- Khmernote Media
- អន្តរជាតិ
ខាត់ សុឃីម តារាចម្រៀងស្រីដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាពហុជំនាញមួយរូប ដែលពិបាកនឹងស្វែងរក ដោយអាចច្រៀងទាំងបទសម័យ ភ្លេងការ បុរាណ លេងកំប្លែង លេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងចំណាប់តែម្តង។ យ៉ាងណាមិញកាលពីខែមិថុនា ឆ្នាំ២០១៩ អ្នកនាង ខាត់ សុឃីម ក៏បានប្រកាសពីការបើកទទួលសិស្សឲ្យចូលរៀនឧបករណ៍ភ្លេងបុរាណខ្មែរ ដែលរៀននៅឯគេហដ្ឋានរបស់អ្នកនាងផ្ទាល់ ដោយមិនគិតកម្រៃអ្វីទាំងអស់។ ប៉ុន្តែក្រោយពីប្រកាសរួចមានសិស្សត្រឹមតែ២ទៅ៣នាក់ប៉ុណ្ណោះបានមកចុះឈ្មោះសិក្សា ធ្វើឲ្យអ្នកនាងអស់សង្ឃឹមយ៉ាងខ្លាំង យោងតាមការសម្ភាសន៍របស់អ្នកនាង ខាត់ សុឃីម ជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍៥ បានឲ្យដឹងថា ក្រោយពីការប្រកាសជាង១ខែមកពុំមានអ្នកមករៀនច្រើនទាល់សោះ មានត្រឹមតែសិស្ស២ទៅ៣នាក់ ភាគច្រើនមានតែអ្នកសួរ គ្មានអ្នកមកចូលរៀន។ គួររលឹកការបើកថ្នាក់បង្រៀននៅឯគេហដ្ឋានរបស់អ្នកនាងគឺអ្នកនាងមិនមានស្ថាប័នណាឧបត្ថម្ភឡើយ គឺចេញពីចិត្តរបស់អ្នកនាងខាត់ សុឃីម ចង់ឲ្យក្មេងៗជំនាន់ក្រោយងាកមកចាប់អារម្មណ៍ចេះប្រើប្រាស់ស្នងដំណែងលេងឧបករណ៍តន្រ្តីបុរាណខ្មែរ។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ក្នុងការរៀនឧបករណ៍តន្រ្តីបុរាណខ្មែរ អាចទាក់ទងតាមរយៈគណនីហ្វេសប៊ុក ខាត់
July 29, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល ដែលគាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល។ នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជា ដែលមានមន្ទីរពិសោធន៍តូចមួយ ដើម្បីត្រួតពិនិត្យសំណល់ថ្នាំសំលាប់សត្វល្អិតដែលនៅសល់ ដូច្នេះវាអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តលើទីផ្សារ។ ស្ថានទូតជប៉ុនសង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និងក្លាយជានិមិត្តរូបនៃមិត្តភាពរបស់យើងរវាងជប៉ុននិងកម្ពុជា៕
July 29, 2019 - PR
ក្រោយពីបានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាការប្រកាសចេញលក់បានចំនួនពីរថ្ងៃមក ស្មាតហ្វូន ស្មាតហ្វូន vivo S1 ត្រូវបានក្រុមហ៊ុន vivo បញ្ជាក់ថា ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគិតត្រឹមថ្ងៃនេះ គឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ នេះសបញ្ជាក់ថា ស្មាតហ្វូននេះ គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែន ទាំងរូបរាង សមត្ថភាព ក៏ដូចជាតម្លៃ ហើយនឹងកញ្ចប់ប្រូម៉ូសិន។ គួរបញ្ជាក់ថា ស្មាតហ្វូន vivo S1 គឺជាស្មាតហ្វូនត្រកូល S-Series ដែលមានមានភ្ជាប់ជាមួយនឹងស្លាកសញ្ញាថា “Unlock Your Style” ដែលតំណាងឱ្យគោលដៅរបស់អតិថិជនវ័យក្មេង ដែលមានថាមពលខ្លាំង ទាន់សម័យ និងតែងតែដើរទាន់និន្នាការចុងក្រោយបំផុត ដែលកំពុងតែមានការពេញនិយមបំផុត។
July 29, 2019 - បច្ចេកវិទ្យា
កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Oppo បានបង្ហាញបច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាពេលថ្មីៗនេះក្រុមហ៊ុន Oppo បានបង្ហាញបច្ចេកវិទ្យាថ្មីមួយទៀតគឺអេក្រង់កោងរហូតដល់ 88 ដឺក្រេ និងមិនមានប៊ូតុងនៅសងខាងឡើយ។ អេក្រង់ដ៏ស្រស់ស្អាតនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Waterfall Screen ដែលលាតសន្ធឹងរហូតជិត 100% នៃផ្ទៃខាងមុខ ដោយមានគែមលើ និងគែមក្រោមដូចបំផុតមិនធ្លាប់មាន។ រូបភាព និងខ្សែវីដេអូអំពីបច្ចេកវិទ្យានេះ ត្រូវបានលោក Brian Shen ជាអនុប្រធានក្រុមហ៊ុន Oppo បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Weibo ប៉ុន្មាននាទីមុននេះ ហើយត្រូវបានបណ្តាសារព័ត៌មានជាច្រើនយកទៅចុះផ្សាយបន្ត។ អេក្រង់ថ្មីនេះ ប្រើបន្ទះអេក្រង់តូចជាងបន្ទះអេក្រង់របស់ Oppo Find X
July 29, 2019 - PR
មកដល់ពេលនេះ និមិត្តសញ្ញា FC Barcelona គឺជានិមិត្តរូបដែលបង្ហាញពីស្មារតីរួបរួមគ្នាជាថ្លុងមួយរបស់ក្រុមកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពភពលោក Barca ដូច្នេះទូរស័ព្ទស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno FC Barcelona Edition គឺជាតួរអង្គដ៏មានសារៈសំខាន់ដើម្បីជម្រុញលើកទឹកចិត្តក្រុមកីឡាករ និង ក្រុមអ្នកគាំទ្រឲ្យកាន់តែខិតមកជិតគ្នា និង ការផ្តល់កម្លាំងចិត្តឲ្យគ្នាកាន់តែល្អជាងមុន។ វាជាប្រភេទទូរស័ព្ទថ្មីដែលបានបង្កើតឡើងដោយកាសហការគ្នាដ៏ជិតស្និតតែមួយគត់រវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាត់ Barca នឹងជាការបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងឆ្នាំ២០១៩នេះ ដែលធ្វើឲ្យទូរស័ព្ទមួយម៉ូឌែលនេះ មើលទៅកាន់តែស្និតស្នាល និងកាន់តែបន្ស៊ីគ្នាក្នុងស្មារតីជាក្រុម។ លោកអ្នកអាចឃើញ Logoថ្មីដែលស្ថិតនៅផ្នែកខាងក្រោយទូរស័ព្ទមានអក្សរ FCB ពណ៌មាស រាងព្រិលៗបន្តិច រំលេចចេញមកដើម្បីបង្ហាញពីភាពអង់អាចក្លាហាន របស់ក្រុមកីឡាករបាល់ទាត់ Barcelona
July 29, 2019 - PR
នៅក្នុងទីក្រុងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ម៉ូតូដែលធ្វើចរាចរណ៍លើផ្លូវមានចនួនច្រើនជាងរថយន្ត ដោយសារវាមានរូបរាងតូច តំលៃថោកនិងងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងទីក្រុងដែលជារឿយៗតែងតែមានការកកស្ទះចរាចរណ៍។ ជាការពិតណាស់ ម៉ូតូធ្វើឲ្យការបើកបរនៅលើផ្លូវមានភាពរងាយស្រួល ប៉ុន្តែវាក៏បានចូលរួមចំណែកយ៉ាងធំក្នុងការរីករាលដាលនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងផងដែរ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយការបើកបរគ្មានសណ្ដាប់ធ្នាប់ និងមិនគោរពច្បាប់ចរាចរណ៍។ ឧទាហរណ៍ដូចជានៅទីក្រុងភ្នំពេញ នៅពេលមានការកកស្ទះចរាចរណ៍ យើងតែងតែឃើញមានម៉ូតូជិះនៅលើចញ្ចើមផ្លូវ ឬជិះបញ្ច្រាស់ទិសក៏មាន បញ្ហានេះមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកជិះម៉ូតូនោះទេ សម្បីតែអ្នកជិះរថយន្តក៏រងការប៉ះពាល់ផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះយើងសង្កេតឃើញថាមាននិន្នាការផ្សព្វផ្សាយ និងការអប់រំជាច្រើនជាច្រើនដែលទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងការពារនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ជាដើម ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវការចំណាយពេលយូរដើម្បីដោះស្រាយ។ ដូច្នេះហើយសម្រាប់អ្នកជិះរថយន្តគួរជ្រើសរើសរថយន្តដែលមានបច្ចេកវិទ្យាឆ្លាតវៃដែលអាចជួយសម្រួល និងបង្កើនការប្រុងប្រយ័ត្ននៅពេលបើកបរ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗក្នុងស្ថានភាពផ្លូវដែលចង្អៀត ឬផ្លូវដែលមានម៉ូតូចរាចរណ៍ច្រើន ជាពិសេសគឺនៅក្នុងទីក្រុងភ្នំពេញតែម្ដង។ ខាងក្រោមនេះគឺជាបច្ចេកវិទ្យាមួយចំនួនដែលអ្នកគួរពិចារណាមុនទិញរថយន្តថ្មី៖ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ជាប្រព័ន្ធមួយដែលផ្ដល់សញ្ញាដល់អ្នកបើកបរនៅពេលអ្នកបើករថយន្តចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យ។ ពេលនោះប្រសិនបើកាមេរ៉ាផ្នែកខាងមុខនៃរថយន្តចាប់បានសញ្ញារថយន្តដែលកំពុងបើកចេញពីគន្លងផ្លូវ នោះប្រព័ន្ធនេះនឹងផ្ដល់ដំណឹងជូនអ្នកបើកបរ ដោយផ្តល់ភាពរំញ័រទៅលើចង្កូតនៃរថយន្តដើម្បីឲ្យអ្នកបើកចូលគន្លងវិញ
July 29, 2019 - អន្តរជាតិ
ក្រុមហ៊ុនហ្គេម Online ដ៏ធំមួយរបស់ពិភពលោកគឺក្រុមហ៊ុន Fortnite បានផ្ដល់ប្រាក់រង្វាន់ចំនួន ៣ លានដុល្លារអាមេរិកទៅកាន់ម្ចាស់ជ័យលាភីនៃការប្រកួតលេងហ្គេមធំមួយ ដែលខាងក្រុមហ៊ុនទើបតែបានរៀបចំឡើង។ ម្ចាស់ជ័យលេភីរូបនេះគឺក្មេងប្រុសដែលមានឈ្មោះថា Kyle ‘Bugha’ Giersdorf អាយុ ១៦ ឆ្នាំ មកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ការក្រកួតលេងហ្គេមនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង New York និងមានការចូលរួមពីសំណាក់អ្នកលេងហ្គេមជាច្រើននាក់នៅសហរដ្ឋអាមេរិក។ ក្រៅតែពីម្ចាស់ជ័យលាភីលេខ ១ អ្នកទទួលបានចំណាត់ថ្នាក់ទី២ ទី៣ និងទី៤ ក៏ទទួលបានប្រាក់លើកទឹកចិត្ដដូចគ្នាដែរ ក្នុងនោះម្ចាស់ចំណាត់ថ្នាក់លេខ ២ មានឈ្មោះថា Harrison “Psalm” Chang អាយុ
July 29, 2019 - អន្តរជាតិ
(ព័ត៍បឋម) អគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង នៅផ្លូវជាតិលេខ៦ ក្រោយធនាគារប្រាសាក់ ក្រុងសៀមរាប។ យោងតាមព័ត៌មានបឋមបានរាយការណ៍ថា នៅវេលាប្រមាណជា ១២និង៣០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យកំពុងឆាបឆេះចេញពីឃ្លាំងដាក់អីវ៉ាន់របស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្តង នៅចំណុចក្រុមទី២០ភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សមត្ថកិច្ចចម្រុះជាច្រើននាក់ និង រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប
July 29, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់គ្រួសារនៃសពរបស់ យោធិន ភី នីដាលិ ដែលបានជួបគ្រោះថ្នាក់បាក់ស្រុតស្ពានឈើខណៈដឹកមិត្តភក្តិឈ្មោះ សុខ សុវណ្ណឌី ជាយោធិនដូចគ្នាទៅមើលជម្ងឺនៅមន្ទីរពេទ្យ បានឲ្យដឹងថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃបុណ្យគម្រប់៧ថ្ងៃ របស់ យោធិន ភី នីដាលិ ហើយពិធីបុណ្យសពធ្វើនៅស្រុកកំណើតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (ផ្សារតានី)។ យ៉ាងណាមិញសាច់ញាតិរបស់យោធិន ភី នីដាលិ ក៏បានសម្តែងការអរគុណចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ដោយក្នុងនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ១០លានរៀល ដល់សពយោធិន
July 29, 2019 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តទទួលទានសាច់ជ្រូក ដោយសារតែវាមិនឆ្លងទៅមនុស្សឡើយ។ សម្តេចបានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋ សូមទទួលទានសាច់ជ្រូក កុំបារម្ភអី ក្រៅពីតំបន់ប៉ះពាល់ ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ ដែលគេយកទៅកប់ចោល តំបន់ដទៃទៀតមិនមានផលប៉ះពាល់ទេ។ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ ប៉ុន្មានអាទិត្យនេះអ្នកលក់សាច់ជ្រូកត្អូញត្អែរខ្លាំងណាស់”៕ អត្ថបទ៖ សេម
July 29, 2019









