- Khmernote Media
- បច្ចេកវិទ្យា
លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា លោកនឹងច្រានចោលសំណើរបស់ក្រុមហ៊ុន Apple ចំពោះការលើកលែងពន្ធលើការនាំចូលឧបករណ៍សម្រាប់ផ្គុំធ្វើជាកុំព្យូទ័រពីប្រទេសចិន។ ការច្រានចោលសំណើរសុំលើកលែងពន្ធត្រូវបានធ្វើឡើង ព្រោះតែលោក Donald Trump ចង់ដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាឲ្យផលិតឧបករណ៍ទាំងនោះនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ សូមបញ្ជាក់ជូនថា ដ្បិតតែក្រុមហ៊ុន Apple មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ពិតមែន តែក្រុមហ៊ុនមួយនេះបានបញ្ជាទិញឧបករណ៍ផ្សេងៗសម្រាប់ផ្គុំធ្វើជាកុំព្យូទ័រពីបណ្តាក្រុមហ៊ុនមួយចំនួននៅប្រទេសចិន ហើយក្រោយទិញបានឧបរកណ៍ទាំងនោះទើប Apple ដំឡើងកុំព្យូទ័រនៅទឹកដីអាមេរិកដោយប្រើបច្ចេកវិទ្យារបស់ខ្លួន ។ កាលពីសប្តាហ៍កន្លងទៅនេះក្រុមហ៊ុន Apple បានដាក់សំណើទៅកាន់រដ្ឋាភិបាលអាមេរិកសុំលើកលែងពន្ធចំពោះឧបករណ៍សម្រាប់ផលិតកុំព្យូទ័រ Mac Pro របស់ខ្លួនដែលមានតម្លៃសរុបប្រមាណជា ៦,០០០ ដុល្លារ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគឺ លោកប្រធានាធិបតីអាមេរិក Donald Trump
July 29, 2019 - ព័ត៌មានជាតិ
ស្រុកស្ទឹងហាវ-មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា ក្មេងប្រុសតូចៗ៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នារស់នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះតាំងពីម៉ោង៥កន្លះល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះខាងសាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ក្នុងល្បាប់ភក់នៅរណ្តៅដីមួយកន្លែងជិតវត្តពោធិមានជយ័ ក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ហើយវាពិតជាសំណាងបំផុត ដែលក្មេងទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែអាការក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នតាមសាច់ញាតិថាក្មេងៗទាំង៣ រួចផុតពីសេចក្តីស្លាប់ហើយ។ ករណីក្មេងតូចៗ ដែលបាត់ខ្លួនពីផ្ទះ និងរកឃើញក្មេងកប់ក្នុងភក់បែបនេះ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ដំបូងក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡានដង្ហែរសព ហើយក្រោយមកក្មេងៗទាំង៣នាក់បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ ដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេងៗ
July 28, 2019 - សុខភាព
អូទីស្សឹម ប៉ះពាល់ដល់ជីវិតរបស់ក្មេងស្ទើរតែគ្រប់រូបភាព ទាំងការរៀនសូត្រ និងទំនាក់ទំនងសង្គម។ ការព្យាបាលអូទីស្សឹម ក៏មានការពិបាកច្រើន ខណៈដែលរឿងមួយគួរឲ្យភ្ញាក់ផ្អើលគឺ អូទីស្សឹម អាចកើតលើក្មេង តាំងពីគេនៅក្នុងពោះម្ដាយម្ល៉េះ។ ១- អូទីស្ស៊ឹមប៉ះពាល់ការលូតលាស់ខួរក្បាលក្មេង អ្នកស្រាវជ្រាវសង្ស័យយូរមកហើយថា ការរំខាននៃដំណើរលូតលាស់ខួរក្បាល អាចបណ្តាលឲ្យកើតអូទីស្ស៊ឹម ហើយបញ្ហានេះកើតមានតាំងពីការបង្កកំណើតម្ល៉េះ។ មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រទទួលស្គាល់ថា ស្រទាប់ខាងក្រៅនៃខួរក្បាលក្មេងកើតជំងឺអូទីស្សឹម មានបន្ទះគ្មានរបៀបរៀបរយ។ ២- អូទីស្ស៊ឹមអាចកើតអំឡុងពេលមានផ្ទៃពោះ ដើម្បីបញ្ជាក់ករណីនេះ អ្នកស្រាវជ្រាវបានសិក្សាពីជាលិកាខួរក្បាលក្មេង ២២ នាក់ បន្ទាប់ពីពួកគេស្លាប់។ ក្មេងពាក់កណ្តាល កើតអូទីស្សឹម ហើយពាក់កណ្តាលទៀតគ្មានទេ។ ជាលទ្ធផល ស្រទាប់ខាងក្រៅខួរក្បាលក្មេងកើតអូទីស្ស៊ឹម គឺមានបន្ទះរំខាន។ អ្នកវិទ្យាសាស្ត្ររកឃើញទៀតថា
July 28, 2019 - ព័ត៌មានជាតិ
នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣និង30នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំសហការជាមួយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០2នាក់)ពីបទលួច (កញ្ចក់រថយន្ត) នៅចំនុចមុខហាងTitanic ផ្លូវព្រះសុីសុវត្តិកែងផ្លូវលេខ១០៦ភូមិទី8 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្សយ័ត្រូវឃាត់ខ្លួន ឈ្មោះ ជឹម រាជ ភេទប្រុសអាយុ25ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។ វត្តុតាងចាប់យកបានមានកញ្ចក់រថយន្តម៉ាកឡុិចសុីស570 ចំហៀងខាងឆ្វេងចំនួន01(ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ) និងម៉ូតូកង់បី(Pass App) ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1HD9250(ជារបស់ជនសង្ស័យ)។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយកសាងសំណុំរឿងតាមនិតិវិធី៕ ប្រភព៖ ស្នងការក្រុង
July 28, 2019 - PR
ភ្នំពេញ៖ ការប្រកួត Super Data Race របស់ក្រុមហ៊ុនសែលកាត បានមកដល់ខេត្តកំពង់ចាម ដែលជាទីតាំងទី៤ ដែលនឹងរៀបចំព្រឹត្តិការណ៍ ដ៏ពេញនិយមមួយនេះ។ ការប្រកួតនឹងចាប់ផ្តើមក្នុងខេត្តកំពង់ចាមនៅវេលាម៉ោង៤រសៀល ថ្ងៃអាទិត្យ ទី២៨ កក្កដា ២០១៩ ដែលមានទីតាំងនៅក្នុង វិទ្យាល័យព្រះសីហនុ។ ដើម្បីមានសិទ្ធិចូលរួមប្រកួត បេក្ខជនតម្រូវ ឲ្យទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App ។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ នឹងលេខទូរស័ព្ទរបស់
July 28, 2019 - សុខភាព
ទីផ្សារអាហារបច្ចុប្បន្ន មមាញញឹកខ្លាំង ស្របពេលចំនួនមនុស្សជុំវិញពិភពលោកកំពុងកើនឡើងជាលំដាប់ ហើយអតិថិជនចម្បងរបស់សហគ្រាសចំណីអាហារ អាចជាក្មេងៗតូច ប៉ុន្តែសហគ្រាសមួយចំនួនដែលប្រកួតប្រជែង បែរជាមិនគិតដល់សុខភាពក្មេង ផលិតអាហារមានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរការសុខភាពក្មេងៗ។ ជាប៉ាម៉ាក់គេ ទោះស្រលាញ់កូនប៉ុនណា ត្រូវដឹងអ្វីល្អសម្រាប់កូន និងអ្វីមិនគួរឲ្យកូនញ៉ាំផង “Hello គ្រូពេទ្យ” នឹងបង្ហាញអាហារ ៥យ៉ាង គួរកុំឲ្យក្មេងញ៉ាំឲ្យសោះ។ ១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals) នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ជាអាហារក្មេងភាគច្រើនចូលចិត្តញ៉ាំជាងគេនៅពេលព្រឹក ហើយនៅលើសំបកកញ្ចប់ មានសរសេរថា ធញ្ញជាតិសុទ្ធ ប៉ុន្តែអ្វីទាំងនោះ អាចជាបំភ័ន្តភ្នែកម៉ាក់ប៉ាក្មេង ឲ្យជឿថាល្អសម្រាប់កូនៗក៏ថាបាន។ ព្រោះការពិត នំប្រភេទនេះ
July 28, 2019 - អន្តរជាតិ
គ្រឿងអលង្ការ និងកាក់ប្រមាណជា ១,៦ គីឡូក្រាម ត្រូវបានវេជ្ជបណ្ឌិតវះកាត់យកចេញពីក្នុងខ្លួនស្ត្រីម្នាក់ បន្ទាប់ពីនាងបានលេបវាចូលទៅក្នុងពោះអស់រយៈពេលជាយូរមក។ ស្ត្រីជាជនរងគ្រោះមានអាយុ ២៦ ឆ្នាំ រស់នៅក្នុងតំបន់ Birbhum នៃប្រទេសឥណ្ឌា ហើយនាងត្រូវបានគេរាយការណ៍ថា ជាមនុស្សដែលមានសតិមិនប្រក្រតីម្នាក់។ ក្រុមវេជ្ជបណ្ឌិតបានប្រើពេល ១ ម៉ោង និង ១៥ នាទី ដើម្បីធ្វើការវះកាត់នេះ ហើយអ្វីដែលគេបានរកឃើញនៅក្នុងពោះនាងនោះមានដូចជា ខ្សែកចំនួន ៦៩, ក្រវិលចំនួន ៨០, ក្រវិលសម្រាប់ពាក់ច្រមុះចំនួន ១១, បន្តោងចំនួន ៨ , កូនសោចំនួន ៤ នាឡិកាចំនួន ១,
July 28, 2019 - ព័ត៌មានជាតិ
កណ្តាល៖ អនុវត្តនូវភារកិច្ចស្នូលរបស់ កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន។ ជាក់ស្តែងករណីគប់កញ្ចក់ឡាន(កុងទីនរ័)ម៉ាក HYUNDAI ពណ៌ស ប្រភេទ V1ស្លាកលេខ ភ្នំពេញ
July 27, 2019 - PR
ភ្នំពេញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩៖ ផលិតផលល្អពិត…ឈ្នះរង្វាន់ពិត! បានទាំងទូរទស្សន៍ដែលមានគុណភាពល្អ និងមានឱកាសឈ្នះរង្វាន់ដែលមិនគួរឱ្យជឿ! ពិតជាអស្ចារ្យ និងកាន់តែរំភើបជាមួយនឹងកម្មវិធីឈ្នះរង្វាន់ដែលមិនធ្លាប់មានប្រចាំឆ្នាំសម្រាប់ប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង សប្តាហ៍ទី 5 នេះ! សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់សម្រាប់សប្តាហ៏ទី ៥ ដែលបានឈ្នះរង្វាន់ធំកំពូលស្មាតហ្វូន Samsung Galaxy S10 ឈ្មោះហួន ស្រីនិច មកពីខេត្តសៀមរាប និងអតិថិជន ឈ្មោះមៃ ចាន់ផល មកពីខេត្តបាត់ដំបងដែលបានឈ្នះរង្វាន់ទី 2 គឺ ទូរទស្សន៍ 55” មួយរង្វាន់ផងដែរ
July 27, 2019 - អន្តរជាតិ
ពិតណាស់ការហាត់ប្រាណមិនត្រឹមតែផ្ដល់ឲ្យអ្នកនៅសុខភាពល្អនោះទេ វាក៏ធ្វើឲ្យរាង្គកាយរបស់យើងមានភាពស្រស់ស្អាតផងដែរ ដូចនេះអ្នកគួរតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន ១ដងក្នុង១ថ្ងៃដើម្បីឲ្យរាង្គកាយរបស់អ្នកមាំមួននិងមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណនៅខាងក្រៅដោយប្រើពេលយូរនោះ អ្នកអាចសាកល្បងហាត់ដោយខ្លួនឯងនូវវិធីខាងក្រោមនេះបានដោយគ្រាន់តែចំណាយពេលត្រឹមតែ ៥នាទីតែប៉ុណ្ណោះ៖ លំហាត់ប្រាណទី១៖ វិធីនេះអ្នកត្រូវប្រើប្រាស់កែងដៃទាំងសងខាង និងជើងរបស់អ្នកក្នុងការទ្រនៅទម្ងន់ ដោយច្រត់ដៃដើម្បីលើកទម្ងន់របស់អ្នកឡើង បន្ទាប់មកលើកជើងខាងស្ដាំឡើងខ្ពស់បន្តិច រួចដាក់ចុះវិញហើយចាប់ផ្ដើមអនុវត្តម្ដងទៀតជាមួយជើងឆ្វេងរបស់អ្នក ដោយត្រូវធ្វើបែបនេះឆ្លាស់គ្នាទៅវិញទៅមកឲ្យបាន១នាទី។ លំហាត់ប្រាណទី២៖ ដំបូងអ្នកត្រូវគេងបោះដៃទាំងពីរបស់អ្នកទៅលើ បន្ទាប់មកលើកជើងទាំងសងខាងឡើងលើឲ្យបាន ៣០ដឺក្រេដោយធ្វើការដកដង្ហើមឲ្យបានវែងៗចំនួនបីដង រួចលើកបន្តឲ្យបាន ៦០ដឺក្រេហើយដកដង្ហើមវែងៗបីដងទៀត ហើយបន្តលើកជើងរបស់អ្នកឲ្យបាន ៩០ដឺក្រេជាមួយនិងការដកដង្ហើមវែងៗម្ដងទៀត បន្ទាប់មកដាក់ជើងចុះវីញដោយអនុវត្តនូវរបៀបដដែលៗដូចគ្នាចុះឡើងៗអោយបាន ៤ ទៅ៥ដង។ លំហាត់ប្រាណទី៣. អ្នកត្រូវគេងផ្កាប់មុខនៅដោយសណ្ដូកដៃទាំងសងខាងរបស់អ្នកឲ្យស្របនិងដងខ្លួន បន្ទាប់មកលើកជើងឆ្វេងឡើងលើមុនអោយខ្ពស់តាមដែលអ្នកអាចធ្វើបាន រួចលើកជើងស្ដាំតាមក្រោយដោយដកដង្ហើមចូលយឺតៗ ហើយដាក់ចុះវិញដោយដកដង្ហើមចេញមកក្រៅឲ្យវែងៗ អនុវត្តចុះឡើងៗឲ្យបាន៣ ទៅ៤ដង។ លំហាត់ប្រាណទី៤៖ ចំពោះលំហាត់ប្រាណមួយនេះវាអាចនឹងមានភាពលំបាកបន្តិច
July 27, 2019









