Khmernote Media
  • អន្តរជាតិ

    ការថែរក្សាផ្ទៃមុខពិតជារឿងដ៏សំខាន់សម្រាប់មិត្តៗនារីគ្រប់រូប ដោយពេលខ្លះពួកគេចំនាយថវិកាអស់មិនតិចទេក្នុងមួយខែៗសម្រាប់គ្រឿងសម្អាងតុបតែង និងថែរក្សាផ្ទៃមុខ។ យ៉ាងណាមិញការប្រើប្រាស់គ្រឿងសម្អាងថ្លៃៗ ក៏មិនប្រាកដថាធ្វើឲ្យស្បែកមុខរបស់អ្នកស្រស់ស្អាត ១០០% ផងដែរ តែអ្នកអាចសាកល្បងប្រើប្រាស់វិធីធម្មជាតិក្នុងការថែរក្សាផ្ទៃមុខរបស់អ្នកបាន ដោយធ្វើជាម៉ាសធម្មជាតិជាមួយនិងវិធីងាយៗដូចខាងក្រោម៖ ទី១. ម៉ាស Oatmeal និង cocoa ៖ ដំបូងអ្នកត្រូវយក Oatmeal ដែលអាចរកទិញនៅតាមបណ្ដាផ្សារទំនើបផ្សេងៗ ដាក់ក្នុងចានតូចល្មមមួយចំនួន ១ស្លាបព្រា បន្ទាប់មកដាក់ម្សៅ cocoa ចូលកន្លះស្លាបព្រាដោយលាយជាមួយនិង​ ទឹកឃ្មុំ ១ស្លាបព្រារួចដាក់ ប្រេងដូងចូល កន្លះស្លាបព្រាទៀត ហើយកូរល្បាយទាំងនោះចូលគ្នាសព្វ បន្ទាប់មកលាបទៅលើផ្ទៃមុខរបស់អ្នកដោយទុករយៈពេល ២០នាទីហើយលាងចេញរួចជាការស្រេច។ ទី២. ម៉ាសល្ពៅ និងទឹកដោះគោ ៖

    July 27, 2019
  • អន្តរជាតិ

    យោងតាមការបង្ហោះរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ២នាក់ប្តីប្រពន្ធ ជនជាតិរុស្សី ដែលពរកូនដើរតាមផ្សារ មិនត្រូវបានចោរឆក់ ឬបាត់កាបូបលុយដូចការលេីកឡេីងក្នុងបណ្តាញព័ត៌មានសង្គមនារយៈពលចុងក្រោយនោះទេ។ ដោយពួកគាត់បានចាកចេញពីប្រទេសខ្លួនរយៈពេល១ឆ្នាំ ឆ្លងកាត់ប្រទេសថៃ វៀតណាម និងបានមកកម្ពុជា ខេត្តបាត់ដំបង បានរយៈពេល៥ថ្ងៃ ក៏មានការភ្ញាក់ផ្អើលនេះកើតឡើង។ យ៉ាងណាមិញក្នុងការដែលពួកគាត់លេងភ្លេងនៅតាមទីប្រជុំជននេះ គឺគ្រាន់បានកំរៃខ្លះសម្រាប់ជីវភាព ដោយស្វាមីជាអ្នកលេងភ្លេង ចំណែក​ភរិយាជាអ្នកគូររូប ដោយពួកគាត់ក៏ប្រើមធ្យោបាយនេះនៅតាមប្រទេសផ្សេងៗផងដែរ ហើយស្អែកនេះពួកគាត់បន្តដំណើរទៅកាន់ប្រទេសថៃ។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ប្រតិកម្មឆ្លើយតបទៅកាន់បណ្តាញសង្គម ជាពិសេសសារព័ត៌មាន ដោយបានសរសេររៀបរាប់ថា៖ “ដោយដឹងច្បាស់នូវការពិតហេីយ​ថា មិនមាន(ចោរឆក់កាបូប)របស់គាត់ដូចការលេីកឡេីងក្នុងបណ្តាញព័ត៌មានសង្គមនារយៈពលចុងក្រោយនោះទេ សូមបញ្ឈប់ជាបន្ទាន់នូវរាល់ការបំភ្លៃការពិតនៃ​ព័ត៌មាន​ដែលជាហេតុនាំបង្កឲ្យមានការភ័ន្តច្រឡំក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋ។ ព័ត៌មានក្លែងក្លាយបានធ្វេីឲ្យយេីងបាត់បង់ច្រេីន​ណាស់ជាពិសេសបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយសនិងតម្លៃរបស់ជាតិ​ខ្មែរយេីងទាំងមូល​ សូមបងប្អូនប្រជាពលរដ្ឋចូល រួម(លុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយ) “៕

    July 27, 2019
  • PR

    យើងអាចនិយាយបានថាជាស៊េរីទូរស័ព្ទដែលមានប្រជាប្រិយភាពខ្លាំង នៅពេលដែលវត្តមានទូរស័ព្ទ OPPO ត្រកូល F នៅតែបន្ត និង មានអ្នកគាំទ្រមិនដាច់សូនៅក្នុងទីផ្សារទូរស័ព្ទទាំងនៅកម្ពុជា និង នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ មានហេតុផល៥យ៉ាងដែលអ្នកទាំងអស់គ្នាគួរតែដឹងពីគុណសម្បិត្តដែលមានស្រាប់របស់ OPPO ត្រកូល F ជាពិសេសគឺម៉ូឌែលទំនើបចុងក្រោយ OPPO F11 Pro ទាំងបីពណ៌ ដែលមានពណ៌ Thunder Black, Aurora Green និងពណ៌ Waterfall Grey! ។ ហេតុផលទី១៖ នោះគឺ គុណតម្លៃ ដែលមានន័យថាទោះវាមានតម្លៃត្រឹមតែ 359$ នេះក្តី

    July 27, 2019
  • ព័ត៌មានជាតិ

    បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញជនជាតិបរទេស ២នាក់ប្តីប្រពន្ធដែលពរកូន ដើរអត់ពាក់ស្បែកជើង ហាក់ដូចជាអ្នកខ្វះខាត និងមានការភ្ញាក់ផ្អើលថាព្រោះតែបាត់កាបូបលុយនោះ ពេលនេះកំពុងតែនៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរពួកគាត់​ដេីម្បីស្វែងរក​ការពិត។ យ៉ាងណាមិញយោងតាមប្រភពពីហ្វេសប៊ុក Sam Nang បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធ និងកូន ជាជនជាតិរុស្សី ថាខ្លួនមិនបានជ្រុះបាត់កាបូបលុយ បាត់ប៉ាស្ព័រឡើយ ដោយពួកគេបានចាកចេញពីប្រទេសរយៈពេល១ឆ្នាំ ចំពោះករណីដែលផ្អើលពេញបណ្តាញសង្គមនោះគឺពួកគាត់មិនបានដឹងសោះឡើយ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ជនបរទេស ប្តី-ប្រពន្ធ និងកូន តាមរយៈការសាកសួរផ្ទាល់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ច្បាស់ការថា ជនបរទេសទាំងពីរនាក់មិនបានជ្រុះបាត់ការបូបលុយនិង បាត់Passport ទេ។ ពួកគាត់ជាអ្នកទេសចរជនជាតិរុស្សី ប្រពន្ធជាអ្នកគូររូបពួកគេបានចាក់ចេញពីប្រទេស១ឆ្នាំហើយ ចំពោះបញ្ហាបង្ហោះរូបពួកគាត់នៅលើបណ្តាញសង្គមពួកគាត់មិនបានដឹងខ្លូនសោះ ហើយថ្ងៃស្អែកនេះពួកគាត់បន្តដំណើរទៅកាន់ប្រទេសថៃ”៕

    July 27, 2019
  • អន្តរជាតិ

    បន្ទាប់ពីប្រកាសស្វែងរកកាលពីព្រឹកមិញ នៅថ្ងៃត្រង់ថ្ងៃដដែលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញជនជាតិបរទេស ២នាក់ប្តីប្រពន្ធដែលពរកូនដើរសុំទានគេ ព្រោះតែបាត់កាបូបលុយ ដោយសភាពរបស់ជនបរទេសនេះគឺសូម្បីតែស្បែកជើងមិនមានពាក់សម្លៀកបំពាក់ក៏មិនមានផ្លាស់ប្តូរថ្មី។ ដោយយោងតាមគណនីហ្វេសប៊ុក Sara Yon បានឲ្យដឹងថា៖ “រកឃើញហើយនិងបានប្រគល់ជូនការិយាល័យជំនាញរួចរាល់ហើយ”។ ក្រោយពីសមត្ថកិច្ចបានស្វែងរកឃើញជនបរទេសទាំង៣រូបនេះប្រជាពលរដ្ឋបានសម្តែងការកោតសរសើរចំពោះការធ្វើការយ៉ាងសកម្មនិងរហ័សរបស់អាជ្ញាធរដែនដី ដោយសង្ឃឹមថាសមត្ថកិច្ចអាចជួយដល់ជនជាតិបរទេសទាំង៣នាក់នេះឲ្យបានទៅស្រុកកំណើត។ បច្ចុប្បន្នសមត្ថកិច្ចនឹងធ្វើការសាកសួរពួកគាត់​ដេីម្បីស្វែងរក​ការពិតនៅក្នុងបញ្ហាដូចបានលេីកឡេីង៕

    July 27, 2019
  • អន្តរជាតិ

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមហាជនកោតសរសើរជាខ្លាំងលោកឪពុកគំរូខិតខំធ្វើការសន្សំប្រាក់ ដើម្បីទិញទូរស័ព្ទ Smartphone ឲ្យកូនរបស់ខ្លួន។ ជាការពិតណាស់ឪពុកម្តាយប្រៀបបានជាព្រះរបស់កូនៗគ្រប់គ្នា ដោយពួកគាត់តែងខិតខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនរីករាយ និងមានក្តីសុខ។ ជាក់ស្តែងឪពុកជនជាតិហ្វីលីពីនរូបនេះគឺគាត់ជាជនក្រីក្រពិតមែន ប៉ុន្តែចិត្តបេះដូងគាត់គឺវាមានធំធេងណាស់។ បុរសជាឪពុករូបនេះត្រូវបានមហាជនគោរពកោតសរសើរក្រោយពេលដែលម្ចាស់ហាងលក់ទូរស័ព្ទបានបង្ហោះរូបភាព ដោយភ្ជាប់ជាមួយសារចូលក្នុងគណនី Instagram ថា «ឪពុករូបនេះខិតខំប្រឹងប្រែងសន្សំប្រាក់ដែលជាកាក់សេនជាច្រើនដើម្បីទិញទូរស័ព្ទ Smartphone ឲ្យកូនប្រុសខ្លួន»។ ក្រោយមកគេក៏ឃើញមានការចែករំលែកពេញបណ្តាញសង្គមដោយកោតសរសើរលោកឪពុករូបនេះមិនដាច់ពីមាត់ ដោយសង្ឃឹមថាកូនៗរាល់គ្នានឹងគោរពឲ្យតម្លៃអ្នកមានគុណ ដូចដែលពួកគាត់បានលះបង់ចំពោះយើងដូច្នោះដែរ៕

    July 27, 2019
  • ព័ត៌មានជាតិ

    ចិន៖ ថ្មីៗនេះកើតរឿងហួសចិត្តមួយដែលត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ដោយមាននារីអាយុ១៧ឆ្នាំម្នាក់កំពុងអង្គុយសាសងជាមួយសង្សារ ស្រាប់តែពស់ចឹកក៏ចាប់ពស់ទៅពេទ្យពិនិត្យ គ្រូពេទ្យប្រាប់ថាគ្មានជាតិពិស ក៏យកពស់នោះទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសារ។ រឿងនេះបានកើតឡើងនៅឯប្រទេសចិន ដោយក្មេងស្រីមួយរូបអាយុ១៧ឆ្នាំ បាននាំសង្សាររបស់ខ្លួនអង្គុយសារសងគ្នានៅលើសួនច្បារ ចៃដន្យពេលនោះស្រាប់តែមានពស់មួយក្បាលដែលមានប្រវែងជាង១ម៉ែត្រ បានវារមកចឹកដៃនាង ដោយភ័យស្លន់ស្លោធ្វើអ្វីមិនត្រូវនាងបានចាប់ពស់នោះដោយដៃទទេរបស់ខ្លួន ហើយរត់ទៅមន្ទីរពេទ្យ។ ពេលទៅដល់ពេទ្យនាងបានប្រាប់ឲ្យក្រុមគ្រូពេទ្យជួយពិនិត្យមើលជាតិពិស និងព្យាបាលរូបនាង។ ពេទ្យក៏បានពិនិត្យឃើញថាពស់នេះគ្មានពិសទេ ដោយវាមិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ស្រាប់តែអ្វីដែលហួសចិត្តនោះគ្រាន់តែនាងឮបែបនេះនាងក៏សម្រេចចិត្តថាយកពស់នោះធ្វើម្ហូបញ៉ាំតែម្តងទៅ ដើម្បីប៉ះប៉ូវកាលដែលវាមកបណ្តាច់ចង្វាក់សារសងស្នេហា និងចឹកដៃរបស់នាង៕ អត្ថបទ៖ មេសា

    July 27, 2019
  • PR

    កាលពីពេលថ្មីនេះក្រុមហ៊ុន Dermanpenworld Cambodia បានរៀបចំសិក្ខាសិលាមួយស្តីពីការព្យាបាលមកមុន ជាំខ្មៅ និងវិធីបំបាត់ស្នាមជ្រៀវជ្រួញតាមរយៈផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Dermapenworld គឺផលិតផល Dermapen 4 ដែលជាម៉ាស៊ីនបំបាត់ស្នាមមុន ជាំខ្មៅ និងជ្រួញមានប្រសិទ្ធភាពបំផុតក្នុងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះផងដែរក៏មានការចូលរួមពីលោក Andrew R. Christie ដែលជាវេជ្ជបណ្ឌិតផ្នែកជំងឺសើរស្បែកពីប្រទេសអូស្រ្តាលី ដែលលោកមានបទពិសោធន៍២០ឆ្នាំជាមួយនឹងការថែទាំស្បែកមុខ ជាវាគ្មិនផងដែរ។ ទន្ទឹមនឹងនេះយើងក៏ឃើញមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតផ្នែកជំងឺសើរស្បែកក្នុងស្រុកជាច្រើនចូលរួមផងដែរ។ ផលិតផល Dermapen 4 ជាម៉ាស៊ីនបំបាត់ស្នាមជ្រៀវជ្រួញ មុន ជាំខ្មៅដ៏មានប្រសិទ្ធភាពបំផុត ដោយការព្យាបាលតាមរយៈ Micro needle ដោយគ្មានភាពឈឺចាប់ គ្មានឈាម និងមានប្រសិទ្ធភាពខ្ពស់បំផុត។ លោក

    July 27, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបន្ទាប់ពីអតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ដែលធ្លាប់មានលុយរាប់លានដុល្លារ មានមុខមាត់ក្នុងសង្គម ប្រែបែរជាបច្ចុប្បន្ននេះស្នាក់នៅផ្ទះជួលយ៉ាងកម្សត់។ ក្រោយពីទទួលដំណឹងនេះលោកស្រី ហ៊ុន ស៊ីណាត ក៏បានស្វែងរកឃើញ និងទៅសួរសុខទុក្ខលោកឧកញ៉ា ស៊ឹម វណ្ណា ផ្ទាល់នៅឯគេហដ្ឋានដែលលោកបានជួលគេនៅជាន់ទី២ ដោយពេលនេះភរិយាលោកក៏កំពុងតែមានជម្ងឺមហារីក ត្រូវវះកាត់នៅឯប្រទេសវៀតណាម។ ដោយលោកស្រី ហ៊ុន ស៊ីណាត បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះបានស្វែងរកផ្ទះលោកឧកញ៉ា សុឹម វណ្ណា អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត បានជួបហើយផ្ទះគាត់នៅជាន់ទី ២ ឡើងតាមកាំជណ្ដើរដែក។ តែគួរឲ្យអនិច្ចាណាស់រស់នៅតែម្នាក់ឯងប្រពន្ធរបស់គាត់ពេលនេះវះកាត់ដោះដែលមហារីកនៅប្រទេសវៀតណាមទៀត  សូមជូនពរបងស្រីក្នុងការវះកាត់ឲ្យបានជោគជ័យ” ។ ក្រោយពីបានឃើញសភាពផ្ទះបែបនេះមានមហាជនជាច្រើនបានសម្តែងការអាណិតអាសូរ និងមានការលើកឡើងថា “អ្នកមានល្បីឆ្នាំ​

    July 27, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម បន្ទាប់ពីមានករណីជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ពរកូនតូចនៅនឹងដៃ ដើរសុំទានគេនៅតាមផ្សារ ក្នុងក្រុងបាត់ដំបងគ្រាន់ចិញ្ចឹមជីវិត។ ហើយក៏មានការសំណូមពរពីប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរដែនដីជួយដល់ជនជាតិបរទេសទាំង៣នាក់នេះឲ្យបានទៅស្រុកកំណើត។ យ៉ាងណាមិញយោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រកាសស្វែងរកជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ដោយបានសរសេររៀបរាប់ថា៖ “ថ្មីៗនះនៅក្នុងបណ្តាញព័ត៌មានសង្គមបានផុសបង្ហាញ​រូបភាពជនបរទេសពីរនាក់ប្តីប្រពន្ឋនិងកូនតូច​មួយផង​ កំពុងជួបបញ្ហាផ្ទាល់ខ្លួន​ ដែលចាំបាច់សមត្ថកិច្ចនគរបាលយេីងត្រូវស្វែងរកពួកគាត់។ ​ប្រសិនបេីលោក​ លោកស្រី​ ពិសេសមហា​ជន​បានប្រទះឃេីញវត្តមានរបស់ពួកគាត់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង​ សូមលោក​ លោកស្រី​មេត្តាផ្តល់ព័ត៌មានដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ឬនគរបាលមូលដ្ឋានដែលនៅជិត​បំផុត​ ដេីម្បី​យេីង​ ខ្ញុំមានលទ្ធភាពបានជួបពួកគាត់​ដេីម្បីស្វែងរក​ការពិតនៅក្នុងបញ្ហាដូចបានលេីកឡេីងក្នុងបណ្តាញព័ត៌មានសង្គម​ សូមអរគុណ”៕

    July 27, 2019