Khmernote Media
  • PR

    ក្រោយរៀបចំកម្មវិធីពិសេសShop & Winដើម្បីផ្តល់រង្វាន់ថ្លែងអំណរគុណដល់អតិថិជនខ្លួន ហើយរៀបចំកម្មវិធីចាប់ឆ្នោតជាស្វែងរកម្ចាស់រង្វាន់ពិតប្រាកដជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដាថ្មីៗនេះរួចមក នាសប្តាហ៍នេះGlobal Houseក៏រៀបចំពិធីដ៏ពិសេសមួយទៀត អញ្ជើញអ្នកមានសំណាងទាំងអស់ឱ្យមកជួបជុំទទួលយកភាពសប្បាយរីករាយព្រមគ្នាវិញម្តង។ ម្ចាស់រង្វាន់ទាំងអស់ពិតជារំភើបខ្លាំងនឹងកម្មវិធីជួបជុំដ៏ធំនេះ ព្រោះទិញទំនិញក្នុងថ្ងៃផ្សេងគ្នា តែបែរជាអាចមកជួបជុំគ្នាទទួលយករង្វាន់បញ្ជាក់ពីសំណាងរបស់ខ្លួនក្នុងថ្ងៃតែមួយ។ រង្វាន់ទាំងអស់ដែលសរុបជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លា មានដូចជារថយន្ត Mazda 6 Sendan 2019ចំនួនមួយគ្រឿង ម៉ូតូ Honda Scoopy 2020 ចំនួន១០គ្រឿង, ទូរទស្សន៍LED Curved TV 55 PAXON ចំនួន២០គ្រឿង, ម៉ាស៊ីនបូមធូលី និងទឹកINOVA ចំនួន៣០គ្រឿង, កង្ហារINOVA ចំនួន៤០គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន៥០រង្វាន់

    July 22, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានមានប្រសាសន៍តាម​ តេឡ​ក្រាមនៅព្រឹកនេះព្រមានខ្លាំងៗទៅលេីលោក​ សាន​ ប៊ុន​ធឿន​ ចាងហ្វាង​កាសែត​មួយរូប​ ដោយអោយ​លោក​ សាន​ ប៊ុន​ធឿន​ ធ្វើការ​សុំទោសលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តព្រះសីហនុ​ ជាបន្ទាន់​ បេីមិនដូចនេះទេ​ លោក​ សាន​ ប៊ុន​ធឿន​ ប្រឈមមុខ​នឹង​ការចាប់​ខ្លួនហេីយ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​

    July 22, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩  សមត្ថកិច្ចចម្រុះមាននគរបាលនិងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នា នៅសណ្ឋាគារនិងកាសុីណូ ឃ្វីនកូ បន្ទប់លេខ៦ ជាន់ទី៥ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់ វត្ថុតាំង រួមមាន៖ ១/ រថយន្តlexus 570មួយគ្រឿង ២/ ទូរស័ព្ទ១០គ្រឿង ៣/ កាតធនាគារ ១៣ ៤/ លិខិត ឆ្លងដែន៣ក្បាល ៥/ អត្តសញ្ញណប័ណ្ណចិន៤ច្បាប់ ៦/ កាបូបស្ពាយ១ ៧/

    July 22, 2019
  • សុខភាព

    អំបូរ​ដើម​ឈើ​នៅ​តំបន់​ត្រូពិច​​ម្យ៉ាង ឬ​ឈ្មោះ​វិទ្យាសាស្រ្ត​​ថា Alstonia Scholaros Tree ស្ថិត​នៅ​​អម​សង​ខាង​​ផ្លូវ Trích Sài សង្កាត់​​ Tay Hoក្រុង​ហាណូយ ថ្មី​ៗ​នេះ​ត្រូវ​​បាន​កាប់​ចោល​ភ្លាម​ៗ ក្រោយ​ពេល​ប្រជាជន​​វៀត​ណាម​ក្បែរ តំបន់​នេះ លើក​ឡើង​​ថា ភាយ​ក្លិន​អាក្រក់​ ពិបាក​ទ្រាំ​។ តាម​សារព័ត៌មាន Vietnam News ដើម​ឈើ​​ខាង​លើ ប្រមាណ​ជាង​១០០​ដើម ត្រូវ​បាន​ មន្ត្រី​​មូលដ្ឋាន​ក្នុង​តំបន់ ចុះ​ទៅ​កាប់​ចោល​ភ្លាម​ៗ ក្រោយ​ប្រជាជន​ត្អូញ​ត្អែរ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ដែល​ពួ​ក​គេ​លើក​ឡើង។ តែ​យ៉ាង​ណា​មិញ ដំណើរ​ដើម​ទង ដែល​គេ​ដាំ​ដើម​ឈើ​នេះ អម​ផ្លូវ​ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ ​បន្ទាប់​ពី​​ជម្រះ​​ដើម​ឈើ​ក្លិន​អាក្រក់​នេះ​​ចេញ មន្ត្រី​​វៀតណាម​ភាគ​ខាង​ជើង​

    July 22, 2019
  • ព័ត៌មានជាតិ

    បច្ចុប្បន្ននេះយើងសង្កេតឃើញបញ្ហាសំរាមនៅតែជាបញ្ហាចំបងធំមួយ ដែលត្រូវដោះស្រាយ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តបោះចោលសំរាមពាសវាលពាសកាល ដោយមិនគិតពីសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា “ទោះបីជាកម្លាំងប្រជាការពារខណ្ឌដូនពេញ ខិតខំ បាញ់លាងសម្អាតជាប្រចាំក្តី ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនតូច ដែលអញ្ជើញមកលេងកម្សាន្តនៅលើសួនច្បារវត្តបុទុម នេះបរិភោគអាហាររួច បន្សល់ទុកកាកសំណល់អាហារនៅលើការ៉ូឡា និងសួនច្បារដដែល ។ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកលេងកម្សាន្ត សូមមេត្តាចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវដើម្បីសោភ័ណភាពអនាម័យស្អាតល្អ នៅក្នុងទីក្រុងយើងទាំងអស់គ្នា ។ សូមបញ្ជាក់ថា: រូបភាពនេះកើតឡើងនៅចន្លោះចាប់ពីម៉ោង ៣:០០នាទី ដល់ម៉ោង ៤:០០ នាទី យប់ ថ្ងៃទី២២ ខែ កក្កដា

    July 22, 2019
  • អន្តរជាតិ

    ពស់ថ្លាន់មួយប្រភេទត្រូវបានគេចាត់ទុកថា ជាប្រភេទពស់ថ្លាន់ដែលមានតម្លៃខ្ពស់បំផុតពោលគឺតម្លៃវាឡើងរហូតដល់ ៤៣៧,៩៨០ ដុល្លារអាមេរិក។ ពស់ដែលមានតម្លៃថ្លៃជាងគេលើពិភពលោកនេះគឺជាពស់ថ្លាន់បៃតងលាយពណ៌ខៀវ ដែលជាពូជសត្វដ៏កម្រ និងស្ទើរតែផុតពូជទៅហើយ។ ពូជពស់ថ្លាន់នេះត្រូវបានគេរកឃើញមានរស់នៅតំបន់កោះនៃប្រទេសឥណ្ឌូនេស៊ី និងកោះមួយចំនួននៃប្រទេសអូស្រ្តាលី។ ដោយសារតែវាជាពូជសត្វពស់ដែលកម្រដូចនេះហើយ ទើបតម្លៃរបស់វាខ្ពស់ ព្រោះគេត្រូវទិញវាមកចិញ្ចឹម និងរក្សាទុកដើម្បីឲ្យវាបន្តពូជទៀត​ បើមិនដូចនោះទេវាអាចនឹងផុតពូជបាន។ តោះទៅមើលពស់ថ្លាន់ស្អាតៗដូចខាងក្រោមនេះ៖   អត្ថបទ៖ ភក្តី

    July 22, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ករណីជនខិលខូចលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ទឹក ឬបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ស្រ្តីបានកើតមានជារឿយៗ តួយ៉ាងកាលពីពេលថ្មីៗនេះករណីដូចគ្នានេះបានកើតឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី ដែលធ្វើឲ្យក្រុមអ្នកធ្លាប់ទៅកន្លែងកើតហេតុនោះមាកការតក់ស្លុតជាខ្លាំង។ កាមេរ៉ាតូចមួយត្រូវបានគេរកឃើញមានអ្នកយកទៅបង្កប់ចោលនៅក្នុងបន្ទប់ទឹកនៃហាងលក់សំលៀកបំពាក់ Tealive ក្នុងក្រុង Muar ប្រទេសម៉ាឡេស៊ី ហើយហាងមួយនេះគឺជាហាងដែលទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវតីម៉ាឡេស៊ី។ ក្រោយផ្ទុះករណីខាងលើនេះ ម្ចាស់ហាងបានចេញមុខមកបកស្រាយថា ហាងមិនបានលួចបង្កប់កាមេរ៉ានេះទេ តែវាអាចជាស្នាដៃរបស់ជនខិលខូចណាម្នាក់ដែលបានបន្លំខ្លួនចូលមកប្រើបន្ទប់ទឹកនេះ ហើយក៏លួចបង្កប់កាមេរ៉ានេះតែម្តង។ ពេលនេះភាគីខាងម្ចាស់ហាងបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីជួយស្វែងរកជនខិលខូច និងសន្យាមិនឲ្យមានករណីនេះកើតឡើងម្តងទៀតនោះទេ។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តជាសុភាពនារីទាំងអស់មេត្តាប្រុងប្រយ័ត្នពេលទៅប្រើប្រាស់បន្ទប់ទឹកសាធារណៈ​ ឬផ្លាស់ប្តូរសំលៀកបំពាក់នៅហាងណាមួយ៕ អត្ថបទ៖ ភក្តី

    July 22, 2019
  • PR

    ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ក្រុមហ៊ុន vivo បានធ្វើកម្មវិធីសម្ពោធជាផ្លូវការទៅលើម៉ូឌែល vivo S1 ដែលជាម៉ូឌែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី vivo S1 Concert។ សម្រាប់ព្រឹត្តិការ vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់មហាជន និងជាពិសេសក៏មានការចូលរួមពីតារាតំណាង របស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម

    July 21, 2019
  • PR

    បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក! យើងឃើញថាស៊េរីនេះនៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មី និង ធំជាងមុន រហូតដល់ទៅ128GB ដែលកាន់តែងាយស្រួលសម្រាប់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ និង ការផ្ទុកទិន្នន័យរូបភាព និង វីដេអូ បានច្រើនជាងមុនទ្វេដងឯណោះ។ OPPO F11 Pro ទំហំ128GB បានចូលមករណ្តំចិត្តអ្នកប្រើប្រាស់ក្នុងរយៈពីរបីខែមកនេះ ដោយវាមកជាមួយនឹងពណ៌ថ្មីមួយទៀតនោះគឺពណ៌ F11 Pro

    July 21, 2019
  • សុខភាព

    ឈាម​សត្វ​ដែល​ពេញ​និយម​យក​មក​ធ្វើ​​អាហារ មាន ឈាម​ជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាម​សត្វ​អាច​យក​ធ្វើ​អាហារ​បាន​ក៏​ពិតមែន តែ​ក៏​មាន​ហានិភ័យ​ចំពោះ​សុខភាពយើង​​ដែរ ប្រសិន​បើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាម​ជា​បណ្តុំ​ផ្ទុក​មេរោគ​ជា​ច្រើន​ប្រភេទ ដូច្នេះ​ហើយ​កាល​ណា​យើង​មាន​ជំងឺ​អី​មួយ នោះ​គ្រូពេទ្យតម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​មេរោគ​ទាំង​នោះ”។ ដូចគ្នា​នេះ​ដែរ ពេល​យើង​ញ៉ាំ​ឈាម​សត្វ​ដែល​មាន​ផ្ទុក​មេរោគ ដោយ​ចម្អិន​មិន​ឆ្អិន​ល្អ នោះ​មេរោគ​ទាំងនោះ​អាច​ឆ្លង​មក​មនុស្ស​យើង​បាន​យ៉ាង​ងាយ គួបផ្សំ​នឹង​ទីតាំង​សត្វឃាត​មិនមាន​អនាម័យ​ទៀត​នោះ ឈាម​សត្វ​ដែល​យើង​មក​ចម្អិន​ធ្វើ​អាហាររឹត​តែ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ មួយ​វិញ​ទៀត ក្នុង​ករណី​យើង​ញ៉ាំឈាម ឬ​ផឹកឈាម​សត្វ​ច្រើន​ពេក​​ក៏​​អាច​​ឲ្យ​​មាន​​ជំងឺ​ម្យ៉ាង​​ហៅថា Haemochromatosis ដែល​បង្ក​ទៅ​ជា​ខូច​ថ្លើម ចាល់​ជាតិ​ទឹក​ក្នុង​សួត កង្វះ​ជាតិ​ទឹក សម្ពាធ​ឈាម​ចុះ​ទាប និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយសារ​ចាល់​ជាតិ​ដែក​ក្នុង​ខ្លួន​ច្រើន​ពេក។ ទោះ​​ក្នុង​​លក្ខខណ្ឌ​ណា​​ក៏​ដោយ​​លោក​​វេជ្ជបណ្ឌិត

    July 20, 2019