- Khmernote Media
- បច្ចេកវិទ្យា
ទោះមិនទាន់ចេញលក់ជាផ្លូវការមែន តែរូបរាង និងគុណសម្បត្តិរបស់ទូរស័ព្ទ iPhone 11 ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តួយ៉ាងសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានចុះផ្សាយថា មានស្រោមសម្រាប់ដាក់ទូរស័ព្ទ iPhone 11 ជាច្រើនត្រូវបានគេរចនាឡើងរួចជាស្រេច ដើម្បីទុកលក់នៅពេលដែលទូរស័ព្ទចេញលក់ជាផ្លូវការ។ តាមរយៈរូបភាពដែលគេទទួលបាននោះបានបង្ហាញថា iPhone 11 នឹងធ្វើការផ្លាស់ប្តូរប្រភេទរន្ធបញ្ចូលថ្មរបស់ខ្លួនដោយរចនានូវរន្ធប្រភេទ Lightning ដែលត្រូវប្រើជាមួយនឹងខ្សែបញ្ចូលថ្មប្រភេទ USB-C ហើយវាក៏ដូចគ្នាទៅនឹងរន្ធ និងខ្សែបញ្ចូលថ្មរបស់ iPad Pro ផងដែរ។ ក្រៅតែពីផ្លាស់ប្តូរកន្លែងបញ្ចូលថ្មនេះ ស្រោមសម្រាប់ដាក់ទូរស័ព្ទដែលកំពុងទទួលបានការចាប់អារម្មណ៍នេះក៏បានបង្ហាញផងដែរថា កាមេរ៉ាមុខរបស់ iPhone 11 ក៏មានការរចនាថ្មីដែរគឺកាមេរ៉ាមុខរបស់ iPhone 11
June 27, 2019 - PR
ដំណឹងពិសេសអស្ចារ្យ សម្រាប់ប្អូនៗទាំងអស់ ក្រុមហ៊ុន ហ្វ្រេសស៊ី នឹងចែក Freshy Yogurt ដល់ប្អូនៗទាំងអស់ដែលអញ្ជើញទៅផ្សារទំនើប អ៊ីអនទី២ ក្នុងកម្មវិធី Hero Kid World ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩នេះ។ Freshy Yogurt ជាប្រភេទទឹកដោះគោមានរសជាតិឈ្ងុយ ឆ្ងាញ់។ ញ៉ាំ FRESHY YOGURT ទទួលបានកាលស្យូមពីទឹកដោះគោ ប៉ូវឆ្អឹង ជួយឲ្យលូតកម្ពស់បានល្អ។ ញ៉ាំ FRESHY YOGURT សម្រួលដល់ក្រពះពោះវៀន ល្អសម្រាប់កុមាររើសចំណីអាហារ។ ញ៉ាំ FRESHY
June 26, 2019 - PR
កាន់តែប្លែក កាន់តែថ្មីទៀតហើយ នេះជាឱកាសល្អណាស់សម្រាប់បងប្អូនទទួលបានលុយសុទ្ធភ្លាមៗផុយៗ ហើយមិនចាំបាញ់ចំណាយលុយកាក់ឡើយ។ បងប្អូននៅទីណា កន្លែងណាក៏ដោយក៏អាចតេចូលលេងបានគ្រប់ៗគ្នាដោយសេរីដែរ។ កម្មវិធីដ៏អស្ចារ្យមហាងាយឈ្នះលុយសុទ្ធផុយៗរបស់ភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង គឺកម្មវិធីBOOSTRONG តេឈ្នះលុយ ដែលកម្មវិធីនេះស្ថិតនៅក្នុងកម្មវិធីប្រគំតន្ត្រីប្រចាំសប្ដាហ៍ស្ថានីយ៍ទូរទស្សន៍ហង្សមាសHDtv រៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង៨យប់តទៅ។ កម្មវិធីឈ្នះលុយសុទ្ធផុយៗនេះអនុញ្ញាតឲ្យបងប្អូនគ្រប់វ័យ គ្រប់ទីកន្លែងអាចតេចូលហើយប្រាកដជាមានឱកាសឈ្នះលុយភ្លាមៗ និងអាចឈ្នះដល់ទៅមាសសុទ្ធ ១តំឡឹងផងដែរ។ កម្មវិធីដ៏មហាងាយឈ្នះលុយនេះគ្រាន់តែតម្រូវឲ្យបងប្អូនមានកំប៉ុងប៊ូសស្ត្រងនៅក្នុងដៃពេលតេចូល ហើយជ្រើសរើសប្រអប់សំណាងដែលអ្នកគិតថាមានមេដាយមាស ប៊ូសស្ត្រង ជាការស្រេច។ ឲ្យតែបានមេដាយមាសគឺដឹងថាប្រកដជាបងប្អូនទទួលបានលុយសុទ្ធហើយ ហើយបើសំណាងល្អអាចឈ្នះមាសសុទ្ធ១តំឡឹងទៀតផង។ កន្លងមករៀងរាល់សប្ដាហ៍នេះតែងមានអ្នកឈ្នះលុយសុទ្ធផុយៗជាច្រើនអ្នក ជាច្រើនលានរួចមកហើយ ដែលពួកគាត់តេបងគ្រប់ទិសទីទាំងបណ្ដាលខេត្តក្រុងទូទាំងប្រទេស។ ដូចនេះសូមបងប្អូនរង់ចាំតេចូលឈ្នះលុយសុទ្ធផុយទាំងអស់គ្នាតាមរយៈទូរទស្សន៍ហង្សមាសHDtv និងតាមហ្វេសប៊ុកផេក Boostrong កុំបីខានដើម្បីឈ្នះលុយសុទ្ធឲ្យបានគ្រប់ៗគ្នា។ ***លេខទូរស័ព្ទនឹងប្រកាសក្នុងការផ្សាយផ្ទាល់ពេលកម្មវិធីមហាងាយឈ្នះលុយនេះចាប់ផ្ដើម។
June 26, 2019 - អន្តរជាតិ
កាលពីថ្ងៃអង្គារនេះ តារាទូរទស្សន៍អាមេរិក និងជាសហគ្រិន វ័យ៣៨ឆ្នាំ នាង Kim Kardashian បានប្រកាសនូវខោអាវក្នុងរឹបរាងថ្មីរបស់ខ្លួន ដែលមានម៉ាកឈ្មោះថា Kimono។ យ៉ាងណាមិញឈ្មោះ ខោអាវក្នុងKimono របស់នាងKim Kardashianនេះ ត្រូវបានជនជាតិជប៉ុនសម្តែងការមិនពេញចិត្តជាខ្លាំងដោយអះអាងថា នាងKim Kardashian បានប្រើប្រាស់ឈ្មោះ Kimono គឺមិនមានការគោរពចំពោះសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន គីម៉ូណូ (Kimono) ដែលជាសម្លៀកបំពាក់ប្រពៃណីជប៉ុនមានតាំងពីសតវត្យទី១៥ មកម្ល៉េះ។ គីម៉ូណូ (Kimono) ត្រូវបានគេចាត់ទុកថាជាសម្លៀកបំពាក់ជាតិរបស់ប្រទេសជប៉ុន ដោយបច្ចុប្បន្នវាត្រូវបានពាក់នៅក្នុងឱកាសពិធីបុណ្យជាតិ និងកម្មវិធីពិសេសៗ។ ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Yuka Ohishi បានថ្លែងប្រាប់សារព័ត៌មាន BBC
June 26, 2019 - សង្គម
មុននេះយោងតាមគណនីហ្វេសប៊ុកលោក ធន ម៉េងហ៊ាង បានឲ្យដឹងថា មានលោកតាវ័យចំណាស់ម្នាក់ ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានមកលេងកូនប្រុស ដែលធ្វើការជានគរបាលនៅក្រុងភ្នំពេញ តែរកកន្លែងកូនធ្វើការមិនឃើញក៏វង្វេងដើរមកមហាវិទ្យាល័យទន្តវទនសាស្រ្ដ នៃវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ នេះបើយោងតាមប្រភពបានឲ្យដឹងថា៖ “សូមជួយស៊ែរផងបងប្អូន និង បន្តជួយផ្សព្វផ្សាយព័ត៍មាននេះផង នៅវេលាម៉ោងប្រហែល ២:០០រសៀលនេះ មានលោកអ៊ុំប្រុសឈ្មោះ គឹម ម៉ាន់ អាយុ ៦៣ឆ្នាំ ផ្ទះគាត់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកលេងកូនប្រុសគាត់នៅភ្នំពេញ ហើយកូនប្រុសគាត់ឈ្មោះគឹម ទ្រី ជានគរបាលខណ្ឌដូនពេញ។ ដោយសារលោកអ៊ុំរកកន្លែងធ្វើការរបស់កូនប្រុសលោកអ៊ុំមិនឃើញ គាត់បានដើរចូលមកក្នុងបរិវេណមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គាត់គិតថានេះជាកន្លែងធ្វើការរបស់កូនប្រុសគាត់។ ដូច្នេះបើបងប្រុស គឺម
June 26, 2019 - PR
កម្មវិធីដ៏ពិសេសមួយនេះបានបង្កើតឡើងដោយ ផ្ទះមេគង្គ ដែលជាផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដើម្បីផ្តល់ឱកាសដល់កូនខ្មែរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនជាមួយរង្វាន់ប្រាក់លាន ក្រោមប្រធានបទ “ទេពកោសល្យខ្ញុំ” ហើយបងប្អូនអាចចូលរួមប្រកួតបានដោយសេរី។ ក្នុងការប្រកួតប្រជែងនេះដែរ គឺតម្រូវអោយបេក្ខជន បេក្ខនារី ទាំងអស់ធ្វើការថតវីដេអូសកម្មភាពគូរគំនូររបស់ខ្លួន ជាលក្ខណៈ Time-laps (វីដេអូលឿន) ដែលអាចមានរយៈពេលយូរបំផុត ៣នាទី កន្លះ រួចផ្ញើវីដេអូគំនូរមកកាន់ ផ្ទះមេគង្គ ដើម្បីធ្វើការប្រកួតប្រជែង ជាការស្រេច។ បេក្ខជន បេក្ខនារីទាំងអស់តម្រូវឲ្យធ្វើការចុះឈ្មោះសម្រាប់ការប្រកួតប្រជែងនេះ។ វិដេអូគំនូរទាំងអស់ត្រូវបានគណៈកម្មការធ្វើការវាយតំលៃនិងដាក់ពិន្ទុ ជាមួយការផ្តល់ពិន្ទុពីអ្នកលេង Facebook ទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ហើយប្រាក់រង្វាន់សម្រាប់ជ័យលាភីមានដូចតទៅ៖ – ជ័យលាភីលេខ១
June 26, 2019 - PR
ក្រុមហ៊ុន Vivo នឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនចុងក្រោយបំផុត (cutting-edge innovations) ចុងក្រោយបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) នៅក្នុងទីក្រុងស៊ាងហៃនៅក្នុងឆ្នាំ 2019 នេះដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការចែកចាយនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៅក្នុងសករាជនៃបច្ចេកវិទ្យា 5G របស់ខ្លួននោះ។ នៅក្នុងយុទ្ធសាស្រ្តនៃពាក្យថា “Intelligent Connectivity” ក្នុងព្រឹត្តិការណ៍ MWC នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏ធ្វើការបង្ហាញនូវឧបករណ៍ឆ្លាតវៃជាច្រើនរបស់ខ្លួន និងកម្មវិធីដែលដំណើរការនូវបច្ចេកវិទ្យា 5G រួមជាមួយនឹងបច្ចេកវិទ្យាថ្មីជាច្រើនទៀតដែលនេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះក្នុងការពង្រឹងទៅលើបទពិសោធន៍ជំនាន់មុនព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការពន្លឿនទៅលើភាពច្នៃប្រឌិតជាច្រើនទៅលើឧបករណ៍ឆ្លាតវៃ
June 26, 2019 - បច្ចេកវិទ្យា
កាលពីដើមខែកន្លងទៅ ក្រុមហ៊ុន OPPO បានបញ្ចេញវីដេអូខ្លីមួយ ដែលបង្ហាញពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ហើយថ្ងៃនេះOPPO នឹងបញ្ចេញបច្ចេកវិទ្យានេះនៅក្នុងពិពណ៌ MWC Shanghai។ OPPO បានឲ្យដឹងថា ខ្លួនចាប់ផ្តើមស្រាវជ្រាវបច្ចេកវិទ្យានេះតាំងពីឆ្នាំ២០១៧ ហើយបានចាប់ផ្តើមធ្វើអភិវឌ្ឍន៍កាលពីខែឧសភា ឆ្នាំ២០១៨។ កាមេរ៉ាបង្កប់ក្រោមអេក្រង់ទាមទារឲ្យកាមេរ៉ាដែលប្រើនោះមានទំហំ sensor ធំ, aperture ធំ និងកំរិត pixel ធំផងដែរ។ ឧបសគ្គមួយចំនួនចំពោះការបង្កប់កាមេរ៉ាក្នុងអេក្រង់ដែលត្រូវជួបប្រទះនោះគឺថា រូបភាពដែលថតដោយកាមេរ៉ាអាចជ្រុះសាច់រូបភាពខ្លះដូចមានពណ៌អាចខុសធម្មជាតិ មានចំណាំងផ្លាតពីអេក្រង់ និងពន្លឺចូលខ្សោយជាដើម ដោយសារតែពន្លឺត្រូវឆ្លងកាត់អេក្រង់ ហើយទើបរត់ទៅរកកាមេរ៉ា។ បើទោះបីជាមានកាមេរ៉ាបង្កប់ខាងក្រោមមែន ប៉ុន្តែអេក្រង់ ដែលក្រាលពីលើនោះនៅតែអាចប៉ះបញ្ជាបានដដែល ហើយមានផ្ទៃលាតដល់គែម និងមិនមានក្បាលឆក ឬកាមេរ៉ាហូតចុះឡើងឡើយ។
June 26, 2019 - ព័ត៌មានជាតិ
កិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ ត្រូវបានធ្វើធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ នៅខេត្តព្រះសីហនុ ផងដែរ ក្នុងគោលបំណងត្រួតពិនិត្យគុណភាពនិងលក្ខណៈបច្ចេកទេស នៃសំណង់ទាំងអស់ដែលបាននឹងកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុបច្ចុប្បន្ន។ ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នេះ
June 26, 2019 - អន្តរជាតិ
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានហាងកាហ្វេមួយ នៅឯខេត្តឈៀងរ៉ាយ ប្រទេសថៃ បានប្រមូលផ្តុំទៅដោយក្មេងៗដែលមានសតិមិនប្រក្រតី ឲ្យមកបម្រើការងារជាអ្នកលក់ និងឆុងកាហ្វេ។ ករណីនេះផ្ទុះសុសសាយឡើងក្រោយមានស្ត្រីវ័យក្មេងម្នាក់បានធ្វើដំណើរទៅកាន់ខេត្តឈៀងរ៉ាយ និងបានចូលទៅទិញកាហ្វេនៅហាងមួយដែលមានឈ្មោះថា “เชียงรายปัญญา”។ លក្ខណៈពិសេសនៃហាងកាហ្វេមួយនេះគឺអ្នកបម្រើសេវាកម្មលក់ មិនថាលក់គ្រឿងបរិភោគ ឬជាអ្នកជំនាញឆុងកាហ្វេនោះឡើយ គឺសុទ្ធសឹងតែជាក្មេងៗដែលមានសតិមិនប្រក្រតី។ ទោះបីជាមានសតិមិនប្រក្រតី និយាយមិនសូវដឹងអីពិតមែន តែពួកគេក៏មានជំនាញច្បាស់លាស់ ដោយរសជាតិកាហ្វេនៅទីនោះ នាងបានលើកកោតសរសើរថាឆ្ងាញ់មិនធម្មតានោះទេ ជាពិសេសគឺពួកគេរួសរាយ និងសប្បាយចិត្តជាខ្លាំងពេលដែលមានភ្ញៀវចូលហាង។ តែសំណាងមិនល្អប៉ុន្មាននោះឡើយសម្រាប់ហាងកាហ្វេមួយនេះព្រោះថាពុំមានអ្នកចូលប៉ុន្មាននោះឡើយ ដោយថ្ងៃដែលនាងទៅនោះលក់ដាច់កាហ្វេត្រឹមតែ២កែវប៉ុណ្ណោះ ដោយមួយកែវតម្លៃ៣០បាត។ មនុស្សភាគច្រើនតែងមើលរំលង ព្រោះគិតថាពួកគាត់មានសតិមិនប្រក្រតី អាចធ្វើអ្វីមិនមានរសជាតិឆ្ងាញ់ តែពួកគាត់គិតនេះគឺខុសខ្លាំងណាស់ ហើយវាជាការរើសអើងមួយផងដែរ។ នាងក៏បានឧបត្ថម្ភប្រាក់ចំនួន៥០០បាតដល់ក្មេងៗទាំងនោះ ដោយពួកគេទទួលលុយទាំងរំភើបចិត្តជាខ្លាំង។ នារីវ័យក្មេងរូបនោះបានផ្តាំដល់បងប្អូនដែលលេងនៅក្នុងបណ្តាញសង្គមថា ប្រសិនបើបានទៅកាន់ខេត្តឈៀងរ៉ាយនោះ កុំភ្លេចឈាងចូលហាងមួយនេះ និងជួយទិញពួកគាត់ផង៕
June 26, 2019









