កន្ត្រក កាបូប ធ្វើដោយដៃផ្ទាល់ពីកុមារកំព្រា និងពិការ តម្លៃសមរម្យ ជួយគ្នាគាំទ្រម្នាក់បន្តិចទៅឲ្យពួកគាត់មានកម្លាំងចិត្ត
- July 26, 2019
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមនូវឧបករណ៍ប្រើប្រាស់មួយចំនួនដែលមានដូចជាកន្ត្រក កាបូប ធ្វើដោយដៃប្អូនៗ និងមីងៗដែលជ្រកក្នុងដំបូល National borey for infants and children ដែលជាអង្គការមើលថែទាំក្មេងៗកំព្រា ពិការ និងជនគ្មានទីពឹង មានទីតាំងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្រងវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាច្រើនម៉ូតច្រើនបែប ត្រូវបានច្នៃចេញឡើង និងត្បាញដោយដៃសុទ្ធសាធដោយមានតម្លៃចាប់ពី១ដុល្លារ ដល់១០ដុល្លារប៉ុណ្ណោះ។
ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះថា Arollra Corolla ក៏បានអំពាវនាវឲ្យបងប្អូនជួយទិញលើកកម្លាំងចិត្តគាត់ និងដើម្បីបានជួយដល់ពួកគាត់ផងដែរ។ ដោយម្ចាស់គណនីរូបនេះបានសរសេរថា៖ «សួស្តីញាតិញោម សូមជួយគាំទ្រផលិតផលខាងក្រោមដែលធ្វើដោយដៃផ្ទាល់បងៗ ដែលនៅក្នុងបុរីទារក និងកុមារជាតិ National borey for infants and children តំលៃចាប់ពី ១$ – ១០$ តើញតិញោម ជួយគ្នាគាំទ្រម្នាក់បន្តិចទៅ អោយពួកគាត់សប្បាយចិត្ត មានកំលាំងចិត្ត។ ជួយអោយគាត់រីករាយ ហើយបានជួយជាថវិកាដល់ពួកគាត់ទៀត ចាំអីទៀត អាចទាក់ទងមកខ្ញុំបើបងប្អូនស្រលាញ់ ចង់ទិញ»៕ អត្ថបទ៖ មេសា














- Share This Post:






