Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង២៥នាទី មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅក្នុងសង្កាត់អូឡាំពិក តាមបណ្តោយផ្លូវ ១៧៣ ខណ្ឌបឹងកេងកង បណ្តាលអោយខូចខាតផ្ទះទាំងស្រុង០៦ផ្ទះ ក្នុងនោះឃ្លាំងចំនួនមួយ ឆេះរោលខាងក្រោយ ចំនួន០៤ផ្ទះប្រើប្រាស់ឡានទឹកសរុបចំនួន៣៤ឡាន ក្នុងនោះ ឡានស្នងការក្រុង១៨ឡាន ឡានជ្រោយចង្វារ ០៦ ឡានអាវុធហត្ថ ០៤ ឡានកម្ពុជា០១​ និងឡានក្រសួង០៣។ មូលហេតុនៃការឆេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡេីយទេ។ បច្ចុប្បន្នអគ្គិភ័យមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ

    July 2, 2019
  • PR

    ភ្នំពេញថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩៖ ពិតជាអស្ចារ្យខ្លាំងណាស់! នៅពេលនេះលោកអ្នកមិនចាំបាច់ឆ្ងល់ និងតាមដានព័ត៌មានផ្សេងៗដែលបែកធ្លាយតាមពាក្យចចាមអារាមទៀតឡើយ! ស្មាតហ្វូនត្រកូល A ស៊េរីចុងក្រោយ Samsung Galaxy A80 ដែលអតិថិជនទាំងអស់កំពុងរង់ចាំយ៉ាងតក់ក្រហល់បំផុតនោះបានមកដល់ និងដាក់លក់ផ្លូវការក្នុងកម្ពុជាហើយ! ជាក់ស្តែងជាមួយនឹងស្មាតហ្វូនស៊េរីចុងក្រោយ Samsung Galaxy A80 ដែលកំពុងអង្រួនចិត្តអ្នកប្រើប្រាស់នេះបានបំពាក់មកជាមួយនឹងអេក្រង់ពេញតួ New Infinity Display និងការផ្លាស់ប្ដូររចនាបថថ្មីពេញមួយទំហឹងតែម្តងជាមួយនឹងកាមេរ៉ាបង្វិលមុខក្រោយដ៏អស្ចារ្យពោរពេញដោយភាពទាក់ទាញជាទីបំផុត! ទាំងនេះគឺជាចំណុចរសើប និងលេចធ្លាថ្មីបំផុតដែលធ្វើឱ្យ Samsung Galaxy A80 នេះក្លាយជាស្មាតហ្វូនក្នុងដួងចិត្ត និងក្តីស្រមៃរបស់អ្នកប្រើប្រាស់ទាំងអស់នៅពេលនេះ! គួរបញ្ជាក់ផងដែរថា Samsung

    July 1, 2019
  • PR

    អ្នកណាខ្លះចូលចិត្តស៊ីអារម្មណ៍បែប Romantic! អីឡូវនេះទូរស័ព្ទដៃបែប Romantic ដ៏ស្រទន់ បានបង្ហាញខ្លួននៅជាចំពោះមុខលោកអ្នកហើយ នោះគឹជាទូរស័ព្ទដៃម៉ូឌែលថ្មី ត្រកូល Reno បានមកដល់ទៀតហើយ OPPO Reno Sunset Rose ដែលទើបតែប្រកាសលក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ 529$ ប៉ុណ្ណោះ! ក្រោយពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគុំតន្រ្តីដ៏កក្រើក I can see your voice special concert by OPPO កាលពីយប់មិញនេះ នៅផ្សារទំនើប AEON SEN

    July 1, 2019
  • អន្តរជាតិ

    សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងកែច្នៃ ដំឡើង រថយន្តគ្មានច្បាប់ ចង្កូតស្ដាំ គ្មានពន្ធ ស្ថិតនៅក្នុងភូមិដំណាក់កកោះឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ ម្ចាស់ទីតាំងមានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្ដាល។ ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចដកហូតរថយន្តម៉ាក NISSAN DiESAlL ចំនួន ០៦គ្រឿង ទំងន់ ៥តោន រថយន្តចង្កូតស្ដាំ (គ្មានពន្ធ) ក្នុងនោះមានពណ៌ទឹកប្រាក់ ចំនួន២គ្រឿង និងពណ៌ស ចំនួន៤គ្រឿង តំឡើងទ្រុងរួចចំនួន

    July 1, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយបង្ហាញនូវករណី បុរសវ័យកណ្តាលម្នាក់ធ្វើដំណើរដោយម៉ូតូអាសង់ បានឈ្លោះប្រកែកជាមួយនឹងម្ចាស់រថយន្តមានគណនីហ្វេសប៊ុកឈ្មោះ You Long ដោយបុរសដែលជិះម៉ូតូបានឈប់រង់ចាំស្តុបបត់ឆ្វេង ប៉ុន្តែបែរជាធ្វើការឈប់ចាំស្តុបនៅកណ្តាលផ្លូវធ្វើឲ្យរថយន្តត្រូវឆ្លងភ្លើងខៀវមិនអាចទៅមុខរួច។ ឃើញដូច្នេះម្ចាស់រថយន្តក៏បានធ្វើការចុចស៊ីផ្លេដើម្បីឲ្យសុំឲ្យ​ម៉ូតូចៀសផ្លូវប៉ុន្តែម្ចាស់ម៉ូតូមិនបានចៀសចេញទេ ថែមទាំងបានប្រកែកឈ្លោះទាស់ទែងគ្នាជាមួយនឹងម្ចាស់រថយន្ត។ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ You Long បានសរសេររៀបរាប់ថា៖ “បើមិនចេះច្បាប់ចរាចរណ៍ ឬមិនគោរពច្បាប់ចរាចរណ៍​ទេ មិនគួរណាធ្វើដំណើរ ឬប្រើរថយន្តតូចធំលើ​ផ្លូវទេ វាអាចគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃក៏ថាបាន។ មិនដឹងថា​ត្រូវវាចាយ៉ាងណាអោ​យល្អ លោក អ​ស់​លោក ​កំពូល​មនុស្ស ខំ ព​ន្យ​ល់​ប្រាប់​ហេី​យ នៅប្រកែកថា​ខ្លួនឯ​ង​ត្រូវទៀ​ត គាត់ថាគាត់បត់ឆ្វេងឥឡូវភ្លើងក្រហម គេមិនទាន់ឲ្យទៅ ហើយ​យេី​ងប្រញាប់ទៅណា ហាហា អស់អីនិយាយហ្មង តើមនុស្សបែបនេះមានប៉ុន្មាននាក់ទៀ​តលើលោកនេះ”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភព៖

    July 1, 2019
  • អន្តរជាតិ

    ថ្មីនេះផ្ទុះការចែកំលែកមួយពេញបណ្តាញសង្គមថៃដោយស្ត្រីម្នាក់មានវ័យប្រមាណ៤៥ឆ្នាំ លោតសម្លាប់ខ្លួនពីជាន់ទី១២ នៃអគារ Platinum Fashion Mall។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយគេបានប្រទះឃើញសាកសពស្ត្រីម្នាក់នៅពីមុខផ្សារទំនើប Platinum Fashion Mall ដោយសង្ស័យថាធ្វើអត្តឃាតខ្លួនឯងលោតពីទីខ្ពស់មក។ ស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះថា ខេរីកា មង្គលចារឿនឡាប អាយុ ៤៥ឆ្នាំ មុខរបរជាអ្នកលក់ខោអាវ មានទីលំនៅស្ថិតនៅតំបន់ ក្លងសាន ក្រុងបាងកក ប្រទេសថៃ។ តាមរយៈការរាយការណ៍បានប៉ាន់ស្មានថាស្ត្រីរូបនេះបានធ្លាប់ពីលើអគារខ្ពស់ ដោយគេបានរកឃើញស្បែកជើងមួយគូនៅឯមាត់ទ្វាចេញ ជាន់ទី១២ នៃផ្សារ Platinum Fashion Mall។ ប៉ូលីសពុំទាន់អាចប្រាប់មូលហេតុច្បាស់លាស់នៅឡើយទេ ដោយសន្មតជាបឋមថានាងអាចសម្លាប់ខ្លួនព្រោះតែជួបវិបត្តិខាងផ្នែកសេដ្ឋកិច្ច

    July 1, 2019
  • សុខភាព

    ក្មេង​កាលណា​​ម៉ឹម​ទឹកដោះ​គោ ញ៉ាំ​ចំណី​អាហារ ឬ​អ្វី​មួយ​ចូល​ក្នុង​ពោះ​មាន​ប្រតិកម្ម នោះ​ច្បាស់​ជា​អាលែកហ្ស៊ី​ជាមួយ​អាហារ​ទាំង​នោះ​ហើយ បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ កូន​តូច​ងាយ​នឹង​ខ្វះ​អាហារូបត្ថម្ភ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគសញ្ញា​ក្មេង​អាលែកហ្ស៊ី​អាហារ មាន​សញ្ញា​ជាច្រើន​ដែល​យើង​អាច​សម្គាល់​បាន​ថា កូន​អាលែកហ្ស៊ី​ជាមួយ​ចំណី​អាហារ​ណាមួយ​ដែល​យើង​ឲ្យ​ញ៉ាំ ឬ​អាលែកហ្ស៊ី​ជាមួយ​​ម្សៅ​ទឹកដោះគោ​ដែល​គេ​ម៉ឹម។ – ក្អែ​ញឹក​ញាប់ – ក្អួត – ឈឺពោះ – ហើមពោះ – រាករូស – ហត់ ពិបាក​ដក​ដង្ហើម – រមាស់​ស្បែក – ហើមមុខមាត់​ បបូរមាត់ អណ្តាត

    July 1, 2019
  • សុខភាព

    ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ មិន​ត្រឹម​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​នោះ​ទេ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រយៈពេល​យូរ ងាយ​នឹង​កើត​ដំបៅ​ជើង ប្រសិន​បើ​មាន​ការ​មុត ឬ​ដាច់​ដោច​នៅ​តំបន់​នោះ ដែល​ករណី​ខ្លះ​ឈាន​ដល់​កាត់​ជើង​ចេញ​ក៏​មាន ដើម្បី​កុំ​ឲ្យ​ដំបៅ​នោះ​រាល​ដាល​ខ្លាំង​ឡើង។ ហេតុអ្វី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​មាន​ដំបៅ​ជើង? បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​សំខាន់ ៣ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដំបៅ​ជើង។ ១- ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​ប្រែប្រួល កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ ធ្វើឲ្យ​​ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​​វិញ្ញាណ​ជើង​ទាំង​សង​ខាង ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ឈឺ​ចាប់ ជួនកាល​អាច​មាន​អារម្មណ៍​ដូច​ជា​មាន​ស្រមោច​វារ បន្ទាប់​មក​ទៀត​ជើង​អ្នក​ជំងឺ​អាច​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​រឹប​​ដោយ​ស្បែក​ជើង​ចង្អៀត។ ២- ស្ទះ​សរសៃ​ឈាម កើត​ជំងឺ​ទឹនោម​ផ្អែម​យូរ​ឆ្នាំ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​អ្នក​ជំងឺ ស្ទះ ក្រិន

    July 1, 2019
  • សង្គម

    បងប្អូននៅចាំព្រឹត្តិការណ៍ ក្រមាវែងជាងគេលើពិភពលោក បំបែកឯតទគ្គកម្ម បានដែរឬទេ? គិតមកទល់ពេលនេះគឺអស់រយៈពេល១ឆ្នាំហើយដែលខ្មែរយើងបានទទួលបញ្ជី ឯតទគ្គកម្មពិភពលោក ដោយការត្បាញក្រមា១០០០ម៉ែត្រ គិតចាប់តាំងពីថ្ងៃទី១ កក្កដា​ ឆ្នាំ២០១៨។ រំលឹកឲ្យដឹងផងដែរថា កម្មវិធីមួយនេះបានផ្តួចផ្តើមឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» ដោយបានជ្រើសរើសទីតាំងវាលព្រះមេរុក្បែរព្រះបរមរាជវាំង សម្រាប់រៀបចំឲ្យមានការត្បាញក្រមាខ្មែរ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ

    July 1, 2019
  • រថយន្ត

    រថយន្ត Hybrid ឬជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីទាំងអស់នឹងតម្រូវឲ្យបំពាក់នូវម៉ាស៊ីនក្លែងក្លាយមួយ ដើម្បីបង្កើតឲ្យមានសំឡេងខ្លះនៅក្នុងពេលបើកបរ ជាពិសេសគឺនៅពេលបើកបរក្នុងល្បឿនយឺតៗតែម្ដង។ ការសម្រេចមួយនេះត្រូវបានធ្វើឡើងដោយស្ថាប័នទទួលបន្ទុកផ្នែកត្រួតពិនិត្យសុវត្ថិភាពយានយន្តរបស់ប្រទេសអង់គ្លេស ហើយក្រុមហ៊ុនផលិតរថយន្តទាំងអស់ត្រូវតែអនុវត្តតាមសេចក្តីណែនាំនេះចំពោះការផលិតរថយន្ត Hybrid ស៊េរីថ្មីរបស់ពួកគេទាំងអស់។ គេបានរកឃើញថា ជាទូទៅរថយន្តដើរដោយថាមពលអគ្គិសនីទាំងអស់ តែងមានសំឡេងស្ងាត់ល្អ ហើយបើបើកកាន់តែយឺតគឺសំឡេងកាន់តែស្ងាត់រហូតធ្វើឲ្យអ្នកថ្មើរជើងលើដងផ្លូវមិនអាចស្ដាប់ឮថាមានរថយន្តមកជិតពួកគេនោះទេ ហើយក្នុងស្ថានភាពនេះវាអាចបង្កឲ្យមានគ្រោះថ្នាក់សម្រាប់ក្រុមអ្នកថ្មើរជើងផងដែរ។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់នេះទើបគេតម្រូវឲ្យមានការបំពាក់នូវម៉ាស៊ី​នក្លែងក្លាយមួយ ដើម្បីបញ្ចេញសំឡេងនៅពេលរថយន្តបើកបរក្នុងល្បឿនតិចជាង ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមបញ្ជាក់ថា ការសម្រេចខាងលើនេះនឹងក្លាយជាច្បាប់សម្រាប់អនុវត្តក្នុងប្រទេសអង់គ្លេស ហើយក្រុមហ៊ុននៅក្នុងប្រទេសផ្សេងៗក៏អាចអនុវត្តតាមបានផងដែរ ប្រសិនបើពួកគេគិតថាវាចាំបាច់៕ អត្ថបទ៖ ភក្តី

    July 1, 2019