សង្គម

កុំចេះតែហ៊ាន! បង្ហោះរូបធ្វើទារុណកម្មសត្វកំប្រុកដែលលួចស៊ីទុរេន ពេលនេះកំពុងត្រូវបានគេចេញប្រកាសតាមចាប់ខ្លួន

BY
Khmernote Media
June 28, 2019

ថ្មីៗនេះ មានករណីបុរសម្នាក់ធ្វើទារុណកម្មសត្វកំប្រុកដោយចងព្យួរត្រដាងដៃជើង និងយោងផ្លែទុរេនដ៏ធំមួយបង្កក្តីខឹងសម្បារជាខ្លាំងដល់មហាជន។ រឿងរ៉ាវទាំងនេះគឺបានកើតឡើងនៅឯប្រទេសថៃក្រោយបុរសរូបនោះបានបង្ហោះរូបទារុណកម្មព្រៃផ្សៃចំពោះសត្វកំប្រុកនេះជាមួយសារថា «តើគួរដាក់ទោសវាយ៉ាងម៉េចល្អ? ចោរលួចស៊ីទុរេន ចាប់បានហើយ»។

ផ្ទុយពីការទទួលគាំទ្រនៃការដាក់ទោសចំពោះសត្វកំប្រុកតូចនេះ មហាជនបែរជាបញ្ចេញក្តីខឹងសម្បាររហូតដល់មានទំព័រដែលមានឈ្មោះថា WATCHDOG THAILAND ដែលជាក្រុមឃ្លាំមើលសត្វព្រៃ និងការប្រព្រឹត្តទង្វើខុសច្បាប់ចំពោះសត្វ បានចេញសេចក្តីព្រមានតបទៅរូបគេវិញថា «តើគួរដាក់ទោសយ៉ាងម៉េចល្អ ចំពោះជនដែលធ្វើទង្វើព្រៃផ្សៃបែបនេះដាក់សត្វព្រៃ?»។ ក្រោយមកខាងក្រសួងអភិរក្ស និងការពារសត្វព្រៃនៃប្រទេសថៃ ក៏បានចេញប្រកាសចាប់ខ្លួនបុរសខាងលើ ដើម្បីធ្វើការសាកសួរ និងណែនាំ៕

Share This Post: