Khmernote Media
  • ព័ត៌មានជាតិ

    ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបំភ្លឺចំពោះឃ្លាដែលថា “អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ” ។ មូលហេតុដែលនាំឲ្យការបំភ្លឺនេះដោយសារតែឯកឧត្តម ខៀវ កញ្ញារីទ្ធ មិនចង់ឲ្យអ្នកសារព័ត៌មានមួយចំនួនដែលពុំបានដឹងច្បាស់មានការយល់ច្រលំ ។ ដោយឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបំភ្លឺនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ធម្មតាមិនសូវសរសេរវែងទេក្នុងហ្វេសប៊ុក តែប៉ុន្មានថ្ងៃនេះ ឃើញមានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នូវសំដីរបស់ខ្ញុំដែលគេកាត់ចេញមួយកំណាត់ (ហើយប្រព័ន្ធផ្សព្វផ្សាយជាតិក៏ដកស្រង់មកផ្សាយតាមគេដែរ) ដោយច្បិចយកតែពាក្យខ្ញុំដែលថា អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ ។ ខ្ញុំមានកាតព្វកិច្ចបំភ្លឺចំណុចនេះ ដើម្បីចៀសវាងអ្នកកាសែតវ័យក្មេងយើង និង ពិសេសអ្នកកាសែតដែលមិនបានចូលសាលា មានការភ័ន្តច្រលំនាំដល់មានកំហុស ។ ដំបូង ខ្ញុំចង់បញ្ជាក់ថា អ្នកកាសែតគឺជាពលរដ្ឋម្នាក់ ជាពលរដ្ឋម្នាក់មានន័យថានៅក្រោមច្បាប់របស់រដ្ឋដែលខ្លួនកំពុងរស់នៅ

    July 26, 2019
  • ព័ត៌មានជាតិ

    កាលពីវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សាកសពយុវជនឈ្មោះ សុខ សុណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានត្រូវរកឃើញនៅចំណុចជិតគាល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ចំណែកឯសាកសព យុវជន ភីនី ដាលី អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ៨ និង២០នាទីចម្ងាយពីគ្នាជាង១០០ម៉ែត្រប៉ុណ្ណោះ ហើយសពយុវជនទាំងពីរបានដឹកតាមទូកយកមកដាក់នៅចំណុចអូរកាំផា ដើម្បីរៀបចំពីធីសាសនា និងវិចខ្ចប់ដាក់ឡានរួចរាល់នៅវេលាម៉ោងជិត១២ថ្ងៃត្រង់នេះ និងបានដឹកជញ្ជូនទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា។ គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្កដា ជនរងគ្រោះទាំង២ បានជិះម៉ូតូឌុបគ្នាទៅពិនិត្យសុខភាព តែអកុសលអ្វីខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យ៉ាងណាមិញក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព

    July 26, 2019
  • PR

    កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ ក្រុមហ៊ុនអេច អាយម៉ាយក្រូអ៊ិនសួរេន ម.ក បានចូលរួមកម្មវិធី តាំងពិពរណ៏ធានារ៉ាប់រង (Insurance day) ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។ RVIគឺជាសេវាធានារ៉ាប់រងជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសនៃសេវាធានារ៉ាប់រងនេះ គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានការការពារ (សំណង)ដោយRVI។ ជនរងគ្រោះទាំងអស់ មិនបាច់ចំណាយពេលឈ្លោះប្រកែកគ្នា រកខុសរកត្រូវឡើយ ពោលគឺក្រុមហ៊ុនធានារ៉ាប់រង នឹងចេញថ្លៃសំណងលើការព្យាបាល និងហិរញ្ញវត្ថុ។ ការស្វែងរកខុសត្រូវ ទុកឲ្យប៉ូលីសស៊ើបអង្កេតពេលក្រោយ។ ការសម្រេចបង្កើតRVI គឺដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅលើដងផ្លូវ នៅមានកម្រិតខ្ពស់ដែលជាមូលហេតុសំខាន់ធ្វើឲ្យមានអត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ។ ជនរងគ្រោះនឹងទទួលបានសំណងពីRVIលើ៖ • ការព្យាបាលរបួស •

    July 26, 2019
  • ព័ត៌មានជាតិ

    បន្ទាប់ពីកងកម្លាំងបានរកឃើញសាកសពមន្ត្រីយោធាទាំង២នៅព្រឹកថ្ងៃទីថ្ងៃទី២៦ ខែកក្កដា ហើយក៏បានប្រគល់ជូនក្រុមគ្រួសារហើយនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ។ អ្វីដែលគួរឲ្យសោកសង្រែងនោះក្រុមគ្រួសារនៃសពទាំង២ បានស្រែកទ្រហ៊ោយំពោរពេញដោយក្តីឈឺចាប់ តក់ស្លុតចំពោះការបាត់បង់សមាជិកគ្រួសារនិងមនុស្សជាទីស្រលាញ់។ ក្នុងនោះកងកម្លាំងក៏បាននិមន្តព្រះសង្ឃធ្វើពីធីសាសនាជូនសពយុវជនទាំពីរដែលបានស្លាប់ដោយសារបាក់ធ្លាប់ពីស្ពានឈើផងដែរ។ គួររំលឹកថាសពយុវជន សុខ សុណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានរកឃើញហើយនៅវេលាម៉ោង ៧និង៤០នាទីព្រឹក នៅចំណុចជិតគល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ចំណែកសព យុវជន ភីនី ដាលិ អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ៨ និង២០នាទី ចម្ងាយពីគ្នាជាង១០០ម៉ែត្រ៕

    July 26, 2019
  • ព័ត៌មានជាតិ

    សពយុវជនជាយោធិនទាំង២ ត្រូវបានប្រគល់ជូនក្រុមគ្រួសារហើយនៅវេលាម៉ោង១២ថ្ងៃត្រង់នេះ។ ដោយសពយុវជន សុខ សុណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ បានរកឃើញហើយនៅវេលាម៉ោង ៧និង៤០នាទីព្រឹក នៅចំណុចជិតគាល់ស្ពានកោះទន្សាយ ចម្ងាយពីកន្លែងបាត់ខ្លួនតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ចំណែកសព យុវជន ភីនី ដាលី អាយុ២១ឆ្នាំ បានរកឃើញនៅវេលាម៉ោង ៨ និង២០នាទី ចម្ងាយពីគ្នាជាង១០០ម៉ែត្រ។ ដោយសាកសពទាំង២ត្រូវបានដឹកតាមទូកយកមកដាក់នៅចំណុចអូរកាំផា និងវេចខ្ចប់ដាក់ឡានរួចរាល់ដើម្បីដឹកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា ក្នុងនោះក៏មានវត្តមានរបស់ក្រុមគ្រួសារនៃសពបានឈររង់ចាំទទួលសពពោរពេញដោយក្តីទុក្ខសោក។ គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្កដា ជនរងគ្រោះទាំង២ បានជិះម៉ូតូឌុបគ្នាទៅពិនិត្យសុខភាព តែអកុសលអ្វីខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យ៉ាងណាមិញក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខនយោធាទាំង២រូបដែលមានស្នាដៃការពារជាតិមាតុភូមិទៅកាន់សុខគតិភព៕

    July 26, 2019
  • Nissan Auto Tech

    កាលពីម្សិលមិញនេះក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (Malaysia) និងជាអ្នកចែកចាយផ្តាច់មុខរថយន្ត Nissan នៅកម្ពុជា បានចុះទៅធ្វើកម្មវិធីមនុស្សធម៌ នៅអង្គការខ្សត់ខ្សោយមួយក្នុងរាជធានីភ្នំពេញ។ ក្នុងនោះដែរលោក ហួត គីមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន Tan Chong Motor Cambodia បានមានប្រសាសន៍ថា លោកសង្ឃឹមថាជំនួយតិចតួចនេះអាចជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់កុមារដែលគ្មានផ្ទះសម្បែង។ ផ្នែកសំខាន់មួយទៀតនោះគឺ អង្គការនេះទទួលយកគ្រូស្ម័គ្រចិត្តដើម្បីជួយក្នុងការបង្រៀនដល់ក្មេងៗ ហើយដោយឃើញពីការលំបាក

    July 26, 2019
  • ព័ត៌មានជាតិ

    កំពង់ស្ពឺ៖ នាវេលាព្រឹកថៃ្ង​ទី២៦​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ ព្រះ​​មហាក្សត្រ​ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ស្ដេច​យាង​សាកសួរ​សុខទុក្ខ​ ​ព្រះរាជទានចែកអំណោ​យជូនប្រជាកសិករ​ក្រីក្រ​នៅ​ភូមិតានក​ ឃុំភក្កី​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ចំនួ​ន​ ៤៣៨គ្រួសារ​ សិស្សានុសិស្ស​ លោ​កគ្រូ​ អ្នក​គ្រូ ៣៧៩នាក់។ ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជានុរាស្រ្តទាំង ៤៣៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី

    July 26, 2019
  • ព័ត៌មានជាតិ

    ក្រចេះ៖ នៅវេលាម៉ោង ១៤ និង២០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការដុតបំផ្លាញចោលវត្ថុតាងចាប់យក (រថយន្ដទូរីសកែច្នៃសម្រាប់ដឹកជញ្ជូនឈើ) ចំនួន៤គ្រឿង នៅចំណុចនិយាការ (617800-1386021) ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលក្រុមការងារបង្រ្កាបបាន៖ ១.ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ២.ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩

    July 26, 2019
  • ព័ត៌មានជាតិ

    ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ សម្រេចផ្អាកមុខងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរីជាបណ្តោះអាសន្ន រង់ចាំសេចក្តីសម្រេចស្ថាពររបស់តុលាការ និងបានសម្រេចចាត់លោក ងិន ពេជ បំពេញមុខងារជាព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តរតនគីរី នេះបើយោងតាមលិខិតលេខ១៤០២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ ការផ្អាកតួនាទីនេះផងដែរបន្ទាប់ពីមានករណីលោកស្រី ហ៊ាន លក្ខិណា ភរិយាដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី បានប្តឹងលោក ជា ពេជ្រ ពីបទផិត លួចលាក់មានប្រពន្ធចុង ព្រមទាំងប្រើអំណាចគំរាមកំហែងមកលើភរិយាស្របច្បាប់៕ ប្រភព៖ ក្រសួងយុត្តិធម៌

    July 26, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ អ្នកនយោបាយហុងកុង បានណែនាំឲ្យផ្តល់ប្រាក់ចំនួន ៨,០០០ ដុល្លារហុងកុង (១,០០០ ដុល្លារអាមេរិក) នៅកាន់ប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាងមុន។ ការប្រកាសនេះបានធ្វើឡើងក្រោយមានប្រជាពលរដ្ឋហុងហុងរាប់ម៉ឺននាក់មិនសប្បាយចិត្តជាមួយរដ្ឋាភិបាល ហើយបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលពេញទីក្រុងតែម្តង។ ការសម្រេចផ្តល់ប្រាក់យ៉ាងច្រើននេះ​ ​ក៏ត្រូវបានគេមើលឃើញថា ដើម្បីទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជាតិនៅក្នុងពេលខាងមុខផងដែរ។ រដ្ឋាភិបាលហុងកុងដែលមានទំនោរគាំទ្រទីក្រុងប៉េកាំងមួយនេះបានបញ្ជាក់ផងដែរថា ប្រាក់ដែលផ្ដល់ជូនប្រជាពលរដ្ឋនេះមិនអាចដោះស្រាយគ្រប់បញ្ហារបស់ប្រជាពលរដ្ឋបានភ្លាមៗនោះទេ តែវាអាចជួយកាត់បន្ថយបញ្ហាខ្លះៗរបស់ប្រជាពលរដ្ឋបានមួយផ្នែក ហើយរដ្ឋាភិបាលបានសន្យាថា នឹងបន្តដោះស្រាយគ្រប់បញ្ហារបស់ប្រជាពលរដ្ឋបន្តិចម្តងៗតាមដំណាក់កាល ដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងក្រុងហុងកុង។​ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅទាន់ដឹងច្បាស់ថា ប្រជាពលរដ្ឋព្រមទទួលយកលុយពីរដ្ឋាភិបាលហើយឈប់ធ្វើបាតុកម្មឬយ៉ាងណានោះទេ ដោយជាក់ស្តែងគេនៅតែមើលឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើននៅតវ៉ាពេញទីក្រុងនៅឡើយ៕ អត្ថបទ៖ ភក្តី

    July 26, 2019