ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ភាគទី ៥ ! NISSAN X-TRAIL មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប Nissan Intelligent Mobility ដែលជំនួយធ្វើឱ្យការបើកបរកានតែរលូន និងមានភាពងាយស្រួល

    BY Khmernote Media July 11, 2019
    ភាគទី ៥ ! NISSAN X-TRAIL មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប Nissan Intelligent Mobility ដែលជំនួយធ្វើឱ្យការបើកបរកានតែរលូន និងមានភាពងាយស្រួល

    ក្នុងភាគ ទី៥ សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញដល់អតិថិជនថា រាល់ការបើកបរពីគ្រប់ម៉ូដែលរបស់ Nissan វាមិនអាចរលូនទៅបានដោយគ្មានការរួមចំណែកពីបច្ចេកវិទ្យាទំនើប និងប្រកបដោយភាពច្នៃប្រឌិត Nissan Intelligent Mobility នោះទេ!

    អេក្រង់ LCD Touchscreen ទំហំ 8អ៊ីញ ជាមួយឧបករណ៍ចាក់ DVD និងកាមេរ៉ាមើលក្រោយ (LCD 8” Touchscreen with DVD and Rearview Camera)៖ បច្ចេកវិទ្យានេះផ្តល់ឱ្យអ្នកបើកបរនូវចក្ខុវិស័យខាងក្រោយយ៉ាងច្បាស់ មិនថាជាពេលថ្ងៃ ឬពេលយប់។ អេក្រង់នេះក៏ដើរតួសម្រាប់ការកម្សាន្តរបស់អ្នកដំណើរ ហើយវាក៏ជាអេក្រង់ធំបំផុតនៅក្នុងចំណោមប្រភេទថ្នាក់នេះផងដែរ។

    Blind Spot Warning (BSW) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងអ្នក (មិនថាខាងឆ្វេង ឬស្តាំ ដែលអ្នកមិនអាចឃើញផ្ទាល់) ហើយវានឹងរាយការណ៍ការព្រមានណាមួយមកកាន់លោកអ្នកតាមរយៈសំឡេង និងពន្លឺហ្វ្លាស់ (indicator light) នៅជាប់សរសរទ្វារយានយន្តរបស់អ្នក។

    អតិថិជនអាចអញ្ជើញមកទស្សនា និងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងដែលក្រុមហ៊ុនជ្រើសរើស។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay