- Khmernote Media
- អន្តរជាតិ
នាព្រឹកថ្ងៃ សុក្រ ១០រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩.៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក តោ វីរូ អភិបាលរងខណ្ឌ តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យរដ្ឋបាលនៅប្លុក បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ពេលប្រតិបត្តិការ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥នាក់ ក្នុងនោះមានម្នាក់ ជាជនអនាថា និងតេស្តទឹកនោមពិនិត្យឃើញថាមានប្រើប្រាស់នូវសារធាតុញៀន ត្រូវបានបញ្ជូនខ្លួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីចាត់ចែងតាមនីតិវិធី ។ ចំណែកជនសង្ស័យ០៤នាក់ទៀត
July 26, 2019 - ព័ត៌មានជាតិ
កំពង់ឆ្នាំង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ៦ខែដើមឆ្នាំ២០១៩នេះ ៣៣%នៃចំនួនកម្មករបានទទួលគ្រោះថ្នាក់ចរាចរណ៍ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅមានតែ១៧%។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបររថយន្តដឹកកម្មករប្រមាណជិត ១០០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ ជីន យី ហ្គាមែន (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មានប្រសាសន៍បន្តថា
July 26, 2019 - PR
រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទ បានចុះហត្ថលេខាលើអនុស្សរ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន បង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ផាយ ផេ ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ផលិតផល ដែលងាយស្រួល និងមានតម្លៃសមរម្យសម្រាប់អតិថិជនដែលមិនទាន់ទទួលបានសេវាធានារ៉ាប់រងនៅកម្ពុជា។ ឥឡូវនេះអតិថិជន អាចចូលទៅក្នុងកម្មវិធី ផាយ ផេ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេហើយបង់ប្រាក់ផលិតផលធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះតាមរយៈគណនី ផាយ ផេ របស់ពួកគេ។ អត្រាកំណើន ធានារ៉ាប់រងនៅកម្ពុជានៅមានកម្រិតតិចជាង 1% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស មានន័យថាប្រសិនបើមានហេតុការអាក្រក់ណាកើតឡើង
July 26, 2019 - អន្តរជាតិ
នៅថ្ងៃនេះមានការចែករំលែកពេញបណ្តាញសង្គម បន្ទាប់ពីមានករណីជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ពរកូនតូចនៅនឹងដៃ ដើរសុំទានគេនៅតាមផ្សារគ្រាន់ចិញ្ចឹមជីវិត។ នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុក Sokunthea Huot បានសរសេររៀបរាប់ថា៖ “គាត់ថាបាត់កាបូបលុយ លុយនៅសល់ជាប់ខ្លួនតិចតួចចាយអស់ ឥឡូវអត់លុយទិញបាយហូប អត់លុយទិញទឹកដោះគោកូន ទើបដើរច្រៀងសុំលុយដើម្បីចិញ្ចឹមកូនតូចនិងទិញបាយហូប”។ យ៉ាងណាមិញជនបរទេសទាំង២នេះគឺកំពុងស្ថិតនៅខេត្តបាត់ដំបង ហើយក៏មានការសំណូមពរពីប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរដែនដីជួយដល់ជនជាតិបរទេសទាំង៣នាក់នេះឲ្យបានទៅស្រុកកំណើតវិញផង៕ ព័ត៌មានមានស្ថានការប្រែប្រួលយ៉ាងណាខ្មែរណូតនឹងជម្រាបជូនពេលក្រោយ៕
July 26, 2019 - ព័ត៌មានជាតិ
តំបន់វាលធំ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ដែលភ្ញៀវទេសចរណ៍ភាគច្រើនតែងតែប្រាថ្នាចង់ទៅលេង ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី និងមានភ្ញៀវទេសចរអន្តរជាតិ នៅតែបន្តមកលេងតំបន់វាលធំ កាន់តែច្រើនឡើងៗ។ តំបន់វាលធំជាតំបន់អេកូទេសចរធម្មជាតិមួយស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងស្រុកចំនួន០២គឺ ស្រុកតាវែង និងស្រុកវើនសៃ។ ចំពោះភ្ញៀវទេសចរណ៍ដែលចង់ចូលកម្សាន្តនឹងត្រូវមានមន្រ្តីឧទ្យានុរក្សជាអ្នកនាំភ្ញៀវទៅទស្សនា ភ្ញៀវទេសចរអាចចូលទស្សនាកំសាន្តដោយថ្មើរជើង រយៈពេល៧ថ្ងៃឬ៥ថ្ងៃ គឺផ្តើមចេញដំណើរពីក្រុងបាន (មន្ទីរបរិស្ថាន/រតនគិរី ឆ្ពោះទៅស្រុក តាវែងមានចម្ងាយប្រហែល៦៥គីឡូម៉ែត្រនៅពេល ទៅដល់រួចហើយក៏ធ្វើ ឬដំណើរបន្ត ទៅភូមិទំពួនរឿងតូច / ភូមិ ផ្យាង(ភូមិបងប្អូនជនជាតិដើមភាគតិច/ព្រៅ) ។ ពេលខ្លះយើងអាចស្នាក់នៅភូមិ១យប់សិន ឬក៏ ធ្វេីដំណើរបន្តរហូតដល់បន្តបោះជំរុំ ក្នុងព្រៃតែម្តង វាអាស្រ័យលើភ្ញៀវពួកគាត់មានពេលយូរ ឬរយៈពេលខ្លី។ -ថ្ងៃទី១ ចាប់ផ្តើមចេញដំណើរពី មន្ទីរបរិស្ថានឆ្ពោះទៅស្រុកតាវែង(ស្នាក់នៅភូមិបងប្អូនជនជាតិភាគតិច១យប់)។
July 26, 2019 - អន្តរជាតិ
ថ្មីៗនេះផ្ទុះករណីឃាតកម្មដ៏សាហាវមួយនៅប្រទេសថៃ ដោយអ្នករត់ម៉ូតូឌុបបានប្លន់សម្លាប់ស្រ្តីម្នាក់យកសាកសពទៅប្លុងចោលក្នុងគម្ពោតព្រៃ។ កាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅនេះ គេបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្ថិតក្នុងសភាពស្អុយរលួយស្លាប់ក្នុងគុម្ពោតព្រៃ នៅឯខេត្តប៉ាធុមថានី ប្រទេសថៃ ដោយសាកសពនេះគឺសមត្ថកិច្ចបានសន្មត់ថាស្លាប់អស់ប្រមាណជិត ៣ អាទិត្យមកហើយ។ តាមការស្រាវជ្រាវបានឲ្យដឹងថាអ្នកដែលស្លាប់គឺជាស្ត្រីដែលមានអាយុ២៨ឆ្នាំ ឈ្មោះ ជិក ភិឡ័យវ៉ាន់ កែវរក្សា ជាកូនស្រីរបស់អ្នកលក់ផ្លែឈើនៅឯផ្សារណាត់ ក្នុងស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ។ តាមការសន្មត់ថ្ងៃកើតហេតុគឺអាចកើតឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ព្រោះគេបានឃើញរូបនាងចូលទិញឥវ៉ាន់នៅក្នុងហាង សេវេនអ៉ីលេវេន នៅក្បែរព្រៃកើតហេតុនោះ។ ក្រោយពីទិញឥវ៉ាន់រួចនាងក៏បានហៅម៉ូតូឌុបជិះទៅ រួចអ្នករត់ម៉ូតូរូបនោះបានចេញសកម្មភាពប្លន់សម្លាប់យកកាបូបលុយ រួចយកសពមកប្លុងចោល ដោយក្នុងកាបូបនោះមានលុយសុទ្ធចំនួនប្រមាណជាង៤ពាន់បាត។ ដោយឡែកសាកសពត្រូវបានគេរកឃើញថាមានរបួសត្រង់ក្បាល និងបាក់ឆ្អឹងខ្នងខាងឆ្វេង ថែមទាំងមានស្នាមចាក់ពីក្រោយផងដែរ។ យ៉ាងណាមិញប៉ូលីសក៏បានវែកញែករកជនបង្កឃើញដោយជាអ្នករត់ម៉ូតូឌុបពាក់អាវលេខ១១
July 26, 2019 - PR
មកដល់ពេលនេះទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno FC Barcelona Special Edition បានកំពុងក្លាយជាប្រធានបទសំខាន់មួយចំពោះអ្នកដេញស៊េរីទូរស័ព្ទក្នុងការជជែកដេញដោលគ្នាលើសមត្ថភាពរបស់វានិងតម្លៃពិតប្រាកដរបស់វា ដោយសារតែវាមានលក្ខណៈពិសេសខុសពីស៊េរីទូរស័ព្ទ Reno ធម្មតា ដោយវាបានរចនាឡើងក្នុងទម្រង់ថ្មីស្រឡាងតែម្តងដែលបានសហការគ្នាយ៉ាងជិតស្និតជាមួយ Brand ក្លិបបាល់ទាត់ដ៏ល្បីនៅប្រទេសអេស្ប៉ាញ និង នៅលើពិភពលោកគឺក្លិប FC Barcelona។ សូមរំលឹកថានាពេលកន្លងមកក្រុមហ៊ុនទូរស័ព្ទដៃ OPPO ចាប់ផ្តើមធ្វើការសហការគ្នាជាមួយនឹងក្លិប Barca តាំងពីថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2015 កន្លងទៅរហូតមកដល់ពេលនេះគឹមានរយៈពេលជិត៣ឆ្នាំហើយ ហើយម៉ូឌែល Reno 10X គឺជាម៉ូឌែលជំនាន់ទី៤ បន្ទាប់ពីម៉ូឌែល R7
July 26, 2019 - PR
ភ្នំពេញ៖ ថ្ងៃទី24 ខែកក្កដា ឆ្នាំ2019 កម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី6 ដែលត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28 ខែកក្កដា ឆ្នាំ2019 នៅរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញប្រចាំកម្ពុជាបាននិយាយថា៖ “ខ្សែភាពយន្តគឺជាប្រភេទនៃការកម្សាន្តដែលអាចផ្តល់នូវការយល់ដឹងពីរបៀបឬបែបផែនដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាពនៅក្នុងជីវិតពិត។
July 26, 2019 - សង្គម
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមនូវឧបករណ៍ប្រើប្រាស់មួយចំនួនដែលមានដូចជាកន្ត្រក កាបូប ធ្វើដោយដៃប្អូនៗ និងមីងៗដែលជ្រកក្នុងដំបូល National borey for infants and children ដែលជាអង្គការមើលថែទាំក្មេងៗកំព្រា ពិការ និងជនគ្មានទីពឹង មានទីតាំងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្រងវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើនម៉ូតច្រើនបែប ត្រូវបានច្នៃចេញឡើង និងត្បាញដោយដៃសុទ្ធសាធដោយមានតម្លៃចាប់ពី១ដុល្លារ ដល់១០ដុល្លារប៉ុណ្ណោះ។ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះថា Arollra Corolla ក៏បានអំពាវនាវឲ្យបងប្អូនជួយទិញលើកកម្លាំងចិត្តគាត់ និងដើម្បីបានជួយដល់ពួកគាត់ផងដែរ។ ដោយម្ចាស់គណនីរូបនេះបានសរសេរថា៖ «សួស្តីញាតិញោម សូមជួយគាំទ្រផលិតផលខាងក្រោមដែលធ្វើដោយដៃផ្ទាល់បងៗ ដែលនៅក្នុងបុរីទារក និងកុមារជាតិ National borey for
July 26, 2019 - PR
ភ្នំពេញ៖ ថ្ងៃទី 26 កក្កដា ឆ្នាំ 2019 ៖ ចាប់តាំងពី Samsung Galaxy ស៊េរី A ចេញមកយើងឃើញថាទទួលបានការគាំទ្រច្រើនជាមួយនឹងរចនាបទរូបរាងថ្មី បច្ចេកវិទ្យា និងតម្លៃ! តែអ្វីដែលកាន់តែពិសេស និងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ស្មាតហ្វូន Samsung Galaxy A80 ស៊េរីចុងក្រោយដែលទើបតែដាក់លក់ផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗនេះគឺពិតជាធ្វើឱ្យអតិថិនទាំងអស់មានការពេញចិត្តពេញថ្លើម និងសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា! លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Samsung Galaxy A80 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយពីលក្ខណៈទូទៅនៅពេលចេញលក់ថ្ងៃដំបូង។ ប៉ុន្តែនៅពេលនេះក្រុមហ៊ុននឹងលើកយកចំណុចពិសេសដែលអាចធ្វើឱ្យ Samsung
July 26, 2019









