ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងអប់រំ សម្រេចបិទ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី តាមការស្នើសុំ

    BY Khmernote Media June 20, 2019
    ក្រសួងអប់រំ សម្រេចបិទ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី តាមការស្នើសុំ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា បានធ្វើការឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះផងដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានធ្វើការជូនដំណឹងថាទាក់ទងនឹងការឈប់ទទួលស្គាល់របស់ក្រសួងអប់រំយ៉ាងដូច្នេះថា៖

    ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងតែដំណើរកាសាលាអប់រំចំនួន៣សាលា រួមមាន៖

    ១. វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា៖បរិញ្ញាបត្ររង)

    ២. មជ្ឈមណ្ឌល អេ អាយ អាយ (សម្រាប់ការអប់រំថ្នាក់ភាសាអង់គ្លេស ចិន ថៃ..)

    ៣. សាលារៀន អន្តរទ្វីប អាមេរិកាំង (សម្រាប់ការអប់រំថ្នាក់ចំណេះទូទៅភាសាខ្មែរ “ថ្នាក់ក្រោមមត្តេយសិក្សា ដល់ថ្នាក់ទី១២)។

    ហើយ​ខាងគណៈគ្រប់គ្រងក៏បានដាក់ស្នើរសុំផ្អាកដំណើរការថ្នាក់បរិញ្ញាបត្ររង នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប៉ុន្តែមជ្ឈមណ្ឌល អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង  ទាំង៥សាខា នៅដំណើរការដូចធម្មតា ៕ សូមអានបន្ថែមនៅខាងក្រោម៖

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay