សង្គម

អភិបាលខេត្ត បញ្ជាអោយបង្កើតក្រុមការងារស្រាវជ្រាវរកមន្ត្រីដែលធ្វេសប្រហែស ក្នុងការអនុវត្តន៍ច្បាប់លើសំណង់បាក់រលំ មកដាក់ទោស

BY
Khmernote Media
June 23, 2019

កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីបង្គាប់ការមួយ ដោយបង្កើតក្រុមការងារស្រាវជ្រាវរកមន្ត្រីដែលធ្វើការធ្វេសប្រហែស ពាក់ពន្ធ័នឹងការអនុវត្តច្បាប់ ចំពោះសំណង់អាគារដែលបាក់រលំរាបដល់ដី បង្កអោយមានអ្នកស្លាប់និងរងរបស់ជាច្រើននាក់ មកធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់ ដោយក្នុងនោះមានលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធាន។

ក្នុងនោះដែរក៏មាន លោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ លោក ជួន ណារិន្ធ ស្នងការខេត្ត លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អ៊ី សុខឡេង អភិបាលក្រុង ដែលអ្នកទាំងអស់នេះមានតួនាទីជាអនុប្រធាន ក្នុងការស៊ើបអង្កេតការងារនេះ និងមានសមាជិក ៨រូបផ្សេងចូលរួមផងដែរ។ គួរបញ្ជាក់ផងដែរថា សំណង់អាគារកំពស់ ៧ជាន់ មួយដែលសាងសង់គ្មានច្បាប់អនុញ្ញាត បានបាក់រលំរាបដល់ដី កាលពីម្សិលមិញនេះ ដែលហេតុការណ៍ដ៏រន្ធត់នេះមិនធ្លាប់កើតមានឡើងនៅប្រទេសកម្ពុជាយើង៕

 

Share This Post: