- Khmernote Media
- សង្គម
ថ្មីៗនេះផ្ទុះរឿងហួសចិត្តមួយពេញបណ្តាញសង្គម ដោយមានករណីម្ចាស់ផ្ទះចិត្តធម៌ជួលផ្ទះឲ្យគេមួយជុង ដល់ពេលគេរើចេញចូលមើលសភាពផ្ទះគឺថាខ្ទេច និងកខ្វក់មិនបាច់និយាយដល់។ ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Meylin Love បានបង្ហោះរូបភាពជាមួយសារហួសចិត្តថា៖ «លទ្ធផលនៃការអាណិតរបស់ អ្នកម្ដាយ ជួលផ្ទះអោយគេ ផ្ទះមួយជុងគឺថាខ្ទេច! គិតថាជួលអោយមនុស្សនៅ អ្នកណាដឹងអ្នកនៅគឺជាកណ្ដុរ មហាគគ្រិច នេះជួលអោយខ្មែរគ្នាឯង អង្វរថាក្ររកលុយបង់ថ្លៃផ្ទះមិនបាន លក់អោយអ្នកណាសុី បេីស្មោគរោគម្លឹងៗ គាត់ជួលនៅជាលក្ខណៈបំផ្លាញ (ប្រាប់ម្ដាយថា ល្មមឈប់អាណិតគេហេីយ អ្នកណាក៏ដោយ) មេីលអោយហេីយលទ្ធផលអាណិត»។ ពិតជាមិននឹកស្មានដល់ទាល់តែសោះព្រោះថាបើសង្កេតតាមរយៈរូបភាពគឺឃើញថាសភាពផ្ទះចាស់ សុទ្ធតែធូលី និងមានស្នាមបាក់បែក ព្រមទាំងគូសវាសពេញជញ្ជាំងតែម្តង៕ អត្ថបទ៖ មេសា
July 25, 2019 - PR
មិនមែនលំៗណាលោកព្រះ!ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុបបានលេចរូបរាងឡើង កើតចេញពីការរចនានិងសហកាគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាល់ដ៏ល្បីល្បាញ (Barca) ប្រចាំប្រទេសអេស្ប៉ាញនៅតំបន់អឺរ៉ុបដែលនណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថា ម៉ូឌែលដ៏ពិសេសនេះនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនោះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ។ លោកអ្នកសាកគិតមើល៍ថាហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ? អាចមកពីវាថ្លៃខ្លាំង? ឬចំនួនផលិតតិចតួចខ្លាំង? តិចលោដូចពាក្យគេនិយាយថា “របស់ល្អមិនដែលមានច្រើនទេ“ “របស់ល្អ កាន់តែតិច កាន់តែពិសេស”។ កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ដែលលើកឡើងពីម៉ូឌែល
July 25, 2019 - អន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានឲ្យដឹងថា នារីវ័យទំទង់ម្នាក់បានផ្លាស់មករស់នៅក្នុងទីក្រុងដើម្បីរៀនមុខជំនាញផ្នែកសាឡន ហើយសព្វថ្ងៃនាងក៏កំពុងធ្វើការឱ្យម្ចាស់ហាងធ្វើជាជាងកាត់សក់។ យ៉ាងណាមិញនៅពេលដែលប្តីរបស់ស្ត្រីជាម្ចាស់ហាងបានមកជួយការងារក្នុងហាង ស្ត្រីជាប្រពន្ធក៏បានចាប់អារម្មណ៍ថា ទាំងកូនជាង និងប្តីរបស់ខ្លួន បានឲ្យភ្នែកគ្នាជាហេតុធ្វើឲ្យស្ត្រីជាប្រពន្ធមានការសង្ស័យ។ ចាប់តាំងពីពេលនោះមកស្រ្តីជាភរិយាបានដឹងថាស្វាមីរបស់នាងចេញចូលហាងកាន់តែញឹកញាប់ហើយតែងតែដោះសារឱ្យនាងចាកចេញពីហាង។ ថ្ងៃមួយនាងសម្រេចចិត្តសាកល្បងស្វែងរកការពិតដោយយកលេសថាមានការងារបន្ទាន់ត្រូវចេញក្រៅហាង ដោយឲ្យស្វាមី និងកូនជាងអាយុ១៥ឆ្នាំនៅតែ២នាក់នៅក្នុងហាង។ មួយស្របក់ក្រោយមកស្ត្រីជាប្រពន្ធមកដល់ ក៏ឃើញប្តី និងកូនជាង កំពុងតែមានអីៗជាមួយគ្នានៅក្នុងហាង ធ្វើឲ្យស្ត្រីជាប្រពន្ធមានការខឹងសម្បារជាខ្លាំង បន្ទាប់ឲ្យអ្នកទាំង២ស្លៀកពាក់ ចៅហ្វាយស្រីនោះក៏ចាប់ផ្ដើមវាយនិងទាត់ក្មេងស្រីយ៉ាងហិង្សា ទាញសក់ក្បាលនិងស្បែកគំហកលើកូនជាង ហើយពេលនោះចៅហ្វាយស្រីក៏ចាប់ផ្តើមកោរសក់សក់កូនជាងតែម្តង។ ក្រោយមានហេតុការណ៍នេះកើតឡើងប៉ូលីសបានឃាត់ខ្លួនពួកគេបីនាក់ដើម្បីសាកសួរ។ យ៉ាងណាមិញមេធាវីនៅទីក្រុងសៃហ្គនបាននិយាយថា នារីវ័យទំទង់រូបនោះជាអនីតិជន អាយុទើបតែ១៥ឆ្នាំ ហើយហេតុការណ៍ដែលបានកើតឡើងត្រូវបានចាត់ទុកថាជាករណីរំលោភសេពសន្ថវៈមិនថាយុវតីរូបនោះបានយល់ព្រមឬអត់នោះទេ។ ដូច្នេះបុរសជាប្តីត្រូវបានគេចោទប្រកាន់ពីបទរំលោភតាមផ្លូវច្បាប់ ទន្ទឹមនឹងនេះស្ត្រីជាម្ចាស់ហាងអាចត្រូវបានឃាត់ខ្លួនខណៈដែលសកម្មភាពរបស់នាងត្រូវបានចាត់ទុកថាជាការរំលោភបំពានហិង្សាធ្ងន់ធ្ងរ៕ អត្ថបទ៖ ណារ៉ែន
July 25, 2019 - PR
ភ្នំពេញ ថ្ងៃទី 25 កក្កដា ឆ្នាំ 2019 ៖ Huawei Y9 2019 បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងគំហុក ច្រើនលើសលុប ។ ជាក់ស្តែង កាលពីថ្ងៃប្រកាសលក់ ថ្ងៃដំបូង មានអតិថិជនជាច្រើនរាប់រយអ្នក បានទៅតំរង់ជួរបន្តកន្ទុយគ្នា រង់ចាំទិញ។ ដូច្នេះអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានភាពទាក់ទាញអ្វីខ្លះ ដែលធ្វើឲ្យអង្រួនចិត្តអតិថិជនបែបនេះ? – ចំណុចទីមួយ Huawei Y9 2019 ជាស្មាតហ្វូនកាមេរ៉ា Pop-up Selfie កាលីបទាន់សម័យ ទំហំ 16MP
July 25, 2019 - អន្តរជាតិ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កងកម្លាំងអាជ្ញាធរខណ្ឌទួលគោក បានចុះធ្វើការរៀបសណ្ដាប់ធ្នាប់ ផ្លូវនេរុហ៍(២១៥) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ គេសង្កេតឃើញកងកម្លាំងអាជ្ញាធរខណ្ឌបានចុះរុះរើសំយ៉ាប វាយកំទេចជញ្ជាំង និងរុះរើសំភារៈមួយចំនួនទៀត ដែលបងប្អូនប្រជាពលរដ្ឋបានរំលោភលើចំណីផ្លូវ។ អាជ្ញាធរមានសមត្ថកិច្ចក៏បានណែនាំកុំឲ្យបងប្អូនប្រជាពលរដ្ឋឈប់រំលោភលើចំណីផ្លូវសាធារណៈទៀត ដើម្បីសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង៕ អត្ថបទ៖ សេម
July 25, 2019 - សង្គម
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីឡានដឹកទំនិញធុនធំមួយគ្រឿង បើកវេរពេញផ្លូវម្តងទៅឆ្វេងម្តងទៅស្តាំមិនខ្វល់ពីគ្រោះថ្នាក់។ ករណីនេះត្រូវបានចែករំលែកដោយគណនីហ្វេសប៊ុកឈ្មោះថា Arsenal Eric ដោយភ្ជាប់ជាមួយសារមួយឃ្លាថា «បងប៉ូលិសជួយពិនិត្យមើលអ្នកបើកឡានធំផងទាន លេងបើកឡានអញ្ចឹងៗវាគ្រោះថ្នាក់ណាស់ (ប្រហែលជាបែកថ្នាំទេដឹង?)»។ មហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងក្តីខឹងសម្បារជាខ្លាំង ព្រោះថាការបើកបរលេងសើចរបស់អ្នកបើកបរមួយចំនួននេះ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើងជាញឹកញាប់។ យ៉ាងណាមិញក៏សំណូមពរប៉ូលីសដែលប្រចាំការក្នុងតំបន់មេត្តជួយពិនិត្យមើលផង ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់៕ អត្ថបទ៖ មេសា
July 25, 2019 - PR
ក្រុមហ៊ុន vivo ទើបតែប្រកាសចេញនូវផលិតផលថ្មីបំផុតរបស់ខ្លួននោះគឺ vivo S1។ សម្រាប់ស្មាតហ្វូនត្រកូល S-Series នេះគឺមានភ្ជាប់ជាមួយនឹងស្លាកសញ្ញាថា “Unlock Your Style” ដែលតំណាងឱ្យគោលដៅរបស់អតិថិជនវ័យក្មេង ដែលមានថាមពលខ្លាំង ទាន់សម័យ និងតែងតែដើរទាន់និន្នាការចុងក្រោយបំផុតដែលកំពុងតែមានការពេញនិយមបំផុតនោះ។ ស្មាតហ្វូនស៊េរិថ្មី vivo S1 នេះមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនស្នាមម្រាមដៃក្រោមអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3
July 25, 2019 - សុខភាព
កូនក្មេងបើបន្ទោរបង់ទៀងទាត់ មិនរាក មិនក្តៀន នោះបញ្ជាក់ថាគេមានសុខភាពល្អ ទទួលបានជីវជាតិគ្រប់គ្រាន់។ បើទារកចេះតែទល់លាមក តើមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច? ១- មូលហេតុទារកទល់លាមក ទារកទើបនឹងកើត ជុះញឹកញាប់ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់មកការបន្ទោរបង់ក៏កាត់បន្ថយបន្តិចម្តងៗ ដោយតិចជាងនេះ ឬអាច១-២ថ្ងៃ/ដង។ ទារកកាលណាជួបបញ្ហាពិបាកបន្ទោរបង់ ដោយលាមករឹង ឬក្តៀន មានពណ៌ខ្មៅ ពេលខ្លះមានលាយឈាម ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា ក្មេងទល់លាមក មកពីមូលហេតុច្រើនយ៉ាង ក្នុងនោះកូនដែលបៅទឹកដោះគោតែងជួបអាការៈទល់លាមកញឹកញាប់ជាងក្មេងដែលបៅដោះម្តាយ។ – របបអាហាររបស់ម្តាយ៖ បើកូនបៅដោះម្តាយ
July 25, 2019 - ព័ត៌មានជាតិ
បន្ទាប់ពី នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ ចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ ក៏មានសារព័ត៌មានមួយចំនួនយល់ច្រឡំថាសមត្ថកិច្ចបានធ្វេីការផាកពិន័យអ្នកបេីកបរ និងអ្នកអមដំណេីររួចទេីបអនុញ្ញាតិអោយបន្តទៅមុខទៀត នោះជាព័ត៌មានមិនពិត។ ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបំភ្លឺយ៉ាងដូច្នេះថា ៖”យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលេីការពាក់មួកសុវត្ថិភាព គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល ក្នុងពេលប្រតិបត្តិការនេះចំពោះអ្នកបេីកបរ និងអមដំណេីរដែលមិនពាក់មួកសុវត្ថិភាពគឺមិនត្រូវបានអនុញ្ញាតិអោយបន្តដំណេីរទៅមុខទៀតឡេីយ រហូតទាល់តែទៅយកមួកមកពាក់ទេីបអនុញ្ញាតិអោយទៅបាន បេីរឹងរួសមិនព្រមទៅយកមួកមកពាក់នោះសមត្ថកិច្ចនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌ”។ គួររំលឹកថាយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ អប់រំនេះ គឺមិនមានការផាកពិន័យឡេីយ។ ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕
July 25, 2019 - អន្តរជាតិ
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឲ្យចិន ឡាវ និងមីយ៉ាន់ម៉ា ជួយបញ្ចេញទឹកពីអាងស្តុកទឹកចូលទៅកាន់ទន្លេ ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែចំការនៅក្នុងប្រទេសថៃ។ ការស្នើសុំនេះត្រូវបានធ្វើឡើង ក្រោយប្រជាកសិករថៃ ដែលរស់នៅក្នុងបណ្តាខេត្តចំនួន ២០ នៅតំបន់ភាគខាងជើងប្រទេសថៃ កំពុងតែប្រឈមនឹងបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់លើដំណាំកសិកម្មរបស់ពួកគេជាខ្លាំង។ តាមរបាយការណ៍របស់ក្រសួងកសិកកម្មថៃបានបង្ហាញថា មានប្រជាកសិករថៃត្រឹមតែ ៤០% ប៉ុណ្ណោះ ដែលមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម ក្រៅពីនេះគឺសុទ្ធតែគ្មានទឹកគ្រប់គ្រាន់ ហើយតំបន់ខ្លះស្ទើរតែគ្មានទឹកតែម្តង។ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបន្តថា៖ “លោកពិតជាមានការព្រួយបារម្ភណាស់ចំពោះបញ្ហានេះ ព្រោះប្រជាកសិករបានធ្វើការវិនិយោគលើដំណាំកសិកម្មរបស់ពួកគេអស់ច្រើនមកហើយ ដូចនេះបើគ្មានទឹកគ្រប់គ្រាន់ទេពួកគេនឹងខាតបង់អស់ប្រាក់ជាច្រើនមិនខាន”។ ចុងក្រោយនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា លោកនឹងព្យាយាមចរចារជាមួយនឹងប្រទេសទាំង ៣ ខាងលើ
July 25, 2019









