Nissan Auto Tech

ភាគទី ២ ! NISSAN X-TRAIL ជម្រើសក្នុងការចំណាយពេលវេលា ប្រកបដោយគុណភាពខ្ពស់

BY
Khmernote Media
July 6, 2019

NISSAN X-TRAIL គឺជាជម្រើសដ៏ល្អឥតខ្ចោះ ដើម្បីចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្រួសាររបស់អ្នក។ មិនមានភាពតានតឹង, មិនមានភាពតក់ស្លុត, មានតែរូបអ្នក, ដៃគូរបស់អ្នក, ក្មេងតូចៗដ៏គួរឱ្យស្រឡាញ់របស់អ្នក, ផ្លូវ និងដំណើរដ៏សប្បាយរីករាយគ្មានព្រំដែន។

បើមិនជឿនោះទេ លោកអ្នកអាចបន្តអានភាគទី ២ របស់យើងបាន ទាក់ទិនអំពីរថយន្ត Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ដែលនៅក្នុងវគ្គនេះពួកយើងនឹងណែនាំអំពីរបៀបដែលរថយន្តប្រភេទ SUV ពិសេសមួយនេះ ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងលក្ខណៈពិសេសៗល្អឯក។

Nissan X-TRAIL បំពាក់ជាមួយនឹងប្រព័ន្ធកៅអី EZ Flex Seating System ™ (5+2 កៅអី) ធ្វើឱ្យកៅអីខាងក្រោយអាចរុញទៅមុខ ឬថយក្រោយបានតាមចិត្តចង់។ ទ្វារខាងក្រោយបើកបានរហូតដល់ 77ដឺក្រេ ដើម្បីឱ្យអ្នកដំណើរខាងក្រោយងាយស្រួលចេញ ឬចូល ទៅកាន់កៅអីខាងក្រោយ។ ហើយប្រសិនការបើកបររបស់អ្នកត្រូវដាក់អ្នកដំណើរច្រើន កៅអីចំនួន 2 បន្ថែមរបស់វានឹងសាកសមបំផុត។

ប្រសិនបើលោកអ្នកចង់បានចន្លោះធំទូលាយ កៅអីប្រកបដោយភាពច្នៃប្រឌិតរបស់ X-TRAIL អាចបត់ចូលគ្នាបានយ៉ាងងាយស្រួល ដើម្បីផ្តល់ឱ្យអ្នកនូវកន្លែងទំនេររហូតដល់ 1,520 លីត្រ។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: