- Khmernote Media
- អន្តរជាតិ
ចិន៖ ប៉ូលិសចិនកំពុងតែបើកការស៊ើបអង្កេតជាបន្ទាន់មួយជុំវិញករណី ក្រោយមានជនខិលខូចលួចបង្កប់កាមេរ៉ាថតសកម្មភាពមនុស្សស្រីផ្លាស់ប្តូរខោអាវនៅក្នុងហាងលក់សំលៀកបំពាក់មួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់សំលៀកបំពាក់ Uniqlo ដែលស្ថិតនៅក្នុងខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។ ស្រ្តីដែលជាអ្នករាយការណ៍ករណីនេះជូនប៉ូលិសមានឈ្មោះថា Zhong ហើយនាងបានអះអាង នាងបានរកឃើញកាមេរ៉ាមួយក្រោយពេលនាងផ្លាស់ប្តូរសំលៀកបំពាក់រួច។ ស្ត្រីជាជនរងគ្រោះបារម្ភថា សកម្មភាពនាងផ្លាស់ប្តូរសំលៀកបំពាក់ត្រូវបានគេមើលឃើញរួចហើយ មុនពេលនាងអាចបិទកាមេរ៉ានោះ។ យ៉ាងណាក្តី ពេលប៉ូលិសចុះទៅដល់កន្លែងកើតហេតុ ភាគីខាងម្ចាស់ហាងបានបញ្ជាក់ថា ហាងរបស់គាត់មិនបានបង្កប់កាមេរ៉ានេះទេ ហើយវាអាចជាស្នាដៃរបស់អតិថិជនណាម្នាក់បានមកប្រើប្រាស់បន្ទប់នេះមុនពេលស្រ្តីជនរងគ្រោះមកដល់។ រហូតមកទល់នឹងនេះ ករណីនេះគឺនៅស្ថិតនៅក្រោមការស៊ើងអង្គេតរបស់ប៉ូលិស ហើយជនដែលធ្វើរឿងនេះត្រូវប្រឈមនឹងការជាប់គុកផងដែរ៕ អត្ថបទ៖ ភក្តី
June 22, 2019 - ព័ត៌មានជាតិ
ដោយសារស្ថានភាពធ្ងន់ធ្ងរ កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអាគារសំណង់សណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់ដែលបាក់រលំនៅក្រុងព្រះសីហនុ ក្នុងនោះកម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ ក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅមុនថ្ងៃត្រង់ថ្ងៃ២២មិថុនា២០១៩នេះ ដើម្បីប្រត្តិការជួយសង្គ្រោះ រួមជាមួយអជ្ញាធរខេត្តព្រះសីហនុ។ គួររំលឹកថាកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារកំពុងសង់កំពស់៧ជាន់មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ ហើយខណៈនេះប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។ គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង ដោយ៖ ណារ៉ែន
June 22, 2019 - សិល្បៈ
ម៉ាក សែនសូនីតា ដែលបងប្អូនភាគច្រើនហៅនាងថា តូតា ជាតារាសម្តែងស្រីឆ្នើមមួយរូបមានបទពិសោធន៍សិល្បៈជាច្រើនឆ្នាំ។ មកទល់ពេលនេះ ម៉ាក សែនសូនីតា នៅតែទទួលបានទីផ្សារការងារខ្ពស់ដោយនាងបានក្លាយជាតួអង្គនាង រាជនី ដែលជាតួអង្គសំខាន់មួយក្នុងរឿង “កូនពស់កេងកង” របស់ស្ថានីយទូរទស្សន៍ហង្សមាស។ អ្វីដែលគួរឲ្យកោតសរសើរនោះគឺតារាស្រីម្នាក់នេះហ៊ានពុះពារឧបសគ្គថតឈុតស្និទ្ធស្នាលជាមួយនឹងសត្វពស់ដ៏គួរឲ្យខ្លាចញញើត។ តែពីក្រោយភាពជោគជ័យនៃការថតឈុតទាំងនោះនាងក៏បានបង្ហាញអារម្មណ៍ពិតនៅក្នុងបណ្តាញសង្គមឲ្យដឹងថា «បងប្អូនណាក៏សួរដែល អូយ..!!!មេចក៏លេងអោបថើបស្និតម្លេះ អត់ខ្លាចទេហី.! មើលទៅស្រៀវជំនួស…ហិហិ មកមើលពីក្រោយនៃការស្និតនឹងវិញ ហាហាថាយ៉ាងណា ពស់ធំណាស់ណា អ្នកណាមិនខ្លាច តែខំសំរួលអារម្មណ៍ ដើម្បីផ្ទៃរឿងទាំងមូល ហើយក៏អគុណលោកពូ Fay SamAng សំរាប់គ្រប់រសជាតិនៃការសំដែងនេះ អស់ពីពស់វែកចូលពស់ថ្លាន់….នៅមានទៀតហិហិ ក៏អគុណដល់ក្រុមការងារសំរាប់ការផ្តល់កំលាំងចិត្តផងដែលចា៎»៕
June 22, 2019 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារកំពុងសង់កំពស់៧ជាន់មួយកន្លែង បានបាក់ស្រុតរលំ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងជាពិសេសបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់ខ្លួននៅក្នុងគំនរបាក់បែករបស់អាគារផងដែរ ហើយខណៈនេះប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។ គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ យ៉ាងណាមិញក៏មានដំណឹងថ្មីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្ថែមថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់នេះ ពុំមានលិខិតច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ ហើយអាជ្ញាធរក៏ធ្លាប់ចុះទៅហាមឃាត់មិនឲ្យសាងសង់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន មិនព្រមសហការ។ គួររំលឹកថាការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕ ដោយ៖ ណារ៉ែន
June 22, 2019 - ព័ត៌មានជាតិ
កាលពីពេលកន្លងទៅថ្មីៗនេះ លោក ថៃ នរៈសត្យា ត្រូវបានបញ្ចប់មុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ ដោយមហាជនមានការសង្ស័យថា រឿងរ៉ាវផ្ទៃក្នុងគ្រួសាររបស់លោកនេះហេីយនាំឱ្យឈានដល់ការបញ្ចប់មុខតំណែង។ យ៉ាងណាមិញក៏មានការលើកឡើងទៀតថា ការដកតំណែងនេះដោយសារមានការពាក់ព័ន្ធជាមួយនឹងលោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ។ យ៉ាងណាមិញ លោក ដួង តារា ក៏បានធ្វើការបង្ហាញជូនដល់មហាជននូវសាររបស់ សម្តេចតេជោ ហ៊ុនសែន ដែលបង្ហាញថា ការដកតំណែងលោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ មិនជាប់ពាក់ព័ន្ធជាមួយនឹងរូបលោកឡើយ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលលោក ដួង តារា បានបង្ហោះនៅខាងលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន៖ “នៅ១ម៉ោងមុននេះ នៅក្នុងផេកខ្ញុំបាទ
June 22, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយជាច្រើនអំពីរូបរាងរបស់ Galaxy Note 10 និង Note 10 Pro ពេញបណ្តាញអិនធើណេត ហើយយោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា Galaxy Note 10 គ្រោងនឹងបង្ហាញខ្លួនថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ខណៈរូបរាងរបស់ Galaxy Note 10 របស់ក្រុមហ៊ុន Samsung មិននឹងទាន់បង្ហាញខ្លួនជាផ្លូវការផង ស្រាប់តែពេលថ្មីៗនេះមានការដាក់លក់នូវស្រោមរបស់ Note 10 ព្រោងព្រៀតពេញអិនធើណេតនៅឯចក្រភពអង់គ្លេស។ បើតាមរយៈស្រោមដែលគេដាក់លក់នោះបង្ហាញយ៉ាងច្បាស់ថា Note 10 បានផ្លាស់ប្តូរមកប្រើប្រាស់អេក្រង់ Infinity
June 22, 2019 - សិល្បៈ
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាសម្តែង និងផលិតវីដេអូតាមប្រព័ន្ធយូធូប ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពដោយកើតមានរោគមហារីកដុំសាច់ បង្កការសោកស្តាយដល់មហាជនជាខ្លាំង ដែលបានបាត់បង់ធនធានសិល្បៈមានសមត្ថភាពម្នាក់ទៀតហើយ។ យើងសង្កេតឃើញមានតារាប្រុសស្រីជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមពិធីបុណ្យសព។ ក្នុងនោះលោក អ៉ឹម ជីវ៉ា តារាសម្តែង និងចម្រៀង និងជាតំណាងសមាគមសិល្បករខ្មែរក៏បានចូលរួមផងដែរ។ លោកបានបង្ហោះសារសោកស្តាយនៅក្នុងបណ្តាញសង្គមថា «វីដេអូទិដ្ឋភាពគួរអោយអាសូរបុណ្យសពតារាសម្តែង ងួន កែវពេជ្រពិសិដ្ឋ តម្កល់នៅវត្តសំបួរមាស R.I.P.!! ល្ងាចនេះខ្ញុំបាទ អ៉ឹម ជីវ៉ា តំណាងអោយសមាគមសិល្បករខ្មែរដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហេង
June 22, 2019 - អន្តរជាតិ
ក្មេងស្រីម្នាក់រងគ្រោះស្ទើរតែបាក់កស្លាប់ ក្រោយនាងបានអើតកចេញពីជណ្តើរយន្ត ហើយក៏ត្រូវកៀបក្បាលក្នុងប្រលោះជណ្តើរយន្តជាមួយនឹងជញ្ជាំង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុង Jiangxi ខេត្ត Jingdezhen ប្រទេសចិន។ តាមរយៈវីដេអូបានបង្ហាញថា ក្មេងស្រីរងគ្រោះបានឡើងជិះជណ្តើរយន្តយ៉ាងសប្បាយរីករាយ ហើយបន្តិចក្រោយមកនាងក៏អើតកចេញក្រៅ និងមិនបានចាប់អារម្មណ៍ថាមានជញ្ជាំងនៅពីលើ ហើយក៏ត្រូវកៀបក្បាលជាប់តែម្តង។ ហេតុការណ៍នេះបានធ្វើឲ្យក្មេងស្រីរងគ្រោះបែកក្បាល ហើយករបស់នាងក៏មានរបួសខ្លាំងណាស់ដែរ តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
June 22, 2019 - ព័ត៌មានជាតិ
នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ដោយអាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំធ្វើឲ្យមានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ហើយសមត្ថកិច្ចនិងក្រុមសង្គ្រោះក៏បានអន្តរាគមន៍ភ្លាមៗដែរ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ បើតាមឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងថែមទៀត ក្រោយគំនរបាក់បែកបានកាយរួច ក្នុងនោះសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បន្ថែម។ មន្ត្រីផ្លូវការនានាថ្លែងថា ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងថាបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
June 22, 2019 - អន្តរជាតិ
កាលពីពេលកន្លងទៅថ្មីៗនេះ លោក ថៃ នរៈសត្យា ត្រូវបានបញ្ចប់មុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ ដោយមហាជនមានការសង្ស័យថា រឿងរ៉ាវផ្ទៃក្នុងគ្រួសាររបស់លោកនេះហេីយនាំឱ្យឈានដល់ការបញ្ចប់មុខតំណែង។ យ៉ាងណាមិញក៏មានការលើកឡើងទៀតថា ការដកតំណែងនេះដោយសារមានការពាក់ព័ន្ធជាមួយនឹងលោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ។ យ៉ាងណាមិញ លោក ដួង តារា ក៏បានធ្វើការបង្ហាញជូនដល់មហាជននូវសាររបស់ សម្តេចតេជោ ហ៊ុនសែន ដែលបង្ហាញថា ការដកតំណែងលោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ មិនជាប់ពាក់ព័ន្ធជាមួយនឹងរូបលោកឡើយ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលលោក ដួង តារា បានបង្ហោះនៅខាងលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន៖ “នៅ១ម៉ោងមុននេះ នៅក្នុងផេកខ្ញុំបាទ
June 22, 2019









