Khmernote Media
  • សង្គម

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃពីស្រីស្រស់ចិត្តធម៌ប្រគល់ឈើច្រត់ឲ្យអ៊ុំប្រុសពិការដោយមិនយកប្រាក់។ នារីវ័យក្មេងដែលមានគណនីហ្វេសប៊ុកឈ្មោះថា Naluemon Thamman បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ព្រឹកមិញនេះមានអ៊ុំប្រុសវ័យចំណាស់ម្នាក់គោះទ្វារកញ្ចក់មុខឱសថស្ថានខ្លួន ដោយពុំហ៊ានចូលមក។ នាងក៏ចេញទៅបើកហើយសួរថាត្រូវការថ្នាំអ្វីដែរ? តែបុរសរូបនោះបែរជាសួរមកវិញនៅតម្លៃឈើច្រត់នៅឯម្ខាងទៀត។ នាងក៏តបថាវាមានតម្លៃ ៤៥០ បាត។ អ៊ុំរូបនោះក៏ប្រាប់វិញថាចាំបន្តិចគាត់ទៅប្រាប់មិត្តភក្តិគាត់សិន ព្រោះមិត្តភក្តិគាត់ជាជនពិការ។ បន្តិចក្រោយមកអ៊ុំប្រុសរូបនោះក៏ត្រលប់មកវិញជាមួយលោកអ៊ុំចំណាស់ម្នាក់ទៀតដែលជាជនពិការពុំអាចដើរបាន។ គាត់បានសួរតម្លៃឈើច្រត់ម្តងទៀត មុននិងដកលុយដែលគាត់សន្សំយកមករាប់ ដោយលុយទាំងនោះសុទ្ធសឹងតែជាកាក់សេន។ នាងក៏ប្រាប់ទៅអ៊ុំប្រុសពិការរូបនោះថា នាងជូនឈើច្រត់នោះទៅលោកអ៊ុំ ដោយពុំយកប្រាក់។ អ៊ុំប្រុសពិការរូបនោះឮហើយសប្បាយចិត្តជាខ្លាំង តបអរគុណទៅនាងវិញថា ម្ចាស់ឱសថស្ថាននេះចិត្តល្អដល់ហើយ។ នាងក៏តបវិញថា នាងពុំមែនជាម្ចាស់ហាងនោះទេ នាងគ្រាន់ជាឱសថការីលក់ថ្នាំនៅទីនេះប៉ុណ្ណោះ។ ដែលនាងឲ្យឈើច្រត់ទៅលោកអ៊ុំ ព្រោះវាជាទឹកចិត្តរបស់នាង យ៉ាងហោចណាស់លោកអ៊ុំបានចូលមកទិញឈើច្រត់ដោយប្រើលុយសន្សំ មិនមែនចូលមកសុំទទេរៗ»៕ អត្ថបទ៖ មេសា

    June 26, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនគរបាលជំនាញពីប្រទេសចិន បានចាប់បញ្ជូនជនជាតិចិនចំនួន៦៣នាក់ចេញពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនវិញនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជនជាតិចិនទាំងនេះ៦៣នាក់ មានប្រុស៥០នាក់ ស្រី១៣នាក់ មានពិរុទ្ធពាក់ពន្ធ័នឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រពន្ធ័ទូរគមនាគមន៍៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន

    June 26, 2019
  • PR

    ភ្នំពេញ៖ ក្រុម​ហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសបើកការដ្ឋាន សាងសង់គម្រោងថ្មីបែបខុនដូសណ្ឋាគារ​​ចំនួន២ អគារការិយាល័យ និងអគារពាណិជ្ជកម្មចំនួន១ លើផ្ទៃដី​អភិវឌ្ឍន៍​ចំនួន ២២ម៉ឺនម៉ែត្រការ៉េ តាមបណ្ដោយផ្លូវព្រះមុន្នីវង្សពីខាងក្រោយនៃគម្រោងទី១ (មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា)។ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងព្រីនស៍ ហេភីនេស ផ្លាហ្សា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមវត្តមាន លោក ឈ៊ីវ គួស៊ីង ប្រធានប្រតិបត្តិ ក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត

    June 26, 2019
  • បច្ចេកវិទ្យា

    ទីភ្នាក់ងារ​ NASA បានបង្ហាញថា ក្រុម Hacker ដែលបានវាយប្រហារប្រព័ន្ធទំនាក់ទំនងការហោះហើរ និងបានលួចទិន្នន័យនៃការហោះហើរមួយចំនួនផងនោះគឺពួកគេប្រើប្រាស់តែកុំព្យូទ័រ Raspberry Pi ដែលមានតម្លៃត្រឹមតែ ៣៥ ដុល្លារប៉ុណ្ណោះ។ សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមការងារហោះហើរទៅកាន់ទីអវកាសរបស់អង្គការ  NASA បានជួបប្រទះនូវបញ្ហាមួយក្នុងអំឡុងពេលធ្វើការហោះហើរទៅកាន់ទីអវកាសគឺ​មានការកាត់ផ្តាច់ទំនាក់ទំនងរវាងអ្នកនៅលើទីអវកាសមកកាន់អ្នក ដែលនៅភពផែនដីមួយរយៈពេលខ្លី ហើយក្នុងអំឡុងពេលនោះដែរទិន្នន័យនៃការហោះហើរមួយចំនួនដែលគេត្រូវបញ្ជូនមកកាន់ក្រុមការងារក៏ត្រូវបានគេលួចផងដែរ។​ រហូតមកទល់នឹងពេលនេះទើបគេរកឃើញការពិតថា បញ្ហានោះកើតឡើងដោយសារមានការជ្រៀតជ្រែងពីកុំព្យូទ័រ Raspberry Pi ដែលស្ថិតនៅក្រោមការបញ្ជារពីអ្នកដែលមានជំនាញខ្ពស់បំផុត។ NAZA បានបញ្ជាក់ថា កុំព្យូទ័រ Raspberry Pi ត្រូវបានគេប្រើនៅក្នុងទូរទស្សន៍ ឬប្រើសម្រាប់បង្រៀនក្មេងៗសរសេរកូដប៉ុណ្ណោះ តែចោរអ៊ីនធឺណិតដ៏មានជំនាញខ្ពស់រូបនេះ

    June 26, 2019
  • ព័ត៌មានជាតិ

    យោងតាម​សេចក្តី​សម្រេច​ចុះថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៩​ លោក​ ផែង​ វណ្ណៈ​ ត្រូវ​បាន​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង​ តែងតាំង​ជា​ អនុប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ព្រៃឃ្នេស​ ស្រុក​មេសាង​ ខេត្ត​ ព្រៃវែង​ ដដែល​។ ដោយលោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “សូមគោរពថ្លែងអំណរគុណ​សម្ដេចក្រឡាហោម​ ស​ ខេង​ ដែលនៅតែផ្ដល់សេចក្ដីទុកចិត្តតែងតាំងរូបខ្ញុំអោយមកបន្តបំរេីប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រៃឃ្នេស​។ សូមគោរពជូនពរ​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ មានសុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​

    June 26, 2019
  • PR

    ស្រាបៀរ សិង្ហ បានប្រគល់រង្វាន់ដ៏អស្ចារ្យជូនដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ 2019 នេះគឺ រង្វាន់ខុនដូដ៏ថ្មីស្រឡាងចំនួន 01 unit នៅក្នុងកម្មវិធីរាត្រី កម្សាន្ត នៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។ ដោយយោងតាម លោក ផល្លី ផល្លា អ្នកស្រី ហួត លាងគីម នៅភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ ដែលឈ្នះរង្វាន់ខុនដូពីស្រាបៀរសិង្ហបានឲ្យដឹងថា “យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ។ នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន”។

    June 26, 2019
  • សិល្បៈ

    ករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុបានធ្វើឲ្យមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ័យតក់ស្លុតក្រៀមក្រំចិត្តជាខ្លាំង។ ដោយគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ដែលប្រកបរបរធ្វើការកម្មករសំណង់ ដើម្បីចិញ្ចឹមជីវិត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការសោកស្តាយ និងបានចុះទៅដល់ទីតាំងផ្ទាល់ផងដែរ។ ក្នុងនោះតារាប្រុសស្រីល្បីៗឈ្មោះប្រចាំព្រះរាជណាចក្រកម្ពុជាក៏បានបង្ហោះសាររំលែកទុក្ខ និងចូលរួមសោកស្តាយដល់អ្នកដែលបាត់បង់ជីវិតក្នុងសោកនាដកម្មមួយនេះផងដែរ។ តារាចម្រៀងប្រុសលោក ខេម​ មិនត្រឹមតែចូលរួមរំលែកទុក្ខតាមរយៈសារប៉ុណ្ណោះទេ លោកក៏បានចេញចម្រៀងមួយបទច្រៀងរៀបរាប់ពីសោកនាដកម្មមួយនេះ ដោយមានចំណងជើងថា “អគារមច្ចុរាជ” ជាមួយទំនុក និងបទភ្លេងដ៏កម្សត់ អមដោយសម្លេងដ៏ពីរោះច្រៀងបំពេររបស់លោក។ គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់នៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមសង្គ្រោះជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕

    June 26, 2019
  • PR

    ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 10 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2019 ។ គូស្វាមីភរិយាថ្មី 2 គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ និង 8 គូផ្សេង ទៀតបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ

    June 26, 2019
  • សិល្បៈ

    លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។ យ៉ាងណាមិញក្រោយពីបានដឹងដំណឹងនេះ បងស្រី Ah RY Noun បានទៅសួរសុខទុក្ខលោកសែម សង្វាត ដល់គេហដ្ឋាន ដោយបានសរសេររៀបរាប់ថា៖ “សភាពស្គមរីងរៃនិងជីវភាពខ្វះខាតខ្លាំងពេលខ្លះគាត់រកអង្ករហូបមិនបាន ពុទ្ធោអេីយហេតុអីដល់ថ្នាក់នេះបង។ សូមជួយស៊ែរអោយសប្បុរសជនឃេីញផងបងប្អូន អ្នកធ្លាប់អត់ទេីបយល់អារម្មណ៍នេះលេខបងសែមសង្វាតផ្ទាល់ 093 591860 សូមបងប្អូនជួយគាត់ផងហេីយខ្ញុំនិងបណ្ដុះបណ្ដាលកូនប្រុសគាត់ដេីម្បីអោយមានមុខរបររកសុីដែរដេីម្បីជួយឪពុក”។

    June 26, 2019
  • PR

    ភ្នំពេញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩៖ កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរក៏ដូចជាធ្វើឱ្យអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយ! ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈអស្ចារ្យបំផុត ដែលឆ្លុះបញ្ចំាងពី “វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ”។ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍ Samsung QLED 8K នេះមានការចាប់អារម្មណ៍យ៉ាងច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ដែលមានភាពល្អឥតខ្ចោះទាំងផ្នែកគុណភាព ការច្នៃប្រឌិតទំនើប និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះគឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖ 1. Real 8K Resolution ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃរូបភាពធំច្បាស់ល្អក្នុងកម្រិត 8K

    June 26, 2019