- Khmernote Media
- សិល្បៈ
អតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើម ពេលនោះគឺលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំង។ យ៉ាងណាមិញលោកក៏បានបាត់មុខពីសិល្បៈមិនឃើញចេញបទចម្រៀងថ្មីធ្វើឲ្យមហាជនស្ទើរតែភ្លេចមុខលោកបាត់ទៅហើយ។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោក បូ វិចិត្រ ត្រូវបានអ្នកគាំទ្រប្រទះឃើញធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ ឈររយ៉ែឡានអោយគេ គ្មានសូម្បីទូរស័ព្ទផ្ទាល់ខ្លួន។ ក្នុងនោះផងដែលយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vanny Seven ដែលបានស្កាត់ទៅជួបលោក បូ វិចិត្រ បានឲ្យដឹងថា លោក បូ
June 20, 2019 - អន្តរជាតិ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា បានធ្វើការឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះផងដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានធ្វើការជូនដំណឹងថាទាក់ទងនឹងការឈប់ទទួលស្គាល់របស់ក្រសួងអប់រំយ៉ាងដូច្នេះថា៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងតែដំណើរកាសាលាអប់រំចំនួន៣សាលា រួមមាន៖ ១. វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា៖បរិញ្ញាបត្ររង) ២. មជ្ឈមណ្ឌល អេ
June 20, 2019 - អន្តរជាតិ
មុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃដោយមានករណីហួសចិត្តមួយបានកើតឡើង ដោយក្រុមប៉ូលីសត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាប្រទះឃើញសាកសពអណ្តែតក្រោមស្ពានដោយពុំដឹងមូលហេតុ។ ក្រោយពេលទទួលបានដំណឹងនេះក្រុមប៉ូលីសបានចូលមកដល់ទីកើតហេតុភ្លាមៗដោយឃើញកាបូបជនរងគ្រោះគឺស្ថិតនៅលើផ្លូវដោយមានទូរស័ព្ទដៃមួយគ្រឿងនៅក្នុងនោះផងដែរ។ ស្បែកជើង និងខោអាវ ជ្រុះរប៉ាត់រប៉ាយពេញគុម្ពព្រៃ ព្រមទាំងមានរាងកាយអណ្តែតទឹកក្រោមស្ពាន។ ឃើញហេតុការណ៍បែបនេះកើតឡើងប៉ូលីសក៏បានរៀបចំកោសល្យវិច័យវិភាគរឿងក្តី ដោយពិនិត្យតាមស្នាមដានជើង និងភស្តុតាង ដោយប្រមូលផ្តុំគ្នាទុកមួយកន្លែង។ ពេលដែលរៀបចំរួចរាល់ប៉ូលីសក៏នាំគ្នាចុះស្រង់សាកសពអណ្តែតនោះដោយត្រូវចំណាយពេលរាងយូរបន្តិច ព្រោះតែច្រាំងរាងចោត និងរអិលខ្លាំង។ តែអ្វីដែលហួសចិត្តពេលដែលចុះទៅទាញសាកសពនោះគឺគេមិនបានស្លាប់ឡើយ ដោយបុរសម្នាក់នោះគឺគ្រាន់តែដេកត្រាំទឹកប៉ុណ្ណោះ គេដេកត្រាំទឹកនេះអស់ជាង៥ម៉ោងទៅហើយ ទើបបណ្តាលឲ្យមានការយល់ច្រឡំបែបនេះ។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងក្រុមប៉ូលីសហួសចិត្តជាខ្លាំងព្រោះនឹកស្មានថាករណីឃាតកម្ម ឬការធ្វើអត្តឃាត ផ្ទុយទៅវិញវាបែរជាការដេកត្រាំទឹកលេងរបស់បុរសម្នាក់នេះសោះ៕
June 20, 2019 - សង្គម
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពីការអនុវត្តការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធ online។ ក្នុងការចុះទិដ្ឋាការនេះគោលបំណងគឺ៖ ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាព នៃការចុះទិដ្ឋាការ បញ្ចិកា និងប្រវេទន៍, បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា ជូនអតិថិជន, ផ្តល់ព័ត៌មានត្រឡប់ដល់អតិថិជនបានទាន់ពេលវេល, កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អថិថិជន, គ្រប់ឯកសារទាំងអស់របស់អតិថិជន ត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្ថិភាពខ្ពស់ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។ ក្នុងនោះក្រសួងសុខាភិបាល នឹងអនុវត្តប្រើប្រព័ន្ធ QR កូដ នៅលើប្រអប់ផលិតផល ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដែលប្រព័ន្ធនេះធានាបាននូវព័ត៌មានជាក់លាក់របស់ផលិតផល ដូចជាលេខទិដ្ឋាការ បញ្ចិកា
June 20, 2019 - សិល្បៈ
មុននេះបន្តិចអ្នកដឹកនាំសម្តែង និងសរសេរទំនុកច្រៀងដែលជាចាងហ្វាងផលិតកម្ម អប្សរាមេរា លោក ខាំ ភូរិ បានបង្ហោះសារព្រួយបារម្ភពីផ្នែកថតស្ប៉តពាណិជ្ជកម្មនៅកម្ពុជា ខណៈពេលដែលអាជីពមួយនេះហាក់កាន់តែធ្លាក់ចុះដុនដាបទៅៗ ព្រោះតែការប្រកួតប្រជែងទីផ្សារពីប្រទេសជិតខាង។ លោកបានបង្ហោះសាររៀបរាប់ថា «នៅសាំងហ្គាពួរ ម៉ាឡេសុី វៀតណាម ក៏មានការធ្លាក់ចុះដូចកម្ពុជាដែរចំពោះផ្នែក ផលិតស្ប៉តពាណិជ្ជកម្ម លើកលែងតែប្រទេសថៃ នេះអាចបណ្តាលមកពីការរីចំរើនដ៏លឿននៃ Social media មួយផ្នែកផងដែរ។ សម្រាប់នៅកម្ពុជា ផ្នែកឬវិស័យមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំង ការងារផលិតដែលធ្លាប់ទទួលបានចន្លោះពី ៣មុឺនដុល្លារ ទៅ៥មុឺនដុល្លារ បានធ្លាក់ចុះមកក្រោម១មុឺនដុល្លារ នេះមានកត្តារួមផ្សំជាច្រើនដូចជា អតិថិជនចង់បានថោកដោយមិនខ្វល់ច្រើនលើគុណភាព ក្រុមផលិតចាប់ផ្តើមមានច្រើនការប្រកួតប្រជែងខ្ពស់។ល។ អនាគតនៃវិស័យនេះ? គ្មានអ្នកណាទាយទុកបានទេ ចំពោះការយល់ឃើញរបស់ខ្ញុំ មានតែការដឹងនូវសញ្ញាប្រកាសអាសន្ននៃរលកយក្សស៊ូណាមិក ហើយគ្មានវិធីផ្សេងក្រៅឱបសសរផ្ទះរង់ចាំគ្រោះមកដល់។
June 20, 2019 - PR
(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសដាក់ចេញនូវគម្រោង Family Plus កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ យើងឃើញថាមានអតិថិជនជាច្រើនចាប់ផ្តើមយល់ដឹងនិងបាន ប្រើប្រាស់សេវាកម្ម Family Plus មានចំនួនគួរអោយកត់សម្គាល់ ។ ថ្ងៃនេះក្រុមហ៊ុនឌីជី សូមជម្រាបជូនបន្ថែមនូវអត្ថប្រយោជន៍ របស់ Family Plus និងអ៊ីនធើណិតខ្សែកាប្លិ៍អុបទិក Fiber Optic- FTTH។ ហេតុអ្វីត្រូវប្រើប្រាស់ Family Plus ? ជាសេវាកម្មទូរទស្សន៍ OTT របស់ក្រុមហ៊ុនឌីជី បូកបញ្ចូលជាមួយនិង សេវាអ៊ីនធើណិត ។ លោកអ្នកអាចកំសាន្តបានជាមួយការមើលប៉ុស្តិ៍ផ្សាយផ្ទាល់រហូតដល់
June 20, 2019 - សិល្បៈ
អតីតអ្នកនិពន្ធចម្រៀងអ្នកស្រី ងិន ម៉ានីយ៉ា បានធ្វើការឆ្លើយតបទៅនឹងសំណេររបស់លោក ថៃ នរសត្យា ដែលបានថាអ្នកស្រីបានផិតក្បត់និងបានបំផ្លាញទ្រព្យសម្បត្តិ។ ដោយអ្នកស្រីបានច្រានចោលទាំងស្រុង ព្រមទាំងបានបន្ថែមចំពោះរឿងរ៉ាវដែលលោក ថៃ នរសត្យា បានលួចសាហាយស្មន់ជាមួយនឹងប្អូនស្រីជីដូនមួយរបស់អ្នកស្រី។ ដោយអ្នកស្រី ងិន ម៉ានីយ៉ា បានសរសេររៀបរាប់ថា៖ “សារបំភ្លឺសាធារណៈជនបន្ថែមអោយស្គាល់ពីអតីតប្តីនាងខ្ញុំ ថៃ នរៈសត្យា ទាំងក្នុងហ្វេសប៊ុគ និងសារព័ត៌មានគឺបានចុះផ្សាយហើយ ថារូបខ្ញុំ និង ថៃ នរៈសត្យា បានលែងលះគ្នាជាង ៩ឆ្នាំមកហើយ។ ខ្ញុំសូមបញ្ជាក់បន្តិចអោយបានច្បាស់ដល់សាធារណៈជន គឺ ថៃ នរៈសត្យា អតីតឯឧរដ្ឋលេខាធិការក្រសួងវប្បធម៍ គឺក្នុងពេលដែលគាត់កំពុងរស់នៅជាមួយនាងខ្ញុំក្នុងឋានៈជាប្តីប្រពន្ឋក្នុងផ្ទះតែមួយ គឺគាត់លួចសាហាយស្មន់ដេកជាមួយប្អូនស្រីជីដូនមួយខ្ញុំ
June 20, 2019 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជាចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ក្មេងៗ និងស្ត្រីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ និងស្តារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
June 20, 2019 - PR
មានរូបភាពវីដេអូបែកធ្លាយមួយ បានបង្ហាញពីការ Zoom យករូបភាពកាណូតពីចំងាយនៅលើផ្ទៃសមុទ្រ ទំនងដូចជាថតនៅខេត្តកំពត និង ខេត្តកែបយើងតែម្តង ដោយរូបភាពនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីសមត្ថភាពថតពង្រីករូបភាពពីចំងាយទៅលើកាណូតមួយនោះ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ OPPO ហាក់ដូចជាចង់បង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា 60X Digital Zoom ដែលយើងគ្រប់គ្នាដឹងហើយថាវាជាបច្ចេកវិទ្យាថ្មី ដែលស្ថិតនៅក្នុងទូរស័ព្ទស្មាតហ្វូន OPPO Reno 10X ស៊េរីថ្មី ដែលទើបតែដាក់ចេញលក់នាពេលថ្មីៗនេះ នៅលើទីផ្សារទូរស័ព្ទដៃដូច្នោះដែរ។ លើកនេះទោះជាលោកអ្នកទៅដល់ទីណា ក៏មិនបាច់ខ្វាយខ្វល់រឿង Zoom យករូបភាព ដែលនៅចំងាយឆ្ងាយ និងមិនច្បាស់ទៀតទេ! ហើយចំពោះអ្នកដែលស្រលាញ់រូបទេសភាពស្អាតៗ ឬ អ្នកដែលស្រលាញ់ការថតរូបសត្វព្រៃក្នុងដំណើរកំសាន្តនៅទីជិត ឬទីឆ្ងាយក្តី គឺថា
June 20, 2019 - អន្តរជាតិ
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃពីការប្រើប្រាស់ឬស្សីច្នៃជាដៃសម្រាប់យូរកាហ្វេតយ៉ាងស្រស់ស្អាតប្រកបដោយភាពច្នៃប្រឌិតជំនួសដោយការប្រើប្រាស់ថង់ប្លាស្ទិក។ ដៃយូរដែលកែច្នៃចេញពីឬស្សីនេះត្រូវបានល្បីសុះសាយពេញបណ្តាញសង្គមក្រោយពេលដែលទំព័រផ្លូវការរបស់ហាងកាហ្វេ ផូណាំងយ៉ង បានបង្ហោះរូបអតិថិជនខ្លួនជាមួយដៃយូរនេះ។ មហាជនថៃជាច្រើននាក់បានសម្តែងការគាំទ្រព្រោះការប្រើប្រាស់វត្ថុធាតុដើមកែច្នៃបែបនេះគឺមានប្រយោជន៍ជាច្រើន អាចជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឲ្យមានការងារធ្វើ ជាពិសេសជាងនេះទៅទៀតនោះគឺដៃយូរឬស្សីនេះវាមានរឹងមាំជាប់ជាងថង់ប្លាស្ទិកដែលយើងប្រើប្រាស់នាពេលបច្ចុប្បន្ន៕ អត្ថបទ៖ មេសា
June 20, 2019









