- Khmernote Media
- ព័ត៌មានជាតិ
ក្រោយមានការបាក់រលំរបងឥដ្ឋនៅការដ្ឋានសំណង់ក្រុមហ៊ុនជនជាតិចិន នៅម្តុំមុខកាសុីណូវ៉ាន់ឆាវសង្កាត់លេខ៤ កាលពីម៉ោងជាង៩យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ប៉ះទៅលើផ្លូវដើរចេញ ចូលរបស់ប្រជាពលរដ្ឋ អភិបាលក្រុងព្រះសីហនុបានចាត់មន្ត្រីសាលាក្រុងចុះទៅបញ្ជាចាត់ចែងអោយក្រុមហ៊ុនការដ្ឋានសំណង់នោះកាយយកកំទេចឥដ្ឋចេញពីផ្លូវទាំងយប់ភ្លាមៗដែរ។ បើតាមមន្ត្រីអះអាងថានីតិវិធីបន្តនិងធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ គួររំលឹកថាករណីនេះមិនមានរងគ្រោះដល់មនុស្សទេ ដោយសារពេលបាក់រលំមិនមានមនុស្សដើរចេញ ចូល។ កន្លងមកខាងមន្ត្រីសាលាក្រុងធ្លាប់បានចុះហាមឃាត់ដែរ តែខាងម្ចាស់សំណង់មិនអនុវត្តន៍តាម រហូតដល់មានការបាក់រំលំបែបនេះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន
July 6, 2019 - Nissan Auto Tech
NISSAN X-TRAIL គឺជាជម្រើសដ៏ល្អឥតខ្ចោះ ដើម្បីចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្រួសាររបស់អ្នក។ មិនមានភាពតានតឹង, មិនមានភាពតក់ស្លុត, មានតែរូបអ្នក, ដៃគូរបស់អ្នក, ក្មេងតូចៗដ៏គួរឱ្យស្រឡាញ់របស់អ្នក, ផ្លូវ និងដំណើរដ៏សប្បាយរីករាយគ្មានព្រំដែន។ បើមិនជឿនោះទេ លោកអ្នកអាចបន្តអានភាគទី ២ របស់យើងបាន ទាក់ទិនអំពីរថយន្ត Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ដែលនៅក្នុងវគ្គនេះពួកយើងនឹងណែនាំអំពីរបៀបដែលរថយន្តប្រភេទ SUV ពិសេសមួយនេះ ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងលក្ខណៈពិសេសៗល្អឯក។ Nissan X-TRAIL បំពាក់ជាមួយនឹងប្រព័ន្ធកៅអី EZ Flex Seating System ™ (5+2 កៅអី)
July 6, 2019 - សុខភាព
ចាស់ៗតែងហាមមិនឲ្យមើលឆ្កែកំពុងពាក់គ្នាទេ ព្រោះអាចនាំឲ្យកើតពពែឆ្កែ តើពិតជាអ៊ីចឹងមែនអត់? តាមក្បួនពេទ្យកើតពពែឆ្កែបណ្តាលមកពីមូលហេតុអី? ចម្លើយចំពោះសំណួរខាងលើ គឺមិនពិតនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បកស្រាយថា ការលើកឡើងនេះគ្រាន់ជំនឿតៗគ្នាប៉ុណ្ណោះ ចំពោះមូលហេតុពិតដែលនាំឲ្យកើតពពែឆ្កែ ឬកើតបុសភ្នែក បណ្តាលមកពីការរលាកក្រពេញ មីបូមាន ដោយសារបាក់តេរី ឬវីរុស។ “នៅជុំវិញភ្នែកមានក្រពេញ តែកាលណាមានការបង្ករោគនៅក្រពេញនោះនាំឲ្យហើម ក្រហម រមាស់ និងហូរទឹកភ្នែក កើតទៅជាបុស កខ្ទុះនៅត្របកភ្នែក ដែលយើងចំណាំថា កើតពពែឆ្កែនោះ”។ លោកវេជ្ជបណ្ឌិត រៀបរាប់។ កើតពពែ មាន២កម្រិត ទី១គឺកម្រិតស្រាល ដែលគ្រាន់ឡើងក្រហមប៉ោងនៅលើភ្នែក និងទី២គឺការកើតពពែឆ្កែដោយមានខ្ទុះ។
July 6, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ- ពលរដ្ឋប្រាប់ថា មានរបងឥដ្ឋការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅម្តុំមុខកាសុីណូវ៉ាន់ឆាវក្នុងសង្កាត់លេខ៤ បានបាក់រលំមកលើផ្លូវ ដែលពលរដ្ឋធ្វើដំណើរចេញ-ចូលវេលាម៉ោងជាង៩យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ប៉ុន្តែមិនមានរងគ្រោះដល់មនុស្សទេ ដោយសារពេលបាក់រលំមិនមានមនុស្សដើរចេញ-ចូល ។ បើតាមពលរដ្ឋបានឲ្យដឹងថា ករណីនេះកន្លងមកខាងមន្ត្រីសាលាក្រុងធ្លាប់បានចុះហាមឃាត់ដែរ តែខាងម្ចាស់សំណង់មិនអនុវត្តន៍តាម រហូតដល់មានការបាក់រំលំបែបនេះ។ ពលរដ្ឋសំណូមពរអោយអជ្ញាធរចុះមកពិនិត្យផ្ទាល់ផង ដោយសារថាកំទេចឥដ្ឋរបងដែលបាក់នេះបានបិទផ្លូវមិនអាចចេញ ចូលបានឡើយ។ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
July 6, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ យោងតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ពុយ គា ដែលជាអ្នកកាសែតអាជីពម្នាក់មានឈ្មោះបោះសំឡេងក្នុងពិភពអ្នកកាសែត បានឲ្យដឹងថា ការយកដំរីជល់ជាមួយតោរាប់ទសវត្សរ៍មកហើយពុំមាននរណាម្នាក់ហ៊ានសង់សំណង់ ឬបើកហាងលក់ដូរនៅលើដីច្រមះុជ្រូកដ៏ធំមួយនៅទល់មុខតោពីរកណ្តាលក្រុងព្រះសីហនុឡើយ ព្រោះអ្នករស៊ីមានជំនឿថា ជំនួញរបស់គេអាចនឹងត្រូវវិនាស ឬខាតឡុងចុង ព្រោះរូបសំណាកតោពីរសំឡឹងចំពីមុខនឹងធ្វើឱ្យហុងស៊ុយធ្លាក់ ប៉ុន្តែដោយសារដីនៅក្រុងព្រះសីហនុឡើងថ្លៃហួសពីការស្មាន និងពិបាករកកន្លែងល្អៗបានតទៅទៀត ក្រុមហ៊ុនចិនក៏ជំនះកសាងអគារដ៏ធំមួយ តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥ ដើម្បីទប់ទល់មហិទ្ធិរិទ្ធដ៏ខ្លាំងខ្លារបស់តោទាំងពីរ។ យោងតាមឯកសារសត្វ សត្វដំរីអាចសំលាប់តោបាន ហើយដំរីមួយអាចទប់ទល់ជាមួយតោញីចំនួន៧ ឬតោឈ្មោលពីរទើបអាចសំលាប់សត្វដំរីមួយបាន។ មានរឿងដំណាលជាច្រើនស្តីពីចៅហ្វាយខេត្តព្រះសីហនុ ដែលខ្លាចតោស៊ីឱ្យធ្លាក់ពីដំណែង។ នៅពេលមួយនោះមានចៅហ្វាយខេត្តមួយរូបដាច់ចិត្តទៅអញ្ជើញគ្រូទាយមកពីហុងកុង ដើម្បីរកវិធីទប់ដំណែងគាត់។ គ្រូហុងស៊ុយនោះបានឱ្យឳវាទថា ត្រូវតែដាក់គ្រាប់ឃ្លីចូលក្នុងមាត់តោដើម្បីកុំឱ្យខាំបាន។ កាលដើមឡើយរូបសំណាកតោហាមាត់ពុំមានគ្រាប់ឃ្លីនៅខាងក្នុងឡើយ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអង្កេតមួយរបស់ខ្ញុំតែប៉ុណ្ណោះ រីឯជំនឿជារឿងរបស់បុគ្គល ព្រោះអ្នកមានគេមិនជឿលើជំនឿអរូបីយ៍ណា
July 5, 2019 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃសុក្រ ៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីប្រគល់-ទទួលវត្ថុបុរាណ ពីលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា (Fumiko Takakuwa) ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន៨៥មុខ/បំណែក ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ, តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកស្រីបណ្ឌិត ហ្វូមីកូ
July 5, 2019 - អន្តរជាតិ
ខេត្តសៀមរាប៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានចាក់បំពេញដីនៅតាមទីតាំងមួយចំនួន ដែលមានដក់ទឹកនារដូវវស្សា ដើម្បីសម្រួលដល់ភាពងាយស្រួលក្នុងការអញ្ជើញធ្វើដំណើរទស្សនារបស់ភ្ញៀវទេសចរ តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ ទីតាំងដែលបានបំពេញដីបំបាត់ទឹកដក់ រួមមាន ៖ នៅមុខស្ពានបណ្តែតទឹក ច្រកចូលប្រាសាទអង្គរ និង នៅមុខទីលានព្រះគន្លង់ ហើយក្រៅពីទីតាំងនេះ ក្រុមការងារនឹងបន្តអនុវត្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលផ្លូវសម្រាប់ភ្ញៀវដើរឱ្យប្រសើឡើងជាបន្តបន្ទាប់ ជៀសវាងទឹកដក់បង្ករឱ្យមានការខូចខាត៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
July 5, 2019 - PR
ភ្នំពេញ៖ នេះគឺជាកម្មវិធីសង្គមមួយដែលមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន សាមសុង ជាច្រើនរូបបានប្រព្រឹត្តទៅនៅសាលាមត្តេយ្យ ៨ មីនា ក្នុងរាជធានីភ្នំពេញរយៈពេល ១ សប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ ៦ ខែកក្កដា ឆ្នាំ ២០១៩។ សកម្មភាពសំខាន់ៗក្នុងរយៈពេល ១ សប្តាហ៍នេះគឺផ្តោតទៅលើការពង្រឹង និងការអភិវឌ្ឍន៍បញ្ញារបស់កុមារ ដែលជម្រុញការគិតដល់សិស្សានុសិស្សដែលមានអាយុ ៥ ដល់ ៧ ឆ្នាំ ឱ្យមានភាពកាន់វៃឆ្លាត។ កម្មវិធីនេះរៀបចំឡើងតាមបែបសិស្សមជ្ឈមណ្ឌល ឬ “Student-Centered” ជាមួយនឹងកម្មវិធីសិក្សាចំនួន ៧ ធ្វើយ៉ាងណាផ្តល់ជូននូវ “ការអភិវឌ្ឍន៍ផ្នែកបញ្ញា ដើម្បីបង្កើនភាពវៃឆ្លាតរបស់កុមារឱ្យកាន់តែប្រសើរឡើង”។
July 5, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ លេចលឺព័ត៌មានថា ក្រុមហ៊ុន Apple កំពុងតែធ្វើការសិក្សា និងគ្រោងបញ្ចេញក្តារចុចថ្មីនៅលើកុំព្យូទ័រស៊េរីចុងក្រោយរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាបង្ហាញនូវការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ក្រោយពេលក្តារចុចស៊េរីចាស់ (Butterfly Keyboard) មានបញ្ហាច្រើនពេក។ ក្តារចុចថ្មីនេះ ត្រូវបានគេហៅថា Scissor Switches ដែលអាចបន្ថែមភាពងាយស្រួល និងល្បឿនលឿនក្នុងការចុចមុខងារផ្សេងៗនៅលើក្តារចុចទាំងមូល ថែមទាំងមិនចូលដីធ្វើឲ្យគាំងគ្រាប់ចុចដូចក្តារចុច Butterfly ឡើយ។ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន 9TO5MAC បានបញ្ជាក់ថា កុំព្យួទ័រ Laptop ដែលក្រុមហ៊ុន Apple គ្រោងនឹងបំពាក់ក្តារចុចថ្មីនេះ មាន MacBook Air ស៊េរីឆ្នាំ២០១៩ និង MacBook
July 5, 2019 - PR
ខណៈដែលការលក់ផលិតផលនៅតាមទីផ្សារអនឡាញកំពុងតែមានសន្ទុះប្រកួតប្រជែងខ្ពស់ ក្រុមហ៊ុនណៃនីប៊ីយូធីឯ.ក ដែលទើបតែបើកដំណើរការបានជាង១ឆ្នាំ ប៉ុន្តែមានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនជាអ្នកប្រើប្រាស់ ដោយក្រុមហ៊ុនតែងតែនាំយកនូវផលិតផលថែរក្សាសម្ឋស្សដែលជាផលិតផលផ្តាច់មុខពីប្រទេសហុងកុង ជូនមិត្តនារីឲ្យប្រើប្រាស់និងមានប្រសិទ្ធិភាពខ្ពស់។ ជាពិសេសផលិតផលប្រភេទសេរ៉ូមបំប៉នមុខ Serum Rose Gold និង ប្រភេទម៉ាសបិទមុខមួយកញ្ចប់មានបីមុខ Mask Rose Gold 3in1 គឺជាផលិតផលមានសន្ទុះលក់ចេញខ្ពស់ស្ទេីរតែដាច់ស្តុកម្តងៗ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះថ្មីៗនេះក្រុមហ៊ុនបាននាំចូលផលិតផលថ្មីមួយទៀត V10 GoldSuperWhite ជាឈុតពិសេសដែលក្រុមហ៊ុនបានចំរាញ់ពិសេសបំផុតគឺតំរូវតាមស្បែកមុខប្រជាជនកម្ពុជាផ្ទាល់តែម្តង។ ជាហេតុធ្វេីអោយអតិថិជនចាស់និងថ្មី ទន្ទឹងរង់ចាំឈុតពិសេសនេះ ហេីយក្រោយពេលដែលបានសម្ពោធផលិតផលថ្មីនេះភ្លាម ផលិតផល V10 GoldSuperWhite មានសន្ទុះគាំទ្រខ្លាំងលេីសពីការរំពឹងទុករយៈពេលមួយសប្តាហ៍ក្រុមហ៊ុនលក់អស់រហូតដល់ទៅ ២០០០ឈុត ដែលជាចំនួនមិនគួរអោយជឿមួយ។ អ្នកស្រីនាយកប្រតិបត្តិនៃក្រុមហ៊ុមណៃនីប៊ីយូធីឯ.ក ថានេះមិនមែនជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុននោះទេ អ្នកស្រីនឹងបន្តនាំចូលផលិតផលដែលមានគុណភាពនិងមានស្តង់ដាដើម្បីធានាថាផ្តល់ជូនផលិតផលដែលល្អបំផុតជូនដល់អតិថិជន។ ដូច្នេះហើយអ្នកដែលកំពុងស្វែងរកផលិតផលដែលមានស្តង់ដា
July 5, 2019









