ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសៗរាប់ពាន់នាក់នៅប្រទេសហ្វីលីពីននាំគ្នាតម្រង់ជួរចាំកាត់ចុង

    BY Khmernote Media June 21, 2019
    ក្មេងប្រុសៗរាប់ពាន់នាក់នៅប្រទេសហ្វីលីពីននាំគ្នាតម្រង់ជួរចាំកាត់ចុង

    ហ្វីលីពីន៖ ក្មេងប្រុសដែលជិតឈានដល់វ័យពេញកំលោះរាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីន បានតម្រង់ជួរគ្នាជាបន្តបន្ទាប់ ដើម្បីរងចាំទទួលសេវាកាត់ស្បែកនៅចុងលិង្គ ដែលវាជាវប្បធម៌មួយរបស់ហ្វីលីពីនផងដែរ។ យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន DAILYMAIL បានរៀបរាប់ថា​ ហ្វីលីពីនមានវប្បធម៌នៃការកាត់ស្បែកចុងលិង្គចំពោះក្មេងប្រុសចាប់តាំងពីឆ្នាំ ១៩៤៥ មកម្លះ ហើយវប្បធម៌នេះបានកើតមានក្រោយមានវត្តមានជនជាតិឥស្លាមមកដល់លើទឹកដីនៃប្រទេសហ្វីលីពីន។ ការកាត់ស្បែកនៅចុងលិង្គនេះគឺជាសញ្ញាបង្ហាញថា ក្មេងប្រុសនឹងក្លាយជាមនុស្សពេញវ័យ ឬជាមនុស្សប្រុសពេញលក្ខណៈ ក្រោយពេលកាត់ស្បែកលិង្គនេះរួច។

    ម្យ៉ាងទៀតការកាត់ស្បែកលិង្គនេះក៏ជាការជួយរក្សាអនាម័យប្រដាប់បន្តពូជបុរសផងដែរ។ ជាទូទៅនៅក្នុងប្រទេសហ្វីលីពីនរដូវកាលនៃការកាត់ស្បែកចុងលិង្គនេះត្រូវបានគេធ្វើឡើងចាប់ពីខែ មេសា រហូតដល់ ឧសភា ឬអូសបន្លាយវែងជាងនេះទៀត អាស្រ័យទៅតាមចំនួនមនុស្សដែលត្រូវកាត់ស្បែកនៅចុងលិង្គតិច ឬច្រើន។ ដោយសារតែវាជាវប្បធម៌មួយរបស់ហ្វីលីពីន និងជាការលើកទឹកចិត្តដល់ក្មេងៗឲ្យហ៊ានធ្វើការកាត់ស្បែកចុងលិង្គនេះផង រដ្ឋាភិបាលហ្វីលីពីនបានសម្រេចផ្តល់ជូនសេវាកម្មនេះដោយមិនគិតថ្លៃ​នោះទេ។ សូមបញ្ជាក់ថា ការកាត់ស្បែកចុងលិង្គមានរយៈពេល ២០ នាទី វាក៏បានបង្កឲ្យមានការឈឺចាប់ផងដែរ ហើយបើតាមការសិក្សាបានបង្ហាញថាបុរសហ្វីលីពីនប្រមាណជា ៩០% សុទ្ធតែបានកាត់ស្បែកនៅចុងលិង្គរបស់ពួកគេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay