Khmernote Media
  • អន្តរជាតិ

    សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានបង្ក្រាបករណីរត់ពន្ធភ្លុកដំរីខុសច្បាប់ទ្រង់ទ្រាយធំមួយ ដែលភ្លុកដំរីទាំងនោះត្រូវបានគេជឿថា បានយកមកពីសត្វដំរីចំនួន ៣០០ ក្បាល។ ករណីរត់ពន្ធនេះត្រូវបានគេចាត់ទុកថា ជាករណីរត់ពន្ធភ្លុកដំរីខុសច្បាប់ធំបំផុតសម្រាប់ប្រទេសសិង្ហបុរីផងដែរ។ ភ្លុកដំរីទាំងអស់មានទម្ងន់ប្រមាណជា ៩ តោន និងមានតម្លៃសរុបចំនួន ១២,៩ លានដុល្លារអាមេរិកផងដែរ។ ភ្លុកដំរីត្រូវបានគេរៀបចំដាក់ក្នុងកុងទ័រនឺ និងប្រើកប៉ាល់ធំៗសម្រាប់ដឹកមកកាន់សិង្ហបុរី ហើយគេជឿថាភ្លុកដំរីទាំងនេះមានប្រភពមកពីប្រទេសវៀតណាម​ និងចិន។ ក្រៅតែពីភ្លុកដំរី គេក៏បានរឹបអូសវត្ថុខុសច្បាប់ជាច្រើនផ្សេងទៀតផងដែរដូចជា សត្វពង្រូ និងស្រកាសត្វពង្រូរាប់តោនទៀត ដែលមានតម្លៃសរុបប្រមាណជា ៣៥,៧ លានដុល្លារអាមេរិក។ ករណីរត់ពន្ធត្រូវបានបង្រ្កាប តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចស្វែងរកមេក្លោងធំនៅពីក្រោយករណីបទល្មើសនេះបាននៅឡើយទេ៕ អត្ថបទ៖ ភក្តី

    July 25, 2019
  • ព័ត៌មានជាតិ

    កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ​ ក្លឹប​ អូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដែលមានទីតាំងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រហែល១៥០នាក់ រកឃើញថ្នាំញៀនមួយចំនួននិងការសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការបន្តតាមនិតិវិធីច្បាប់ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះដែរ៕ < ប្រភព៖ លោក

    July 25, 2019
  • អន្តរជាតិ

    ថៃ៖ អគ្គនាយកដ្ឋានគាំទ្រសេវាសុខាភិបាលថៃបានព្រមានថា ការចាក់ថ្នាំពង្រីកលិង្គអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាខ្លាំង និងអាចបង្កឲ្យមានជំងឺមហារីកទៀតផង។ សេចក្តីព្រមានមួយនេះ ត្រូវបានធ្វើឡើងក្រោយគេបានសង្កេតឃើញថា មានបុរសថៃជាច្រើនបានសម្រេចទៅចាក់ថ្នាំពង្រីកលិង្គ ដើម្បីផ្គាប់ចិត្តដៃគូរួមភេទរបស់ពួកគេ ខណៈថ្នាំទាំងនោះពុំមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលថៃឡើយ។ បើយោងតាមលោក Arkhom Praditsuwan អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំទ្រសេវាសុខាភិបាលថៃបានពន្យល់ឲ្យដឹងថា ការពិតថ្នាំសម្រាប់ចាក់ពង្រីកលិង្គនោះមិនធ្វើឲ្យលិង្គរីកធំដូចការរីកលូតលាស់តាមធម្មជាតិនោះទេ ហើយគុណវិប្បត្តិរបស់វាវិញគឺវាអាចធ្វើឲ្យឆ្លងមេរោគផ្សេងៗជាច្រើនរួមទាំងជំងឺអេដស៍ ធ្វើឲ្យលិង្គហើម និងពិបាកបត់បែន ពិបាកនោម និងពិបាកក្នុងការរួមភេទទៀតផង។ អ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺវាអាចបង្កទៅជាជំងឺមហារីកបានផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះទើបអាជ្ញាធរថៃបានធ្វើសេចក្តីព្រមាណខាងលើ ដើម្បីដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យដឹងពីផលប៉ះពាល់នៃការចាក់ថ្នាំពង្រីកលិង្គ។ បន្ថែមពីលើនេះផងដែរ អាជ្ញាធរបានសម្រេចបង្កើតច្បាប់មួយដោយកំណត់ថា ជនណាដែលផ្តល់សេវាចាក់ថ្នាំពង្រីកលិង្គខុសច្បាប់នេះ​នឹងប្រឈមនឹងការជាប់គុករហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០,០០០ បាត (៩៧០ ដុល្លារអាមេរិក) ហើយចំពោះម្ចាស់គ្លីនិកធំៗដែលផ្តល់សេវានេះនឹងត្រូវប្រឈមនឹងការជាប់គុករហូតដល់​

    July 24, 2019
  • សុខភាព

    ជា​ស្វាមី​ល្អ បងប្អូន​បុរស​ៗ​គួរតែ​មាន​ការ​ស្វែងយល់ និង​ដឹង​ពី​ចិត្ត​ភរិយា​អំឡុង​ពេល​ពពោះ និង​បន្ទាប់ពី​សម្រាល ព្រោះ​នេះ​ជា​រឿង​សំខាន់​បំផុត។ ដូចនេះ​យើង​ជា​ស្វាមី និង​ប៉ា​ល្អ​ម្នាក់​គួរ​ដឹង​រឿង ៦ យ៉ាង​ខាងក្រោម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម​៖ ១- អំឡុង​ពេល​ពពោះ – កិច្ចការ​ផ្ទះ៖ ស្វាមី​ល្អ​ត្រូវ​ដឹង​ពី​ទុក្ខធុរៈ​ដ៏​លំបាក​នេះ​របស់​ប្រពន្ធ ព្រោះ​នាង​កំពុងតែ​ពពោះ ដូចនេះ​កិច្ចការ​លាង​ដុស​បន្ទប់​ទឹក ឬ​បោក​គក់​មិន​ល្អ​សម្រាប់​អ្នក​មាន​ពោះពុងឡើយ។ មួយ​វិញ​ទៀត ការ​ជួយ​សម្រួល​ការងារ​អស់​ទាំងនេះ ធ្វើឲ្យ​ប្រពន្ធ​មាន​អារម្មណ៍​ល្អ និង​មាន​ពេល​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​ពេល​ម៉ាក់​ៗ​មាន​សុខភាព​ល្អ កូន​ក្នុង​ពោះ​ក៏​ល្អ​ដូចគ្នា។ – កុំ​ត្អូញ​ពី​ម្ហូប៖ មនុស្ស​ស្រី​ពពោះ​ខ្លះ ចាញ់​កូន​ធុំក្លិន​ផ្សែង ឬ​ក្លិន​ខ្ទឹម​មិន​បាន​ផង

    July 24, 2019
  • ព័ត៌មានជាតិ

    ចាប់តាំងពីត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការបរិច្ចាគយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អង្គការ សមាគមន៍ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សង្កេតឃើញមានសកម្មភាពកៀរគរមូលនិធិក្រោមរូបភាពផ្សេងៗរួមមាន៖ ការប្រគុំតន្ត្រី ការលក់ផលិតផល និងការដើររៃអង្គាសប្រាក់ជាដើម ក្នុងគោល-បំណងប្រមែប្រមូលធនធានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ឬតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងនាមអាណាព្យាបាលកុមារ និងក្នុងនាមមន្ទីរពេទ្យផ្ទាល់ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងចលនាកៀរគរការបរិច្ចាគទាំងអស់ ដែលទាំងនេះសុទ្ធសឹងជាកាយវិការសប្បុរសធម៌ដ៏ប្រសើរបំផុតក្នុងការចូលរួមធានាឱ្យបាននូវនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ទោះជាយ៉ាងណា មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សង្កេតឃើញមានសកម្មភាពមួយចំនួនដំណើរការដោយមានលក្ខណៈមិនសមរម្យ និងមិនប្រក្រតីដែលអាចជាការឆ្លៀតឱកាស និងមិនបម្រើឱ្យផលប្រយោជន៍របស់មន្ទីរពេទ្យទាំងស្រុង។ មូលនិធិគន្ធបុប្ផាកម្ពុជា

    July 24, 2019
  • PR

    ក្រោមការផ្តួចផ្តើមរៀបចំឡើងដោយ ក្លឹបកំសាន្តកីឡាអេឡិចត្រូនិច MCT-eSport Cambodia សហការជាមួយនឹង WESG ដែលជាការប្រកួតកីឡាអេឡិចត្រូនិចដ៍ធំប្រចាំអាស៊ី សូមអញ្ជើញក្រុមអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិចទាំងអស់នៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងនៅលើប្រភេទវិញ្ញាសារហ្គេមចំនួន 3 គឺ DOTA 2, CS: GO (Men), CS: GO (Women) និង Starcraft III ដែលមានប្រាក់រង្វាន់សរុបចំនួន USD $105,000 ។ ការចុះឈ្មោះប្រកួតកីឡាអេឡិចត្រូនិចនេះគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ នេះតែប៉ុណ្ណោះ! បន្ទាប់ពីការចុះឈ្មោះរួចមក ក្រុមនីមួយៗត្រូវត្រៀមខ្លួនប្រកួតជម្រុះនៅលើអនឡាញលើកទី ១

    July 24, 2019
  • PR

    ភ្នំពេញថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩៖ ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មី របស់ សាមសុង ចេញមកពេលនេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់ពេញចិត្ត និងមានការភ្ញាក់ផ្អើលខ្លាំងជាក់ជាពុំខានឡើយ! ដូចដែលអតិថិជនបានដឹងហើយថារដូវធ្លាក់ភ្លៀងបានចូលមកដល់ហើយដូច្នេះបញ្ហាខ្វះពន្លឺថ្ងៃគ្រប់គ្រាន់សម្រាប់ហាលសម្លៀកបពាក់ ឬ សម្លៀកបំពាក់សើម ស្ទើរស្ងួត និងមានក្លិនផ្តុសគឺជាកង្វល់សម្រាប់អតិថិជន និងបងៗស្ត្រីមេផ្ទះទាំងអស់គ្នា! ត្រូវអត់? ឈប់បារម្ភទៀតទៅ!ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារចំហៀងស៊េរីថ្មីចុងក្រោយដែលអាចបោកសម្អាត និងសម្ងួតសម្លៀកបំពាក់បានយ៉ាងល្អក្នុងពេលតែមួយគឺអាចជួយអ្នកបាន ថែមទាំងធ្វើឱ្យការរស់នៅរបស់លោកអ្នកមានភាពងាយស្រួល និងមានផាសុកភាពផងដែរ! ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយនេះដែលអាចឱ្យអតិថិជនទាំងអស់សម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលស័ក្តិសមបំផុត ល្អបំផុត និងសន្សំសំចៃបំផុត ពុំធ្លាប់មាន៖ * AI-powered laundry: ជាមួយនឹងប្រព័ន្ធ Q-rator ដ៏វ័យឆ្លាតក្នុងការកំណត់កាលវិភាគការបោកគក់ដោយអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុត។ *

    July 24, 2019
  • អន្តរជាតិ

    ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចឲ្យលោក  អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង មកបម្រើការងារ នៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន និងបង្គាប់ឲ្យបង្ហាញវត្តមាន រៀងរាល់ម៉ោងធ្វើការ នេះបើយោងតាមលិខិតបង្កាប់ចេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ គួររំលឹកថាលោក  អ៊ង រី  ត្រូវបានប្រពន្ធតាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាង ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន៕

    July 24, 2019
  • អន្តរជាតិ

    លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានព្រមានដកតួរនាទីអភិបាលក្រុងណា ដែលមិនព្រមដោះស្រាយបញ្ហារំលោភចំណីផ្លូវពីស្ថាប័នឯកជន។ ការដណ្ដើមគ្រប់គ្រងចិញ្ចើមផ្លូវ និងផ្នែកមួយចំនួននៃផ្លូវសាធារណៈបានកើតមានគ្រប់ទីកន្លែងពេញទីក្រុង​ ដោយប្រជាពលរដ្ឋបានយកផ្នែកទាំងនោះទៅធ្វើជាកន្លែងលក់ដូរ ធ្វើអាជីវកម្មផ្សេងៗ និងប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតាមរូបភាពជាច្រើន។ កត្តានេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយបើតាមរបាយការណ៍បានបង្ហាញថា ហ្វីលីពីនបានខាតបង់ប្រាក់ប្រមាណជា ៣,៥ពាន់លានប៉េសូក្នុងមួយថ្ងៃ ព្រោះតែបញ្ហាកកស្ទះចរាចរណ៍នេះ។ ដើម្បីដោះស្រាយបញ្ហានេះ ទើបលោក Rodrigo Duterte ត្រូវតែចាត់វិធានការក្តៅមួយជាបន្ទាន់ ដោយព្រមានដកអភិបាលក្រុងចោលតែម្តង ចំពោះក្រុងណាដែលមិនអាចដោះស្រាយបញ្ហានេះបាន។ គេរំពឹងថា ការព្រមានពីសំណាក់ប្រធាធិបតីកណ្តាប់ដៃដែករូបនេះ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងទីក្រុង៕ អត្ថបទ៖ ភក្តី

    July 24, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសជូនដំណឹង ស្តីពីការប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងចំនួន១៣បទ ជូនលោកស្រី គាត គឹមលន ភរិយា លោក គង់ ប៊ុនឈឿន។ ដោយក្នុងពេលកន្លងនេះ លោកស្រី តាត គីមលន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ កវី គង្គ ប៊ុនឈឿន ជាស្វាមីរបស់លោកស្រី។ បន្ទាប់ពីបានធ្វើការពិនិត្យ និងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើបទចម្រៀងទាំង១៣បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង់ ប៊ុនឈឿន តាមការស្នើសុំសិទ្ធគ្រប់គ្រង របស់លោកស្រី តាត គឹម លន ភរិយារបស់លោក គង់

    July 24, 2019