ខ្មែរណូត

ស្វែងរក

  • សង្គម

    សមត្ថកិច្ចប្រកាសរកសាច់ញាតិ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវគេសម្លាប់យកសពទៅដុតចោល នៅបាក់ខែង បន្សល់ទុកអង្កាំរូបតោមាស ក្បែរខ្លួន

    BY Khmernote Media June 30, 2019
    សមត្ថកិច្ចប្រកាសរកសាច់ញាតិ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវគេសម្លាប់យកសពទៅដុតចោល នៅបាក់ខែង បន្សល់ទុកអង្កាំរូបតោមាស ក្បែរខ្លួន

    បើតាមសេចក្តីប្រកាសរបស់នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ មុននេះបន្តិចបានអោយដឹងថា មានករណីឃាតកម្មមួយបានកើតឡើងនៅចំនុចផ្លូវលំ ស្ថិតក្នុងភូមិបាក់ខែង ឃុំបាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការយកសពទៅដុតចោល ហើយមកទល់នឹងពេលនេះសពនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ សេចក្តីប្រកាសនោះបានបន្តអោយដឹងទៀតថា សាកសពដែល ត្រូវបានជនល្មើសសម្លាប់នោះមាន ភេទស្រី អាយុចន្លោះ ពី១៥ទៅ ១៨ឆ្នាំ ហើយមានផ្ទៃពោះអាយុប្រហែល៨សប្តាហ៍ទៀតផង ដោយការរឹតកសម្លាប់ រួចយកទៅដុតចោល។

    សម្ភារៈបន្សល់ទុកនៅកន្លែងកើតហេតុមាន អង្កាំខ្សែរដៃរូបតោក្បាលនាគ ពណ៌ទឹកមាសចំនួនមួយ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបាត់ កូនឬសាច់ញាតិសូមធ្វើការទំនាក់ទំនងសមត្ថកិច្ចដែលមានលេខទូរស័ព្ទដូចខាងក្រោមៈ

    ១-លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា អនុប្រធាននាយកដ្ឋាន ០១២ ៨៥៥៧១៤, ០៩៦ ៨៨៨៦៦៦០
    ២-លោកវរសេនីយ៍ឯក តូង ឆុង អនុប្រធាននាយកដ្ឋាន ០១១ ៨៥៨១០៣

    Share This Post:
    MPO4D jitutoto mpo4d Mpoplay