សង្គម

ដោយសារហេតុផលនេះហើយ ទើបក្រសួងហាមដាច់ខាតមិនឲ្យប្រើម៉ាស៊ីនគិតលេខពេលប្រឡង

BY
Khmernote Media
July 25, 2019

នៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងមកដល់ ហើយកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបកស្រាយអំពីមូលហេតុ ដែលក្រសួងហាមមិនឲ្យបេក្ខជនទាំងអស់ប្រើប្រាស់ម៉ាស៊ីនគិតលេខ អំឡុងពេលប្រឡង ដោយក្រសួងលើកឡើងថា ការមិន​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ គឺ​ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​​ទាំងអស់​។ ការ​រៀប​ចំ​​វិញ្ញាសា​នីមួយៗ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​ទៅ​តាមពេលវេលា​ ដែល​បាន​កំណត់។ ម៉ាស៊ីន​គិត​លេខ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់ មាន​មុខងារ​ប្រើប្រាស់ តិច ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំ​មាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ការ​គិត​លេខ​ដោយ​ខួរក្បាល​នឹង​បង្កើន​ភាព​រួស​រវើក​​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​បាន​ល្អ។ ដូច្នេះបេក្ខជនទាំងអស់គ្នាហាមដាច់ខាតយកម៉ាស៊ីនគិតលេខចូលក្នុងបន្ទប់ប្រឡង៕

អត្ថបទ៖ សេម

Share This Post: