ហួសចិត្ត! នារីចាក់សាំងម្នាក់ត្រូវចេញថ្លៃសងជំនួសម្ចាស់រថយន្តចិត្តខ្មៅ ចាក់សាំងហើយពុំបង់លុយបើកចេញទៅបាត់យ៉ាងលឿន ទាំងដែលប្រាក់ខែខ្លួនមិនច្រើន ថែមទាំងផ្គត់ផ្គង់គ្រួសារ
ថ្មីៗនេះ មានករណីហួសចិត្តមួយបានកើតឡើងនៅឯប្រទេសថៃ ដោយម្ចាស់រថយន្ត Pick Up មួយគ្រឿងបានចូលមកហ្គារាសចាក់សាំងរួចហើយក៏បើកចេញទៅបាត់ដោយមិនមានបង់ប្រាក់ តម្រូវឲ្យនារីបម្រើការងារផ្នែកចាក់សាំងត្រូវចេញថ្លៃសងជំនួស។ នារីវ័យក្មេងមួយរូបបានបង្ហាញពីវីដេអូ និងបានរាយការណ៍ថានៅថ្ងៃកើតហេតុ មានឡាន Pick Up មួយគ្រឿងចូលមកចាក់សាំងនៅហ្គារាសដែលនាងបម្រើការ ដោយអ្នកបើកបររូបនោះមានវ័យប្រហែលជា ៥០ប្លាយ។
ខណៈពេលដែលនាងកំពុងយកទឹកបរិសុទ្ធឲ្យគាត់ ម្ចាស់រថយន្តរូបនោះក៏បើកឡានចេញទៅយ៉ាងលឿន បន្សល់ទុកឲ្យនាងនៅស្រឡាំងកាំង ដោយត្រូវចេញប្រាក់សងក្រុមហ៊ុនជំនួសម្ចាស់រថយន្តរូបនោះចំនួន១០០០បាត ដែលជាចំនួនដ៏ច្រើនមួយសម្រាប់ជាមនុស្សដែលបម្រើការងារដូចជានាង។ នាងបានបន្ថែមថា ប្រាក់ខែនាងទទួលបានពុំបានច្រើននោះឡើយ ត្រូវចិញ្ចឹមម្តាយ និងបង់ថ្លៃសិក្សាជូនប្អូនៗ ដោយនាងសង្ឃឹមថាម្ចាស់ឡានរូបនោះអាចនឹងវិលត្រលប់ព្រមទាំងសងថ្លៃសាំងរបស់គាត់វិញ។ មហាជនជាច្រើនបានសម្តែងការខឹងសម្បារចំពោះម្ចាស់រថយន្ត តែក៏បូករួមជាមួយក្តីអាណិតដោយមានអ្នកខំមិនថាខ្លួននឹងចេញជំនួសរូបនាង សង្ឃឹមថានាងនឹងមិនត្រូវបានគេកាត់ប្រាក់ខែនោះឡើយ៕






