- Khmernote Media
- បច្ចេកវិទ្យា
សាធារណៈជនទូទៅបានស្គាល់លោក Jony Ive ជាមេផ្នែក Design ដែលមានគំនិតច្នៃប្រឌិតខ្ពស់ម្នាក់របស់ក្រុមហ៊ុន Apple ដោយកន្លងមកគាត់បានរចនាម៉ូដទូរស័ព្ទ iPhone, iPod និងកុំព្យូទ័រ Mac ជាដើម។ មនុស្សភាគច្រើនមិនបានដឹងទេថា ក្រៅតែពីការងារជាអ្នកច្នៃម៉ូដផលិតផលរបស់ Apple គាត់បានច្នៃរបស់មានតម្លៃជាច្រើនទៀតសម្រាប់ពិភពលោក។ ខាងក្រោមនេះគជាផលិតផល ដែលលោក Jony Ive បានរចនាម៉ូដ៖ ១. ប៊ិច TX2 សម្រាប់ប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យា ២. ទូរស័ព្ទសម្រាប់ទំនាក់ទំនងនៅក្រោមដី ៣. ម៉ាស៊ីនស្វាន ៤. ឡាបូលាងដៃ បង្គន់ សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ និងសណ្ឋាគារលំដាប់ខ្ពស់
July 5, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាអោយឃាត់ខ្លួនកម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាមឃាត់បណ្តោះអាសន្ន។ នេះគឺជា សារមួយព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យមានការគោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា នេះ ឯកឩត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរងចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
July 4, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបនឹងឡើងកាន់តំណែងមិនទាន់បានមួយសប្តាហ៍ផងនោះ បានរកឃើញបញ្ហាប្រឈមមួយដែលធ្វើអោយប៉ះពាលដល់គុណភាពសំណង់ តាមការដ្ឋាននានានៅក្នុងខេត្តទាំងមូល ដោយមានការយកខ្សាច់សមុទ្រ មកឆាលាយគ្នាជាមួយនឹងខ្សាច់កំពង់ស្ពឺ ហើយផ្គត់ផ្គង់អោយការដ្ឋានសំណង់ ដែលពេលនេះលោកអភិបាលខេត្ត តម្រូវអោយក្រុមការងារសិក្សាផលប៉ះពាល់ ជាបន្ទាន់។ គួរបញ្ជាក់ផងដែរថា ខ្សាច់សមុទ្រ និងខ្សាច់ទន្លេរ បឹង ស្ទឹង គឺមានគុណភាពខុសគ្នា ដោយជាទូទៅគេប្រើប្រាស់ខ្សាច់ទន្លេរ បឹង នានាមកធ្វើការងារសំណង់ តែផ្ទុយទៅវិញគេមិនអាចប្រើប្រាស់ខ្សាច់សមុទ្រដែលមានជាតិប្រៃ មកធ្វើការងារសំណង់បានឡើយ ព្រោះជាតិប្រៃទាំងនោះ វាអាចបង្កកើតជាច្រែះ ស៊ីដែកដែលគេធ្វើគ្រឹះ។ ទោះជាយ៉ាងណាក្តី លោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គឺលោក គួច ចំរើន បានបញ្ជាជាបន្ទាន់ដើម្បីសិក្សាលើបញ្ហាមួយនេះ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើង៕
July 4, 2019 - អន្តរជាតិ
ករណីកាត់ដែកបែកផ្លែម៉ូទ័រមុតបំពង់ក បណ្តាលឲ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ចំណុចភូមិ ជ្រោយតាប៉ា ឃុំ គគីរ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ធុល ធឿន ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរ ជាងសំណង់មានទីលំនៅភូមិ-ឃុំកើតហេតុ (ស្លាប់)។ មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានឈ្មោះម៉ៅ វ៉ាន់ណេ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ហៅឲ្យមកជួយធ្វើទ្វារដែកផ្ទះឈ្មោះ យាន វុធ ភេទប្រុស អាយុ
July 4, 2019 - អន្តរជាតិ
ចិន៖ បុរសជាឪពុក និងជាប្តីដ៏មានទំនួសខុសត្រូវខ្ពស់ម្នាក់សុខចិត្តលះបង់មិនព្យាបាលជំងឺមហារីកខ្លួនឯង ដើម្បីទុកប្រាក់សម្រាប់ព្យាបាលជំងឺមហារីកប្រពន្ធ និងកូនស្រីរបស់គាត់។ គ្រួសារអភ័ព្វដែលមានសមាជិកសុទ្ធតែមានជំងឺមហារីកមួយនេះរស់នៅក្នុងខេត្ត Jiangsu ភាគខាងលិចប្រទេសចិន។ បុរសជាប្តីមានឈ្មោះថា Ke Meinan អាយុ ៤២ ឆ្នាំ ហើយគាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកក្រពះតាំងពីឆ្នាំ ២០១៥ មកម្លះ។ ពីរបីឆ្នាំក្រោយមកស្រាប់តែប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Huaying អាយុ ៤៦ ឆ្នាំ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានជំងឺមហារីកសុដន់ម្នាក់ទៀត។ អ្វីដែលកាន់តែអាក្រក់នោះកាលពីពេលថ្មីៗនេះ កូនស្រីវ័យ ១៦ ឆ្នាំ ម្នាក់នៅក្នុងគ្រួសារមួយនេះ ក៏ត្រូវបានគេរកឃើញថា មានជំងឺមហារីកស្បែកធ្ងន់ធ្ងរ និងតម្រូវឲ្យលេបថ្នាំជាប្រចាំផងដែរ ហើយជាមធ្យមនាងត្រូវការប្រាក់ប្រមាណជា ១០,០០០
July 4, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីសាលាក្រុងនិងផ្នែកពាក់ពន្ធ័ បានប្រើគ្រឿងចក្រ ចុះស្ដារអូរ និងប្រឡាយកាយយកសំរាមកកស្ទះនៅស្ពានLVក្នុងសង្កាត់លេខ៤បន្តទៀត ដែលបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញមិនទាន់រួចរាល់។ មន្ត្រីអះអាងថា មានសំរាមច្រើនជាង១០ឡានធំៗហើយត្រូវបានកាយយកចេញពីកន្លែងនេះ និងកំពុងបន្តកាយយកទៀតរហូតដល់អស់ ដើម្បីបើកមុខទឹកអោយហូរចុះក្រោម កាត់បន្ថយការជន់លិចនៅពេលមានភ្លៀង។ សំរាមដែលបានអណ្ដែតលើផ្ទៃទឹកដែលយើងបានឃើញដោយសារការកកស្ទះនៃលំហូរទឹក។ ការកកស្ទះលំហូរដោយសារកាកសំណល់សំរាម ថង់ប្លាស្ទិកដែលបងប្អូនយើងមួយចំនួនបានបោះចោលផ្តេសផ្តាស ហើយលទ្ធផល ចុងក្រោយគឺស្ទះលូ ស្ទះលំហូរទឹក ធ្វើឱ្យទឹកជន់។ មន្ត្រីផ្នែកប្រពន្ធ័លូ អូរ ប្រឡាយថ្លែងថាករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេនៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរឬប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះឬសំណង់ផ្សេងៗលើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀតសាងសង់គ្មានប្រពន្ធ័លូក្រោមដីដោយចាក់ដីលុបបិទផ្លូវទឹកហូរក្នុងនោះក៏មានសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើអោយចរន្តទឹកហូរមិនទាន់ នាំអោយមានការជន់លិច៕ ប្រភព៖ លោក ហ៊ុយ
July 4, 2019 - បច្ចេកវិទ្យា
រដ្ឋាភិបាលថៃគ្រោងនឹងតភ្ជាប់បណ្តាញអ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាលមួយចំនួន ដើម្បីឲ្យប្រទេសមួយនេះមានសេវាអ៊ីនធឺណិតគ្រប់ទីកន្លែងទូទាំងប្រទេសតែម្តង។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃបានបញ្ជាក់ថា សំណើសុំអនុវត្តគម្រោងខាងលើនេះ ត្រូវបានអនុម័តជាផ្លូវការដោយរដ្ឋសភាថៃកាលពីម្សិលមិញនេះ។ ក្នុងគម្រោងបានបង្ហាញថា មានតំបន់ដាច់ស្រយាលចំនួន ២៥,០០០ កន្លែង ដែលនៅមិនទាន់មានសេវាអ៊ីនធឺណិតនៅឡើយទេ ហើយតំបន់ទាំងអស់នោះភាគច្រើនជាតំបន់នៅតាមបន្ទាត់ព្រំដែន។ យោងតាមលោក Chaowalit Limmaneevichitr រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃបានអះអាងថា ការតភ្ជាប់សេវាអ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាលទាំង ២៥,០០០ កន្លែង គឺជាបេសកម្មអទិភាពមួយ ដែលរដ្ឋាភិបាលត្រូវតែសម្រេចឲ្យបាននៅក្នុងឆ្នាំនេះ។ ហើយរហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានជួប និងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឯកជនមួយចំនួនរួចហើយ ជុំវិញការអនុវត្តបេសកម្មតភ្ជាប់អ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាលនេះ។ បើគ្មានអ្វីជាឧបសគ្គទេ យ៉ាងយូរចុងឆ្នាំនេះថៃនឹងមានសេវាអ៊ីនធឺណិតល្បឿនលឿនពេញផ្ទៃប្រទេសហើយ៕ អត្ថបទ៖ ភក្តី
July 4, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បញ្ចេញលោកផែង វណ្ណ ចេញពីមុខតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង។ ក្រោយពីទទួលសេចក្តីសម្រេចនេះ លោក ផែង វណ្ណៈ ក៏បានបង្ហាញអារម្មណ៍ថា៖ “សម្ដេចក្រឡាហោម ស ខេង បានសម្រេចបញ្ចេញ ខ្ញុំបាទពីក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង។ ខ្ញុំបាទសូមគាំទ្រការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ ទោះបីខ្ញុំនៅជាពលរដ្ឋសាមញ្ញក៏ដោយអោយតែខ្ញុំនៅមានដង្ហេីម ខ្ញុំនៅតែបន្តបំរេីប្រជាជននិង ប្រទេសជាតិរបស់ខ្ញុំតាមធនធាននិងលទ្ធភាពដដែល”។ គួររំលឹកថាលោក
July 4, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦ កែងមហាវិថីឈ្នះឈ្នះ សង្កាត់បាក់ខែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6221 បើកបរដោយឈ្មោះ ផែ ផាត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅឡឥដ្ឋតាលាងហេង មានទីតាំងស្ថិតនៅភូមិក្តីចាស់ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានគេចពីយានផ្សេង ហើយចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលឡើងលើសួនទៅដើមស្លា និងបុកស្លាកបង្ហាញមហាវិថីឈ្នះឈ្នះតែម្តង ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំអ្នកបើកបររថយន្តមកធ្វើតេស្តជាតិស្រវឹង និងតេស្តរកសារធាតុញៀន តែពុំមានសារធាតុទាំងពីរនេះក្នុងខ្លួនអ្នកបើកបររថយន្តឡើយ តាមការសន្និដ្ឋានរបស់ផ្នែកជំនាញ គឺរថយន្តខ្វះលក្ខណៈបច្ចេកទេស (ខូចប្រព័ន្ធហ្វ្រាំង)៕
July 4, 2019 - ព័ត៌មានជាតិ
យោងតាមទិន្នន័យពីមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា គិតមកត្រឹមពេលនេះ កុមារដែលកើតមានជំងឺគ្រុនឈាមមានរហូតដល់ ១៤,៤២៣នាក់ ដែលចំនួននេះកើនឡើង៥ដងលើសពីឆ្នាំមុនទៅទៀត។ មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលព្យាបាលកុមារដោយឥតគិតថ្លៃ បានបញ្ជាក់ផងដែរថា ការចូលរួមបរិច្ចាគរបស់លោក លោកស្រី អ្នកនាងកញ្ញា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមកពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជួយសង្គ្រោះកុមារជាច្រើន ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ក្នុងនោះរួមមាន៖ កុមារ ៤៧៦,៦៦០ នាក់ទទួលបានការពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, ៩៧,៥១០នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ និង ១២,៨៧៧នាក់ ត្រូវបានវះកាត់, និងសម្រាលកូនបាន១១២,៧១៣នាក់។
July 4, 2019









