សង្គម

សម្តេចតេជោ ធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បាក់រលំសំណង់ ៧ជាន់នៅខេត្តព្រះសីហនុ ដោយផ្ទាល់ និងអំពាវនាវរកសប្បុរសជនអោយជួយ

BY
Khmernote Media
June 23, 2019

គ្រោះថ្នាក់ដ៏រន្ធត់នៃការបាក់រលំអាគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទក្តៅនៅលើទំព័រ Facebook ក៏ដូចជាទំព័រសារព័ត៌មាននានានៅក្នុងស្រុកនៅក្រៅស្រុក ដោយហេតុការណ៍បាក់រលំអាគារនេះបានបណ្តាលអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់ សុទ្ធតែជាកម្មករជនជាតិខ្មែរទាំងអស់។ ថ្មីៗនេះដែរក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ សម្តេចបានចេញដំណើរទៅកាន់ខេត្តព្រះសីហនុដោយផ្ទាល់ ដើម្បីចូលរួមក្នុងកិច្ចការរុករកនិងសង្គ្រោះជនរងគ្រោះ ដែលជាប់កប់ក្រោមគំនរអាគារ។

សម្តេចបានមានប្រសាសន៍នៅលើ Facebook ថា៖ “ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករកនិងសង្រ្គាះជាបន្តជាមួយ បងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។ ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តា ជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ។”៕

 

Share This Post: