Khmernote Media
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារតែកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ និងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនអគ្គិសនីកម្ពុជា សហការជាមួយនឹង JICA ធ្វើការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCC មកអនុស្ថានីយ GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាតផ្លូវចំនួន២៤ខ្សែរួមមាន៖ + អនុស្ថានីយអូរបែកក្អម GIS NCC + ផ្លូវលេខ ២៦៥ + ផ្លូវលេខ ២១៨ + ផ្លូវលេខ ២៥៣ + ផ្លូវលេខ ២៣០ + វិថិនេរុហ៍ +

    July 3, 2019
  • អន្តរជាតិ

    មានករណីឃាតកម្មដោយចៅស្រី មានជម្ងឺសរសៃប្រសាទកាប់ជីដូនខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទីល្ងាច នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ ចំណែកឯជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានជម្ងឺសសៃប្រសាទត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់។

    July 3, 2019
  • អន្តរជាតិ

    ចិន៖ ព្រោះតែសេចក្តីស្រលាញ់មនុស្សប្រុសម្នាក់ហ៊ានធ្វើគ្រប់បែបយ៉ាងទៅកាន់មិត្តស្រីរបស់គាត់ ទោះជាគាត់ត្រូវអង្គុយធ្វើជាកៅអីឲ្យនាងអង្គុយពីលើនៅទីសាធារណៈក៏គាត់មិនខ្លាចដែរ។ អត្តសញ្ញាណរបស់បុរសដែលមានការលះបង់ខ្ពស់ចំពោះស្នេហារូបនេះមិនត្រូវបានគេស្គាល់នោះឡើយ ព្រោះថាហេតុការណ៍នេះត្រូវបានគេប្រទះឃើញដោយចៃដន្យ និងត្រូវបានគេលួចថតយកទៅបង្ហោះ និងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ តាមរយៈវីដេអូបានបង្ហាញថា មានបុរសម្នាក់សុខចិត្តអង្គុយចោងហោងនៅទីសាធារណៈដើម្បីឲ្យមិត្តស្រីរបស់គាត់អង្គុយនិយាយទូរស័ព្ទពីលើភ្លៅគាត់។ ទោះជាសកម្មភាពនេះកើតឡើងនៅទីសាធារណៈក្តី តែបុរសជាសង្សាហាក់មិនខ្លាចខ្មាសគេ ឬខ្លាចគេរិះគន់នោះឡើយ។ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមវិញបានបញ្ចេញមតិផ្សេងៗគ្នាដោយអ្នកខ្លះយល់ឃើញថា បុរសជាសង្សាគឺជាមនុស្សល្អម្នាក់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីមនុស្សខ្លួនស្រលាញ់ ហើយគាត់ជាគំរូដ៏ល្អម្នាក់សម្រាប់បុរសផ្សេងទៀតផងដែរ។ យ៉ាងណាក្តី អ្នកខ្លះក៏បានបញ្ចេញមតិថា ស្រ្តីជាសង្សាហាក់ធ្វើជ្រុលបន្តិចហើយ មិនអាណិតបុរសជាសង្សាសោះ អាងតែគាត់ស្រលាញ់ខ្លាំង បានចិត្តហ៊ានធ្វើគ្រប់បែបយ៉ាង។ ចំពោះប្រិយមិត្តវិញ តើយល់ឃើញយ៉ាងណាដែរ? អត្ថបទ៖ ភក្តី

    July 3, 2019
  • អន្តរជាតិ

    យោងតាមការបញ្ជាក់ពី ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា “ដោយមួយរយ:ពេលចុងក្រោយនេះ​ មាន​ Account Facebook ក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយលេីករណីចំនួន​២​ ផ្សេងគ្នាដែលកេីតឡេីងនៅលេីទឹកដីខណ្ឌជ្រោយចង្វារ៖ ១.​ តក់ស្លុត​ ក្រុមថតភាពយន្តមួយក្រុមត្រូវហ្វូងចោរ​ កាប់យ៉ាងសាហាវ​ បន្ទាប់ពីបានអង្គុយលេងស្រូបយកខ្យល់អាកាស​ បន្ទាប់ការថតភាពយន្តចប់​ ២.​ សាកសពកញ្ញា​ ពេជ្រ​ ចរណៃ​ ដែលជាតារាដ៏ស្រស់ស្អាតត្រូវបានគេប្រទះឃេីញនៅគល់ស្ពានជ្រោយចង្វារដោយមិនដឹងពីមូលហេតុ​ ដោយសារតែគំនុំ​ ឬក៏ស្នេហាត្រីកោណ​ ? ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ សូមធ្វេីការបកស្រាយជូនមហាជនអោយបានជ្រាប​ថា​ ករណីទាំងពីរខាងលេីសុទ្ធតែជាព័ត៌មានមិនពិត​ វាគ្រាន់តែជាការថតសំដែងភាពយន្ត​ ឬស្ពតខ្លីៗរបស់ក្រុម​ ឬក៏ផលិតកម្មមួយចំនួន​ ដែលមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធណាបានដឹងមុនឡេីយ​ ហេីយក្រុមនោះក៏មិនដែលបានសុំច្បាប់អនុញ្ញាតិជាមុនឡេីយ​។ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ យេីងខ្ញុំសូមអំពាវនាវអោយមានការកែតំរូវ​

    July 2, 2019
  • សុខភាព

    ពលរដ្ឋខ្មែរយើងមិនតិចទេដែលបាន​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាពនៅតាម​មន្ទីរពេទ្យ​នានានៅប្រទេស​វៀតណាមក្នុងមួយឆ្នាំៗ។ តែបើចូលក្នុងមន្ទីរពេទ្យ​ហើយ គួរប្រុងប្រយ័ត្ន ព្រោះនៅទីនោះសម្បូរបាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំច្រើនណាស់។ ក្នុងការសិក្សា​លើ​អ្នកជំងឺ ២.២៣៣​ នាក់ ក្នុង​មន្ទីរពេទ្យ ១២​ កន្លែង ពី ឆ្នាំ​២០១៧-២០១៨ អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត និង​វៀតណាម រកឃើញ​ថា អ្នកជំងឺ​មានផ្ទុក​បាក់តេរី​ស៊ាំនឹង​ថ្នាំជាច្រើន ដោយមានទាំង​ប្រភេទ​បាក់តេរី Carbapenem-resistant Enterobacteriaceae ដែលស៊ាំ​នឹង​ក្រុមថ្នាំ​បំបាត់ការ​ឈឺចាប់ ប្រើ​ដើម្បី​ព្យាបាល​ការឆ្លងមេរោគ​ធ្ងន់ធ្ងរ។ ក្នុងការសិក្សា អ្នកវិទ្យាសាស្ត្រឃើញមាន​អត្រាខ្ពស់​នៃ​បាក់តេរី​ពោះវៀន​ដែលស៊ាំ​នឹង​ថ្នាំជាច្រើន នៅតាម​មន្ទីរពេទ្យ​នានា។ លោកសាស្ត្រាចារ្យ Hakan Hanberger ដឹកនាំ​ការសិក្សា បញ្ជាក់​ថា “រយៈពេល​កាន់តែយូរ ដែល​អ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ហានិភ័យ​នឹង​កាន់តែ​ខ្ពស់ ដែល​ពួកគេ​ឆ្លង​បាក់តេរី​ស៊ាំ​នឹង​ក្រុមថ្នាំ

    July 2, 2019
  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យផ្ទាល់ តាមការដ្ឋាននានានៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។ គួរបញ្ជាក់ថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ។ ក្នុងការទទួលតំណែងជា អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន គ្រោងនឹងដោះស្រាយ ដោយបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និង បរិស្ថានក្នុងខេត្តកំពុងប្រឈមខ្លាំងទាមទារឱ្យមានដោះស្រាយជាបន្ទាន់។ ឯកឧត្តម

    July 2, 2019
  • ព័ត៌មានជាតិ

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមានករណីទូកនេសាទមួយគ្រឿងបានរសាត់បុកច្រាំងបណ្តាលអោយខូចខាតទាំងស្រុង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចឆ្នេរ Sunset ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មូលហេតុនាំឲ្យករណីនេះកើតឡើងដោយសារតែនៅវេលាម៉ោង​ ២៣:០០នាទី​ ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៩ ទូកបានគាំងស្លាបចក្រ ហេីយម្ចាស់ទូកក៏បានបោះយុតថ្កា រហូតដល់វលាទាបភ្លឺយុតថ្កាមានបញ្ហា​ បណ្តាលអោយទូកបោកជាមួយផ្ទាំងថ្ម​តែម្តង​។ នៅលេីទូកមានតែម្ចាស់ទូកម្នាក់ប៉ុណ្ណោះមានឈ្មោះ ស្រេង ហ៊ា ភេទប្រុសអាយុ២៧ឆ្នាំ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិកោះស្តេច​ ស្រុកបុទុមសាគរ ខេត្តកោះកុង​ មុខរបរនេសាទ។ ករណីខាងលេីមិនបង្កអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ​ ខូចខាតតែឧបករណ៍នៅលេីទូកប៉ុណ្ណោះ​៕ ប្រភព៖ លោក

    July 2, 2019
  • PR

    ភ្នំពេញថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩៖ ប្រម៉ូសិនថែមជូនថ្មីដែលមិនធ្លាប់មានពីមុនមកបានមកដល់ទៀតហើយ និងកាន់តែពិសេសជាងមុនទៅទៀតសម្រាប់រដូវវស្សានេះ! អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនការថែមជូន Battery Pack ដែលមានកម្លាំង 10, 000 mAh ភ្លាមៗនៅពេលជាវស្មាតហ្វូនដ៏ទំនើប និងទាន់សម័យបំផុតស៊េរី Samsung Galaxy A50 ! គួររំឭកផងដែរថាសម្រាប់ស្មាតហ្វូនដ៏ទំនើបទាន់សម័យ Samsung Galaxy A50 រ៉េម 4GB និងមេម៉ូរី 64GB មានតម្លៃ 299 ដុល្លារ ខណៈដែលរ៉េម 6GB និងមេម៉ូរី 128 GB

    July 2, 2019
  • អន្តរជាតិ

    ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយមានករណីបុរសម្នាក់ឡើងលើបង្គោលភ្លើង ដើម្បីលោតសម្លាប់ខ្លួន ព្រោះតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បញ្ជូនភរិយាទៅមន្ទីរពេទ្យសម្រាលកូន។ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាច បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាជនជាតិខ្មែររស់នៅទឹកដីប្រទេសថៃ ក្នុងស្រុកស្រះកែវ ខេត្តស្រះកែវ អាយុ៣០ឆ្នាំ បានឡើងលើបង្គោលភ្លើងដ៏ខ្ពស់ ដើម្បីលោតសម្លាប់ខ្លួនព្រោះតែស្មុគស្មាញរឿងលុយកាក់។ បុរសរូបនេះសម្រេចចិត្តធ្វើបែបនេះក្រោយពេលភរិយាខ្លួនត្រូវបញ្ជូនចូលបន្ទប់ ICU បន្ទាប់ពីសម្រាលបុត្ររួច ដែលត្រូវចំណាយប្រាក់ប្រមាណ៤ម៉ឹនបាត។ ក្រោយពេលទទួលបានការរាយការណ៍សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការកាត់ផ្តាច់ចរន្តភ្លើងតំបន់នោះរយៈពេល២ម៉ោង ទីបំផុតបុរសរូបនោះបានទម្លាក់ខ្លួនចុះមកលើរថយន្តធុនធំ ដែលអាជ្ញាធរត្រៀមសម្រាប់សង្គ្រោះ ហើយសំណាងល្អមិនមានគ្រោះថ្នាក់អ្វីឡើយ។ ស្ត្រីជាភរិយាបានរាយការណ៍ថា បុរសរូបនេះជាជនជាតិខ្មែររត់ឆ្លងដែនដោយពុំមានលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណនោះទេ ដោយគាត់ធ្វើការនៅតំបន់ វ៉ាំងណាំយេន ខេត្តស្រះកែវ ដែលជាហេតុពុំមានក្រដាសសម្រាប់ព្យាបាល និងពិនិត្យសុខភាពត្រឹមត្រូវទៅតាមការកំណត់របស់រដ្ឋ។ ដោយពុំអាចធ្វើអ្វីបាន

    July 2, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះមានការចែករំលែក និងមានការចុះផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមដោយមានការលើកឡើងថា ឃ្លាំងអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាដីរបស់លោកឧកញ៉ា ឌួង ឆាយ ជួលទីតាំងនេះទៅឲ្យគេផ្សេងធ្វើអាជីវកម្មដាក់អេតចាយរំលោភផ្លូវបេតុង ហើយប្រជាពលរដ្ឋធ្វើដំណើរមិនចង់កើត។ ក្នុងនោះផងដែលក៏មានការព្រមានពីសមត្ថកិច្ចមូលដ្ឋានដោយទុកពេល៣ថ្ងៃឲ្យ ឧកញ៉ា ឌួង ឆាយ រើអេតចាយចេញពីចិញ្ចើមផ្លូវផងដែរ។ យ៉ាងណាមិញក្រោយពីទទួលនូវព័ត៌មាននេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានធ្វើការបដិសេធថាទីតាំងនិងឃ្លាំងទាំងនោះគឺមិនមែនជារបស់លោកឡើយ និងសុំឲ្យមានការកែតម្រូវព័ត៌មានដែលនាំឲ្យមានការយល់ច្រឡំ។ ដោយលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់យ៉ាងដូច្នេះថា៖ “យូរៗទៅខ្ញុំដល់ថ្នាក់ទៅធ្វើអេតចាយវិញ ចប់ហ្មង។ អោយតែដីនៅក្នុងតំបន់របស់ខ្ញុំសុទ្ធតែជារបស់ខ្ញុំទាំងអស់រឺយ៉ាងណា? សូមបងៗអ្នកសារព័ត៍មានដែលខ្ញុំតែងតែគោរព និងកោតសសើរជាបញ្ញាវន្ត និងអ្នកមានកំរិតវប្បធម៍ខ្ពស់ ទុកអោយខ្ញុំគោរពបន្តទៀតផងណា។ អាចទាក់ទងសួរខ្ញុំបានតាស ហេតុអ្វីចុះព័ត៍មានគ្មានមូលដ្ឋានគ្រឹះបែបនេះ។

    July 2, 2019