Khmernote Media
  • សង្គម

    យោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អាជ្ញាធរអប្សរានឹងធ្វើការបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តទៅ។ ម្ចាស់រថយន្តគ្រប់ប្រភេទត្រូវចូលចតរថយន្តរបស់ខ្លួននៅចំណតរថយន្តថ្មី ដែលបានរៀបចំរួចរាល់ និងមានទីតាំងនៅផ្នែកខាងលិច។ ចំពោះទីតាំងចំណតរថយន្តបណ្តោះអាសន្ននឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកសម្រាប់ប្រើប្រាស់ជាចំណតរ៉ឺម៉កកង់បី៕ អត្ថបទ៖ សេម ប្រភព៖ អាជ្ញាធរជាតិអប្សរា

    July 18, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ នគរបាលចរាចរណ៍បានឃាត់ចាប់រថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ 3E-2507 ដែលបើកបរតាមផ្លូវបេតុងចំណោតវត្តលើ ស្ថិត​នៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ២​​ ក្រុង/ខេត្ត​ព្រះសីហនុ​ នៅមុនថ្ងៃត្រង់ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពេលដែលតៃកុងឡានកុងតឺន័រនេះមិនស្តាប់តាមបំរាមហាមឃាត់ ព្យាយាមបើកបរចូលក្រុងតាមបណ្តោយផ្លូវនេះនាំអោយមានការកកស្ទះចរាចរណ៍រយៈពេលយូរផងដែរ។ សូមបញ្ជាក់ថាកំណាត់ផ្លូវបេតុងមួយនេះអជ្ញាធរបានហាមឃាត់មិនអោយរថយន្តធំបើកបរឆ្លងកាត់ឡើយ ដោយទុកលទ្ធភាពអោយតែរថយន្តតូចនិងម៉ូតូជាដើម ដើម្បីការពារហានិភយ័ផ្សេងៗដូចដែលធ្លាប់កើតមានកន្លងមកដោយសាររថយន្តធំបង្កជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់និងរបួសច្រើននាក់មកហើយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    July 18, 2019
  • ព័ត៌មានជាតិ

    ក្នុងឱកាសវេទិកាការងារ សម្រាប់សិស្ស និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពេលនេះការងារ ចំនួន ៦៧៨កន្លែង មកពីក្រុមហ៊ុនធំៗចំនួន១១ កំពុងរង់ចាំ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេទិកាការងារនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីវេទិកាការងារ ដោយមានការងារ៦៧៨កន្លែងពីក្រុមហ៊ុនធំៗមានដូចជា AEON Specialized Bank Cambodia, AEON Cambodia , Makro Cambodia, ONLINE ISP Cambodia, Manulife Cambodia, AMK Microfinance Institution

    July 18, 2019
  • អន្តរជាតិ

    តែគុជគឺជាភេសជ្ជៈមួយប្រភេទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ព្រោះតែវាមានរសជាតិឆ្ងាញ់ និងបង្ហាញពីភាពស៊ីវិល័យបំផុតសម្រាប់ក្រុមយុវវ័យ។ តែគុជត្រូវបានគេផ្សំឡើងដោយមានរសជាតិផ្សេងៗគ្នាជាច្រើនប្រភេទ ដើម្បីបំពេញតាមការចូលចិត្តរបស់មនុស្សផ្សេងគ្នាដែរ។ ទន្ទឹមនឹងការពេញនិយមរបស់តែគុជនេះ មានការសិក្សាមួយបានរកឃើញថា តែគុជជាប្រភេទភេសជ្ជៈ ដែលមានផ្ទុកជាតិស្ករខ្ពស់លើសកម្រិតស្តង់ដារសុខភាព។ ការសិក្សាដែលបានធ្វើឡើងដោយមន្ទីរពេទ្យ Mount Alvernia ប្រទេសសិង្ហបុរីបានបង្ហាញថា ក្នុងតែគុជមានផ្ទុកជាតិស្ករជាមធ្យមពី ៧,៥ រហូតដល់ ១៨,៥ ស្លាបព្រាកាហ្វេ ក្នុងនោះគឺតែគុជរសជាតិ Brown Sugar មានផ្ទុកជាតិស្ករច្រើនជាងគេ ពោលគឺ ១៨,៥ ស្លាបព្រាកាហ្វេក្នុងតែគុជមួយកែវ។ ខាងក្រោមនេះគឺជាតារាងបង្ហាញពីកម្រិតជាតិស្ករក្នុងតែគុជតាមប្រភេទរសជាតិនីមួយៗ៖ នេះជាតារាងបង្ហាញពីចំនួនការឡូរីនៅក្នុងប្រភេទគុជផ្សេងៗគ្នា សម្រាប់លោកអ្នកជ្រើសដាក់បន្ថែមក្នុងតែគុជ៖ សូមបញ្ជាក់ថា តាមអ្នកជំនាញផ្នែកសុខភាពបានណែនាំថា សម្រាប់មនុស្សប្រុសសម្នាក់ជាមធ្យមគឺត្រូវការជាតិស្ករត្រឹមតែ ៣៧,៥ ក្រាម

    July 18, 2019
  • PR

    ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលក្នុងនោះពូកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិសុទ្ធសាធ ហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និង អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើនសន្លឹកដែលទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាពនៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និង ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental, People) ។ រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy បានបញ្ចេញនៅពេលនេះលឺថាជាស្នាដៃរបស់ លោក លោក គឹម សុវណ្ណា (https://web.facebook.com/sovannakem) អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និង

    July 18, 2019
  • សុខភាព

    ប៉ាម៉ាក់ គួរ​តែ​ប្រយ័ត្ន​​បន្តិច ពិសេស​ចំពោះ​ក្មេង​តូចៗ ព្រោះ​ងាយ​មាន​បញ្ហា​សុខភាព ទាមទារ​ការ​សង្គ្រោះ​ភ្លាមៗ ពិសេស​ពុល​អាហារ​លើ​ក្មេងៗ ឧស្សាហ៍​កើត​មាន​ណាស់ ដែល​ជា​បញ្ហា​មួយ​អាច​​ប៉ះ​ពាល់​ក្រពះ​ពោះវៀន​ក្មេង​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់ព័ន្ធ​អាការៈ​ពុល​អាហារ​លើ​ក្មេងៗ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​ការ​ពុល​អាហារ​លើ​កុមារ? អាការៈ​ពុល​អាហារ កើត​ឡើង​ពេល​អាហារ ឬ​ទឹក​មាន​ភាព​ប្រឡាក់​ប្រលូក កខ្វក់ លាយ​ឡំ​ជា​មួយ​ពពួក​មេរោគ ជាតិ​ពុល ឬ​ជាតិ​គីមី ហើយ​ត្រូវ​ក្មេង​ញ៉ាំ ឬផឹក។ ពេល​គិត​ដល់​រឿង​ពុល​អាហារ តាម​ធម្មតា​យើង នឹង​គិត​ដល់​ការ​រលាក​ក្រពះ​ពោះ​វៀន ដែល​ករណី​ខ្លះ​ជា​ការ​បង្ក​រោគ​នៅ​ពោះវៀន (ពោះ​វៀន​តូច) បង្ក​នូវ​ឲ្យ​រាក​រូស​ និង​ក្អួត​ចង្អោរ។ យ៉ាង​ណា ពេល​ខ្លះ​រោគ​សញ្ញា ឬ​បញ្ហា​ដទៃ​ទៀត

    July 18, 2019
  • សង្គម

    ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថាន KICT ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ថ្លែងទៅកាន់ក្រុមគណៈប្រតិភូវិទ្យាស្ថាន KICT នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងគុណភាពផ្លូវជាតិលេខ២១ បន្ទាប់ពីបានសាងសង់រួចរាល់ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីពាក់ព័ន្ធលើកឡើងពីបញ្ហាកង្វល់របស់ខ្លួន និងផ្តល់ធាតុចូលទាក់ទងនឹងភាពមិនប្រក្រតីទាំងនោះ ដើម្បីធ្វើផែនការសកម្មភាពក្នុងការជួសជុល កែតម្រូវផ្លូវនេះឱ្យមានគុណភាពទទួលយកបាន និងរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖

    July 18, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង មាន “ពិធីចុះហត្ថលេខាលើលិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណង” ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឯកអគ្គរាជទូត ហូរីណូអ៊ុជិ សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។ លិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណងសម្រាប់ គម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម ផ្ដល់ឧបករណ៍ថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព ដែលមានទឹកប្រាក់៥០០លានយ៉េន (ប្រមាណជាង៤,៥ លានដុល្លារអាមេរិក) ដែលជាជំនួយឥតសំណងរបស់ជប៉ុន។ រដ្ឋាភិបាលជប៉ុនក៏សង្ឃឹមថាគម្រោងហិរញ្ញប្បទានឥតសំណងនេះអាចជួយក្នុងការជួសជុលផ្លូវថ្នល់ដោយសន្សំសំចៃពេលវេលា និងធ្វើឲ្យផ្លូវថ្នល់មានអាយុកាលយូរអង្វែង និងរួមចំណែកដល់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយ៖ ណារ៉ែន

    July 18, 2019
  • អន្តរជាតិ

    ចិន៖ បច្ចុប្បន្ននេះមានចំណីអាហារ និងភេសជ្ជៈជាច្រើនដែលសម្បូរទៅដោយជាតិស្ករ និងជាតិខ្លាញ់លើសកម្រិត ត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារ ហើយបើលោកអ្នកបន្តញ៉ាំអាហារប្រភេទនោះជាប្រចាំលោកអ្នកនឹងមានបញ្ហាសុខភាពជាមិនខាន។ ជាក់ស្តែងក្មេងប្រុសអាយុ ១៦ ឆ្នាំ ត្រូវបានគេរកឃើញថា មានផ្ទុកជាតិស្ករនៅក្នុងឈាមខ្ពស់ជាងកម្រិតធម្មតា ២០ ដង ហើយរូបគេស្ទើរតែស្លាប់បាត់បង់ជីវិតទៀតផងមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្មេងប្រុងរងគ្រោះមានឈ្មោះថា Xiao Ying រស់នៅក្នុងខេត្ត Hangzhou ប្រទេសចិន។ ទើបតែមានអាយុ ១៦ ឆ្នាំមែន តែរូបគេមានទម្ងន់ខ្លួនរហូតដល់ ១០០ គីឡូក្រាមទៅហើយ។ Xiao Ying ជាក្មេងម្នាក់ដែលមានទម្លាប់ទទួលទានអាហារមានជាតិសាច់ ជាតិខ្លាញ់ និងផឹកភេសជ្ជៈមានរសជាតិផ្អែមខ្លាំងជាប្រចាំ។ នៅក្នុងថ្ងៃកើតហេតុស្រាប់តែរូបគេមានអាការវិលមុខ ក្អួត ត្រជាក់សាច់ ស្រែកទឹកខ្លាំងខុសពីធម្មតា

    July 18, 2019
  • ព័ត៌មានជាតិ

    កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ១៨នាក់ មានសញ្ជាតិ ចិន ០៦នាក់, តៃវ៉ាន់

    July 18, 2019