Khmernote Media
  • អន្តរជាតិ

    តៃវ៉ាន់៖ សាលាវិទ្យាល័យមួយកន្លែងនៅក្នុងកោះតៃវ៉ាន់បានសម្រេចអនុញ្ញាតឲ្យសិស្សប្រុសអាចស្លៀកសំពត់ទៅរៀនបាន ដោយការអនុញ្ញាតនេះនឹងផ្ដើមអនុវត្តពីឆ្នាំសិក្សាថ្មីនេះតទៅ។ វិទ្យាល័យមួយនេះមានឈ្មោះថា Banqiao High School មានទៅតាំងស្ថិតនៅតំបន់ Banqiao ក្នុងក្រុង New Taipei នៃកោះតៃវ៉ាន់។ បើតាមតំណាងក្រសួងអប់រំតៃវ៉ាន់បានបញ្ជាក់ថា ការអនុញ្ញាតនេះមិនមែនជាការលើកទឹកចិត្តឲ្យសិស្សប្រុសទាំងអស់ត្រុវតែប្តូរពីស្លៀកខោទៅស្លៀកសំពត់នោះទេ​​ តែវាត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការគោរពដល់សិស្សប្រុសមួយចំនួនតូច ដែលពួកគេធ្លាប់បានស្នើមកកាន់សាលាថា ពួកគេចង់មានសិទ្ធស្លៀកសំពត់ដូចសិស្សស្រីដែរ។ ជាងនេះទៅទៀត វាគឺជាឥរិយាបថមួយបង្ហាញថា គ្មានការរើសអើង​ភេទ ឬមិនគោរពចំពោះសិស្សណាមួយឡើយ ពោលគឺសិស្សនៅក្នុងសាលារៀនទាំងអស់មានសិទ្ធិស្មើៗគ្មាដោយមិនគិតពីភេទពីកំណើត ឬភេទដែលពួកគេចង់ប្ដូរទៅនោះទេ។ យ៉ាងណាក្តី សំពត់ដែលគេអនុញ្ញាតឲ្យសិស្សប្រុសស្លៀកនោះត្រូវតែជាឯកសណ្ឋានទទួលស្គាល់សាលា មិនមែនពួកគេស្លៀកអ្វីក៏បានស្រេចតែចិត្តនោះទេ៕ អត្ថបទ៖ ភក្តី

    July 25, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ជនសង្ស័យជិត១៥០នាក់ ភាគច្រើនជាជនជាតិចិន ដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបកំសាន្ត Obama ក្នុងក្រុងព្រះសីហនុកាលម៉ោង០៣យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បច្ចុប្បន្នសមត្ថកិច្ចបាននាំមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងថា ករណីនេះនគរបាលជំនាញកំពុងសាកសួរកំណត់អត្តសញ្ញាណ និងស្ថានទម្ងន់ទោសរបស់ជនសង្ស័យនីមួយៗពាក់ពន្ធ័នឹងការជួញដូរឬជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនតាមតិវិធី ហើយថាវិធានការបន្តផ្នែកផ្លូវច្បាប់នឹងធ្វើឡើងក្រោយនគរបាលជំនាញសាកសួររួច។ សូមបញ្ជាក់ថា សមត្ថកិច្ចរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដោយមានវត្តមានឯកឧត្តមគួច ចំរើនអភិបាលខេត្តអញ្ជើញចូលរួមផង វត្តមានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោក សៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការឆែកត្រួតពិនិត្យក្លឹបកំសាន្តរបស់ក្រុមហ៊ុនចិនមួយកន្លែងឈ្មោះ Obama Club (LVចាស់)

    July 25, 2019
  • ព័ត៌មានជាតិ

    ក្រសួងរ៉ែ និងថាមពល រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខណ្ឌថ្មី (ប្រភេទក) ចំនួន១១កន្លែង អោយចូលបម្រើការងារ នៅតាមអង្គភាពនានាចំណុះក្រសួងរ៉ែ និងថាមពល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការលក់និងទទួលពាក្យប្រឡងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ នៅជាន់ទី១ ក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩,៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ឈប់ទទួលពាក្យថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩៕ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖

    July 25, 2019
  • សង្គម

    ករណីចោរកម្មមានច្រើនប្រភេទ ដោយជនខិលខូចចូលចិត្តលួចរបស់មានតម្លៃដូចជាទូរស័ព្ទ កាបូប និងគ្រឿងអលង្ការជាដើម ដោយឡែកមួយចំនួនទៀតបែរជាចូលចិត្តលួចខោអាវក្នុងមនុស្សស្រី ដែលភាគច្រើនត្រូវបានគេហៅថា ចោររោគចិត្ត។ ថ្មីៗនេះមានការចែករំលែកព័ត៌មានហួសចិត្តមួយនៅក្នុងបណ្តាញសង្គមថៃ ដោយគេបានរកឃើញគំនរអាវទ្រនាប់ជាង២០០អាវ ដែលត្រូវបានចោររោគចិត្តយកទៅចោលក្នុងគុម្ពោតព្រៃ ក្នុងស្រុកកេងគ្រ ខេត្តឆ័យភូមិ ប្រទេសថៃ។ ក្រោយពីព័ត៌មាននេះត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គម គេសង្កេតឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយអ្នកខ្លះបានលាយឡំសារលេង ប្រកាសរកម្ចាស់អាវក្នុងទាំងនោះ អ្នកខ្លះទៀតក៏បានបង្ហាញសារដាស់តឿន។ យ៉ាងណាមិញនារីៗដែលនិយមហាលខោអាវក្នុងរបស់ខ្លួនកណ្តាលវាល ចូរប្រុងប្រយ័ត្ន តែប្រហែសមុខជាបាត់គ្មានអ្វីស្លៀកមិនខាន៕ អត្ថបទ៖ មេសា

    July 25, 2019
  • អន្តរជាតិ

    ជួយស៊ែរទាំងអស់គ្នា ដើម្បីអោយបងប្អូនទាំងអស់គ្នាបាន ទស្សនាការសំដែងល្ខោនខោលឈុតធំត្រង់ឈុត(សរនាគបាស) ដែលជាសម្តែងស្នាដៃថ្មីរបស់សមាគមន៍សិល្បសុវណ្ណភូមិ ហើយបងប្អូនក៏អាចមកទស្សនានៅសមាគមន៍សិល្បសុវណ្ណភូមិផ្ទាល់ដែលមានទីតាំងនៅ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ កាលបរិច្ឆេទថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅម៉ោង៧ទៅដល់ម៉ោង៨យប់ និង ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅម៉ោង៧និង៣០ទៅដល់ម៉ោង៨និង៣០យប់។ តម្លៃសំបុត្រ ២០០០០រៀល សម្រាប់ជនជាតិខ្មែរ ១០០០០រៀល សម្រាប់សិស្សនិស្សិត (តែកុំភ្លេចយកកាតសិស្សសម្គាល់ខ្លួនទៅផង) ៤០០០០រៀល

    July 25, 2019
  • សុខភាព

    ម្ទេស មានរសជាតិ​ហឹរ ត្រូវបាន​ប្រើប្រាស់ និង​បន្ថែម​ក្នុង​អាហារ​ជាច្រើន​មុខ ហើយ​ក៏មាន​គ្នាយើង​មិនតិចដែរ ដែល​អត់ម្ទេស​​មិនបាន​ទេ ពេលញ៉ាំ​អាហារ។ តែមាន​ការសិក្សាមួយ​រួម​គ្នា រវាង​អូស្ត្រាលី និង​កាតា រកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈម​បាត់​ការ​ចងចាំ។ ការសិក្សានេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ​កាតា និង​សាកលវិទ្យាល័យ​អូស្ត្រាលី​ខាងត្បូង លើ​មនុស្ស ៤.៥០០​នាក់។ លទ្ធផល រកឃើញ​ថា អ្នកញ៉ាំម្ទេស ៥០​ក្រាម/ថ្ងៃ ប្រឈម​នឹង​ហានិភ័យ ២ដង ជួប​បញ្ហា​ខ្សោយ​ការចងចាំ បើធៀ​បនឹង​អ្នក​មិន​ញ៉ាំម្ទេស។ ហើយ​ការញ៉ាំ​ម្ទេសច្រើន ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​ការចងចាំ ៥៦% ក្នុង​រយៈពេល ១៥​ឆ្នាំ​ក្រោយ។ ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ

    July 25, 2019
  • ព័ត៌មានជាតិ

    តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមរយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្ដែងស្ដីពីបញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពកមពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយ។ ទីតាំងមួយចំនួននៅមានគ្រាប់គ្រួស ដែលអាចបណ្ដាលឲ្យរថយន្តក្នុងស្ថានភាពចុះចំណោទងាយរអិល ចំណុចបទកកោងមូយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាលសុវត្ថភាពនៅឡើយជាដើម។ល។ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ អាជ្ញាធរសម្រេចបិទផ្លូវនេះទាំងស្រុងចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើរហូតដល់ភូមិតាពេញ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅរហូតដល់ផ្លូវនេះស្ថាបនារួចរាល់ជាស្ថាពរ លើកលែងតែប្រជាជន ដែលរស់នៅលើខ្នងភ្នំគូលែង ដែលមាននលិខិតឆ្លងកាត់ផ្លូវបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ៕ អត្ថបទ៖ សេម

    July 25, 2019
  • ព័ត៌មានជាតិ

    បន្ទាប់ពីទទួលបានព័ត៌មាននៅលេីបណ្តាញសង្គមថាស្ត្រីម្នាក់ជាអ្នករកស៊ីលក់ផ្លែឈើតាមរទេះ ត្រូវបានចោរ២នាក់ឆក់កាបូបអស់ប្រាក់ប្រមាណជាង១ពាន់ដុល្លារ ហើយពេលជនរងគ្រោះរត់ទៅប្តឹងប៉ូលិសស្ទឹងមានជ័យ២ មិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសំបកកំប៉ុង។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ការពិតក្រោយពីបានចុះធ្វេីការសាកសួរ​ និងស្រាវជ្រាវលេីករណីនេះទេីបទទួលបានលទ្ធផលដូចខាងក្រោមនេះ។ ជាក់ស្តែងពិតជាមានមែនទាក់ទងទៅនិងកំប៉ុងស្រានៅប៉ុស្តិ៍​ ប៉ុន្តែខាងក្រុមការងារសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា​ នៅយប់ថ្ងៃនោះសង្កាត់បានទទួលស្រាមួយកេះពីប្រជាពលរដ្ឋ​ ហេីយសង្កាត់ក៏បានហៅប្រជាការពារ​ មេភូមិ​ មកពិសារទាំងអស់គ្នា​នៅមុខប៉ុស្តិ៍ដោយសារមានភ្លេីងភ្លឺ​ ក្រោយមកក៏មានអំពេីហិង្សាមួយកេីតឡេីងប្រជាពលរដ្ឋបានមកប្តឹងប៉ុស្តិ៍ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានចេញទៅភ្លាមដេីម្បីដោះស្រាយបញ្ហានេះ​ ហេីយនៅពេលពិសារចប់ដោយពុំមានអ្នកធ្វេីការប្រមូលសម្អាតសំបកកំប៉ុង​ ទេីបនៅសល់ក្រោមតុដូច្នេះ។ ចំណែកឯករណីដែលសារព័ត៌មានមួយចំនួនសរសេរថាទៅប្តឹងដល់ប៉ុស្តិ៍មិនមានអ្នកនៅទទួលពាក្យបណ្តឹង​ គឺមិនពិតនោះ​ទេ​ជាក់ស្តែងពេលដែលជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅម៉ោងប្រហែល៤ទៀបភ្លឺ​ គឺមានលោកនាយរងប៉ុស្តិ៍ម្នាក់​ និងមន្ត្រីពីរនាក់ទៀតបានសួរនាំរឿងហេតុ​ និងសរសេរពាក្យបណ្តឹងជូនគាត់ភ្លាមៗផងដែរ​ ហេីយក៏បាននាំជនរងគ្រោះទៅរកកន្លែងកេីតហេតុផងដែរប៉ុន្តែជនរងគ្រោះគាត់ក៏ចាំមិនច្បាស់ទីតាំងកេីតហេតុនោះឡេីយ​។ សូមបញ្ជាក់ជាថ្មីថា​ ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏ធ្លាប់បានចុះផ្សាយផងដែរបេីសិនជាមានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ​ អាចខំមិនចូលក្នុងផេក​ នោះក្រុមការងារស្នងការដ្ឋាននគរបាលរាជធានីនឹងចាត់វិធានការភ្លាមៗផងដែរ៕

    July 25, 2019
  • សង្គម

    នៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់ ហើយកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបកស្រាយអំពីមូលហេតុ ដែលក្រសួងហាមមិនឲ្យបេក្ខជនទាំងអស់ប្រើប្រាស់ម៉ាស៊ីនគិតលេខ អំឡុងពេលប្រឡង ដោយក្រសួងលើកឡើងថា ការមិន​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ គឺ​ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​​ទាំងអស់​។ ការ​រៀប​ចំ​​វិញ្ញាសា​នីមួយៗ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​ទៅ​តាមពេលវេលា​ ដែល​បាន​កំណត់។ ម៉ាស៊ីន​គិត​លេខ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់ មាន​មុខងារ​ប្រើប្រាស់ តិច ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំ​មាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ការ​គិត​លេខ​ដោយ​ខួរក្បាល​នឹង​បង្កើន​ភាព​រួស​រវើក​​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​បាន​ល្អ។ ដូច្នេះបេក្ខជនទាំងអស់គ្នាហាមដាច់ខាតយកម៉ាស៊ីនគិតលេខចូលក្នុងបន្ទប់ប្រឡង៕ អត្ថបទ៖ សេម

    July 25, 2019
  • សុខភាព

    កម្ពស់​កូន គឺជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ម៉ាក់​ប៉ា​បច្ចុប្បន្ន​នេះ ដូចនេះ​ដើម្បី​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ យើង​ត្រូវ​ដឹង​ពី​រឿង​មួយ​ចំនួន​នេះ ហើយ​ខិតខំ​បំប៉ន​កូន​តាំងពី​តូច​រហូត​ដល់​ធំ។ ចង់​ដឹង​ថា​អាហារ​បែប​ណា​ដែល​អាច​ជួយ​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ​ លោក​ស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​តិចនិក​មួយ​ចំនួន​ដូច​ខាងក្រោម៖ ​ម៉ាក់​ប៉ា​ទាំងអស់​ដែល​ចង់​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់​មុខ និង​នាំ​កូន​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ការ​ហាត់ប្រាណ​ច្រើន​ជួយ​ឲ្យ​ឆ្អឹង​កុមារ​លូតលាស់​បាន​ល្អបូករួម​ពេល​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់​ទៀត​។ ចំណី​ដែល​ចាំបាច់​សម្រាប់​កុមារ​លូត​កម្ពស់​មិន​អាច​ខ្វះ​បាន គឺ​ទឹកដោះ​គោ ឬ​យ៉ាអួ​ហើយ​ត្រូវ​ឲ្យ​កូន​ញ៉ាំ ឬ​ផឹក​ ១​ ថ្ងៃ​/២ ដង ដោយ​ផឹក​ពេល​ព្រឹក​ ១ ​កែវ និង​ល្ងាច ​១ ​កែវ​ជាប្រចាំ ហើយ​វិធី​នេះ​អនុវត្តន៍​ចំពោះ​កុមារ​មាន​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើង​ទៅ។ ចំពោះ​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម

    July 25, 2019