Khmernote Media
  • សង្គម

    នាព្រឹកថ្ងៃ​ពុធ ០២រោច ខែជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩នេះ នៅ​ទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុងរាជធានីភ្នំពេញ ( City Bus ) ​បាន​រៀបចំ​ពិិធី​សម្ពោធ​ស្ថានីយ៍ចំណត​រថយន្ដ​ក្រុង ( Bus Depot ) អគារទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានីភ្នំពេញ និង​ពិធី​ប្រគល់-ទទួល​រថយន្ត​ក្រុង​ចំនួន​៨០គ្រឿង និងបរិក្ខា​បច្ចេកទេស​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ស្ថិតនៅ​ភូមិព្រែកតារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​រ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្ដម HORINOUCHI ឯកអគ្គរាជទូត​វិសាមញ្ញា​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ឃួង ស្រេង អភិបាល

    June 19, 2019
  • សិល្បៈ

    បងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់ជាក់ជាមិនខានតារាសម្តែងស្រី អាលីហ្សា ដែលនិយមដើរតួកាចឆ្នាស់ លេងខ្លួនបែបសិចស៊ី បញ្ចេញរាងស្រស់ស្អាត។ តារាស្រីដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈបទ “ទឹកភ្នែកជីដូនកាកី” រូបនេះនៅតែមានទីផ្សារសិល្បៈខ្ពស់ជាពិសេសចំពោះការសម្តែងជាតួកាចឆ្នាសតែម្តង។ មុននេះបន្តិច អាលីហ្សា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថានាងនឹងក្លាយជាកូនក្រមុំឆាប់ៗនេះ ជាមួយគូស្នេហ៍ដែលជាអនិកជន។ នាងក៏បានបង្ហាញរូបភាព Pre-Wedding ស្អាតៗជាច្រើនសន្លឹកដែលមានទាំងឈុតបុរាណ និងសម័យយ៉ាងស្រស់ស្អាតជាមួយការប្រកាសជាសាធារណៈថា៖ «ជំរាបសួរចា៎! ពុកម៉ែបងប្អូននាងខ្ញុំសូមគោរព និងអញ្ជើញចូលរួមអាពាហ៍ពិពាហ៍របស់នាងខ្ញុំនៅថ្ងៃទី ២២ ខែមិថុនា ត្រូវ ជាថ្ងៃសៅ ២០១៩ នៅអាគារ L កោះពេជ្រ សូមអគុណ»៕ អត្ថបទ៖ មេសា

    June 19, 2019
  • សិល្បៈ

    បងប្អូនមុខជាស្គាល់ច្បាស់មិនខានអ្នកនាង សុគន្ធ និសា តារាចម្រៀងស្រីដែលមានទឹកដមសំនៀងផ្អែមស្រទន់ ថ្នមបំពេរ ជាពិសេសមានសមត្ថភាពច្រៀងមិនថាបទបុរាណ ឬសម័យនោះឡើយ។ តារាស្រីដែលមានបទពិសោធន៍សិល្បៈអស់រយៈពេលជិត២០ឆ្នាំរូបនេះហាក់នៅតែអាចឆក់យកចិត្តប្រិយមិត្តអ្នកគាំទ្របានយ៉ាងមានឥទ្វិពល ព្រោះក្រៅពីច្រៀងនាងក៏អាចសម្តែងបានយ៉ាងប៉ិនប្រសប់ផងដែរ មិនថាតួកាចឆ្នាស់ ក្រមិចក្រមើម ឬក៏ស្លូតនោះទេ។ ថ្មីៗនេះដែល សុគន្ធ និសា ត្រូវបានមហាជនលើកកោតសរសើរមិនដាច់ពីមាត់ក្រោយពីនាងបានបកស្រាយបទ “ទីកែប” ដែលជាស្នាដៃព្រះរាជនិពន្ធ ក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ជាមួយទឹកដមសម្លេងផ្អែមទ្រទន់របស់នាង ហាក់ធ្វើឲ្យចម្រៀងមួយបទនេះកាន់តែមានន័យ និងពីរោះថែមមួយកម្រិតទៀត៕ អត្ថបទ៖ មេសា

    June 19, 2019
  • សេដ្ឋកិច្ច

    តាមការសង្កេតពីតំលៃអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ បានអោយឃើញថា បច្ចុប្បន្នទឹកដីខណ្ឌសែនសុខ បានក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាតំបន់ដែលមានការទិញលក់អចលនទ្រព្យខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពេលដែលផ្សារទំនើប Aeon II បានបង្ហាញខ្លួនជាផ្លូវការ ហើយបន្តបន្ទាប់ទៀតក៏មានផ្សារ Macro, Global House, និងផ្សារទំនើប Chip Mong Mall សែនសុខ ដែលកំពុងដំណើរការសាងសង់ជាហូរហែ។ បើតាមការអោយដឹងពីតំលៃអចលនទ្រព្យនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងតំបន់នានានៅក្នុងខណ្ឌនេះបានអោយដឹងថា កាលពី ៤ ទៅ ៥ឆ្នាំមុន តំលៃអចលនទ្រព្យនៅទីនោះមិនទាន់មានការឡើងថ្លៃខ្លាំងនោះទេ ជាក់ស្តែងផ្ទះនៅបូរីពិភពថ្មី សែនសុខទល់មុខផ្សារ Macro មានតំលៃតែជាង១០ម៉ឺនដុល្លារ ប៉ុណ្ណោះ ហើយមកទល់នឹងពេលបច្ចុប្បន្នផ្ទះនៅតំបន់នោះ មានតំលៃដល់ទៅជាងកន្លះលានដុល្លារ

    June 19, 2019
  • សិល្បៈ

    បងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់ អែម គុនថង អតីតបវរកញ្ញាឯកភពផែនដីតំណាងប្រទេសកម្ពុជាឆ្នាំ២០១៧ ជាក់ជាមិនខាន ជាពិសេសគឺរូបរាងជាមួយសម្បុរសណ្តែកបាយ រាងស្រឡូនស្រស់ស្អាត។ ក្រោយពីបញ្ចប់ការប្រកួតជាមួយប្រទេសជាច្រើនរួចមក អែម គុនថង បានចូលប្រឡូកក្នុងវិថីសិល្បៈជាតារាបង្ហាញម៉ូដ និងថតឃោសនាផលិតផលយ៉ាងមានប្រជាប្រិយភាព។ មុននេះបន្តិចអតីតបវរកញ្ញារូបនេះបានធ្វើឲ្យមនុស្សប្រុសជាច្រើនក្តៅខ្លួន ច្រាលឈាម សឹងតែហូរតាមច្រមុះព្រោះតែនាងបានបង្អួតរាងក្នុងឈុតចោមពុងវាលពណ៌ខ្មៅ យ៉ាងសិចស៊ី និងទាក់ទាញខ្លាំង មិនសរសើរមិនបាន។ នេះពិតជាសក្តិសមជាកញ្ញាឯកស្រស់ស្អាតតំណាងប្រទេសកម្ពុជាពិតមែន ជាពិសេសពេលដែលបង្ហាញរូបសិចស៊ីឃើញចង់ក្តៅខ្លួននៅលើទឹកដីភ្នំគូលែន ខេត្តសៀមរាបបែបនេះទៀត រឹតតែប្លែកភ្នែកតែម្តង៕ អត្ថបទ​​​៖ មេសា

    June 19, 2019
  • អន្តរជាតិ

    ​វគ្គ​បណ្តុះបណ្តាល​ចរាចរ​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ សម្រាប់​បងប្អូន​អ្នកបើកបរ​ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​រ៉ឺម៉ក​សណ្តោង​ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ ​ត្រូវ​បាន​ធ្វើឡើង​រៀងរាល់ថ្ងៃ​សៅរ៍ មកទល់ពេលនេះមាន​បេក្ខជន​ដែល​ប្រឡង​ជាប់​បានប័ណ្ណបើកបរ​ចំនួន២៧៩៣នាក់​។ នេះបើយោងតាមការបញ្ចាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ៖ “គិតត្រឹមថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៩នេះ បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត បានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ដោយឥតគិតថ្លៃនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចំនួន១៥វគ្គ ស្មើនឹង ៨៤៨៧នាក់ និងបានប្រឡងជាប់ដោយទទួលប័ណ្ណបើកបរបានចំនួន ២៧៩៣នាក់”។ គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនេះ ប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ។ វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅចំនួន ២ទីតាំង ដូចខាងក្រោមៈ ១-នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    June 19, 2019
  • អន្តរជាតិ

    លោក លី កាស៊ីង ដែលជាមហាសេដ្ឋីមានជាងគេនៅក្នុងពិភពលោកលំដាប់ទី ២៩ និងជាអ្នកមានជាងគេបំផុតនៅក្នុងហុងកុងបានប្រកាសថា គាត់នឹងបរិច្ចាគប្រាក់ជិត ៦០ លានដុល្លារ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល ៤ ឆ្នាំពេញតែម្តង។ សាកលវិទ្យាល័យដែលនឹងទទួលបានប្រាក់បរិច្ចាគនេះគឺសាកលវិទ្យាល័យ Shantou ដែលស្ថិតនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយសាកលវិទ្យាល័យមួយនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨១ ក្រោយការជួយជ្រោមជ្រែងពីសំណាក់លោក លី កាស៊ីង ផងដែរ។ លោក លី កាស៊ីង ដែលមានវ័យ ៩០ ឆ្នាំ បានប្រកាសជាសាធារណៈថា គាត់នឹងធ្វើការបរិច្ចាគប្រាក់ ១០០ លានយន់ (១៤,៤

    June 19, 2019
  • សង្គម

    មួយរយៈក្រោយនេះយើងសង្កេតឃើញថាការគាំទ្រសិល្បៈបុរាណខ្មែរហាក់ថមថយចុះកាន់តែខ្លាំងឡើងៗ ដោយក្មេងៗមួយចំនួនធំស្ទើរតែពុំដែលបានឃើញបានស្គាល់នូវទម្រង់សិល្បៈទាំងនោះ។ ក្នុងនោះ ល្ខោនបាសាក់ អាចចាត់បញ្ចូលជាទម្រង់សិល្បៈមួយដែលជិតបាត់បង់រូបរាងទៅហើយ ជាក់ស្តែងសូម្បីតែអ្នកសម្តែងក៏ពុំសូវមានអ្នកអើពើប៉ុន្មានដែរ។ មុននេះបន្តិចតាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Bun Chan បានបង្ហោះឲ្យដឹងថា «លោក ផាន់ យឿង ហៅយក្សគក់ គឺជាសិល្បៈករល្ខោនបាសាក់ដែលសំដែងនៅវង់ល្ខោនបាសាក់ តាប៉េងប៉ោះប្រចាំខេត្តកំពង់ចាម ដែលរូបលោក (យក្សគក់) មានទេពកោសល្យយ៉ាងល្អក្នុងការសំដែងដែលដើរតួរជាយក្សរហូតទទួលបានប័ណ្ណសសើរពីសម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ ២០១៤ ប៉ុន្តែជាអកុសល សព្វថ្ងៃនេះរូបលោកបានផ្អាកការសំដែងពីវង់សិល្បៈល្ខោនបាសាក់ជាបណ្តោះអាសន្នដោយសារមានជំងឺប្រចាំកាយ (ជំងឺទឹកនោមផ្អែម) ហើយរូបលោកនៅពេលនេះកំពុងខ្វះខាតថរិកាក្នុងការព្យាបាលជំងឺ។ ដូច្នេះសំរាប់បងប្អូន ឬ សប្បុរសជនណាចង់ជួយរឺឧបត្ថម្ភដល់រូបលោកអាចទំនាក់ទនងបានទៅកាន់ Account Facebook ប្អូនស្រី Chorvy Basak រឺទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៧

    June 19, 2019
  • អន្តរជាតិ

    ដោយថ្មីៗនេះមានផេកនិងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបង្ហោះករណីពាក់ព័ន្ធជនជាតិចិនមិនបើកប្រាក់ខែអោយកម្មករខ្មែរនៅការដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុង-ខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាអោយផែនសន្តិសុខបង្កើតក្រុមការងារចុះទៅស្រាវជ្រាវភ្លាម។ ជាលទ្ធផល អ្នកម៉ៅការសំណង់ទី០១ ជាជនជាតិចិនឈ្មោះ LIANG JIANMEI ភេទស្រី កាន់លិខិតឆ្លងដែនលេខ LI9276239 បានអោយអ្នកម៉ៅការសំណង់ជាជនជាតិខ្មែរ ទី០២ ឈ្មោះ ផូ លីមទៀង ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ 060868275(01) ជាអ្នកម៉ៅការបន្តលើផ្នែករៀបការ៉ូក្នុងការដ្ឋានខាងលើ។ ក្រោយមកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកម៉ៅការសំណង់ជនជាតិខ្មែរនោះបានប្រាប់ទៅកាន់អ្នកម៉ៅការសំណង់ជាជនជាតិចិននោះថាការរៀបការ៉ូរួចរាល់ហើយ និងសុំទូទាត់ប្រាក់បញ្ចប់ តែត្រូវអ្នកម៉ៅការជនជាតិចិននោះពន្យាថាចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះទើបខ្លួនចុះទៅពិនិត្យលទ្ធផលការងារ និងប្រគល់ប្រាក់បញ្ចប់។ ដោយឃើញស្ថានភាពកម្មករសំណង់បិតការ៉ូគ្មានប្រាក់សំរាប់ចំណាយលើជីវភាពប្រចាំថ្ងៃ

    June 19, 2019
  • អន្តរជាតិ

    ដូចដែលបងប្អូនបានដឹងស្រាប់ហើយថា កាលពីកន្លងទៅថ្មីៗនេះ តាន់ គឹមសួរ និងសិល្បករ សិល្បការិនីជាច្រើនរួបរួមគ្នាដើម្បីដាំដើមឈើព្យាបាលដំបៅផែនដី។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសអំពាវនាវឲ្យបងប្អួនចូលរួមផងដែរ ដោយនៅថ្ងៃទី១៦ មិថុនានេះ អ្នកនាង និងក្រុមមិត្តសិល្បករមួយចំនួនបានចូលរួមកម្មវិធីដាំដើមឈើ២៥០០ដើមនៅខេត្តព្រៃវែង។ លោក តាន់ គឹមសួរ ក៏បានបង្ហោះទិដ្ឋភាពទាំងស្រុងនៃកម្មវិធីដាំដើមឈើនេះជាមួយសារមួយឃ្លាថា «យើងប្រើពេលមិនដល់ ១០នាទីផងក្នុងការដាំ តែយើងត្រូវចំណាយពេលរហូតទៅដល់៥ឆ្នាំក្នុងការមើលថែ។ ដាំស្រួលទេ តែការមើលថែ គឺជារឿងដែលពិបាកខ្លាំងហើយត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ បើគ្រាន់តែដាំដើម្បីឲ្យតែល្អមើល ដើម្បីថតរូបទេ មិនបាច់ដាំល្អជាង ព្រោះវាខាតទាំងពេល ខាតទាំងថវិកា»៕ អត្ថបទ៖មេសា

    June 19, 2019