- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពគុណភាព និងលក្ខណៈបច្ចេកទេសនៃការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តត្បូងឃ្មុំ។ ផ្លូវនេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ(AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រត្រូវបានជួសជុលធ្វើឱ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរ ជាតិសរុបចំនួន៦៩,៨២លានដុល្លារអាមេរិក ពោលគឺ៖ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ -៣០០ ជាគម្រោងRAMP II ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ចំនួន៣៦,៤៥លានដុល្លារអាមេរិក
July 24, 2019 - រថយន្ត
ក្រុមហ៊ុនផលិតរថយន្ត Volvo នៅចក្រភពអង់គ្លេស បានប្រកាសប្រមូលរថយន្តប្រមាណជា ៧០,០០០ គ្រឿងយកចូលរោងចក្រវិញ ដើម្បីត្រួតពិនិត្យគ្រឿងម៉ាស៊ីនក្រោយក្រុមហ៊ុនបានរកឃើញថារថយន្តមួយចំនួននឹងមានបញ្ហាឆ្លងចរន្តភ្លើង និងអាចបង្កឲ្យមានភ្លើងឆេះទៀតផង។ រថយន្តដែលជាគោលដៅរបស់ក្រុមហ៊ុនប្រមូលត្រលប់មកវិញ គឺជាប្រភេទរថយន្តមានម៉ាស៊ីន ៤ ផលិតនៅក្នុងចន្លោះឆ្នាំ ២០១៤-២០១៩ និងជារថយន្តដែលកំពុងតែប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះ។ តាមការពិតរថយន្តរបស់ក្រុមហ៊ុន Volve មានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក តែគេបានរកឃើញថា មានតែរថយន្តដែលនាំទៅលក់នៅអង់គ្លេសប៉ុណ្ណោះដែលមានបញ្ហា ហើយរថយន្តទាំងនោះមានដូចជាម៉ាក់ S80, S60, V70, XC70, S60 Cross Country, V60, XC60, V60 Cross Country, S90, V90, V90
July 24, 2019 - អន្តរជាតិ
ដោយសង្កេតឃើញថា មានគណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជនអនាមិក (hacker) និងបានប្រើប្រាស់គណនីទាំងនោះទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ជាតិរ។ ហេតុនេះដើម្បីការពារ និងបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នកពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិក ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញនូវវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖ ១. ពិនិត្យមើលនៅត្រង់ចំនុច “Where You’re Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។ ២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login
July 24, 2019 - សុខភាព
ក្រោយសម្រាលកូនរួច ម៉ាក់ៗពិតជាចង់ឲ្យខ្លួន និងកូនមានសុខភាពល្អ ហើយអ្វីដែលពិសេសគឺទទួលបានសម្រស់ស្រស់ស្អាតឡើងវិញ។ បើតាមការចែករំលែករបស់ម៉ាក់ៗទាំង ៤ រូបនេះបានឲ្យដឹងថា ការប្រើវិធីបុរាណដែលចាស់ៗតែងធ្វើ និងការរបៀបរបបរស់នៅប្រចាំថ្ងៃមួយចំនួន អាចជួយឲ្យសម្រស់យើងស្អាតមិនចាញ់ពេលមិនទាន់មានកូនប៉ុន្មានទេ។ ១- ខាត់ស្បែកជាមួយពន្លៃ រូបមន្តខាត់ស្បែកដែលផ្សំពីរមៀតលាយជាមួយពន្លៃ ទឹកដោះគោឆៅ និងក្រូចឆ្មារ ឬក្រូចពោធិ៍សាត់។ សុគន្ធា ដែលមានសាច់ចាំវ័យជិត ៤០ ឆ្នាំហើយ តែនៅស្អាតដដែលបានរៀបរាប់ថា ស្រីៗយើងទើបសម្រាលប៊េបីបាន កន្លះខែទៅ គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ទើបជួយរក្សាស្បែកឲ្យមានសំណើមជាប់ជានិច្ច ព្រោះពេលពពោះ យើងមិនបានប្រើប្រាស់ផលិតផលអ្វីឡើយ ដូចនេះហើយទើបស្បែកមិនស្រស់ថ្លាល្អ។ ២.ឆ្ពុង សីហា ដែលមានតួនាទីជាគ្រូពេទ្យ ក៏នៅតែជឿលើវិធីបុរាណមួយនេះដែរ ព្រោះវាប្រៀបដូចជាវិធីអប់សាច់ឲ្យក្ដៅងំ និងជួយសម្រួលសរសៃឈាមឲ្យរត់ស្រួល។
July 24, 2019 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចូលនិវត្តន៍ ដោយអនុក្រឹត្យលេខ៩៦៥ អនក្រ.តត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការដាក់ឲ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិកម្ពុជា ។ នាយនគរបាលជាន់ខ្ពស់ទាំង១១រូប មានរាយនាមដូចខាងក្រោម ៖ ១-វរសេនីយ៍ឯក ហ៊ុយ ហូវ អត្តលេខ ០៨៨៦ ២-វរសេនីយ៍ឯក សូ សំឡែន អត្តលេខ ០១៩២៤ ៣-វរសេនីយ៍ឯក អ៊ិន ហេង អត្តលេខ ០២០៩៣ ៤-វរសេនីយ៍ឯក អ៊ូ ធួក
July 24, 2019 - ព័ត៌មានជាតិ
មួយរយៈចុងក្រោយនេះ មានផ្ទុះករណីជំងឺប៉េសជ្រូកអាហ្វ្រិកនៅក្នុងខេត្តចំនួន៣គឺ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងខេត្តស្វាយរៀង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទាក់ទងនឹងករណីផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មានការខ្លាចរអា មិនហ៊ានទទួលទានសាច់ជ្រូក ដោយសារពួកគាត់គិតថា ខ្លាចប៉ះពាល់ដល់សុខភាព ទើបធ្វើឲ្យការលក់ដូរសាច់ជ្រូកមានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ យោងតាម គណៈកម្មការផ្សារអូរឫស្សី បានបញ្ជាក់នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា រាល់សាច់ជ្រូកដែលដាក់លក់ក្នុងផ្សារអូរឬស្សីទាំងអស់ ត្រូវតែមានលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលើសាច់ជ្រូក ដើម្បីការពារកុំអោយមានការដាក់លក់សាច់ជ្រូកឈឺនៅក្នុងផ្សារ។ ដូច្នេះសាច់ជ្រូកដែលមានលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលើ គឺមានសុវត្ថិភាពអាចទទួលទានបាន៕ អត្ថបទ៖ សេម
July 24, 2019 - ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ចេញមុខច្រាលចោលការផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការពិត ដែលថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ យោងតាមសេចក្តីបំភ្លឺបានបញ្ចាក់ថាលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ បច្ចុប្បន្ន លោកជំទាវ កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចុះជាប់ជាមួយប្រជាជនកម្ពុជា។ អ្នកនាំពាក្យក៏សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ វែកមុខរកជនដែលបំភ្លៃព័ត៌មានមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ ដោយ៖ ណារ៉ែន
July 24, 2019 - សុខភាព
កញ្ឆា ជាប្រភេទគ្រឿងញៀន ដែលត្រូវបានហាមឃាត់សឹងគ្រប់ប្រទេស ទូទាំងពិភពលោក តែវាក៏យកមកប្រើប្រាស់ជាថ្នាំ ក្នុងវិស័យវេជ្ជសាស្ត្រផងដែរ។ ចំណែករដ្ឋាភិបាលថ្មីរបស់ថៃ គ្រោងយកឧស្សាហកម្មថ្នាំកញ្ឆា ជាគោលនយោបាយអាទិភាពមួយ។ “ការសិក្សា និងការអភិវឌ្ឍបច្ចេកវិទ្យានៃផលិតផលកញ្ឆា និងឱសថបុរាណផ្សេងទៀត គួរត្រូវពន្លឿនសម្រាប់ឧស្សាហកម្មវេជ្ជសាស្ត្រ ដើម្បីបង្កើតសក្ដានុពលសេដ្ឋកិច្ច និងចំណូលសម្រាប់ប្រជាជន“។ នេះបើតាមឯកសារគោលនយោបាយ របស់រដ្ឋាភិបាលថ្មី ដែលបានបញ្ចេញ កាលពីចុងសប្ដាហ៍មុន។ ចំណែកលោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាលថ្មី របស់ថៃ បញ្ជាក់ថា គោលដៅរបស់លោក គឺអនុញ្ញាតឲ្យពលរដ្ឋថៃទាំងអស់ ដាំដើមកញ្ឆា ដើម្បីទទួលចំណូលថែមទៀត។ លោកបានប្រាប់កាសែតក្នុងស្រុកថា វាសំខាន់ណាស់ ដើម្បីដកឱសថបុរាណដែលមានកម្រិតជាតិកញ្ឆាខ្ពស់ ចេញពីបញ្ជីបម្រាម ហើយអនុញ្ញាតឲ្យមន្ទីរពេទ្យ
July 24, 2019 - សង្គម
នៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីដំណោះស្រាយនៅពេលដែលបេក្ខជនធ្វើឲ្យបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន នៅមុន និងអំឡុងពេលប្រឡង ដែលមានដូចខាងក្រោម៖ – មុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា ឲ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់។ – ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឲ្យចូលប្រឡង។ អត្ថបទ៖ សេម
July 24, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ មានស្ត្រីជនជាតិចិនម្នាក់ ត្រូវឃាតកមិនស្គាល់មុខបាញ់សម្លាប់ស្លាប់យ៉ាងអាណោធអាធ័ម ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ យោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ នារីរងគ្រោះនិងមិត្តភក្តិប្រុស ដើរចេញពីកន្លែងធ្វើការក៏ឃើញមានជនជាតិ២នាក់ ភេទប្រុស ចុះពីរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីផ្ទុះអាវុធបណ្តាលឲ្យមនុស្សស្លាប់ជនសង្ស័យក៏បានជិះរថយន្តរត់គេចខ្លួនបាត់។
July 24, 2019









