ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែងហេតុ ចោលប្រពន្ធមានផ្ទៃពោះកូនដំបូង៤ខែ ក្រោយរត់រងគ្រាប់ជំនួសអ្នកម្តាយ ក្នុងករណីជម្លោះក្រុមម៉ូតូឌុបបង្កចលាចលនៅឯប្រទេសថៃ

    BY Khmernote Media June 21, 2019
    បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែងហេតុ ចោលប្រពន្ធមានផ្ទៃពោះកូនដំបូង៤ខែ ក្រោយរត់រងគ្រាប់ជំនួសអ្នកម្តាយ ក្នុងករណីជម្លោះក្រុមម៉ូតូឌុបបង្កចលាចលនៅឯប្រទេសថៃ

    កាលពីថ្មីៗនេះមានករណីផ្ទុះវិវាទរវាងក្រុមម៉ូតូឌុប និងម៉ូតូឌុប ដោយមានការប្រតាយប្រតប់គ្នា ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់ ក្នុងករណីនោះបុរសម្នាក់បានបាត់បង់ជីវិត និងមនុស្ស៣នាក់ផ្សេងទៀតរងរបួស។ វីដេអូជាច្រើនដែលបានថតចេញពីកាមេរ៉ាសុវត្ថិភាព និងទូរស័ព្ទដៃចេញពីកន្លែងហេតុពិតៗ ត្រូវបានចែករំលែកពេញបណ្តាញសង្គមដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។

    ដើមហេតុនៃរឿងជម្លោះមួយនេះត្រូវបានឲ្យគេដឹងថាព្រោះតែអ្នករត់ម៉ូតូឌុបទាំងនោះបានឈ្លោះទាស់ទែងគ្នារឿងដណ្តើមម៉ូយគ្នា ក៏ប្រើពាក្យសម្តីតូចធំឌឺដងគ្នា។ ស្រាប់តែបន្តិចក្រោយមកគេឃើញមានអ្នកកាន់ដំបង ពូថៅជាច្រើនចូលមកព្រួតគ្នាវាយបង្ករបួសស្នាម ក្នុងនោះក៏មានការប្រើប្រាស់កាំភ្លើងផងដែរ។ តាមរយៈវីដេអូបានបង្ហាញឲ្យឃើញថាបុរសម្នាក់បានរត់ចេញមករងគ្រាប់ជំនួសស្រ្តីដែលជាម្តាយខ្លួន ដែលឈរក្បែរកន្លែងកើតហេតុបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចោលភរិយាដែលទើបមានកូនដំបូង៤ខែ និងម្តាយឲ្យរន្ធត់ចិត្តជាពន់ពេក។ ប៉ូលីសក៏បានចាប់ខ្លួនបុរសពីរនាក់ក្រោយបង្ក្រាបហេតុការណ៍នេះបានសម្រេច ពីបទបង្កចលាចល និងរបួសស្នាម យកផ្តន្ទាទោសតាមផ្លូវច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay