សង្គម

ពន្យាពេលសិនទៅ អ្នកចង់ទៅលេងសមុទ្រ និងកោះ ព្រោះខ្យល់ខ្លាំង ហើយរលកធំៗទៀត ដោយសាររងឥទ្ធិពលពីព្យុះ

BY
Khmernote Media
July 3, 2019

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិសម្ពាធទាប ដែលកើតនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្តន៍ទៅជាកូនព្យុះទី៤ ឈ្មោះ ម៉ាន់ ហើយព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធវិញនៅពេលឡើងគោក នៅខាងត្បូងប្រទេសចិននៅវេលាយប់ឆ្លងចូលថ្ងៃទី០៥ ខែកក្កដា។

ព្យុះនេះមិនមែនបក់ចូលកម្ពុជានោះទេ តែមានឥទ្ធិពលធ្វើឲ្យខេត្តជាប់តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើនជោគជាំ ទាំងលើដី ទាំងលើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្យធំ ហើយខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើតជាប់ប្រទេសវៀតណាមមានភ្លៀងបន្តធ្លាក់ច្រើន រីឯបណ្តាខេត្តភាគកណ្តាលខាងជើង និងពាយ័ព្យមានភ្លៀងពីតិចទៅបង្គួរ៕

អត្ថបទ៖ សេម

Share This Post: