- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-ប្រធានមន្ទីរព័ត៍មានខេត្តព្រះសីហនុថ្លែងថា ក្រោយទទួលបានព័ត៌មាន និងពិនិត្យឃើញម្ចាស់ព្រឹត្តិបត្រឈ្មោះ សីហនុវីលប៉ុស្តិ៍ បោះពុម្ភផ្សាយជាភាសាចិន ដែលមានស្នាក់ការស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់ប្រកាស (អាជ្ញាប័ណ្ណ) អនុញ្ញាតិរបស់ក្រសួងព័ត៌មានលេខ២១៤ ព.មប្រក ចុះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ បានយកស្លាកសញ្ញា ឡូហ្គោ ក្រសួងព័ត៌មានទៅបិតលើកញ្ចក់ផ្នែកខាងក្រោយរថយន្តរួចមក មន្ទីរព័ត៌មានបានចាត់មន្រ្តីអោយចុះទៅបកចេញ និងបានធ្វើការណែនាំ ពន្យល់មិនអោយម្ចាស់ព្រឹត្តិបត្ររូបនោះធ្វើបែបនេះលើកក្រោយទៀតឡើយ។ បើតាមលោកប្រធានមន្ទីរព័ត៍មានខេត្តបញ្ជាក់ថា ស្លាកសញ្ញា ឡូហ្គោ ដែលបានបិតលើកញ្ចក់រថយន្តនេះត្រូវបានមន្រ្តីមន្ទីរព័ត៌មានខេត្តព្រះសីហនុបកចេញនៅវេលាម៉ោង ៤ និង ៣៥ នាទីរសៀលថ្ងៃទី ៣
July 4, 2019 - សិល្បៈ
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គម ដោយមានការចុះផ្សាយព្រោងព្រាតថាតារាសម្តែងកញ្ញា ពេជ្រ ចរណៃ ត្រូវបានគេសម្លាប់និងប្លុងសាកសពចោលក្រោមគល់ស្ពានជ្រោយចង្វារដោយមិនដឹងពីមូលហេតុ ដោយសារតែគំនុំ ឬក៏ស្នេហាត្រីកោណ។ រឿងរ៉ាវនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង និងចង់ដឹងថាការសម្លាប់នេះជារឿងពិតឬក៏យ៉ាងណា។ ក្រោយពីមានការភ្ញាក់ផ្អើលនេះក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការបកស្រាយបំភ្លឺករណីនេះថាសុទ្ធតែជាព័ត៌មានមិនពិត វាគ្រាន់តែជាការថតសំដែងភាពយន្ត ឬស្ពតខ្លីៗរបស់ក្រុម ឬក៏ផលិតកម្មមួយចំនួន ដែលមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធណាបានដឹងមុនឡេីយ។ ក្នុងនោះកញ្ញា ពេជ្រ ចរណៃ ក៏បានធ្វើការបកស្រាយថារូបថតទាំងប៉ុន្មានគឺការថត MV ចម្រៀងបទ “តើរូបបងនេះខុសអ្វី?” ហើយរូបនោះក៏បែកធ្លាយដោយសារតែក្រុមការងារបានថតបង្ហោះ កញ្ញាបន្តថាក្រុមការងារពិតជាខុសដែលមិនបានផ្តល់ដំណឹងជូនអាជ្ញាធរពាក់ព័ន្ធជាមុន។ ដោយកញ្ញា ពេជ្រ ចរណៃ បានសរសេរថា៖ “មកបកស្រាយបំភ្លឺរឿងដែលកំពុងល្បីពេញFb ដែលថាខ្ញុំត្រូវគេសំលាប់ ចង់ដឹងមូលហេតុអ្វីនោះសូមចូលមកស្ដាប់ សូមជួយស៊ែរម្នាក់មួយផង”។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ live
July 3, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអង្គារ ១រោច ខែអាសាឍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្តិការ សហការជាមួយមន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពអង្គរ នគរបាលការពារបេតិកភណ្ឌប្រចាំការខ្នងបារាយណ៍ខាងលិច អាជ្ញាធរភូមិបន្ទាយឈើ បានចុះបង្ការនិងទប់ស្កាត់បទល្មើសករណីកាប់ដើមត្រសេកមួយដើម ស្ថិតនៅខាងត្បូងវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។ ករណីបទល្មើសខាងលើបង្កឡើងដោយប្រជាពលរដ្ឋឈ្មោះ ហ៊ត់ យ៉ន់ មានទីលំនៅត្រង់ចំណុចកើតហេតុ ហើយក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតវត្ថុតាង និងបានហៅជនខាងលើទៅបំភ្លឺនៅស្នាក់ការតំបន់ការពារទេសភាពអង្គរនៃមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីអនុវត្តទៅតាមនីតិវិធី។ អាជ្ញាធរជាតិអប្សរាសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវប៉ះពាល់ដើមឈើក្នុងតំបន់អង្គរឡើយ ព្រោះជាសកម្មភាពល្មើសច្បាប់។ ក្នុងករណីដែលដើមឈើទាំងនោះអាចបង្កផលប៉ះពាល់ដល់ការរស់នៅ ឬផ្ទះសម្បែងរបស់ខ្លួន សុំធ្វើការទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរាដើម្បីធ្វើការត្រួតពិនិត្យក៏ដូចជារកដំណោះស្រាយ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority
July 3, 2019 - សុខភាព
ការគេង ចាំបាច់ណាស់សម្រាប់សុខភាពរបស់យើង ដោយវាជួយឲ្យភ្នែក និងខួរក្បាលយើងសម្រាក និងជួយបង្កើនថាមពលក្នុងខ្លួនឡើងវិញ។ គ្នាយើង ភាគច្រើនក៏បានដឹងដែរថា គេមិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាព ហើយបើមានទម្លាប់ចូលគេងមិនទៀងទាត់ទៀត វាពាក់ព័ន្ធនឹងជំងឺ ៣ មុខ។ ការសិក្សារបស់អាមេរិក រកឃើញថា អ្នកទម្លាប់ចូលគេងមិនទៀងទាត់ ប្រឈមការវិវត្តកើតជំងឺធាត់ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ការសិក្សានេះ អ្នកស្រាវជ្រាវ ផ្ដោតលើបម្រែបម្រួលការគេង ពីមួយថ្ងៃទៅមួយថ្ងៃ ខុសពីការសិក្សាមុនៗ ដែលផ្ដោតលើការគេងមិនគ្រប់គ្រាន់។ ការសិក្សានេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យស្ត្រី Brigham និងសាលាវេជ្ជសាស្ត្រ Harvard នៅក្រុង Boston របស់អាមេរិក។ អ្នកស្រាវជ្រាវ មានអ្នកជំងឺ
July 3, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ីនឹងបញ្ជូនសំរាមជាច្រើនកុងទ័រណឺត្រលប់ទៅកាន់ប្រទេសមួយចំនួននៅតំបន់អឺរ៉ុបវិញ ក្រោយមានជនខិលខូចបាននាំសំរាមទាំងនេះមកចោលនៅឥណ្ឌូនេស៊ី។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន CHANNELNEWSASIA បានឲ្យដឹងថា សំរាមដែលឥណ្ឌូនេស៊ីគ្រោងនឹងបញ្ជូនទៅកាន់អឺរ៉ុបវិញនោះមានចំនួនសរុប ៤៩ កុងទ័រណឺ ហើយសំរាមទាំងនោះសុទ្ធតែជាកាកសំណល់ប្លាស្ទិក និងសំរាមដែលមានជាតិពុលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព និងបរិស្ថាន។ ប្រទេសគោលដៅដែលឥណ្ឌូនេស៊ីគ្រោងនឹងបញ្ជូនសំរាមត្របល់ទៅវិញនោះមានដូចជា បារាំង អូស្រ្តាលី អាមេរិក អាឡឺម៉ង់ និងហុងកុង។ គេនៅចាំបានថាកាលពីខែមុនេះ ឥណ្ឌូនេស៊ីធ្លាប់បានបញ្ជូនសំរាមចំនួន ៥ កុងទ័រណឺត្រលប់ទៅកាន់សហរដ្ឋអាមេរិកម្តងហើយ ហើយឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួននឹងបញ្ជូនសំរាមខុសច្បាប់ចេញពីប្រទេសខ្លួនទាល់តែអស់។ សូមរម្លឹកជូនថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសនៅតំបន់អាស៊ានមួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី សុទ្ធតែបានជួបបញ្ហាដូចគ្នានេះ គឺប្រទេសទាំងនេះបានផ្ញើសំរាមចេញពីប្រទេសខ្លួនជាច្រើនតោនត្រលប់ទៅកាន់ប្រទេសដើមវិញ ហើយប្រទេសដើមរបស់សំរាមទាំងអស់នោះភាគច្រើននៅតំបន់អឺរ៉ុប៕ អត្ថបទ៖ ភក្តី
July 3, 2019 - អន្តរជាតិ
យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថានៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីអគ្គីភ័យឆាបឆេះ នៅក្នុងមណ្ឌលកំសាន្តហ្កាឡាកស៉ី ដែលមានទីតាំងស្ថិតក្នុងភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ដោយបច្ចុប្បន្នសមត្ថកិច្ចចម្រុះ កំពុងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយ៖ ណារ៉ែន
July 3, 2019 - សុខភាព
យោងតាមការចេញផ្សាយរបស់កាសែតវិទ្យាសាស្រ្តអាមេរិក និងគេហទំព័រ Japan Times ដើមសប្ដាហ៍នេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Gunma និងវិទ្យាស្ថានជាតិជំងឺឆ្លង ប្រទេសជប៉ុន បញ្ជាក់ថា ព្រូនជួយបង្កើនមេតាបូលីស រារាំងការឡើងទម្ងន់ ដោយតេស្ដសាកល្បងកណ្ដុរ ២០០ក្បាល ជាមួយរបបអាហារបង្កឲ្យធាត់ខ្លាំង ហើយចាក់បញ្ចូលព្រូនទៅក្នុងពោះវៀន កណ្ដុរមួយចំនួន។ ២៨ថ្ងៃក្រោយមក អ្នកស្រាវជ្រាវ ឃើញថា ព្រូនជួយរារាំងឡើងទម្ងន់កណ្ដុរ ២០% បើធៀបនឹងកណ្ដុរមិនត្រូវបានចាក់បញ្ចូលព្រូន។ លោកសាស្រ្តាចារ្យ Chikako Shimokawa នៅនាយកដ្ឋានសិក្សាផ្នែកប៉ារ៉ាស៊ីត សាកលវិទ្យាល័យ Gunma ប្រាប់កាសែត Japan Times ថា ព្រូនមិនបញ្ចុះទម្ងន់នោះទេ
July 3, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៩នេះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅក្រសួងការពារជាតិ។ ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ យន្តមីន ជាអតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់ថ្នាក់ ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និងតែងតែមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងបណ្តាស្ថាប័នចម្រុះនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។ គួររំលឹកថាឯកឧត្តម យន្ត មីន បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់លោកដែលបណ្តាលអោយមានករណីបាក់រលំអគារមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ដោយទោះបីជាលាលែងពីតំណែងក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ។
July 3, 2019 - PR
ភ្នំពេញថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៩៖ ផាសុកភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយនឹងក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់គឺពិតជាមានសារៈសំខាន់ណាស់ដែលមិនអាចខ្វះបាន។ការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតសុភមង្គលក្នុងក្រុមគ្រួសារគឺតែងតែកើតឡើងកំឡុងពេលញុំាអាហារជុំគ្នា។ ដូច្នេះហើយបន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃលោកអ្នកគួរតែចំណាយពេលដ៏រីករាយញុំាអាហារជាមួយគ្នានៅផ្ទះ។ ដូច្នេះដើម្បីឱ្យលោកអ្នកទទួលបានបែបផែនជីវិតដ៏រស់រវើកបែបនេះក្រុមហ៊ុនអេឡិចត្រូនិក សាមសុង ក៏បានផ្តល់ជូននូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ភាពរីករាយ និងអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃជាមួយនឹងផលិតផលដែលឈានមុខ និងល្អផ្តាច់គេ។ ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង សូមណែនាំ ទូទឹកកកស៊េរីថ្មីដ៏ទំនើប,ឆ្លាតវៃ ដែលលក់ដាច់និងកំពុងពេញនិយមនៅលើទីផ្សារបច្ចុប្បន្នគឺ ទូទឹកកក កកផ្នែកខាងក្រោមរបស់ Samsung។ ហើយក្រុមហ៊ុន សាមសុង ជឿជាក់ថា ទូទឹកកក នេះពិតជាល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការរស់នៅដែលពោរពេញដោយផាសុកភាព និងភាពទាន់សម័យរបស់អតិថិជនទាំងអស់។ សូមបញ្ជាក់ថាទូទឹកកក ដែលកកផ្នែកខាងក្រោមស៊េរីថ្មីនេះបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាពិសេសអស្ចារ្យជាច្រើនដែលពុំធ្លាប់មានលើសផលិតផលទូទឹកកកធម្មតា។ ពេលនេះលោកអ្នកពិតជាចង់ជ្រាបច្បាស់ថាតើវាអស្ចារ្យកម្រិតណាទៅ! សូមមកមើលចំណុចពិសេសៗខាងក្រោមនេះទាំងអស់គ្នា៖ •
July 3, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ ភ្លៀងធ្លាក់មួយមេធំចាប់ពីយប់រហូតមកដល់ជិតថ្ងៃត្រង់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ធ្វើអោយតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុដូចជាផ្នែកខ្លះនៅតាមផ្លូវឯករាជ្យ និងភូមិដ្ឋានពលរដ្ឋខ្លះទៀត បានជន់លិចដោយជំនន់ទឹកភ្លៀង។ មន្ត្រីផ្នែកប្រពន្ធ័លូ អូរ ប្រឡាយថ្លែងថាករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេនៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរឬប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះឬសំណង់ផ្សេងៗលើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀតសាងសង់គ្មានប្រពន្ធ័លូក្រោមដីដោយចាក់ដីលុបបិទផ្លូវទឹកហូរក្នុងនោះក៏មានសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើអោយចរន្តទឹកហូរមិនទាន់ នាំអោយមានការជន់លិច។ ករណីនេះរដ្ឋបាលខេត្តបានធ្វើការដោះស្រាយជាបន្តបន្ទាប់ដោយប្រើវិធានការបច្ចេកទេសកាយបើកផ្លូវទឹកហូរផង និងប្រើវិធានការផ្លូវច្បាប់ទៅលើអ្នករំលោភបំពានមួយចំនួនផង ដើម្បីដោះស្រាយនិងកាត់បន្ថយការជន់លិចពេលមានភ្លៀងខ្លាំង ដោយសង្ឃឹមថាដំណើរការដោះស្រាយទប់ស្កាត់ជំនន់ទឹកភ្លៀងរបស់រដ្ឋបាលខេត្តព្រះសីហនុនឹងទទួលបានលទ្ធផលជាវិជ្ជមាននៅពេលខាងមុខនេះ។ គួរបញ្ចាក់ថាកម្ពុជាបានទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើងក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាមដោយភ្ជាប់និងវិសម្ពាធ (TD) ដែលទើបនិងកើតឡើងនៅខាងកើតកោះហៃណាំ។ ខ្យល់មូសុងនិរតី ខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមានល្បឿនពី 7-10m/s
July 3, 2019









