Khmernote Media
  • ព័ត៌មានជាតិ

    ព្រះសីហនុ ៖ ស្លាកយីហោអាជីវកម្មរបស់ជនបរទេស ចំនួន ១២ទីតាំង ស្ថិតនៅម្តុំផ្សារគុជអាស៊ី ក្នុងភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងមន្ត្រីចម្រុះដឹកនាំដោយ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើការទម្លាក់ចោលកាលពីថ្មីៗកន្លងទៅនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារតម្លៃអត្តសញ្ញាណជាតិ។ ការទម្លាក់ស្លាកអាជីវកម្មជនបរទេសខាងលើ ធ្វើឡើងដោយសារតែស្លាកទាំងអស់នោះ បានប្រើប្រាស់អក្ខរាវិរុទ្ធ និងពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងប្រពៃណីវប្បធម៌របស់កម្ពុជា។ បន្ទាប់ពីទម្លាក់ស្លាកហើយ កម្លាំងមន្ត្រីបានធ្វើការណែនាំ និងពន្យល់ណែនាំជនបរទេសម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះ

    July 26, 2019
  • ព័ត៌មានជាតិ

    ស្ទឹងត្រែង៖ កងកម្លាំងបានរកឃើញសាកសពមន្ត្រីយោធាទាំង២ហើយនៅព្រឹកថ្ងៃទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយកម្លាំងស្វែងរកឃើញនៅវេលាម៉ោង ៧និង៤១នាទីព្រឹក និងទាញមកលើគោកនៅម៉ោង ៨និង០២នាទី។ មហាជនបានសម្តែងការសោកស្តាយអាណិតអាសូរជាពន់ពេកដល់ជនរងគ្រោះទាំង២ ដែលមានឈ្មោះ សុខ សុវណ្ណឌី ( ជិះពីក្រោយ) និង ភី នីដាលិ (អ្នកឌុប) ជាយោធាបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្កដា ជនរងគ្រោះទាំង២ បានជិះម៉ូតូឌុបគ្នាទៅពិនិត្យសុខភាព តែអកុសលអ្វីខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យ៉ាងណាមិញក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព

    July 26, 2019
  • PR

    មិនមែនលំៗណាលោកព្រះ!ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុបបានលេចរូបរាងឡើង កើតចេញពីការរចនានិងសហកាគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាល់ដ៏ល្បីល្បាញ (Barca) ប្រចាំប្រទេសអេស្ប៉ាញនៅតំបន់អឺរ៉ុបដែលនណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថា ម៉ូឌែលដ៏ពិសេសនេះនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនោះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ។ លោកអ្នកសាកគិតមើល៍ថាហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ? អាចមកពីវាថ្លៃខ្លាំង? ឬចំនួនផលិតតិចតួចខ្លាំង? តិចលោដូចពាក្យគេនិយាយថា “របស់ល្អមិនដែលមានច្រើនទេ“ “របស់ល្អ កាន់តែតិច កាន់តែពិសេស”។ កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ដែលលើកឡើងពីម៉ូឌែល

    July 26, 2019
  • អន្តរជាតិ

    យោងតាមសេចក្តីប្រកាសដែលបានចេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការដាក់ទណ្ឌកម្មខាងវិន័យ ទៅលើគ្រូពេទ្យភ្នែក លោកស្រី ណុប យ៉ុម ជាគិលានុបដ្ឋាយិកាមធ្យម ដែលធ្វើការនៅមន្ទីរពេទ្យខេត្តរតនគិរីឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សតាមវិធានការខាងវិន័យរយៈពេល ១ ឆ្នាំគិតចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយរក្សាទុកក្របខណ្ឌនៅអង្គភាពសាម៉ីខ្លួនដដែល។ គួររំលឹកថាគ្រូពេទ្យភ្នែក លោកស្រី ណុប យ៉ុម ត្រូវបានមហាជនរិះគន់ខ្លាំងៗបន្ទាប់ពីពេទ្យភ្នែករូបនេះបានធ្វើការទះកំភ្លៀងលើអ្នកជម្ងឺជាជនជាតិភាគតិចគ្រឹង​ និងបានប្រើសម្តីប្រមាថមើលងាយគ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យ ខណៈដែលកំពុងធ្វើការពិនិត្យអ្នកជម្ងឺ។ ប៉ុន្តែអ្នកគ្រូពេទ្យរូបនេះក៏បានចេញមុខបកស្រាយថាខណៈដែលកំពុងពន្យល់ពីនិតិវិធីវ៉ាស់គំហើញ គាត់បានប្រើកាយវិការដោយយកដៃទៅគោះដៃអ្នកជំងឺអោយដាក់ចុះនិងអង្គុយដាក់ជើងអោយត្រង់ចុះក្រោម ហើយលោកស្រីក៏យកដៃទៅគោះថ្ពាល់អ្នកជម្ងឺខាងស្តាំដោយចង់ប្រាប់ថាកុំយកដៃច្រត់ថ្ពាល់​ចង្កា និងអោយមើលទៅផ្ទាំងអក្សរគំរូ។ ដោយគ្រូពេទ្យដដែលក៏បានបញ្ជាក់ថាកាយវិការរបស់គាត់ ធ្វើឲ្យអ្នកជម្ងឺនិងកូនៗ មិនយល់ហើយមានការភាន់ច្រឡំនិងភាសាផងកាយវិការថាគាត់បានទះកំភ្លៀង៕

    July 26, 2019
  • សុខភាព

    ជំងឺមហារីកមាត់ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV (Human Papilloma Virus) ហើយ​ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ ជំងឺមហារីកមាត់ស្បូន អាច​ព្យាបាល​បាន​នៅ​ដំណាក់កាល​ដំបូង ប៉ុន្ដែប្រសិន​យើងមិន​ធ្វើ​តេស្ដ​ពិនិត្យ​ជំងឺនេះ​មុនទេ វាអាច​ឈាន​ដល់​ស្ថានភាព​មួយ ដែល​បាត់បង់​ឱកាស​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ពេលនេះ ក្រសួង​សុខាភិបាល​វៀតណាម គ្រោង​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន ដល់​ក្មេងស្រីៗ ដោយសារ​ជំងឺនេះ បាន​ឆក់យក​ជីវិត​ស្រ្តី ប្រមាណ ៧​នាក់/ថ្ងៃ។ ដំណាក់កាល​ដំបូង ក្រសួង​សុខាភិបាល នឹង​ដាក់បញ្ចូល​វ៉ាក់សាំង HPV ក្នុង​កម្មវិធី​វ៉ាក់សាំង​ជាតិ ទ្រង់ទ្រាយធំ ដោយ​អនុវត្ត​នៅ​ក្រុង​ហាណូយ ខេត្ត Quang Ninh ខេត្ត Khanh Hoa ខេត្ត

    July 26, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានរកឃើញសពមន្រ្តីយោធាម្នាក់ហើយ ដោយមានឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ (អ្នកឈឺ)។ ដោយកម្លាំងស្វែងរកឃើញនៅវេលាម៉ោង ៧និង៤១នាទីព្រឹក និងទាញមកលើគោកនៅម៉ោង ៨និង០២នាទី។ គួររំលឹកថាមន្រ្តីយោធា២នាក់ បានជួបគ្រោះថ្នាក់បាក់ស្រុតស្ពានឈើខណៈកំពុងឌុបគ្នាឆ្លងស្ពាន ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុងហូរគួចខ្លាំងក្រោមស្ពានកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩៕ អត្ថបទ៖ ណារ៉ែន ប្រភព៖ ស៊ន សុភក្រ្ត

    July 26, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-នៅវេលាម៉ោងជិត១១យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយបានកើតឡើងរវាងកម្មករជនជាតិចិនមានគ្នាចំនួន០៦នាក់ បានព្រួតគ្នាវាយទៅលើជនជាតិចិនម្នាក់ទៀតឈ្មោះឈិន ចុងហាន ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីក្រុមកម្មករជនជាតិចិនខឹង រឿងមិនបើកលុយឲ្យកម្មករ។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបង្កហិង្សានាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕

    July 26, 2019
  • អន្តរជាតិ

    នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ត្រូវការសម្ភារៈជាច្រើនដើម្បីប្រើប្រាស់ និងបំពេញតម្រូវការចាំបាច់ផ្ទាល់ខ្លួន ដោយសម្ភារៈប្រើប្រាស់ទាំងនោះផ្ដល់នូវទាំងគុណសម្បត្តិ និងគុណវិបត្តិដល់អ្នក។ ជាក់ស្ដែងការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តផ្សេងៗពីគ្នា បានបង្ហាញ​ពីគ្រោះថ្នាក់ដល់សុខភាពដែលបង្កដោយសម្ភារៈមួយចំនួនដូចជា៖ ទី១.ក្រវ៉ាត់ក៖ ក្រវ៉ាត់ក ភាគច្រើនត្រូវបានគេប្រើដើម្បីបន្ថែមភាពស្រស់ស្អាត និងរបៀបរៀបរយនៃឯកសណ្ឋានធ្វើការ តែការស្រាវជ្រាវបានបង្ហាញថានៅពេលយើងប្រើប្រាស់ក្រវ៉ាត់កតឺងពេក បណ្ដាលឲ្យសម្ពាធក្នុងភ្នែកកើនឡើង ដែលនាំទៅជាបញ្ហាធ្ងន់ធ្ងរដូចជាជំងឺដក់ទឹកក្នុងភ្នែក។ ទី២.ម៉ាស៊ីនបោកគក់៖ ការសិក្សាមួយបានបង្ហាញថាម៉ាស៊ីនបោកគក់ផ្ទុកទៅដោយមេរោគជាច្រើន ដែលធ្វើឲ្យជាប់សម្លៀកបំពាក់របស់អ្នក ហើយអាចបង្កឲ្យអ្នកកើតជំងឺស្បែកផ្សេងៗ ដើម្បីកែប្រែបញ្ហានេះ អ្នកគួរតែសម្អាតមាស៊ីនបោកគក់របស់អ្នកឲ្យបានញឹកញាប់។ ទី៣.​ស្ករគ្រាប់៖ ប្រសិនបើអ្នកចូលចិត្តស្ករគ្រាប់ដែលមានជាតិជូរ ផ្អែម វាសំបូរដោយវីតាមន C ដូច្នេះអ្នកមិនគួរបៀមទុកក្នងមាត់យូរពេកទេ ព្រោះជាតិអាស៊ីត ascorbic ដែលនៅក្នុងនោះ នឹងធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុក ហើយងាយនឹងមានអាការៈឈឺចាប់ផងដេរ។ ទី៤.ស្បែកជើង Crocs៖ មនុស្សរាប់លាននាក់ចូលចិត្តពាក់ស្បែកជើងដ៏សាមញ្ញនេះជារៀងរាល់ថ្ងៃ

    July 25, 2019
  • អន្តរជាតិ

    នៅពេលដែលអ្នកកំពុងតែជួបប្រទះ នឹងបញ្ហាពុកធ្មេញ ឬ ធ្មេញប្រហោង វានឹងបង្កការឈឺចាប់ដល់អ្នកយ៉ាងខ្លាំង ដែលមនុស្សស្ទើរតែគ្រប់គ្នា​មិនអាចទ្រាំទ្រនឹងការឈឺចាប់មួយនេះបានទេ រហូតត្រូវតែទៅព្យាបាល និងពិគ្រោះជាមួយពេទ្យធ្មេញ។ យ៉ាងណាមិញប្រសិនបើអ្នកមិនចូលចិត្តទៅជួបពេទ្យធ្មេញ អ្នកអាចព្យាយាមបង្ការការខូចធ្មេញដោយខ្លួនឯង ជាមួយនឹងវីធិសាស្រ្តងាយដូចខាងក្រោម៖ ទី១​.ផ្លាស់ប្ដូរទម្លាប់ទទួលទានអាហារ៖ ទម្លាប់ក្នុងការទទួលទានអាហារមិនល្អ ក៏អាចធ្វើឲ្យធ្មេញរបស់អ្នកខូចផងដែរ​ ដូច្នេះអ្នកគួរតែទទួលទានអាហារដែលសំបូរដោយជាតិកាល់ស្យូមច្រើន ព្រោះធ្វើឲ្យធ្មេញ​ នឹងឆ្អឹងរឹងមាំ ដូចជា ទឹកដោះគោ ទឹកផ្លែឈើ ឬ ទឹកតែ តែត្រូវជៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ឬ ភេសជ្ជៈក្រឡុក។ ទី២.ការទំពារស្ករកៅស៊ូ៖​ ស្ករកៅស៊ូមិនត្រឹមតែជួយឲ្យខ្យល់ដង្ហើមស្រស់ថ្លា និងបំបាត់ក្លិនមាត់មិនល្អនោះទេ តែក៏ជួយការពារពីការពុកធ្មេញផងដែរ ព្រោះនៅពេលអ្នកទំពារមាត់របស់អ្នកបំពេញដោយទឹកមាត់ដែលអាចលាងជំរះម្ហូបអាហារ ដែលនាំអោយមានការរីកលូតលាស់នៃបាក់តេរីនៅក្នុងមាត់ ប៉ុន្តែអ្នកមិនត្រូវជ្រើសស្ករកៅស៊ូដែលមានជាតិផ្អែមខ្លាំងពេកនោះទេ។ ទី៣.ពិនិត្យធ្មេញឲ្យបានទៀងទាត់៖ ការថែរក្សាមាត់ធ្មេញបានល្អ

    July 25, 2019
  • អន្តរជាតិ

    ប្រទាលកន្ទុយក្រពើ ត្រូវបានគេចាត់ទុកថាជាឪសថធម្មជាតិមួយប្រភេទក្នុងការជួយថែរក្សាសម្រស់ ព្រមទាំងសុខភាពបានយ៉ាងល្អ និងមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានគេយកមកធ្វើជាម្ហូបអាហារ ឬភេសជ្ជៈផងដែរ ដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹមដល់រាងកាយជាច្រើនដូចជា វីតាមីន A, B1,B2, អាស៊ីត folic, niacin និងអាស៊ីត amine ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការប្រើប្រាស់ប្រទាលកន្ទុយសម្រាប់សម្រស់​ និងសុខភាពរបស់អ្នក៖ ទី១.​បំបាត់សាច់យារធ្លាក់៖​ អ្នកដែលមានសាច់យារធ្លាក់ នឹងអស់ក្ដីបារម្មណ៍ទៀតហើយដោយគ្រាន់តែលាបល្បាយដែលផ្សំពី ប្រេងដូង និងជេលប្រទាលកន្ទុយក្រពើ ជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹករួច សាច់យារធ្លាក់របស់អ្នក នឹងប្រែមកជាស្អាតដូចដើម។ ទី២. បំបាត់អាការៈឈឺក្រពះ៖ ការចុក សៀតណែន ដែលបណ្ដាលមកពីការឈឺក្រពះ វាពិតជាផ្ដល់ផលរំខានខ្លាំងណាស់ ដូច្នេះនៅពេលដែលអ្នកមានអាការៈ​បែបនេះ​ អ្នកអាចយកញ៉ាំប្រទាលកន្ទុយក្រពើមួយ

    July 25, 2019