៅ​តែ​ស្លៀក​រហូត​ដល់​អាយុ ៦-៧ ឆ្នាំ​អាច​ធ្វើឲ្យកូន​មិនដឹងពីទម្លាប់​បត់​ដៃ​បត់​ ដោយ​ខ្លួនឯង ហើយជុះតែ​ក្នុង​ខោ។ ករណី​បែបនេះអាច​ប៉ះពាល់​ដល់​ការ​យល់​ដឹង​ពី​ការ​បន្ទោបង់​នៅ​បង្គន់។ មួយ​វិញ​ទៀត​កូន​ដែល​ជុះ​ដាក់​តែ​ក្នុង​ខោ​ទឹកនោម ហើយ​មិន​បាន​ផ្លាស់​ប្ដូរ​ចេញ​លឿន អាច​បណ្ដាល​ឲ្យ​រលាក​ដោយសារ​កាកសំណល់​ទាំង​នោះក្ដៅ ហើយ​​ផ្អាប់​ទុក​យូរ​ពេក។ គ្រូពេទ្យ​នៅ​ខាង​ស្រុក​ខ្សាច់​កណ្ដាល​រូប​នេះ​បាន​ណែនាំ​បន្ថែមទៀត​ ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​មិន​គួរ​ឲ្យ​កូន​តូច​ស្លៀក​ខោ​ទឹកនោម ២៤ ម៉ោង/ថ្ងៃ​ឡើយ ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រលៀន​ទាំង​សងខាង​របស់​កូន​ឡើយ ដោយ​អាច​កកិត​រហូត​រលាក រោល និង​មាន​ស្នាម​ជាំ​ទៀត​ផង។

    July 23, 2019
  • អន្តរជាតិ

    បុរសជនជាតិចិនដែលសម្លាប់សង្សារជាជនជាតិចិនដូចគ្នាដែលកំពុងមានកូនក្នុងផ្ទៃ១ខែ ហើយដុតសាកសពចោល នៅក្បែរស្ពានព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ត្រូវជំនាញនាយកដ្ឋានគរបាលព្រហ្មទណ្ឌ តាមចាប់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេត្រឡប់មកប្រទេសកម្ពុជាវិញ ហើយគេចខ្លួនមួយរយៈបន្ទាប់ពីធ្វើសកម្មភាព។ ឃាតកមានឈ្មោះ Yang Yang អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED1029380 ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមចម្លើយសារភាពឃាតកបាននិយាយថា ខ្លួនបានចូលមកកម្ពុជាកាលពីឆ្នាំ២០១៦ មកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY លុះដល់ឆ្នាំ២០១៨

    July 23, 2019
  • អន្តរជាតិ

    បុរសម្នាក់បានជួបរឿងខកចិត្តរកពាក្យអ្វីនិយាយមិនចេញ បន្ទាប់ពីគាត់ខំធ្វើដំណើរពីកន្លែងដែលមានចម្ងាយ ២,៤០០ គីឡូម៉ែត្រ ដើម្បីមកជួប និងធ្វើឲ្យមិត្តស្រីរបស់គាត់ភ្ញាក់ផ្អើល តែអ្វីដែលគាត់បានឃើញនោះគឺមិត្តស្រីរបស់គាត់កំពុងឈរអោបគ្នាជាមួយបុរសដទៃទៅវិញ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ហើយរឿងរ៉ាវនេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមផងដែរ។ តាមព័ត៌មានដែលគេទទួលបានគឺបុរសជាសង្សាចង់ធ្វើឲ្យមិត្តស្រីគាត់ភ្ញាក់ផ្អើលដោយគាត់បានធ្វើដំណើរពីកន្លែងយ៉ាងឆ្ងាយដោយមិនបានប្រាប់​នាងមុននោះទេ ហើយគាត់ថែមទាំងបានស្លៀកពាក់ឈុតជាខ្លាឃ្មុំទៀតផង ពេលដើរទៅជួបមិត្តស្រីគាត់។ យ៉ាងណាក្តី ពេលដែលគាត់បានជួបមិត្តស្រីរបស់គាត់នោះ គឺនាងកំពុងតែស្និតស្នាល និងអោបគ្នាជាមួយបុរសផ្សេងម្នាក់ទៀត។ ភ្លាមនោះគាត់មិនបាននិយាយអ្វីទាំងអស់ ហើយដើរចេញទៅវិញយ៉ាងក្រៀមក្រំ តែស្រ្តីជាសង្សាបានរត់ទៅអោបគាត់ពីក្រោយ និងសុំត្រូវគ្នាវិញ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថាពួកគេទាំងពីរសម្រេចត្រូវគ្នាវិញ ឬក៏បែកគ្នានោះទេ៕ អត្ថបទ៖ ភក្តី

    July 23, 2019
  • PR

    រូបភាពបង្គុំប្រាសាទអង្គរវត្ត (អង្គរតូច) មួយសន្លឹកដែលបានថតពីជ្រុងមួយនៅលើកំពូលភ្នំបាខែងខេត្តសៀមរាប បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកលេងហ្វេសបុកដោយការចែកចាយបន្តគ្នា ដោយសារតែរូបមួយសន្លឹកនេះបានបង្ហាញឲ្យឃើញនូវភាពដ៏អស្ចារ្យនៃកំពូលប្រាសាទអង្គវត្តដ៏ល្បាញល្បីរបស់ខ្មែរយ៉ាងត្រដែតត្រដឹម ផុសចេញមកកណ្តាលទ្រូងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយដែលនណាៗក៏ប្រាថ្នាចង់ឃើញដែរ ពេលទៅលេងភ្នំបាក់ខែងម្តងៗ។ រូបភាពបង្គុំគ្នារបស់ប្រាង្គប្រាសាទអង្គរវត្តមួយសន្លឹកនេះគឺថតដោយទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដែលជាកំពូលស្មាត ហ្វូតចុងក្រោយរបស់ OPPO លើស៊េរី Reno ដែលមានបង្កប់បច្ចេកវិទ្យា Zoom ប្រវែងវែងរហូតដល់ទៅ 60 ដងឯណោះ។ លោកអ្នកអាចសង្កេតមើលរូបភាពនេះបាន នោះលោកអ្នកនឹងដឹងអំពីសមត្ថភាពពិតប្រាកដលើបច្ចេកទេស Zoom របស់ OPPO Reno 10X Zoom

    July 23, 2019
  • PR

    អីយ៉ា! ធីផត បានបង្ហាញផលិផលថ្មីរបស់ខ្លួនគឺ ធីផតទីបច្របាច់ រសជាតិខារ៉ាម៉េល ថ្មីកាលីប! កាលពីថ្ងៃអាទិត្យ ទី14 កក្កដាថ្មីៗនេះ នៅមុខរោងភាពយន្តលេជិន សាខាអេដិន ។ ដោយមាន លេចមុខអាយដល ហេង សុខវាសនា និងនារីស្រស់ស្អាតក្រុម OMG កញ្ញា អូវ៉ាន់ទីន ឡើងផ្អើល ទៅកូរដល់ Booth ធីផត ខារ៉ាម៉េល បានទាក់ទាញយុវវ័យចូលរួមលេងហ្គេមថ្មីកាលីប សប្បាយៗ និងផ្ទុះសំណើចគ្រប់គ្នា ។ ហ្គេមថ្មីកាលីប ទើបមានជាដំបូងនៅក្នុងប្រទេសកម្ពុជា «តាមយ៉ាយ៉ាភ្លាម បានខារ៉ាម៉េលភ្លែត» មិនត្រឹមតែធ្វើឲ្យយុវវ័យចូលរួមលេងសប្បាយប្លែកអារម្មណ៍នោះទេ

    July 23, 2019
  • សុខភាព

    ដូច​យើងដឹង​ហើយ អាលែកហ្ស៊ី គឺ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង ​សារធាតុ​ដទៃ​ដែល​ចូល​មក​ក្នុង​រាង​កាយ ដែល​ហៅ​ថា​ សារធាតុ​បង្ក​អាលែកហ្ស៊ី ឬសារធាតុ Allergen។ អាលែកហ្ស៊ី​ថ្នាំ ក៏​មិន​ខុស​គ្នា​ពី​បញ្ហា​អាលែកហ្ស៊ី ​បណ្ដាល​មក​ពី​អាហារ និង​សារធាតុ​ផ្សេងៗ​​យើង​បាន​ញ៉ាំ​ដែរ គ្រាន់តែថា អាលែកហ្ស៊ីថ្នាំ អាចនឹងធ្ងន់ធ្ងរខ្លាំង ពេលខ្លះអាច​ឈាន​ដល់​ស្លាប់ក៏មាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង​ពាក់ព័ន្ធ​រឿងសំខាន់ៗ គ្នា​យើងគួរ​ដឹងពី​បញ្ហា​អាលែកហ្ស៊ី​ថ្នាំ។ ១- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​យើង​អាលែកហ្ស៊ី​ថ្នាំ? អាលែកហ្ស៊ីថ្នាំ អាច​មាន​រោគ​សញ្ញា​ ដូច​ទៅនឹងបញ្ហា​អាលែកហ្ស៊ី​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែខុស​ពី​បញ្ហា​អាលែកហ្ស៊ីផ្សេង អាលែកហ្ស៊ី​ថ្នាំ មិន​ត្រឹម​ពាក់​ព័ន្ធ​តែ​ជា​មួយ​​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​តែ​មួយ​មុខ​ទេ គឺ​អាច​ជាប់​ពាក់​ព័ន្ធ​បញ្ហា​ជា​ច្រើនផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​បញ្ហា​សុខភាព និង​ប្រភេទ​ថ្នាំ​មួយ​ចំនួន ដែល​ងាយ​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​ថ្នាំ ដូចជា៖

    July 23, 2019
  • សុខភាព

    ពួក​យើង​ច្បាស់​ណាស់ សុទ្ធ​តែ​ធ្លាប់​ឮ​ពេទ្យ​លើក​ឡើង​ពី​បញ្ហា​លើសជាតិ​ខ្លាញ់ និងបញ្ហា​សុខភាព​ជាច្រើន បណ្តាល​មក​ពី​កូលេស្តេរ៉ូល ចុះ​មាន​ធ្លាប់​ដឹង​ថា កូលេស្តេរ៉ូល​ដែលបង្កបញ្ហា​​សុខភាព​ទាំង​នេះ កើត​ឡើង​​ពី​ណា​អត់? បើ​មិន​ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ ព្រោះ​មាន​លម្អិត​ពាក់ព័ន្ធ​ខ្លាញ់​សត្វ និង​ខ្លាញ់​រុក្ខជាតិ មួយ​ណា​ត្រូវ​ចាត់​ទុក​ជាខ្លាញ់អាក្រក់ ក៏​ដូច​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ​ពពួក​ខ្លាញ់​ទាំង​នោះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ​ ១- ខ្លាញ់​អាក្រក់ (ខ្លាញ់​សត្វ) ខ្លាញ់​អាក្រក់​ អាច​ធ្វើ​ឲ្យ​កើនកម្រិត​កូលេស្តេរ៉ូល ប្រឈម​ហានិភ័យ​ ជំងឺ​បេះដូង ហើយ​ខ្លាញ់​នេះ ​អាច​ធ្វើ​ឲ្យស្ទះ​សរសៃ​ឈាម​អាក់ទែទៀត​ផង។ ខ្លាញ់​អាក្រក់​ ចែក​ចេញ​ជា​ពីរ​ប្រភេទ ​មួយ​ជា​ខ្លាញ់​មិន​ឆ្អែត​ និង​មួយ​ទៀត​ជា​ខ្លាញ់​ឆ្អែត។ – ខ្លាញ់​មិន​ឆ្អែត៖ ខ្លាញ់​មិន​ឆ្អែត

    July 23, 2019
  • PR

    សម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី19 ខែសីហា ឆ្នាំ2019 សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសលើ តម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee) ។ លើសពីនេះ ចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី10 ខែសីហា ឆ្នាំ2019 សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ1 ដល់លេខ10 ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន 7%។

    July 23, 2019
  • អន្តរជាតិ

    សិង្ហបុរី៖ ស្រ្តីជនជាតិសិង្ហបុរីម្នាក់បានសុំមិត្តប្រុសរបស់នាងរៀបការនៅមុខអ្នកគាំទ្របាល់ទាត់ប្រមាណជា ៥០,០០០ នាក់ ហើយមិត្តប្រុសរបស់នាងក៏បានយល់ព្រមតាមសំណើរបស់នាងផងដែរ។ ស្រ្តីក្លាហានរួមជាមួយនឹងមិត្តប្រុសនាង មិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ឡើយដោយគេគ្រាន់ដឹងថា ពួកគេទាំងពីរនាក់ជាអ្នកគាំទ្រក្លឹបបាល់ទាត់បិសាចក្រហម Manchester United ។ ការសុំរៀបការនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមបាល់ទាត់ Manchester United ប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងពានរង្វាន់ International Champions Cup (ការប្រកួតជាលក្ខណៈមិត្តភាពមុនបើករដូវការថ្មី) ដែលរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី។ ទិដ្ឋភាពនេះត្រូវបានក្រុមការងារថតការប្រកួតបាល់ទាត់ ថត និងយកទៅបញ្ចាំងនៅក្នុងផ្ទាំងអេក្រង់សម្រាប់ដាក់បញ្ចាំងបាល់ទាត់ផងដែរ ហើយវាបានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោពេញកីឡដ្ឋានតែម្តង។ លោកអ្នកអាចទស្សនាទិដ្ឋាភាពនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    July 23, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធទាបដែលកន្លងមកបានស្ថិតនៅភាគខាងលើកម្ពុជា បច្ចុប្បន្នបានរំកិលចុះមកក្រោមទន្ទឹមនឹងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញដោយ៖ ១. បណ្តាខេត្តភាគខាងលើ ភ្លៀងនឹងធ្លាក់បានល្អក្នុងកម្រិតពីមធ្យមទៅច្រើន ឯភាពរាយប៉ាយក៏បានប្រសើរផងដែរ។ ២. បណ្តាខេត្ត និងរាជធានីនៅទំនាបកណ្តាលភាគខាងក្រោម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ៣. បណ្តាខេត្តជាប់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម៕ អត្ថបទ៖ សេម

    July 23, 2019