សង្គម

Challenge ថ្មីពី ក្រុមយុវជនសំរាម ដើម្បីទីក្រុងស្អាត! អត់ប្រើប្រាស់សម្ភារៈប្លាស្ទីកពេញមួយខែកក្កដា តើបងប្អូនណាហ៊ាន Challenge អត់?

BY
Khmernote Media
July 2, 2019

បើនិយាយដល់ក្រុម យុវជនសំរាម បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់មិនខាន ព្រោះក្រុមនេះបានជួយសង្គមជាច្រើនជាពិសេសគឺការសម្អាតបរិស្ថាននៅប្រឡាយទឹកបងត្របែកតែម្តង។ ក្រុមយុវជនសំរាមមានសមាជិកជាច្រើននាក់ម្នាក់ៗសុទ្ធសឹងតែមានទឹកចិត្តមុះមុតរឹងមាំ មិនបោះបង់គោលជំហរនោះឡើយ។

ជាក់ស្តែងថ្មីៗនេះសមាជិកម្នាក់ក្នុងក្រុម យុវជនសំរាម ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ពូ ឈីវ បានបង្ហោះពី Challenge ថ្មី ដោយរៀបរាប់ថា «តោះលេង Challenge នេះជាមួយពូឈីវ ពេញមួយខែកក្កដានេះ យើងកុំប្រើសម្ភារៈប្លាស្ទីកឲ្យសោះ។ តោះខ្លាចអី!»៕ សង្កេតឃើញមានបងប្អូនជាច្រើនចាប់អារម្មណ៍ ប៉ុន្តែចំពោះការចូលរួម Challenge នេះយើងពុំដឹងថាអាចទទួលបានជោគជ័យឬក៏អត់នោះឡើយ តែសង្ឃឹមថានឹងមានការគាំទ្រព្រោះវាជាចំណែកមួយជួយឲ្យបរិស្ថានស្អាត។ ខ្លាចអី! សាកល្បងទាំងអស់គ្នា៕

Share This Post: