Khmernote Media
  • PR

    ពិតជាក្លាហានខ្លាំងណាស់! ឃើញរាងតូចស្រឡូនល្វតល្វន់អ៉ីចឹងទេ តែកញ្ញា ម៉ាក សែនសូនីតា ឬហៅតាមឈ្មោះកំពុងល្បី នាងរាជិនី ក្នុងរឿង កូនពស់កេងកង នោះ ពិតជាចិត្តហានក្លាមិនតូច ដូចមាឌឡើយ។ តាមរយៈខ្សែភាពយន្តភាគកំពុងល្បីពេញប្រទេសរឿង កូនពស់កេងកង ដែលមានកញ្ញា ម៉ាក សែនសូនីតា ដើរតួជានាង រាជិនី នោះបានមកដល់ឈុតឆាកដ៏សំខាន់ក្នុងផ្ទៃរឿងទាំងមូលដែល ទស្សនិកជនក៏បានធ្លាប់ជ្រាបរួចមកហើយតាមការទស្សនាជារឿងដុំពីមុនៗមកនោះ គឺឈុតឆាក នាងរាជិនី ស្នេហារួមមេត្រី ជាមួយ សត្វពស់កេងកង ដ៏ធំមហិមាគួរឲ្យព្រឺព្រួច។ ហើយពិតជាអស្ចារ្យ និងអត់សរសើរមិនបាន ចំពោះនាងរាជិនី 2019 របស់ទូរទស្សន៍ហង្សមាស ដែលបានធ្វើឲ្យអ្នក ទស្សនាចំហរមាត់ព្រឺសំបុរមិនស្ទើរទេចំពោះឈុតឆាកដ៏ពិសេសមួយនេះ។

    June 19, 2019
  • PR

    ដោយមើលឃើញពីបញ្ហាសុខភាពដែលបានកើតឡើងមកលើមនុស្សគ្រប់រូប ទាំងក្មេងទាំងចាស់ ប្រុសស្រី គ្រប់វ័យ គ្រប់វណ្ណ:ទូទាំងប្រទេស លោកអ៊ឹង តុងអៀង ដែលជាអតីតសាស្រ្តាចារ្យ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប លោកក៏បានបង្កើតសហគ្រាសអាហាបំប៉ន S.P.L.E. ឡើងក្នុងគោលបំណងស្រាវជ្រាវរករូបមន្តធម្មជាតិ ដើម្បីជួយសម្រួលដល់បញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរយើង។ លោកបានព្យាយាមស្រាវជ្រាវ រហូតឈានដល់ការរកឃើញរូបមន្តថ្មីៗជាបន្តបន្ទាប់ជាច្រើនមុខ ដែលជួយដល់បញ្ហាសុខភាពផ្សេងៗគ្នា។ តួយ៉ាងដូចរូបមន្តធម្មជាតិដែលទើបតែរកឃើញថ្មីចុងក្រោយមួយ ដែលបានផ្សំឡើងពីសារជាតិឃូឃូមីនដែលមានក្នុងម្សៅរមៀត បូកជាមួយនិងសារជាតិក្នុងម្សៅម្រុំ និងម្រេចខ្មៅ ដែលនាំឲ្យ កើតមានសារធាតុបំប៉នជាច្រើនដូចជា៖ អង់ទីអុកស៊ីដង់ ៤៦ប្រភេទ អាមីណូអាស៊ីត សរុប១៨ប្រភេទ សារធាតុកាល់ស្យូម ប៉ូតាស្យូម វីតាមីនA វីតាមីនB3 ម៉ាញ៉េស្យូម អូមេកា3

    June 19, 2019
  • ព័ត៌មានជាតិ

    បុរសម្នាក់ឈ្មោះ ប៉ន ស្រស់ ភេទប្រុស អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែររស់នៅ សហគមន៍អណ្តូង៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ធ្លាប់ជាប់ពន្ធនាគារព្រៃស០២ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញពីពន្ធនាគារនៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៨។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បុរសខាងលើ បានប្រើគ្រឿងញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងដុតផ្ទះឆេះអស់មួយបន្ទប់ ព្រមទាំងគម្រាមសម្លាប់ប្រពន្ធកូន បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។ ក្រោយពេលធ្វើសកម្មភាពបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ និងគម្រាមសម្លាប់ប្រពន្ធកូនរួចមក នៅវេលាម៉ោងប្រមាណ ១២និង៣០នាទី បុរសបែកថ្នាំខាងលើ បានរត់ឡើងលើដំបូលផ្ទះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការណ៍ជាមួយ

    June 19, 2019
  • សង្គម

    ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ — អាជ្ញាធររាជធានីភ្នំពេញ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការរដ្ឋាករស្វយ័ត រថយន្ដក្រុង និងចំណតរថយន្ដក្រុងដែលមានទំហំដី៤ហិកតា និងពិធីប្រគល់ទទួល រថយន្ដក្រុងចំនួន ៨០គ្រឿង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅភូមិ ព្រែក តារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ កាលពីពញរឹកថ្ងៃពុធ ២រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ហូរីណូអ៊ូជិ

    June 19, 2019
  • បច្ចេកវិទ្យា

    អាឡឺម៉ង់គ្រោងនឹងសម្រេចឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ត្រឹមតែទូរស័ព្ទ iPhone ជំនួសដោយការបង្ហាញអត្តសញ្ញាណប័ណ្ណក្នុងការប្រើប្រាស់ជាលក្ខណៈផ្លូវការទូទៅនៅក្នុងប្រទេសអាឡឺម៉ង់។ យោងតាមការបញ្ជាក់របស់រដ្ឋាភិបាលអាឡឺម៉ង់បានឲ្យដឹងថា នៅពេលប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 របស់ក្រុមហ៊ុន Apple ដាក់ឲ្យដំណើរការគឺវានឹងមានមុខងារពិសេសមួយ ដែលគេអាចស្កេនទិន្នន័យអត្តសញ្ញាណប័ណ្ណទុកនៅក្នុងទូរស័ព្ទបាន។ ដូចនេះអាឡឺម៉ង់នឹងសម្រេចឲ្យប្រជាពលរដ្ឋខ្លួន ស្កេនអត្តសញ្ញាណប័ណ្ណទុកនៅក្នុងទូរស័ព្ទ សម្រាប់ប្រើប្រាស់ពេលទិញសំបុត្រយន្តហោះ​ ឬត្រូវបំពេញឯកសារផ្សេងៗ ដែលត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ។ ការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាឡឺម៉ង់គ្រប់រូបដោយពួកគេមិនចាំបាច់យកអត្តសញ្ញាណប័ណ្ណជាប់តាមខ្លួននោះទេគឺមានតែទូរស័ព្ទមួយគ្រប់គ្រាន់ហើយ៕ អត្ថបទ៖ ភក្តី

    June 19, 2019
  • អន្តរជាតិ

    បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និងប្រឈមនឹងការជាប់គុករយៈពេល ៨ ឆ្នាំ បន្ទាន់ពីគាត់បានលួចយករថពាសដែកទៅបើកលេងពេញទីក្រុង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Pajęczno ប្រទេសប៉ូឡូញ។ បុរសជាអ្នកបង្កហេតុរូបនេះមានអាយុ ៦០ ឆ្នាំ ហើយគាត់ត្រូវបានគេរកឃើញថា មានអាការស្រវឹងស្រាយ៉ាងខ្លាំង ខណៈដែលគាត់ទៅលួចយករថពាសដែកនេះមកបើកលេង។ រថពាសដែកមួយគ្រឿងនេះជាប្រភេទ T-55 ​ផលិតនៅក្នុងប្រទេសសូវៀត និងទុកសម្រាប់ប្រើប្រាស់ក្នុងពេលមានសង្រ្គាមប៉ុណ្ណោះ។ យ៉ាងណាក្តី ក្នុងយប់កើតហេតុបុរសវ័យ ៦០ ឆ្នាំរូបនេះ បានបើករថពាសដែកពេញទីក្រុង និងបង្កឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំង។ បន្តិចក្រោយមកទើបអាជ្ញាធរអាចធ្វើការឃាត់អ្នកបើកបររថពាសដែកនេះបាន និងចាប់យកគាត់ទៅកាន់ស្ថានីយ៍ប៉ូលិស។ តាមច្បាប់គាត់ត្រូវប្រឈមនឹងការជាប់គុកចំនួន ៨ ឆ្នាំ ៕ អត្ថបទ៖ ភក្តី

    June 19, 2019
  • សិល្បៈ

    តារាសម្តែងស្រី និងអ្នកចម្រៀងមានប្រជាប្រិយភាព សូ ដានីតា បានបង្ហោះសារនិយាយពាក្យពិតចេញពីចិត្ត ក្រោយត្រូវបានគេរិះគន់ និងនិយាយថាការដែលនាងចុះប្រមូលសំរាមគឺវាគ្រាន់តែជាការសម្តែង។ គួរបញ្ជាក់ឲ្យដឹងផងដែរថាកន្លងទៅថ្មីៗនេះតារាស្រីរូបនេះបានចុះជួយបងប្អូនកម្មករប្រមូលសំរាមដោយនាងក្រោកតាំងពីព្រលឹម ដើម្បីយល់ដឹងសុខទុក្ខព្រមទាំងអប់រំពួកគាត់ឲ្យមានការប្រើប្រាស់ស្រោមដៃ និងម៉ាស់ ដើម្បីការពារសុខភាព។ មហាជនមួយចំនួនធំបានលើកកោតសរសើររូបនាងជាខ្លាំងដោយសក្តិសមជាគំរូល្អគួរយកតម្រាប់តាមដោយមិនប្រកាន់ខ្លួនអ្វីបន្តិចសោះឡើយ។ ផ្ទុយទៅវិញនាងបែរជាទទួលបានការរិះគន់យ៉ាងដំណំថាអ្វីដែលនាងធ្វើគ្រាន់ជាការសម្តែង ដែលជាហេតុធ្វើឲ្យនាងដាច់ចិត្តសរសេរសារក្នុងបណ្តាញសង្គមថា «អ្នកណានិយាយថាជាការសម្តែងរបស់ខ្ញុំៗអត់ខ្វល់ តែសំខាន់ខ្ញុំលះបង់ពេលវេលា ក្រោកម៉ោង៣ភ្លឺធ្វើការជាមួយពួកគាត់ដល់ម៉ោង ៤ល្ងាច។ អ្នកដែលនិយាយថាខ្ញុំសម្តែង តើអ្នកមានគិតចង់សម្តែង! ធ្វើពិត! រើសពិត! ប្រមូលពិតដូចជាខ្ញុំអត់? (ស្អុយរលួយគ្រប់កន្លែង) អ្នកណាចង់បានឈ្មោះជារាជនីស្រស់ស្អាតក៏យកទៅ។ ខ្ញុំសុខចិត្តទទួលឈ្មោះ រាជនីសំរាម (Tan Kimsour ដាក់រហ័សនាម អោយ)»៕ អត្ថបទៈមេសា

    June 19, 2019
  • សិល្បៈ

    ប្រាសាទ ដាវីន អតីត Freshie Girls ជ័យលាភី ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជានារីខ្មែរស្រលាញ់សម្បុរខ្មៅស្រអែមស្រស់ ជាពិសេសគឺជាតារាបង្ហាញម៉ូដ និងសម្តែងដ៏មានប្រជាប្រិយភាព។ កាលពីកន្លងទៅថ្មីៗនេះតារាស្រីរូបនេះបានសាងចំណាប់អារម្មណ៍ជាខ្លាំងក្រោយបង្ហាញរូបថតម៉ូដែលស្អាតៗជាច្រើនសន្លឹកដោយតុបតែងខ្លួនជាឈុតនាងអប្សរា និងឈុតបែបសម័យទំនើបជាមួយសម្បុរខ្មៅប្រកបដោយភាពជឿជាក់។ មុននេះបន្តិច ប្រាសាទ ដាវីន ក៏ត្រូវបានមហាជនលើកកោតសរសើរជាថ្មីពេញបណ្តាញសង្គម ក្រោយនាងបង្ហាញឈុតបែបកូនក្រមុំមានទាំងសម័យ និងបុរាណ យ៉ាងសុភាពរាបសារសក្តិសមជានារីខ្មែរ។ មិនសរសើរមិនបានព្រោះថាតារាស្រីរូបនេះមានសមត្ថភាព និងមានសម្រស់ស្រស់ស្អាតខ្លាំងដោយអាចប្រែប្រួលបត់បែនភ្លាមៗទៅតាមកាលៈទេសៈ សព្វមួយដងយើងធ្លាប់តែឃើញនាងបែបមុខមាំ និងទឹកមុខមានអំណាច ដោយឡែកពេលគ្រងឈុតកូនក្រមុំវិញក្លាយជានារីរមទម សមសួនយ៉ាងស្រស់សោភាតែម្តង៕ អត្ថបទ៖ មេសា

    June 19, 2019
  • សិល្បៈ

    ចាន់ កែវនិមល ពិធីការិនីឆ្នើមប្រចាំស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដែលបានក្តោបក្តាប់កម្មវិធីធំៗជាច្រើនដូចជា “ឋានសួគ៌ ឬ ឋាននរក”, “The Voice Cambodia”, “Cambodian Idol” និងកម្មវិធីជាច្រើនទៀត។ ព្រោះតែសមត្ថភាព និងទេពកោសល្យធ្វើឲ្យ ចាន់ កែវនិមល ហាក់ទទួលបានការងារជាច្រើនទាំងកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតដូចជាខនសឺត និងកម្មវិធីមង្គលការជាដើម។ ស្របពេលដែលមានភាពមមាញឹកជាមួយអាជីពការងារ ចាន់ កែវនិមល ហាក់ពុំសូវមានពេលបានថ្នាក់ថ្នមកូនស្រីប៉ុន្មានឡើយ។ ហេតុដូចនេះហើយស្របពេលថ្ងៃកំណើតកូនស្រីរបស់ខ្លួនអ្នកនាង ចាន់ កែវនិមល បានផ្អាកការងារទាំងអស់ងាកមកធ្វើដំណើរកម្សាន្តជាមួយគ្រួសារនៅឯហុងកុងយ៉ាងរីករាយ ជាមួយសារជូនពរថា «ម៉ាក់ដឹងថាម៉ាក់មិនសូវមានពេលនៅជាមួយកូន តែម៉ាក់ដឹងច្បាស់ថាកូនត្រូវការអី ចង់បានអី ម៉ាក់នឹងព្យាយាមឲ្យកូនគ្រប់យ៉ាងសុំត្រឹមឃើញស្នាមញញឹមកូន គឺម៉ាក់មានក្តីសុខបំផុត

    June 19, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានគណនីហ្វេសប៊ុកឈ្មោះ នួន ឈិន បានបង្ហាញការសោកស្តាយក្រោយពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួសពីដៃស្បូនភរិយាខ្លួនឆ្លងទន្លេ បណ្ដាលឲ្យភរិយាខ្លួនចុកពោះហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ យ៉ាងណាមិញជាមួយនឹងការរិះគន់ពីសំណាក់មហាជន ខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានធ្វើការបកស្រាយ ចំពោះការលើកឡើងរបស់ឈ្មោះ នួន ឈិន ដោយមន្ទីរពេទ្យបង្អែកខេត្តតាកែវបានបំភ្លឺថា៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទីព្រឹក មានភរិយារបស់ឈ្មោះ នួន ឈិនបានធ្វើការសម្រាលកូន។ លុះដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩ និង០៥នាទីព្រឹក ស្ត្រីសំរាលកូនក៏បានចេញពីពេទ្យដោយគ្មានការអនុញ្ញាត្តពីគ្រូពេទ្យក្នុងផ្នែកសម្ភព។ ក្នុងករណីសម្រាលកូនរបស់ស្ត្រីរូបនេះ គឺសម្រាលដោយមានកាត់ទ្វារមាស (Episiotomy) និងបូមជំនួយ (Ventouse delivery)

    June 19, 2019