- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ព្រមទាំងបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសំណង់នៅទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផងដែរ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះផងដែរ សម្តេចបានលើកឡើងថា សម្តេចបានសម្រេចដកថវិកាជិតប្រមាណ៤០លានដុល្លារ ដើម្បីទិញអាវុធថ្មីៗមួយចំនួនពីប្រទេសចិន
July 29, 2019 - ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិនីស្សេរីយ៉ាចំនួន៣នាក់ទាក់ទងទៅនឹងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន២១ដុំ ប្រហែលជា២១គីឡូក្រាម។ ដោយកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកក្កដា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការតាមដានស្រាវជ្រាវរហូតដល់ឈានទៅដល់ការចាប់ខ្លួនជនជាតិនីស្សេរីយ៉ា៣នាក់ ត្រង់ចំណុចក្នុងផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់ មានឈ្មោះ ១-ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKA JONAS CHIBUDO លេខលិខិតឆ្លងដែន A07548848 ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី
July 29, 2019 - អន្តរជាតិ
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយបង្ហាញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយយុវជន២រូបម៉ូតូជិះបញ្ច្រាស់ក្នុងល្បឿនលឿន បុកនឹងម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែកក្កដា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមវីដេអូដែលបានបង្ហោះបានបង្ហាញថា មានម៉ូតូមួយគ្រឿងដឹកគ្នា២នាក់ ជិះបញ្ច្រាស់ផ្លូវក្នុងល្បឿនលឿន ក៏ទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យខ្ទេចម៉ូតូទាំងសងខាង ប៉ុន្តែភាគីម៉ូតូរងគ្រោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកភាគីបង្កគ្រោះថ្នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕ វីដេអូ៖ Dek RaPy
July 29, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ផលិតផលថ្មីៗរបស់ខ្លួនជាច្រើននៅក្នុងឆ្នាំនេះមានទាំងទូរស័ព្ទ កុំព្យូរទ័រ និងគ្រឿង Accessory ជាច្រើនប្រភេទផងដែរ។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងថា Apple នឹងចេញលក់នាឡិកាវ័យឆ្លាតរបស់ខ្លួននៅក្នុងឆ្នាំនេះដែរឬអត់នោះទេ។ បើយោងតាមសារព័ត៌មានបច្ចេកវិទ្យា 9TO5MAC វិញបានចុះផ្សាយថា នៅក្នុងឆ្នាំនេះ Apple នឹងមិនទាន់បញ្ចេញលក់នាឡិកាវ័យឆ្លាតស៊េរីថ្មីគឺ Apple Watch Series 5 នៅឡើយទេ ហើយសូម្បីតែ Apple Watch Series 4 upgrade ក៏គ្មានដែរ។ សូមរម្លឹកជូនថា ក្រុមហ៊ុន Apple បានបញ្ចេញលក់នាឡិកាវ័យឆ្លាតស៊េរីចុងក្រោយរបស់ខ្លួនគឺ Apple
July 29, 2019 - PR
ភ្នំពេញ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩ មានការបើសម្ភោធហាង Internet Café The Forest Entertainment ដែលមានទីតាំងនៅក្បែរគីរីរម្យ ក្រុមហ៊ុនយក្សASUS ROG បានរៀបចំធ្វើឡើងនូវកម្មវិធី LAN PARTY ដែលជាការប្រកួតហ្គេម២ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៧ខែកក្ដដា រហូតដល់ម៉ោង៨យប់ ថ្ងៃទី២៨ខែកក្កដាផងដែរ។ យ៉ាងណាមិញ ក្នុងនោះយើងសង្កេតឃើញថា មានការប្រកួតហ្គេមចំនួន៣រួមមាន៖ PUBG, CS:GO, និងDOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី និងកំពុងពេញនិយមខ្លាំង សម្រាប់អ្នកលេងហ្គេមទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនASUS ប្រចាំប្រទេសកម្ពុជាបានត្រៀមទឹកប្រាក់សរុបចំនួន ១៨៥០ដុល្លាសំរាប់អ្នកឈ្នះ
July 29, 2019 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅអំឡុងចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីលើអាងមេគង្គប្រទេសថៃ និងឡាវ ខណៈនៅប៉ែកខាងលើសមុទ្រចិនខាងត្បូង នឹងកកើតនូវព្យុះទី៧ ដែលលក្ខណៈបែបនេះធ្វើឲ្យស្ថានភាពអាកាសធាតុប្រែប្រួលដូចខាងក្រោម៖ + ខេត្តពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនោះ មានភ្លៀងធ្លាក់ខ្លាំង។ + ខេត្តប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ
July 29, 2019 - អន្តរជាតិ
កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានបណ្ដេញចេញនូវជនជាតិឡាវចំនួន ០១នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិឡាវនេះ មានឈ្មោះ លួន ឡយ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត ភូមិថូកសោក ស្រុកម៉ាត់ទុផន ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលបានលួចឆ្លងដែនខុសច្បាប់ ចូលមកព្រះរាជាណាចក្រកម្ពុជា (គ្មានលិខិតស្នាម) ស្ថិតក្នុងភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទៅឲ្យនគរបាលអន្តោប្រវេសន៍ឡាវ៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
July 29, 2019 - សុខភាព
ទាំងគូស្នេហ៍ថ្មីថ្មោង ដែលបម្រុងក្លាយប៉ាម៉ាក់ និងប៉ាម៉ាក់កំពុងមានកូនតូចៗ ភាគច្រើន ពិតជាបារម្ភណាស់ចំពោះជំងឺអូទីស្សឹម ព្រោះជំងឺនេះ កំពុងកើតមានលើក្មេងៗជាច្រើន ហើយមូលហេតុបង្កពិតប្រាកដ ពុំទាន់ដឹងច្បាស់នៅឡើយទេ។ ពាក់ព័ន្ធនឹងជំងឺនេះ ការសិក្សាចុងក្រោយ រកឃើញថា ស្រ្តី ដែលបម្រើការងារពាក់ព័ន្ធជាមួយសារធាតុរំលាយ ប្រឈមខ្ពស់នឹងការមានកូនកើតអូទីស្សឹម។ អ្នកស្រាវជ្រាវ បានពិនិត្យមើលលើទិន្នន័យម៉ាក់ៗ ៧៥០នាក់ និងប៉ាៗ ៨៩១នាក់ ដែលធ្វើការពាក់ព័ន្ធនឹងភ្នាក់ងារសារធាតុរំលាយ ១៦មុខ មុន និងអំឡុងពេលពពោះ។ ភា្នក់ងារសាធាតុរំលាយទាំងនោះ មានដូចជា ឱសថ ជាតិលោហៈ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្ពឹក បា្លស្ទិក វិទ្យុសកម្ម ថ្នាំសម្អាត កៅស៊ូ
July 29, 2019 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី នៅចំណុចដីឡូត៍ផ្សារបូរីជ័យ ស្ថិតនៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេវីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ បន្ទាប់ពីធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពីម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្តីពីករណី
July 29, 2019 - អន្តរជាតិ
កាលពីយប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរធ្វើការប្រមូល ក្រុមក្មេងទំនើង ដែលតែងតែប្រមូលផ្តុំគ្នានៅតាមរបងព្រលានយន្តហោះអន្តរជាតិសៀមរាប ហើយជិះម៉ូតូបង្ហោះម៉ូតូមានបំពង់ស៉ីម៉ាំងបំពងសម្លេង។ ការប្រមូលក្មេងទំនើងនេះមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដោយមានការចូលរួមពីបងប្អូន ប្រជាការពារភូមិ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្មេងទំនើងដែលប្រមូលផ្តុំគ្នាមានចំនួន ២០នាក់ ស្រី០៩នាក់រួមជាមួយម៉ូតូចំនួន ០៩គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការអប់រំណែនាំ និងពិនិត្យតេស្តរកសារធាតុញៀនក្នុងខ្លួន តាមរយៈទឹកនោមផងដែរ៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប
July 29, 2019









