- Khmernote Media
- ព័ត៌មានជាតិ
នៅមុននេះបន្តិច ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ តែងតាំងផ្តល់ឋានៈឲ្យ ឯកឧត្តម ញឹម វណ្ណដា នូវមុខតំណែងថ្មី ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។ ការផ្តល់ឋានៈថ្មីនេះក្រោយពេលដែល ឯកឧត្តម ញឹម វណ្ណដា ត្រូវបានដកដំណែងចេញពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ៕ ដោយ៖ ណារ៉ែន
June 24, 2019 - សិល្បៈ
គង់ ចាន់ស្រីមុំ តារាសម្តែងស្រីដែលមានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាត។ ប្រិយមិត្តជាច្រើនមុខជាឆ្ងល់ណាស់ថា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយតារាប្រុសលោក គឹម សីហា រួចមក តារាស្រីរូបនេះហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈដោយនាងពុំដែលចេញសម្តែងទៀតនោះឡើយ។ ដើម្បីស្រាយចម្ងល់បងប្អូនប្រិយមិត្តអ្នកគាំទ្រ អ្នកនាង គង់ ចាន់ស្រីមុំ បានបកស្រាយរឿងរ៉ាវទាំងអស់ដែលពាក់ព័ន្ធនឹងអាជីពសិល្បៈ ជីវិតគ្រួសារ និងស្នេហានៅក្នុងកម្មវិធី 3FUN Cambodia។ តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី 3FUN អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហើបថា «អ្នកនាងជាមនុស្សស្រលាញ់សិល្បៈណាស់ ឆ្លៀតបានឆ្លៀត តែដោយពេលនេះអ្នកនាងមានស្វាមី មានកូន ត្រូវមើលថែទាំ ដែលធ្វើឲ្យអ្នកនាងមិនមានពេលគ្រប់គ្រាន់ចេញសម្តែងនោះឡើយ ម្យ៉ាងទៀតនាងក៏មានជំនួញត្រូវទទួលខុសត្រូវជាច្រើនមុខ»។ អ្នកនាងក៏បានរំលឹកពីប្រវត្តិស្នេហាឲ្យបានដឹងផងដែរថា «អ្នកនាង
June 24, 2019 - ព័ត៌មានជាតិ
មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចតែងតាំងឯកឧត្តម គន់ គីម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្រោយពេលដែល ឯកឧត្តម ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ដកតំណែងចេញ។ គួររំលឹកថាសម្តេចតេជោ សម្រេចដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសម្តេចតេជោបានបញ្ជាក់ថាដោយសារតែមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕ ដោយ៖ ណារ៉ែន
June 24, 2019 - ព័ត៌មានជាតិ
បន្ទាប់ពីឯកឧត្តម យន្ត មីន បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់លោកដែលបណ្តាលអោយមានករណីបាក់រលំអគារមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ដោយឯកឧត្តមបានស្នើមកកាន់សម្តេចតេជោហ៊ុនសែន ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ក្នុងនោះបន្ទាប់ពីមានការប្រកាសជាផ្លូវការនៃការលាលែងតំណែង ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បានសរសេរសារសុំការអភ័យទោស និងបង្ហាញការសោកស្តាយចំពោះអ្វីដែលបានកើតឡើង ហើយលោកបានបញ្ជាក់ថាទោះបីជាលាលែងពីតំណែងក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ។ ខាងក្រោមនេះការសារដែល ឯកឧត្តម យន្ត មីន បានបង្ហោះដែលមានខ្លឹមសារដូចខាងក្រោម៖ “ក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័យទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមហើយដែរ។ ខ្ញុំបាទ និងភរិយាសុំអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។ សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក
June 24, 2019 - PR
ក្រុមហ៊ុនទ្រូម៉ាន់នី បាននិងកំពុងផ្តល់ជូនរង្វាន់សម្រាប់អ្នកវេរលុយតាមភ្នាក់ងារទូទាំងប្រទេស ផ្តល់លុយត្រលប់មកវិញ 50% ដល់អ្នកបាញ់លុយទូរសព្ទលេខខ្លួនឯង កាលពីពេលថ្មីៗនេះ ។ ការផ្តល់ជូននេះមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ផ្តល់ជូន 50% ទៀតហើយ សម្រាប់អ្នកទិញសំបុត្រកុននៅ Major Cineplex ទាំង ៤ សាខា។ នេះជាដំណឹងពិសេសមួយសម្រាប់អ្នកចូលចិត្តមើលកុន ព្រោះថាចំណញច្រើនហើយងាយស្រួលទៀត ដែលអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០% លើគ្រប់ប្រភេទសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី28 មិថុនា។ បើតាមការបញ្ជាក់លើ ផេកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ថាការផ្តល់ជូននេះ គឺដើម្បីឆ្លើយតបនឹងសំណូមពររបស់អតិថិជន ម្យ៉ាងក្នុងខែនេះ និងខែកក្កដាខាងមុខនេះមានរឿងល្បីៗជាច្រើនដូចជា Annabelle3,
June 24, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ឯកឧត្តម ញឹម វណ្ណដា ត្រូវបានដកដំណែងចេញពីទេសរដ្ឋមន្ត្រី និងជាប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ។ ក្រៅពីការដកដំណែង ឯកឧត្តម ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី ក្នុងនោះសម្តេចក៏បានផ្លាស់ប្តូរតួនាទី ឯកឧត្តម គួច ចំរើន នឹងឡើងជំនួសជាអភិបាលខេត្តព្រះសីហនុ ក្រោយពេលដែល ឯកឧត្តម យន្ត មីន លាលែងពីដំណែង។
June 24, 2019 - សិល្បៈ
ដូចដែលបងប្អូនដឹងស្រាប់ហើយថាកាលពីថ្មីៗនេះតារាកំប្លែងនាយតាក់ស៊ីបានសម្រេចចិត្តលាឈប់ពីសិល្បៈ និងចាកចេញពីគ្រួសារទៅសាងផ្នួសបំបួសជាព្រះសង្ឃនៅឯវត្ត។ មហាជនជាច្រើនបានសម្តែងការសោកស្តាយជាពិសេសគឺចំពោះភរិយលោក នាង ភីម ផ្ទាល់តែម្តង ដោយត្រូវឃ្លាតឆ្ងាយស្វាមី។ យ៉ាងណាមិញនាយ តាក់ស៊ី បានសម្រេចចិត្តច្បាស់លាស់ហើយ ថាខ្លួនមិនបកក្រោយនោះទេ ដូចនេះយើងមានតែបំពេញបំណងគាត់។ តាមប្រភពហ្វេសប៊ុកបានឲ្យដឹងថា នៅព្រឹកមិញនេះតារាកំប្លែងនាយតាក់ស៊ី បានបំបួសជាសង្ឃពេញលេញហើយ ក្រោយពេលចូលរៀនព្រះធម៌អស់មួយរយៈធំ ដោយមានការចូលរួមពីលោកតាវ៉ិចទ័រ នាយគ្រឿន និងនាង ភីម ដែលជាភរិយា ដោយផ្ទាល់ផងដែរ។ ក្នុងនោះលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បានរៀបរាប់ប្រាប់ថា «បងស្តាយព្រោះប្អូនឃ្លាតឆ្ងាយពីក្រុមកំប្លែងCBS តែបងសូមជូនពរប្អូនបានសំរេចបំនងក្នុងផ្លូវព្រះពុទ្ធសាសនា។ ជាចុងក្រោយបងសូមជូនពរប្អូនមានសុខភាពល្អ ដោយក្តីស្រលាញ់ពីបង និងបងប្អូនរួមក្រុម!»៕
June 24, 2019 - ព័ត៌មានជាតិ
មុននេះបន្តិចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាឯកឧត្តម យន្ត មីន ព្រមទទួលស្គាល់កំហុស ដោយសុខចិត្តលាលែងពីតំណែង ចំណែកឯកឧត្តម គួច ចំរើន នឹងឡើងជំនួសជាអភិបាលខេត្តព្រះសីហនុ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ សម្រេចដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសម្តេចបានបញ្ជាក់ថាដោយសារតែមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ នេះបើយោងតាមការបង្ហោះរបស់សម្តេចតេជោ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ខាងក្រោមនេះជាការប្រកាសរបស់សម្តេចតេជោ មានខ្លឹមសារដូចតទៅ៖ “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
June 24, 2019 - ព័ត៌មានជាតិ
ដើម្បីចូលរួមរំលែកមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារជនរងគ្រោះចំនួន១៨នាក់ ដែលបានស្លាប់ដោយការបាក់រលំអគារនោះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនាម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ៥លានរៀល ទៅចូលរួមបុណ្យសពនីមួយៗដែលបានដឹកបញ្ជូនទៅធ្វេីបុណ្យតាមប្រពៃណីនៅតាមស្រុកកំណេីតរៀងៗខ្លួន។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានចូលបុណ្យសពនីមួយៗថវិកា ៥លានរៀលផងដែរ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូងការសោកស្តាយចំពោះសោកនាដកម្មបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលជារឿងឈឺចាប់របស់ជាតិយើង ជាពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។
June 24, 2019 - សង្គម
អស់រយៈពេលជាច្រើនខែមកហើយដែលក្រុម យុវជនសំរាម បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនធ្វើការប្រមូលសំរាម សម្អាតប្រឡាយលូទឹកស្អុយបឹងត្របែក។ ទោះបីជាមានឧបសគ្គជាច្រើន និងការខ្វះខាត ព្រមជាមួយការបង្អាប់ និងដៀលស្តីក៏ក្រុម យុវជនសំរាម ពុំដែលបោះបង់ចោលឡើយ ដោយគោលបំណងពួកគេគឺចង់ឲ្យប្រទេសកម្ពុជាស្រស់ស្អាតមានសោភ័ណ្ឌភាពគ្មានសំរាម។ ជាក់ស្តែងយោងតាមប្រភពហ្វេសប៊ុកទំព័រ Life Unlock បានបង្ហោះដំណឹងល្អឲ្យដឹងថា «អបអរសារទរ ប្រឡាយបឹងត្របែកលែងមានអ្នកបោះសំរាមចូលទៀតហើយ! មិនមែនជាការយល់សុបិន្តទេ! អ្វីដែលហូរនៅតាមបណ្តោយប្រឡាយសព្វថ្ងៃនេះមានដូចជាចានស្នោរ ថង់ផ្លាស្ទិកដែលហោះធ្លាក់ចូលទៅបន្តិចបន្តួចប៉ុណ្ណោះ! សូមអរគុណសំរាប់ការចូលរួមចំណែកទាំងអស់គ្នា ថ្ងៃនេះ មិនដូចថ្ងៃមុន»៕
June 24, 2019









