- Khmernote Media
- អន្តរជាតិ
ថៃ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ព្រឹកមិញនេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងដ៏រន្ធត់មួយនៅឯប្រទេសថៃ ដោយគេបានប្រទះឃើញសាកសពអ្នកជិះម៉ូតូធំម្នាក់ស្លាប់កំបុតក្បាលនៅលើស្ពានឆ្លងកាត់ខ្លងតាន់ ប្រទេសថៃ។ តាមរយៈប្រភពលោកឧត្តមសេនីយ៍ ថនុងស័ក ម៉ាផេង អនុរដ្ឋមន្ត្រីប៉ូលីសស៊ើបអង្កេតប្រចាំតំបន់ខ្លងតាន់បានឲ្យដឹងថា លោកទទួលការរាយការណ៍នាប្រមាណម៉ោង៦ និង៣០នាទីព្រឹកថាមានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើង។ លោកក៏បាននាំក្រុមការងារចុះមកដល់ទីតាំងដោយបានរកឃើញសាកសពបុរសម្នាក់ជិះម៉ូតូធំម៉ាក BMW ស៊េរី S1000RR ស្លាប់កំបុតក្បាលឃ្លាតឆ្ងាយពីម៉ូតូរបស់ខ្លួនប្រមាណ២០ម៉ែត្រ ដោយក្បាលបានធ្លាក់ទៅនៅផ្លូវម្ខាងទៀតប្រមាណ៣០ម៉ែត្រពីចំណុចកើតហេតុ។ អ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាបុរសវ័យ ៣៧ឆ្នាំ ឈ្មោះថា ផាត់ណារ៉ុន ផុងថាណានិកន ធ្វើដំណើរចេញមកពីតំបន់ខ្លងតាន់ ឆ្ពោះទៅក្រុងថេប។ គ្រោះថ្នាក់ដ៏គួរឲ្យខ្លាចមួយនេះគឺពុំមាននរណាម្នាក់បានឃើញហេតុការណ៍ជាក់ស្តែងនោះឡើយ ដោយប៉ូលីសបានធ្វើការសន្និដ្ឋានជាបឋមសិនថា អាចបណ្តាលមកពីបុរសម្នាក់នេះបើកបរហួសល្បឿនកំណត់ មកដល់ផ្លូវឡើងស្ពានធ្វើឲ្យគេមិនអាចគ្រប់គ្រងយានយន្តបានក៏ជិះទៅប៉ះនឹងរបាំងដែកដាក់ខណ្ឌកណ្តាលទ្រូងផ្លូវបណ្តាលឲ្យបាត់បង់ជីវិត។ យ៉ាងណាមិញប៉ូលីសនឹងបញ្ជូនសាកសពអ្នកស្លាប់ទៅខាងមន្ទីរស្រាវជ្រាវ និតិវេធ នៃមន្ទីរពេទ្យ ជុឡា
July 27, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យុវជន៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្តលើដងផ្លូវជាតិលេខ១ និងធ្វើសកម្មភាពឆក់តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ យ៉ាងសកម្ម។ ជាក់ស្តែង កាលពីវេលាម៉ោង ០ និង៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កន្លង ជនបង្កបានគប់កញ្ចក់ឡាន (កុងទីនរ័) ម៉ាក HYUNDAI ពណ៌ស ប្រភេទ V1 ស្លាកលេខ 3E-7178 បណ្តាលឲ្យបែកក្បាលតៃកុង ដែលហេតុការណ៍នេះកើតឡើងនៅចំណុចមុខវត្តមុន្នីសុវណ្ណនិមល(តមល់) ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ និងគប់កញ្ចក់រថយន្តកន្លែងផ្សេងទៀតនៅតាមដងផ្លូវជាតិលេខ១ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ ព្រមទាំងធ្វើសកម្មភាពឆក់តាមដងផ្លូវជាហូរហែនៅស្រុកកៀនស្វាយ និង រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល
July 27, 2019 - អន្តរជាតិ
ណាក់ ស្រីណា តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។ យ៉ាងណាមិញថ្មីៗនេះកញ្ញា ណាក់ ស្រីណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយកញ្ញាបានប្រកាសថាខ្លួននឹងតំណាងកម្ពុជា ចូលរួមការប្រកួត ក្នុងកម្មវិធី Miss United Nation International pageant នៅទីក្រុងតូរុនតូ ប្រទេសកាណាដា ខាងមុខនេះ។ ដោយ ណាក់ ស្រីណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”នាងខ្ញុំតំណាងអោយស្រ្តីកម្ពុជា នឹងចូលរួមប្រកួតក្នុងកម្មវិធី Miss United Nation International pageant នៅទីក្រុងតូរុនតូ
July 27, 2019 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីផលប៉ះពាល់នៃតែគុជ ដោយគេបានបញ្ជាក់ថា ក្នុងតែគុជមានផ្ទុកទៅដោយជាតិស្ករយ៉ាងច្រើន ពោលគឺលើសពីកម្រិតស្ដង់ដារសុខភាព។ ដោយផ្អែកលើរបាយការណ៍ទាំងនោះ ទើបរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី គឺលោក Dzulkefly Ahmad បានអំពាវនាវឲ្យឪពុកម្តាយគ្រប់រូបត្រូវតែចេះការពារក្មេងតូចៗកុំឲ្យញ៉ាំតែគុជក្នុងបរិមាណច្រើនឲ្យសោះ ព្រោះវាពិតជាមានគ្រោះថ្នាក់សម្រាប់សុខភាពណាស់។ តាមការសិក្សាបានរកឃើញថា តែគុជមួយកែវអាចផ្ទុកជាតិស្កររហូតដល់ ២០ ស្លាបព្រាកាហ្វេ ខណៈតាមស្ដង់ដារសុខភាពមនុស្សពេញវ័យម្នាក់ត្រូវការជាតិស្ករត្រឹមតែ ៨ ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ។ សូមបញ្ជាក់ថា ការទទួលទានជាតិស្ករច្រើនលើសកម្រិតអាចធ្វើឲ្យលោកអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ធាត់លើសទម្ងន់ និងប្រឈមនឹងបញ្ហាសុខភាពបេះដូងជាច្រើនទៀតដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី
July 27, 2019 - ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ បានធ្វេីការចុះប្រមូលសម្ភារៈមួយចំនួនដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណៈ។ ដោយនៅយប់ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តធ្វើការចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ។ ដោយធ្វើការប្រមូលបានកៅអីអង្គុយចំនួន១៤ តុចំនួន០៣ និង ស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈ និងមានអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចំនួន០២ ស្លាក ផងដែរ។ សំភារៈខាងលើត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញ ប្រមូលយកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីហៅម្ចាស់អាជីវកម្មទាំងនោះមកធ្វើការអប់រំណែនាំ បញ្ឈប់ការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត ៕ ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ
July 27, 2019 - សុខភាព
វៀតណាម កំពុងមានការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បីតែការផលិតថ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការក្នុងស្រុក ក៏មានការកើនឡើងដែរ។ ថ្នាំផលិតក្នុងប្រទេសវៀតណាម អាចផ្គត់ផ្គង់បានជិតពាក់កណ្ដាល នៃតម្រូវការរបស់ប្រជាជនវៀតណាម ក្នុងការព្យាបាល និងបង្ការជំងឺ។ ប្រទេសនេះ ក៏អាចផលិតវ៉ាក់សាំង ១២មុខ ក្នុងចំណោមវ៉ាក់សាំង ១៣មុខ ដែលប្រើទូទាំងប្រទេស។ លោក Truong Quoc Cuong រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បញ្ជាក់ថា ទាំងនេះ ជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មឱសថ និងសម្ភារៈវេជ្ជសាស្ត្ររបស់វៀតណាម។ ការបញ្ជាក់របស់រដ្ឋមន្រ្តីរូបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលកាងាររបស់ក្រសួង ស្ដីពី “កម្មវិធីពលរដ្ឋវៀតណាមផ្ដល់អាទិភាពប្រើថ្នាំក្នុងស្រុក“។ កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែលលើថ្នាំបរទេស និងបង្កើនផលិតផលក្នុងស្រុក។
July 27, 2019 - សង្គម
កាលពីយប់មិញនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបនារីម្នាក់ដែលជាមុខសញ្ញាចោរកម្មដែលតែងតែធ្វេីសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រីត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វេីការបង្រ្កាបបាននៅរាត្រីថ្ងៃសុក្រ ទី២៦ខែកក្កដា ឆ្នាំ២០១៩ ហេីយសមត្ថកិច្ចបានរៀបសំណុំឯកសារដេីម្បីបញ្ជូនបន្តអនុវត្តតាមនិតិវិធីច្បាប់។ តែអ្វីដែលធ្វើឲ្យអ្នកលេងហ្វេសបុកហួសចិត្តគឺ គេបានស្គាល់នារីម្នាក់នេះក្នុងហ្វេសបុកដែលឃើញចូលក្លីបធំៗ និងតែងខ្លួនស៉ីវីល័យ តែបែរជាធ្វើទង្វើដែលសង្គមស្អប់ខ្ពើបបែបនេះទៅវិញ។ សុំប្រិយមិត្តទស្សនារូបភាពខាងក្រោម៖
July 27, 2019 - សុខភាព
រដ្ឋចំនួន ៤៨ នៅអាមេរិក កំពុងផ្ទុះការឆ្លងបាក់តេរីម្យ៉ាងឈ្មោះថា Salmonella បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៧៦៨ នាក់ ធ្លាប់ខ្លួនឈឺ ក្នុងនោះ ១២២ នាក់ បញ្ជូនទៅមន្ទីរពេទ្យ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បញ្ជាក់ថា ភាគច្រើននៃការឆ្លងបាក់តេរី Salmonella បណ្ដាលមកពីសាច់សត្វបក្សីតាមកសិដ្ឋាន ជាពិសេស សាច់មាន់ និងសាច់ទា។ អ្នកស្រាវជ្រាវរកឃើញថា អ្នកជំងឺ ៣១៥ នាក់ បានឆ្លងបាក់តេរីនេះ តាមរយៈការប៉ះពាល់សត្វបក្សីរស់។ ពេលនេះ មជ្ឈមណ្ឌល
July 26, 2019 - អន្តរជាតិ
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយចៅស្រីច្បង ព្រមទាំងចៅៗឯទៀតរបស់សម្តេច។ ដោយសម្តេចតេជោបានជូនដំណើរចៅស្រីច្បង ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលត្រូវវិលត្រឡប់ទៅប្រទេសបារាំងដើម្បីបន្តការសិក្សាបន្ទាប់ពីបានមកលេងកម្ពុជាកំឡុងពេលវិស្សមកាល។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញបន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូននិងកូនស្រីខ្ញុំជាម្តាយជាប់ការងារមិនអាចជូនដំណើរ បានតម្រូវឱ៌្យខ្ញុំជាជីតាឆ្លៀតពេលជូនដំណើរចៅដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី។ កាលពេលមុនខ្ញុំនិងភរិយារួមនឹងឪពុកខ្ញុំផងធ្លាប់ជូនដំណើរកូនៗខ្ញុំពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះដល់ពេលត្រូវជូនដំណើរចៅម្តងដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្តសម្រាប់ការសិក្យារបស់ពួកគេ។ និយាយដល់រឿងនេះខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបររទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀលនិងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តីតែខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយជូនដំណើរដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។ កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថាចៅមួយនេះនឹងជោគជ័យក្នុងការសិក្សារបស់គេដើម្បីជុំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម”៕
July 26, 2019 - PR
ពិតជាដំណឹងដ៏គួរឲ្យរំភើបសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា តាមរយៈការប្រកាសជាផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV បាន ទទួលសិទ្ធិផ្សាយបន្តរផ្ទាល់ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ក្របខណ្ឌ អាស៊ាន ក្នុងពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែសីហា ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ អ្នកគាំទ្រកម្ពុជានឹងរំភើបញាប់ញ័រតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ដែលក្រុមបាល់ទាត់កម្ពុជានឹងប៉ះជើងខ្លាំងនៃពូលមរណៈជាមួយនឹងម្ចាស់ផ្ទះវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី
July 26, 2019









