សង្គម

ជួលនៅជាលក្ខណៈបំផ្លាញ! ព្រោះអាណិតសម្រេចចិត្តជួលផ្ទះឲ្យគេមួយជុង ដល់ពេលរើចេញ ចូលទៅមើលឃើញសភាពផ្ទះស្មោគគ្រោកខ្លាំងដូចផ្ទះគេបោះបង់ចោល

BY
Khmernote Media
July 25, 2019

ថ្មីៗនេះផ្ទុះរឿងហួសចិត្តមួយពេញបណ្តាញសង្គម ដោយមានករណីម្ចាស់ផ្ទះចិត្តធម៌ជួលផ្ទះឲ្យគេមួយជុង ដល់ពេលគេរើចេញចូលមើលសភាពផ្ទះគឺថាខ្ទេច និងកខ្វក់មិនបាច់និយាយដល់។ ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Meylin Love បានបង្ហោះរូបភាពជាមួយសារហួសចិត្តថា៖ «លទ្ធផលនៃការអាណិតរបស់ អ្នកម្ដាយ ជួលផ្ទះអោយគេ ផ្ទះមួយជុងគឺថាខ្ទេច!

គិតថាជួលអោយមនុស្សនៅ អ្នកណាដឹងអ្នកនៅគឺជាកណ្ដុរ មហាគគ្រិច នេះជួលអោយខ្មែរគ្នាឯង អង្វរថាក្ររកលុយបង់ថ្លៃផ្ទះមិនបាន លក់អោយអ្នកណាសុី បេីស្មោគរោគម្លឹងៗ គាត់ជួលនៅជាលក្ខណៈបំផ្លាញ (ប្រាប់ម្ដាយថា ល្មមឈប់អាណិតគេហេីយ អ្នកណាក៏ដោយ) មេីលអោយហេីយលទ្ធផលអាណិត»។ ពិតជាមិននឹកស្មានដល់ទាល់តែសោះព្រោះថាបើសង្កេតតាមរយៈរូបភាពគឺឃើញថាសភាពផ្ទះចាស់ សុទ្ធតែធូលី និងមានស្នាមបាក់បែក ព្រមទាំងគូសវាសពេញជញ្ជាំងតែម្តង៕ អត្ថបទ៖ មេសា

Share This Post: